សំលៀងគ្នា ទៅវិញទៅមក
ការទំនាក់ទំនង តាមបណ្តាញសង្គម ក្នុងប្រព័ន្ធអ៊ីនធ័រណែត កំពុងមានការកើនឡើងកាន់តែខ្លាំង។ ទោះមនុស្សរស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែអាចចែករំលែកពត៌មានដល់គ្នាទៅវិញទៅមក និងអាចជជែកគ្នាពីចម្ងាយ តាមប្រព័ន្ធអ៊ីនធ័រណែត តាមរយៈហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និងវេបលីងជាដើម។ ទន្ទឹមនឹងនោះ យើងអាចប្រើបណ្តាញសង្គមទាំងនេះ ដើម្បីចែកចាយ និងទទួលសេចក្តីបង្រៀនខាងវិញ្ញាណផងដែរ។ ប៉ុន្តែ យើងនៅតែចាំបាច់ត្រូវទៅទទួលការបង្រៀន ដោយផ្ទាល់ ពីគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ។ គឺដូចដែល “លោកអេលីសេ បានដើរតាមហោរ៉ាអេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និងដូចដែលសាវ័កប៉ុលបានបង្រៀនណែនាំលោកធីម៉ូថេ “ដូចជាកូនខាងព្រលឹងវិញ្ញាណរបស់គាត់”(១ធីម៉ូថេ ១:២)។ គាត់ក៏បានទូន្មានលោកធីម៉ូថេឲ្យរៀបចំប្រព័ន្ធនៃការបង្កើតសិស្សតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីឲ្យពួកជំនុំមានចំនួនកើនឡើងខាងវិញ្ញាណ ជាពហុគុណ(២ធីម៉ូថេ ២:២)។ លោកម៉ូសេក៏បានបង្គាប់ឪពុកម្តាយទាំងឡាយឲ្យបង្រៀនកូន យ៉ាងយកចិត្តទុកដាក់ គ្រប់ពេលវេលា “ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៧)។ យ៉ាងណាមិញ ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ខ្ពស់បំផុតនៃយើង ទ្រង់ក៏បានបង្រៀនពីររបៀបបង្កើតសិស្ស “គឺទ្រង់តម្រូវ១២នាក់ ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។ តាមរយៈសេចក្តីបង្រៀនក្នុងបទគម្ពីរទាំងនេះ យើងមើលឃើញតម្លៃនៃការទំនាក់ទំនង ដោយជួបមុខទល់នឹងមុខ នៅតាមកន្លែងផ្សេងៗ ដើម្បីឲ្យយើងអាចសំលៀងសេចក្តីជំនឿ និងជីវិតខាងវិញ្ញាណ ដល់គ្នាទៅវិញទៅមក(សុភាសិត…
Read articleមិនបានរង្វាន់
មនុស្សយើងភាគច្រើន រំពឹងចង់បានរង្វាន់ ពីមិត្តភ័ក្រ និងមិត្តរួមការងារ ដែលរង្វាន់ទាំងនោះមានដូចជា ការយកដៃមកគោះស្មារជាការសរសើរ មេដាយនៃវីរៈភាព ការទះដៃសរសើរ ឬពាក្យសរសើរដ៏ស្មោះត្រង់ជាដើម។ តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានរៀបចំរង្វាន់ដែលវិសេសជាងនេះទៅទៀត