ភាពធម្មតាបែបថ្មី
គ្រូគង្វាលម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាយោបល់ អំពីរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងការសោកសង្រេង បានបញ្ចេញមតិរបស់គាត់ថា ជាញឹកញាប់ការឈឺចាប់ ដែលកើតមានភ្លាមៗ បន្ទាប់ពីមានការបាត់បង់មិនមែនជាឧបស័គ្គដ៏ធំបំផុត ក្នុងការរស់នៅរបស់អ្នកមានរបួសផ្លូវចិត្តឡើយ។ ផ្ទុយទៅវិញ បញ្ហាដ៏ធំបំផុត ដែលពួកគេជួប គឺការសម្របខ្លួននឹងការរស់នៅបែបផ្សេង បន្ទាប់ពីមានវិបត្តិផ្លូវចិត្តនោះហើយ។ អ្វីដែលធ្លាប់តែជាការធម្មតា ប្រហែលជាមិនអាចក្លាយជាការធម្មតាទៀតឡើយ។ ដូច្នេះ អ្វីដែលអ្នកប្រឹក្សាយោបល់ ត្រូវធ្វើសម្រាប់អ្នកជម្ងឺផ្លូវចិត្ត គឺត្រូវជួយពួកគេឲ្យមាន “ភាពធម្មតាបែបថ្មី”។ ភាពធម្មតាបែបថ្មីនេះ ប្រហែលជាមិនរាប់បញ្ចូលសុខភាពដ៏ម៉ាំមួន ទំនាក់ទំនងដ៏ល្អ ឬក៏ការងារដ៏ល្អដែលពួកគេធ្លាប់មាន។ ម្យ៉ាងទៀត ភាពធម្មតាបែបថ្មីនេះ អាចជាការទម្លាប់រស់នៅ ដោយគ្មានអ្នកជាទីស្រឡាញ់ ដែលបានលាចាកលោកទៅហើយជាដើម។ ដោយសារការបាត់បង់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង នោះយើងត្រូវបង្ខំចិត្តរស់នៅ ក្នុងជីវិតបែបថ្មី ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ។ ពេលដែល យើងមាន “ភាពធម្មតាបែបថ្មី”ហើយ យើងងាយនឹងគិតថា គ្មាននរណាម្នាក់យល់ពីអារម្មណ៍របស់យើងឡើយ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ។ ព្រះយេស៊ូវទ្រង់បានយាងមកចាប់កំណើតជាមនុស្ស ក៏ដើម្បីពិសោធនឹងការពិបាកក្នុងការរស់នៅ ក្នុងចំណោមមនុស្សជាតិផងដែរ ហើយការនេះបាននាំឲ្យទ្រង់មាននាទីដ៏សំខាន់មួយ គឺដូចដែលមានសេចក្តីចែងថា “ដ្បិត សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរ តែឥតដែលធ្វើបាបឡើយ”(ហេព្រើរ ៤:១៥)។…
Read articleគ្មានសិទ្ធិទទួល
កាលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំចង់ដឹងចង់យល់ អំពីព្រះគម្ពីរបរិសុទ្ធមួយក្បាល ដែលឪពុកខ្ញុំបានទទួល នៅពេលដែលគាត់ចូលនិវត្តន៍ ពីការងារនៅរោងចក្រផលិតក្រដាស់។ គេបានដាក់ព្រះគម្ពីរនោះ នៅក្នុងប្រអប់ដ៏ពិសេស ដែលធ្វើពីឈើប្រណិត ដែលមានចារអក្សរពីលើ ថា “ព្រះគម្ពីរបរិសុទ្ធ”។ ពេលខ្ញុំឃើញពាក្យ “បរិសុទ្ធ” ខ្ញុំក៏បានសន្មត់ថា ខ្ញុំគ្មានសិទ្ធិបើកមើលព្រះគម្ពីរនោះឡើយ។ ប៉ុន្តែ ខ្ញុំនៅតែលួចបើកមើលព្រះគម្ពីរនោះដដែល។ នៅក្នុងទំព័រកណ្តាលនៃព្រះគម្ពីរនោះ ខ្ញុំឃើញមានរូបព្រះយេស៊ូវជាប់ឆ្កាង អមទៅដោយខគម្ពីរគម្ពីរ យ៉ូហាន ៣:១៦។ ជាងនេះទៅទៀត ខ្ញុំឃើញទំព័រនោះ ត្រូវបានគ្របពីលើ ដោយសន្លឹកផ្លាស្ទីកថ្លាៗពណ៌ក្រហមមួយ ហើយខ្ញុំក៏សន្និដ្ឋានថា ការដាក់សន្លឹកផ្លាស្ទីកពណ៌ក្រហមពីលើដូចនេះ គឺមានន័យថា ព្រះយេស៊ូវទ្រង់បានខ្ចាយព្រះលោហិត