ក្រុមចម្រៀងដ៏ពិសេស
ពេលដែលលោក មីជ មីលល័រ(Mitch Miller) បានទទួលមរណៈភាព ក្នុងខែកក្កដា ឆ្នាំ២០១០ មនុស្សភាគច្រើនដែលស្គាល់គាត់ បាននឹកចាំថា គាត់ជាអ្នកដែលអញ្ជើញគេរាល់គ្នា ឲ្យច្រៀងជាមួយគាត់។ កម្មវិធី ច្រៀងជាមួយលោកមីជ គឺជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពរបស់គាត់ នៅទសវត្សរ៍ឆ្នាំ ១៩៦០។ នៅក្នុងកម្មវិធីទូរទស្សន៍នេះ ក្រុមបុរសបានច្រៀងបទខ្លី ដែលកំពុងពេញនិយម ហើយគេក៏បានដាក់អក្សរ នៅលើកញ្ចក់ទូរទស្សន៍សម្រាប់ឲ្យអ្នកទស្សនាច្រៀងជាមួយដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បានចុះផ្សាយដំណឹងមរណៈភាពរបស់គាត់ ដោយដកស្រង់សម្តីរបស់លោកមីលល័រ ដែលក្នុងនោះ គាត់បានជឿថា មូលហេតុដែលនាំឲ្យកម្មវិធីរបស់គាត់ទទួលជោគជ័យ គឺដោយសារបទខ្លីរបស់គាត់ ដែលច្រៀងថា “ខ្ញុំតែងតែមានគម្រោងជួលអ្នកចម្រៀងដែលមានសណ្ឋានខុសៗគ្នា គឺមានខ្លះខ្ពស់ ខ្លះទាប ខ្លះក្បាលទំពែក ខ្លះស្គម ខ្លះធាត់ មនុស្សមានសណ្ឋានខុសៗគ្នាអញ្ចឹង”។ តាមរយៈការបង្រួបបង្រួមអ្នកចម្រៀងដែលមានរូបរាង្គខុសៗដូចនេះ បទចម្រៀងដ៏ពិរសក៏បានបន្លឺឡើង ហើយគេក៏បានអញ្ជើញទស្សនិកជនទាំងអស់ ឲ្យមកចូលរួម។ ក្នុងបទគម្ពីររ៉ូម ជំពូក១៥ សាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទទាំងអស់ ឲ្យមានការរួបរួមគ្នា គឺដូចដែលគាត់មានប្រសាសន៍ថា “ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(ខ.៦)។ គាត់ក៏បានដកស្រង់បទគម្ពីរសញ្ញាចាស់មួយចំនួន ដែលចែងអំពីការដែលសាសន៍ដទៃ…
Read articleចិត្តរបស់អ្នក
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។ លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ តើអ្នកកំពុងតែគិតអំពីអ្វី?…
Read articleការប្រែចិត្តទាំងស្រុង
លោកប៊ីល(Bill) គឺជាមិត្តភ័ក្ររបស់ខ្ញុំ កាលរៀននៅសាលាព្រះគម្ពីរជាមួយគ្នា។ គាត់បានទទួលជឿព្រះ ដោយលាចាកពីការរស់នៅ ដែលពេញដោយអំពើបាបដ៏ស្មោកគ្រោក។ គាត់បានរៀបរាប់ ពីទីបន្ទាល់នៃជីវិតរបស់គាត់ យ៉ាងដូចនេះថា “មានពេលមួយ ខ្ញុំបានបើកបរឡាន តាមដងផ្លូវ ដោយមានស្រាប្រេនឌីផឹក នៅក្នុងដៃផង ហើយមានប្រពន្ធរបស់គេម្នាក់ អង្គុយនៅក្បែរខ្ញុំទៀត។ នៅពេលដែលខ្ញុំឃើញគ្រីស្ទបរិស័ទមួយចំនួន កំពុងផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកដំណើរនៅតាមចិញ្ចើមផ្លូវ ខ្ញុំក៏បានបើកអែបពួកគេ ហើយស្រែកឲ្យថា ‘ពួកអាភ្លើ!’ ប៉ុន្តែ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅលុតជង្គង់នៅក្នុងព្រះវិហារ ហើយអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃជីវិតខ្ញុំ។” ការប្រែចិត្តរបស់លោកប៊ីល ក៏បាននាំឲ្យគាត់លះបង់ចោលជីវិតចាស់របស់គាត់ ហើយពិសោធនូវជីវិតថ្មីក្នុងព្រះគ្រីស្ទ។ នេះជាដំណើរនៃការផ្លាស់ប្រែជីវិតទាំងស្រុង។ ការប្រែចិត្តដ៏ពិតប្រាកដកើតឡើង ពេលដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្ត ហើយក៏រាប់បញ្ចូលការផ្លាស់ប្រែទាំងស្រុងផងដែរ។ ជាញឹកញាប់ យើងសង្កេតឃើញថា អ្នកណាដែលមានការប្រឆាំងនឹងដំណឹងល្អកាន់តែខ្លាំង មុនពេលប្រែចិត្ត អ្នកនោះច្រើនតែមានការផ្លាស់ប្រែ ក្នុងជីវិតកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង នៅពេលដែលលោកសុល ដែលជាអ្នកស្រុកតើសុស បានជួបព្រះគ្រីស្ទ នៅតាមផ្លូវទៅក្រុងដាម៉ាស ជីវិតគាត់ក៏បានផ្លាស់ប្រែ ពីអ្នកបៀតបៀន មកជាអ្នកប្រកាសដំណឹងល្អវិញ។ បានជាមានមនុស្សជាច្រើនបានធ្វើការកត់សំគាល់ថា “អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះកំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ”(កាឡាទី ១:២៣)។…
Read articleរ៉ែងយកមាស
ក្នុងកំឡុងពេលវិស្សមកាល នៅរដ្ឋអាឡាសស្កា យើងបានទៅកន្លែងជីករ៉ែមាស អែល ដូរ៉ាដូ(El Dorado) នៅជិតទីក្រុងហ្វ៊ែរប៊ែង(Fairbanks)។ គេបាននាំយើងដើរទស្សនា និងគេបានបង្ហាញពីវិធីរែងមាសក្នុងសម័យដែលមនុស្សផ្អើលរកមាស។ បន្ទាប់មក គេក៏បានឲ្យយើងចំណាយពេលបន្តិច ដើម្បីរៀនរ៉ែងមាស។ គេបានឲ្យឆ្នាំងខ្ទះយើងម្នាក់មួយៗ រួមជាមួយនឹងដី និងថ្មតូចៗម្នាក់មួយកូនបាវផង។ យើងក៏បានចាក់ដីចូលទៅក្នុងខ្ទះនោះ ហើយដួសទឹកចេញពីស្នូកចាក់ចូលក្នុងឆ្នាំងខ្ទះនោះទៀត។ បន្ទាប់មក យើងក៏រ៉ែងខ្ទះនោះ ដើម្បីធ្វើឲ្យដីធ្លាក់ចេញទៅក្រៅ ហើយធ្វើឲ្យកំទេចមាសដែលធ្ងន់ជាងដី ធ្លាក់ចុះទៅបាតខ្ទះនោះ។ ទោះបីជាយើងបានមើលអ្នកជំនាញរ៉ែងមាសហើយក៏ដោយ ក៏យើងនៅតែអាចអនុវត្តតាម បានតែបន្តិចបន្តួចតែប៉ុណ្ណោះ។ តើមកពីមូលហេតុអ្វី? គឺដោយសារយើងខ្លាចមាសដ៏មានតម្លៃ ធ្លាក់ចេញពីខ្ទះនោះ ជាហេតុនាំឲ្យយើងមិនព្រមឲ្យកំទេចថ្ម ដែលគ្មានតម្លៃជាច្រើន ធ្លាក់ចេញឡើយ។ ការនេះបានរំឭកខ្ញុំថា ជួនកាល យើងមិនអាចរកឃើញទ្រព្យសម្បត្តិមានតម្លៃដ៏ពិតបាន ដោយសារយើងមានចំណងនៃទ្រព្យសម្បត្តិក្នុងលោកិយនេះ។ មានពេលមួយ ព្រះយេស៊ូវបានជួបជាមួយនឹងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលមិនអាចរកឃើញទ្រព្យសម្បត្តិដ៏ពិត។ គាត់បានគិតថា ទ្រព្យសម្បត្តិដែលគាត់មានក្នុងលោកិយនេះ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិខាងឯវិញ្ញាណ(លូកា ១៨:១៨-៣០)។ ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលថា “ដែលសត្វអូដនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(ខ.២៤)។ ការមានលុយកាក់ មិនមែនជាការអាក្រក់ទេ តែវាអាចរារាំងមិនឲ្យយើងទទួលបាននូវទ្រព្យសម្បត្តិដ៏ពិតជាមរដក ប្រសិនបើយើងយកទ្រព្យសម្បត្តិ ជាគោលដៅនៃជិវិតរបស់យើងនោះ។ ការបង្គរទ្រព្យសម្បត្តិទុកក្នុងលោកិយ ជាទង្វើរដ៏ល្ងីល្ងឺ ដ្បិត មានតែសេចក្តីជំនឿដ៏ពិតទេ ដែលអាចជួយឲ្យយើងឆ្លងកាត់ទុក្ខលំបាក…