សម្រាប់ប្រទានមកយើង ពេលដែលយើងទៅនៅជាមួយទ្រង់។ កិច្ចការដ៏ប្រសើរបំផុត អាចជាកិច្ចការដែលមនុស្សយើងធ្វើដោយលាក់កំបាំង ដែលមានតែព្រះប៉ុណ្ណោះដែលទតឃើញ។ និយាយរួម សេចក្តីបង្រៀនអំពីនគរស្ថានសួគ៌អាចបង្រួមមកយ៉ាងខ្លីថា ចូររស់នៅថ្វាយព្រះ គឺមិនមែនរស់នៅ ដើម្បីឲ្យអ្នកដទៃសរសើរអ្នកនោះឡើយ។ គឺដូចដែលព្រះយេស៊ូវបានពន្យល់ថា យើងត្រូវសន្សំទ្រព្យសម្បត្តិយើង ទុកក្នុងនគរស្ថានសួគ៌(ម៉ាថាយ ៦:២០) ជាជាងសន្សំទុកលើផែនដីនេះ។ ទ្រព្យសម្បត្តិនោះគឺពិតជាមានតម្លៃអស្ចារ្យណាស់ គឺថែមទាំងអាចសងជម្ងឺចិត្តយើង សម្រាប់ទុក្ខលំបាកដែលយើងបានអត់ទ្រាំក្នុងលោកិយនេះ។ ព្រះគម្ពីរសញ្ញាចាស់មានការបកស្រាយមិនទាន់គ្រប់គ្រាន់ អំពីកន្លែងដែលមនុស្សនឹងទៅ បន្ទាប់ពីលាចាកលោកនេះទៅ ដូចនេះ ព្រះយេស៊ូវទ្រង់បានមានបន្ទូលយ៉ាងច្បាស់ អំពីនគរស្ថានសួគ៌ ដែលជាទីកន្លែងដែលមនុស្សសុច្ចរិតនឹងបានភ្លឺឡើង ដូចព្រះអាទិត្យក្នុងនគរព្រះ(ម៉ាថាយ ១៣:៤៣)។ យ៉ាងណាមិញ ពួកជនជាតិយូដានៅជំនាន់ព្រះយេស៊ូវ ក៏បានស្វែងរកនគរព្រះផងដែរ ប៉ុន្តែ ពួកគេបែរជារង់ចាំមើលទីសម្គាល់ ក្នុងសម័យរបស់ពួកគេ ដែលជាសញ្ញាបញ្ជាក់ថា ព្រះទ្រង់សព្វព្រះទ័យនឹងពួកគេ ដោយប្រទាននូវភាពសម្បូរសប្បាយ និងអំណាចខាងនយោបាយជាដើម។ ក្នុងការចាប់ផ្តើមប្រកាសពីនគរស្ថានសួគ៌ ព្រះយេស៊ូវបានបង្រៀនឲ្យពួកគេឈប់ផ្ចង់ចិត្តលើជីវិតលោកិយ ហើយងាកមកផ្តោតទៅលើជីវិតក្នុងនគរព្រះវិញ(ជំពូក ៦)។ ទ្រង់មិនឲ្យតម្លៃជ័យជម្នះរបស់យើង ក្នុងលោកីយនេះឡើយ តែទ្រង់បានដាស់តឿនឲ្យយើងសន្សំទ្រព្យក្នុងនគរស្ថានសួគ៌វិញ។…
Read articleភាពស្មោះត្រង់របស់ លោកហេម៉ាន
ខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះលោកហេម៉ាន ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៨៨។ ស្ថានភាពនៃជីវិតរបស់គាត់ ពេញទៅដោយទុក្ខព្រួយ ឥតមានពេលស្បើយ។ បានជាគាត់រៀបរាប់ពីទុក្ខសោករបស់គាត់ថា “ព្រលឹងទូលបង្គំមានពេញដោយសេចក្តីវេទនា”(ខ.៣)។ គាត់មានចិត្តឆ្អែតឆ្អន់ចំពោះសេចក្តីវេទនាហើយ! លោកហេម៉ានបានក្រឡេកមកក្រោយ ហើយនឹកចាំពីបញ្ហាសុខភាពដ៏ទ្រុឌទ្រោម និងការអាក្រក់ដែលគាត់បានជួបប្រទះ។ ពេលគាត់មើលជុំវិញខ្លួន គាត់ឃើញតែទុក្ខលំបាក និងភាពឯកកោ។ គាត់ក៏ងើយមើលទៅលើ តែគាត់មិនបានទទួលការកម្សាន្តចិត្តសោះ។ គាត់ក៏បានត្អូញត្អែរថា “ទូលបង្គំមានសេចក្តីវេទនា”(ខ.