រួចក៏សុគត។ ជួនកាល ខ្ញុំទាញយកព្រះគម្ពីរថ្នមៗ ចេញពីទូរសៀវភៅ ពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ហើយបើកប្រអប់ព្រះគម្ពីរ មើលរូបព្រះយេស៊ូវជាប់ឆ្កាង រួចអានខគម្ពីរដែលគេបានដាក់ក្នុងរូបនោះ ដោយចិត្តចង់ដឹងចង់យល់អំពីទ្រង់ និងចង់ដឹងពីមូលហេតុដែលគេធ្វើគុតទ្រង់។ ជាងនោះទៅទៀត ខ្ញុំក៏ឆ្ងល់ផងដែរ ថាតើទ្រង់មានផែនការប្រទានក្តីស្រឡាញ់របស់ទ្រង់មកខ្ញុំ ឬក៏ខ្ញុំមិនសមនឹងទទួលសេចក្តីស្រឡាញ់នោះពីទ្រង់ទេ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានស្តាប់សេចក្តីអធិប្បាយ អំពីការដែលព្រះទ្រង់បានបើកផ្លូវ ឲ្យយើងចូលទៅទទួលសេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ។ គឺដូចដែលបទគម្ពីររ៉ូម ៥:១-២ បានចែងថា “យើងបានជាមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ…
Read articleទ្រង់មិនដែលផ្ទំលក់ ក្នុងនគរស្ថានសួគ៌
ការចុះចត ស្ថិតក្នុងចំណោមចំណុចដ៏គ្រោះថ្នាក់បំផុត នៃការហោះហើររបស់យន្តហោះ។ នៅពេលដែលយន្តហោះបន្ទាបខ្លួនកាន់តែជិតដល់ដី អាកាសធាតុនៅលើដី ប្រហែលជាមានសភាពអាក្រក់ ខុសឆ្ងាយពីអាកាសធាតុ នៅរយៈកំពស់៩១៤៤ម៉ែត្រ ហើយយន្តហោះដទៃទៀត ប្រហែលជាមិនអាចមើលផ្លូវចុះចតច្បាស់។ ដូចនេះ អ្នកបើកយន្តហោះ ត្រូវពឹងផ្អែកទៅលើអ្នកគ្រប់គ្រងអាកាសចរណ៍ ដើម្បីទទួលបាននូវពត៌មានលម្អិតឲ្យបានច្បាស់លាស់ មុននឹងចុះចត ដើម្បីមិនឲ្យមានគ្រោះថ្នាក់កើតឡើង។ ហេតុនេះ បើសិនជាគ្មានអ្នកគ្រប់គ្រងអាកាសចរណ៍ទេ វិនាសកម្មប្រាកដជានឹងកើតមានមិនខានទេ។ ដូចនេះ សូមយើងនឹកស្រមៃ អំពីភាពជ្រួលច្របល់ដែលអាចកើតមាន ពេលដែលអ្នកបើកបរយន្តហោះ បានព្យាយាមទាក់ទងទៅប៉មគ្រប់គ្រងអាកាសចរណ៍ តែមិនបានទទួលការឆ្លើយតបសោះ។ ទីបំផុត គេក៏បានដឹងថា អ្នកគ្រប់គ្រងអាកាសចរណ៍បានដេកលក់ហើយ ជាហេតុធ្វើឲ្យអ្នកបើកបរយន្តហោះ អ្នកដំណើរ និងយន្តហោះទាំងមូលស្ថិតក្នុងសភាពគ្រោះថ្នាក់។ តែបន្ទាប់មក ពួកគេធូរស្បើយក្នុងអារម្មណ៍ជាខ្លាំង ពេលបានទទួលដំណឹងល្អថា យន្តហោះនោះបានចុះចតដោយសុវត្ថភាពហើយ។ ទោះជាយ៉ាងណាក៏ដោយ មានដំណឹងល្អដែលកាន់តែល្អជាងនេះទៅទៀត ដែលចង់ប្រាប់យើងថា ព្រះដែលទ្រង់ជាអ្នកគ្រប់គ្រងដំណើរជីវិតរបស់យើង ទ្រង់មិនដែលងោកងុយ ឬផ្ទំរលីវឡើយ។ ទ្រង់ទតមើលពីស្ថានលើមក ឃើញហេតុការណ៍ទាំងអស់ដែលកើតឡើង ក្នុងនិងជុំវិញជីវិតរបស់យើង។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានកត់ទុកថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់នឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ។ ព្រះអង្គដែលរក្សាអ្នក ទ្រង់មិនផ្ទំរលីវឡើយ”(១២១:២-៣)។ អ្នកអាចមានទំនុកចិត្តថា ព្រះទ្រង់ជ្រាបអំពីគ្រោះថ្នាក់ ដែលជិតកើតមាន ហើយទ្រង់នឹងដឹកនាំចរាចរណ៍នៃដំណើរជីវិតអ្នក…