Read articleទាល់តែអ្នកបានឆ្អែត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរស់នៅក្នុងប្រទេសសឹង្ហបូរី បានប្រាប់ខ្ញុំ អំពីរបៀបសួរសុខទុក្ខគ្នា ដែលជនជាតិចិនធ្លាប់មានកាលពីសម័យមុន។ ពួកគេមិនបានសួរគ្នាថា “តើអ្នកសុខសប្បាយជាទេ?”ឡើយ ផ្ទុយទៅវិញពួកគេសួរគ្នាថា “តើអ្នកបានញ៉ាំបាយឆ្អែតឬទេ?” ការសួរសុខទុក្ខគ្នា បែបនេះ ទំនងជាកើតមាន ក្នុងសម័យដែលមានការខ្វះខាតអាហារ ដែលក្នុងនោះ មនុស្សជាច្រើនមិនដឹងថា ពេលណាពួកគេអាចមានអាហារបរិភោគទៀតឡើយ។ ដូចនេះ ពេលដែលពួកគេមានអាហារ ពួកគេត្រូវញ៉ាំឲ្យទាល់តែឆ្អែត។ មានពេលមួយព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រើត្រីពីរកន្ទុយ និងនំបុ័ងប្រាំដុំ ដើម្បីចម្អែតមនុស្ស ៥០០០នាក់(យ៉ូហាន ៦:១-១៣) ក្រោយមក ហ្វូងមនុស្សដែលដើរតាមទ្រង់ ចង់បានអាហារនោះបន្ថែមទៀត(ខ.២៤-២៦)។ ព្រះអម្ចាស់ក៏មានបន្ទូលប្រាប់ពួកគេថា “កុំធ្វើការងារដើម្បីឲ្យខំប្រឹង ឲ្យតែបានតែចំណីអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា . . . ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរ”(ខ.២៧,៣៥)។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងគួរតែជួយដល់អស់អ្នកដែលខ្វះចំណីអាហារខាងសាច់ឈាម។ លើសពីនេះទៅទៀត យើងអាចផ្សាយដំណឹងល្អ ដើម្បីឲ្យពួកគេដឹងថា មានតែព្រះគ្រីស្ទដ៏ជាអម្ចាស់ប៉ុណ្ណោះ ដែលអាចចម្អែតការស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត ការស្រេកឃ្លានការអត់ទោសបាប និងសេចក្តីសង្ឃឹមក្នុងជីវិត។ ព្រះយេស៊ូវគ្រីស្ទ ជានំបុ័ងជីវិត ទ្រង់បានត្រាសហៅយើង ឲ្យចូលមកឯទ្រង់…
Read articleបម្រើឲ្យបានល្អ ដោយអំណរ
កាលពី១១ឆ្នាំមុន ថ្ងៃ២៨ សីហា គឺជាថ្ងៃ ដែលមិត្តសម្លាញ់របស់ខ្ញុំ គឺលោក ខឺត ឌើហាន(Kurt De Haan)បានចេញទៅក្រៅ ដើម្បីរត់ហាត់ប្រាណ នៅពេលបាយថ្ងៃត្រង់ ហើយគាត់ក៏បានលាចាកលោក លែងត្រឡប់មកវិញ ជារៀងរហូត។ គាត់ជាអ្នកគ្រប់គ្រង ផ្នែកកែសម្រួលអត្ថបទនៃ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ គាត់បានទទួលមរណៈភាព ដោយសារជម្ងឺគាំងបេះដូង នៅថ្ងៃអង្គារ៍ នារដូវក្តៅ។ ក្នុងចំណោមពួកយើង ដែលធ្លាប់ធ្វើការជាមួយលោកខឺត មានអ្នកខ្លះ នៅតែដាក់តាំងវត្ថុអនុស្សាវរីយរបស់គាត់នៅក្នុងការិយាល័យ ដើម្បីនឹកចាំពីគាត់។ តួយ៉ាង នៅលើជញ្ជាំងខ័ណ្ឌនៃកូនបន្ទប់ធ្វើការរបស់ខ្ញុំ ខ្ញុំបានដាក់តាំងវត្ថុអនុស្សាវរីយចុងក្រោយ ដែលខ្ញុំបានទទួលពីលោកខឺត កាលគាត់នៅរស់។ វាបានរំឭកខ្ញុំ អំពីភាពហ្មត់ចត់ដែលគាត់មាន ក្នុងនាមជាអ្នកកែសម្រួលអត្ថបទម្នាក់ ដែលចង់បកស្រាយព្រះបន្ទូលព្រះ ឲ្យត្រឹមត្រូវ និងល្អប្រសើរ។ មិត្តរួមការងាររបស់យើងម្នាក់ទៀត ក៏បានដាក់តាំងសំណុំសន្លឹកសៀវភៅចុងក្រោយមួយដុំ ដែលលោកខឺតបានឆ្មូល ហើយបោះទៅកន្លែងធ្វើការរបស់នាង ហើយសំណុំក្រដាស់មួយនោះ បានធ្វើឲ្យនាងនឹកចាំថា គាត់ជាមនុស្សដែលចូលចិត្តភាពរីករាយក្នុងជីវិត។ គ្រប់ពេលដែលយើងនិយាយគ្នា អំពីលោកខឺត និងអំពីទំហំនៃការនឹករឭក ដែលយើងមានចំពោះគាត់ យើងក៏បានពិភាក្សាគ្នា អំពីការដែលគាត់មានបុគ្គលិកលក្ខណៈចូលចិត្តភាពរីករាយ ទន្ទឹមនឹងពេលដែលគាត់ខំសង្វាតធ្វើការឲ្យបានល្អប្រសើរបំផុត។ គាត់ខិតខំធ្វើការងារ ហើយក៏ស្រឡាញ់ជីវិតរបស់គាត់ផងដែរ។…
Read article