១៥)។ គាត់ត្រូវបាន “បំបរ បង់ចោល”(ខ.៥) “ក្នុងទីងងឹត”(ខ.៦) “ដែលមានពេញទៅដោយការសង្កត់សង្កិន”(ខ.៧,១៥) និង “ត្រូវបានទុកចោល”(ខ.១៤)។ គាត់មើលមិនឃើញមានពន្លឺ នៅមាត់ផ្លូវ ហើយក៏គ្មានដំណោះស្រាយសម្រាប់ទុក្ខលំបាករបស់គាត់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្មោះត្រង់របស់លោកហេម៉ាន បានលើកទឹកចិត្តខ្ញុំ។ ខ្ញុំមិនជឿថា មានគ្រីស្ទបរិស័ទដែលមិនធ្លាប់ជួបទុក្ខលំបាកឡើយ។ ជាការពិតណា មនុស្សយើងតែងជួបការលំបាកផង និងការល្អផងជាធម្មតា។ គ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលមួយថ្ងៃៗ គិតតែពីរអ៊ូរទាំពីទុក្ខលំបាករបស់ខ្លួនជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំមានភាពធូរស្បើយក្នុងចិត្ត ពេលដែលខ្ញុំបានដឹងថា អ្នកដទៃក៏មានទុក្ខលំបាកដែរ។ ប៉ុន្តែ លោកហេម៉ានមិនគ្រាន់តែមានចិត្តស្មោះត្រង់ប៉ុណ្ណោះឡើយ។ គាត់ថែមទាំងមាន សេចក្តីជំនឿដែលមិនចេះរួញរា។ ទោះបីជាគាត់មានបញ្ហាជាច្រើនយ៉ាងណាក្តី ក៏គាត់នៅតែតោងព្រះឲ្យជាប់ ហើយស្រែកអំពាវរកទ្រង់ “ទាំងយប់ទាំងថ្ងៃ”(ខ.១,៩,១៣)។ គាត់មិនបានឈប់អធិស្ឋានឡើយ។ គាត់ក៏មិនព្រមចុះចាញ់ដែរ។ ហើយទោះបីជាយ៉ាងណាក៏ដោយ…
Read articleការរស់នៅក្នុងការរួបរួម
លោកចូស ហាមីលតុន(Josh Hamilton) ជាកីឡាករបេសប៊ល របស់ក្រុមតិចសាស់ រេង ជ័រ(Texas Ranger)។ គាត់បានខំជម្នះការញៀនថ្នាំ និងស្រា។ ហេតុនេះហើយបានជា នៅពេលដែលក្រុមរបស់គាត់បានឈ្នះការប្រកួតវគ្គជម្រុះ ក្នុងឆ្នាំ២០១០ លោកហាមីលតុន មានការព្រួយបារម្មណ៍ពីពិធីជប់លៀងជ័យជម្នះរបស់ក្រុមគាត់។ គាត់បានទទួលស្គាល់ថា វាមិនមែនជាការល្អទេ សម្រាប់អ្នកដែលទើបតែផ្តាច់គ្រឿងស្រវឹង ទៅចូលរួមការផឹកស៊ីស្រាសំប៉ាញដ៏ជោគជាំនោះ។ ប៉ុន្តែ គាត់បែរជាបានជួបរឿងដ៏គួរឲ្យរីករាយ ខុសពីការរំពឹងទុក។ មិត្តរួមក្រុមរបស់គាត់មិនបានប្រើស្រាសំប៉ាញ នៅក្នុងពិធីជប់លៀងនោះទេ ផ្ទុយទៅវិញ ពួកគេបានយកស្រាបៀរខ្ញី មកដាក់ក្នុងបន្ទប់ដាក់សម្ភារៈ ដើម្បីឲ្យគាត់អាចចូលរួម