Read articleជំនួញដែលមាន ហានិភ័យ
នៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរ ក្នុងឆ្នាំ២០១០ គេបានធ្វើការស៊ើបអង្កេត ទៅលើពួកប្រធានប្រតិបត្តិ នៃក្រុមហ៊ុនធនាគារអន្តរជាតិមួយ ចំពោះការបោកប្រាស់អតិថិជនរបស់ខ្លួន អំពីហានិភ័យ ដែលទាក់ទងនឹងការបណ្តាក់ទុន ដែលក្រុមហ៊ុននេះបានលក់។ ក្រុមហ៊ុនធនាគាមួយនេះ បានដឹងហើយថា ការបណ្តាក់ទុននោះនឹងត្រូវបរាជ័យជាមិនខាន តែពួកគេនៅតែសន្យាអតិថិជនថា ការបណ្តាក់ទុននេះ នឹងទទួលផលចំណេញខ្ពស់ទៅវិញ។ ការបោកប្រាស់នេះ បានបណ្តាលឲ្យអ្នកដែលបានបណ្តាក់ទុនត្រូវខាតបង់គ្រប់គ្នា។ ការបោកប្រាស់ គឺមិនមែនទើបតែមាន នៅសម័យនេះឡើយ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បានពិពណ៌នាថា អារក្ស “វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះវាគ្មានសេចក្តីពិតនៅក្នុងវាទេ ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ វាជាខ្មាំងសត្រូវខាងព្រលឹងវិញ្ញាណរបស់យើង វាក៏បានដឹងថា ការរស់នៅសម្រាប់តែពេលបច្ចុប្បន្ននឹងនាំមកនូវសេចក្តីហិនវិនាសដ៏អស់កល្បជានិច្ចជាមិនខាន តែវាបានខ្សឹបប្រាប់យើងថា “ចូរគ្រាន់តែរស់នៅសម្រាប់ពេលបច្ចុប្បន្នទៅបានហើយ”។ មួយវិញទៀត ព្រះយេស៊ូវទ្រង់មិនបានសន្យាដល់ពួកសិស្សថា ពួកគេនឹងមានភាពសម្បូរសប្បាយ និងភាពស្រណុកស្រួលក្នុងលោកិយនេះទេ ប៉ុន្តែ ទ្រង់បានត្រាសហៅពួកគេ ឲ្យលះកាត់ចិត្តខ្លួនឯងចោល ហើយដើរតាមទ្រង់វិញ។ បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលថា ទ្រង់នឹងត្រូវគេធ្វើគត់ តែទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ទ្រង់ក៏បានប្រាប់ពួកសិស្សថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា…
Read articleរូបភាពរបស់ព្រះ
ថ្ងៃមួយ កូនប្រុសរបស់ខ្ញុំ បានយកហ្វឺតពណ៌ទឹកក្រូច មកគូររូបឪពុករបស់វា។ វាបានគូររូបមុខរបស់គាត់ជារង្វង់មូលមួយ ហើយបានគូរភ្នែក ច្រមុះ និងមាត់ ដាក់ក្នុងរង្វង់នោះ។ រូចវាក៏បានគូរខ្សែវែងៗពីរ តពីខាងក្រោមរង្វង់នោះទៀត ហើយវាប្រាប់ខ្ញុំថាគំនូសខ្សែវែងៗទាំងពីរនោះ គឺជាជើងរបស់គាត់។ ទោះបីជារូបភាពរបស់កូនប្រុសខ្ញុំ បានទទួលពន្ទុះខ្ពស់នៅសាលាក៏ដោយ ក៏រូបភាពនោះ មិនមានចំណុចដ៏ជាក់លាក់ណាមួយ ដែលស្រដៀងនឹងរូបពិតរបស់ស្វាមីរបស់ខ្ញុំឡើយ។ ព្រោះគាត់មានប្រស្រីភ្នែកពណ៌ខៀវ និងស្នាមញញឹមដោយភាពជឿជាក់ ហើយសក់ស្កូវតិចៗ។ ក្នុងនាមជាកូនស្ងួនភ្ងារបស់ព្រះ ពេលខ្លះ យើងបង្ហាញរូបភាពព្រះវរបិតានៃយើង ដោយមិនត្រឹមត្រូវ។ យើងប្រហែលជាធ្លាប់យល់ថា ទ្រង់មិនមានក្តីស្រឡាញ់ទេ នៅពេលដែលទ្រង់បានកែតម្រង់ជីវិតយើង ឲ្យចេញពីនិស្ស័យបាប។ ហើយដោយសារតែយើងមានការពិបាក ពេលទ្រង់វាយផ្ចាលយើង(ហេព្រើរ ១២:១១) នោះយើងប្រហែលជាគិតថា ការកែតម្រង់របស់ទ្រង់ មានលក្ខណៈជាការសងសឹក ឬក៏ជាការបញ្ចេញកំហឹងរបស់ទ្រង់។ តែតាមពិត ការវាយផ្ចាលរបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ពីសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើងទេ។ គឺដូចដែលព្រះគម្ពីរបរិសុទ្ធបានចែងថា “ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាល ចំពោះអស់អ្នកដែលទ្រង់ស្រឡាញ់”(ខ.៦)។ ព្រះទ្រង់ប្រដៅតម្រង់យើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើង “បានសេចក្តីបរិសុទ្ធរបស់ទ្រង់”(ខ.១០) ហើយពិសោធនឹងសន្តិភាព ដែលបានមកពីការរស់នៅយ៉ាងត្រឹមត្រូវ(ខ.១១)។ នៅថ្ងៃនេះ ប្រសិនបើព្រះវាយផ្ចាលអ្នក នោះចូរចាំថា ព្រះទ្រង់មិនបានសម្លក់មុខអ្នកដោយព្រះទ័យក្រេវក្រោធ ឬដោយដៃក្តាប់យ៉ាងញ័រ បែបចងគំនុំនោះទេ។…
Read articleទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់
ពួកអ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរក “ទ្រឹស្តី ដែលអាចបកស្រាយអំពីអ្វីៗទាំងអស់”។ លោកប្រាយអិន គ្រីន(Brian Greene) គឺជាអ្នកដែលបានគិតថា ខ្លួនបានរកឃើញទ្រឹស្តីនោះហើយ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “សកលលោកដ៏ស្រស់ស្អាត ដែលមានខ្សែតភ្ជាប់ដ៏អស្ចារ្យ មានសណ្ឋានលាក់កំបាំង និងការស្វែងរកទ្រឹស្តីដ៏ខ្ពង់ខ្ពស់បំផុត” ។ ក្នុងសៀវភៅនេះ លោកគ្រីនបានសរសេរ“ទ្រឹស្តីខ្សែរតភ្ជាប់” ជាទ្រឹស្តីដ៏ស្មុគ្រស្មាញមួយ ដែលអះអាងថា អ្វីៗគ្រប់យ៉ាង សុទ្ធតែផ្សំឡើងពីការរួមបញ្ចូលគ្នា នៃខ្សែដែលមានរំញ័រ ក្នុងកំរិតដ៏តូចបំផុត។ គាត់បានពិពណ៌នាថា “ទ្រឹស្តីរបស់គាត់ អាចពន្យល់អំពីលក្ខណៈជាមូលដ្ឋានទាំងអស់នៃការករកើតរបស់ពិភពលោក”។ អស់កាលជាច្រើនឆ្នាំមកហើយ បណ្តាអ្នកប្រាជ្ញ ដែលរាប់ចាប់ពីលោកញ៉ូតុន(Newton) ដល់លោកអាញស្តាញ(Einstein) ដល់លោកហកឃីង(Hawking) ហើយដល់ លោកគ្រីន(Greene)ផង គឺសុទ្ធតែបានចំណាយពេលវេលាមួយភាគធំ ក្នុងជីវិតរបស់ពួកគេ ដើម្បីស្វែកយល់ អំពីរបៀបដែលសកលលោកទាំងមូលដំណើរការ ហើយទន្ទឹមនឹងនោះ ពួកគេក៏បានបង្កើតនូវទ្រឹស្តីគួរឲ្យចាប់អារម្មណ៍ជាច្រើន។ តាមពិត ដើម្បីឲ្យទ្រឹស្តីណាមួយ អាចពន្យល់ឲ្យបានគ្រប់គ្រាន់ អំពីអ្វីៗគ្រប់យ៉ាង ក្នុងសកលលោកនេះ ទ្រឹស្តីនោះចាំបាច់ត្រូវចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយផ្អែកទៅលើព្រះ។ “ដ្បិតគ្រប់ទាំងរបស់ដែលមើលឃើញ និងមើលមិនឃើញ”(កូល៉ុស ១:១៦) មានដើមកំណើតក្នុងព្រះ ហើយសម្រាប់ថ្វាយសិរីល្អដល់ទ្រង់”(ទំនុកដំកើង ៧២:១៩)។ បទគម្ពីរពីរបីខដំបូងនៃព្រះគម្ពីរដំណឹងល្អយ៉ូហាន បានប្រាប់យើងថា…
Read article