ក្នុងការអបអរនឹងគេដែរ។ ការនេះបានបង្ហាញនូវការរួបរួម ជាសហគមន៍ដ៏អស្ចារ្យ ដែលមិត្តរួមក្រុមរបស់គាត់ បានយកសេចក្តីត្រូវការរបស់គាត់ ជាសំខាន់ជាងតម្រូវការរបស់ពួកគេ។ នេះក៏ជាអ្វីដែលលោកសាវ័កប៉ុលបានបង្រៀនផងដែ។ គាត់បានបង្គាប់ពួកជំនុំនៅក្រុងភីលីព ឲ្យគិតពីប្រយោជន៍របស់អ្នកដទៃ ឲ្យបានខ្លាំងជាងប្រយោជន៍ផ្ទាល់ខ្លួន(២:៣-៤)។ ការរួបរួមគ្នាតែមួយ ក្នុងព្រះគ្រីស្ទ បានធ្វើឲ្យគ្រីស្ទបរិស័ទ នៅក្រុងភីលីព ក្លាយជាគ្រួសារតែ១ ហើយមានចំណងទាក់ទងដ៏ពិសេសជាមួយគ្នា។ ដូច្នេះហើយ ពួកគេត្រូវសម្តែងចេញ នូវអាកប្បកិរិយា ដោយការរួបរួម ដោយសេចក្តីស្រឡាញ់ ការបម្រើគ្នា ដោយការលះបង់ និងស្វែងរកវិធីជួយអ្នកដទៃ ទោះបីជាអ្នកនោះដឹងថា ខ្លួនត្រូវការជំនួយឬអត់ក៏ដោយ។ នេះជាអាកប្បកិរិយា…
Read articleគេកំពុងមើលយើង
មានក្រុមបាល់ទាត់អាជីពមួយ បានជួបរដូវកាលដ៏អាក្រក់ ដោយប្រកួតចាញ់ពីរបីសប្តាហ៍ជាប់ៗគ្នា។ អ្នកយកពត៌មានបានសួរកីឡាករម្នាក់ ដែលនៅក្នុងក្រុមនោះថា “តើមានអ្វីជម្រុញចិត្តលោក ឲ្យនៅតែបន្តខំប្រឹងប្រកួតយ៉ាងអស់ពីសមត្ថភាព ទោះបីជាក្រុមរបស់លោកបានចាញ់ ស្ទើរតែគ្រប់ការប្រកួតយ៉ាងដូចនេះ”។ គាត់បានឆ្លើយថា “ឪពុកម្តាយរបស់ខ្ញុំបានមកទស្សនាការប្រកួតរបស់ខ្ញុំ ដូចនេះ អ្នកត្រូវដឹងថា ខ្ញុំត្រូវតែខិតខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព!” គាត់បានទទួលស្គាល់ នៅក្នុងការប្រកួត គឺមានអ្វីដែលសំខាន់ជាងការខំយកឈ្នះចាញ់។ មានមនុស្សជាច្រើនកំពុងទស្សនាការប្រកួតរបស់គាត់ ហេតុនេះហើយ បានជាគាត់មានទឹកចិត្តប្រកួតឲ្យបានល្អបំផុត។ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូល អំពីសេចក្តីពិតដូចគ្នានេះ នៅក្នុងផ្នែកដំបូង នៃសេចក្តីបង្រៀននៅលើភ្នំ។ យើងគួរតែរស់នៅ ដោយទទួលស្គាល់ថា មនុស្សដែលនៅជុំវិញខ្លួនយើង កំពុងតែសង្កេតមើលអ្វីដែលយើងធ្វើ ដូចនេះ គេក៏អាចស្គាល់ព្រះរបស់យើង តាមរយៈទីបន្ទាល់នៃការរស់នៅរបស់យើងផងដែរ។ ហេតុនេះហើយ បានជាព្រះយេស៊ូវមានបន្ទូលថា “ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ តើយើងត្រូវឲ្យពន្លឺនៃជីវិតយើងបានភ្លឺឡើង ដោយរបៀបណាខ្លះ? គឺដោយបង្ហាញឲ្យគេស្គាល់ព្រះទ័យ និងបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទ នៅក្នុងស្ថានភាព ដែលយើងជួបប្រទះ ក្នុងជីវិតជាប្រចាំថ្ងៃ។ ដោយបង្ហាញចេញនូវចិត្តក្តួលអាណិត ដូចដែលទ្រង់បានធ្វើ ចំពោះអ្នកដែលកំសត់ទុរគត ឬអ្នកដែលសង្គមបោះបង់ចោល។ ហើយយកចិត្តទុកដាក់ ចំពោះការថ្វាយព្រះកិត្តិនាម និងសិរីល្អដល់ព្រះវរបិតា។…
Read articleជាប់នៅក្នុង
ថ្មីៗនេះ ពេលដែលភិរយារបស់ខ្ញុំកំពុងប្រើកុំព្យូទ័រលែប ថប់របស់នាងនៅផ្ទះ នាងស្រាប់តែចាប់អារម្មណ៍ឃើញថា កុំព្យូទ័ររបស់នាងជិតអស់ថ្មហើយ បានជាវាហៀបនឹងរលត់ទៀត។ នាងបានដោតឌុយរបស់កំព្យូទ័រនោះ ចូលក្នុងព្រីក្នុងជញ្ជាំងហើយ ដូច្នេះ វាគួរតែមិនឆាប់អស់ថ្មដូចនេះទេ។ ដូចនេះ នាងក៏បានពិនិត្យមើលខ្សែភ្លើងរបស់កុំព្យូទ័រនោះ ទាំងមើលខ្សែរបស់ដុំសាកថ្មរបស់វាផង ហើយក៏រកឃើញថា ដុំសាកភ្លើងរបស់នាង បានភ្ជាប់ជាមួយនឹងកុំព្យូទ័រ តែវាមិនបានដោតភ្ជាប់នឹងចរន្តភ្លើងក្នុងព្រីក្នុងជញ្ជាំនោះទេ! នាងក៏មើលមកខ្ញុំ ទាំងហួសចិត្ត រួចនិយាយថា “កុំព្យូទ័រនេះ មិនបាននៅជាប់នឹងប្រភពភ្លើងរបស់វាទេ។” ពេលដែលនាងនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំពីបទគម្ពីរ អេសាយ ៤០:២៧-៣១ ដែលចែង អំពីអំណាចចេស្តារបស់ព្រះ។ ហោរាអេសាយបានស្គាល់ប្រភពដ៏ពិត និងមិនចេះរីងស្ងួតនៃកម្លាំង ដែលយើងត្រូវស្វែងរក នៅក្នុង “ព្រះយេហូវ៉ា ដែលទ្រង់គឺជាព្រះអាទិករ ជាព្រះដែលបានបង្កើតរបស់សព្វសារពើរ រហូតដល់ចុងបញ្ចប់នៃផែនដី”(ខ.២៨)។ រួចគាត់ក៏បាននិយាយទៅកាន់ អស់អ្នកដែលខ្សោយកម្លាំង ដោយលើកទឹកចិត្តពួកគេ ឲ្យរំពឹងដល់ព្រះអម្ចាស់ ដើម្បីទទួលកម្លាំងជាថ្មីពីទ្រង់(ខ.២៩-៣១)។ ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូចយើង ទៅនឹងខ្នែងទំពាំងបាយជូ ដែលនៅជាប់នឹងទ្រង់ ដែលជាដើមទំពាំងបាយជូរ(យ៉ូហាន ១៥:៤-៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ គឺមិនខុសពីបទគម្ពីរអេសាយ ៤០:៣១ ដែលបានសន្យាថា ប្រសិនបើយើងជាប់នៅក្នុងព្រះ “នោះយើងនឹងមានកម្លាំងចម្រើនជានិច្ច យើងនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”។ នៅពេលដែលយើងនឿយព្រួយ…
Read article