ការរៀននិយាយ
លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តផ្នែកការយល់ដឹង នៅវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋម៉ាសាឈូសេត។ គាត់បានថតសម្លេង និងវីដេអូនៃសកម្មភាពជីវិតរបស់កូនគាត់ ចាប់តាំងពីពេលដែលវាកើត រហូតដល់ពេលវាមានអាយុបីឆ្នាំ ដើម្បីសិក្សាអំពីរបៀបដែលមនុស្សយើងរៀនភាសា។ គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និងវីដេអូ នៅក្នុងផ្ទះរបស់ខ្លួន ហើយពួកគេក៏បានថតសម្លេង និងវីដេអូ ដែលមានរយៈពេលជាង២សែនម៉ោងជាសរុប។ តាមរយៈការចំណាយពេលជាច្រើន ដើម្បីប្រមូលផ្តុំ បង្រួញ និងកែសម្រួលសម្លេងដែលបានថតនោះ ពួកគេក៏អាចស្តាប់ឮទារករបស់ពួកគេ បញ្ចេញសម្លេង “កាកា” ដែលប្រែក្លាយជាពាក្យ “ទឹក” ជាដើម។ បើមាននរណាម្នាក់ចង់ធ្វើការស្រាវជ្រាវ ដោយថតសម្លេង នៅក្នុងផ្ទះរបស់អ្នក តើអ្នកនឹងចូលរួមជាមួយពួកគេឬទេ បើសិនជាអ្នកបានដឹងថា គេនឹងថតពាក្យគ្រប់ម៉ាត់ ហើយយកមកធ្វើការវិភាគនោះ? តើការសិក្សារបស់ពួកគេនឹងបង្ហាញចេញនូវលទ្ធផលយ៉ាងដូចម្តេចខ្លះ? យ៉ាងណាមិញ បទគម្ពីរសុភាសិត ជំពូក១៨ បានផ្តល់ឲ្យនូវចម្លើយ ចំពោះសំណួរនេះ ដោយលើកឡើង អំពីការនិយមប្រើពាក្យសម្តី ដោយគ្មានប្រាជ្ញា។ អ្នកនិពន្ធនៃបទគម្ពីរខាងលើបានកត់សំគាល់ឃើញថា មនុស្សល្ងីល្ងើចូលចិត្តសម្តែងគំនិតរបស់ខ្លួន ជាជាងព្យាយាមស្តាប់យោលរបស់អ្នកដទៃឲ្យយល់(ខ.២)។ តើយើងមានអត្តចរិតបែបនេះឬ? តើមានពេលខ្លះ យើងនាំឲ្យមានជម្លោះ ដោយសារពាក្យសម្តីរបស់យើងឬ(ខ.៧) ឬយើងចូលចិត្តនិយាយដោយឥតបើគិត ហើយ“ឆ្លើយមុន ដែលបានស្តាប់រឿង”?(ខ.១៣)។…
Read articleការបើកទ្វារផ្ទះរបស់យើងឲ្យអ្នកដទៃ
សៀវភៅដែលមានចំណងជើងថា “ចូរមានជីវិតកាន់តែប្រសើរឡើង” ជាស្នាដៃនិពន្ធរបស់លោកម៉ាក លូកាដូ(Max Lucado) ដែលក្នុងនោះគាត់បានសរសេរថា “ការទទួលស្វាគមន៍ គឺជាការបើកទ្វារ សម្រាប់សហគមន៍ដទៃ។ វាមិនមែនជារឿងចៃដន្យទេ ដែលនៅក្នុងភាសាឡាតាំង ពាក្យ ទទួលស្វាគមន៍ និងពាក្យមន្ទីរពេទ្យ គឺជាពាក្យតែមួយ ព្រោះពាក្យទាំងពីរ គឺសុទ្ធតែនាំឲ្យមានលទ្ធផលមួយដូចគ្នាគឺ: ការប្រោសឲ្យជា។ ការបើកទ្វារឲ្យនរណាម្នាក់ចូល គឺមិនខុសពីការនិយាយប្រាប់អ្នកនោះថា : អ្នកសំខាន់ចំពោះខ្ញុំ និងចំពោះព្រះ ។ អ្នកប្រហែលជានិយាយទៅកាន់ភ្ញៀវថា សូមអញ្ជើញចូលខាងក្នុង ហើយពេលនោះ គាត់ក៏គិតថា ខ្ញុំសមនឹងទទួលការស្វាគមន៍ ។ សាវ័កប៉ុលប្រាកដជាបានស្តាប់ឮពាក្យដូចនេះ ឬមានអារម្មណ៍បែបនេះដែរ ពេលដែលលោកអ័គីឡា និងអ្នកស្រីព្រីស៊ីលបានបើកចំហរទ្វារផ្ទះទទួលស្វាគមគាត់។ ពេលគាត់ធ្វើដំណើរមកដល់ទីក្រុងកូរិនថូស គាត់ប្រហែលជាមានការអស់កម្លាំង ដោយសារការធ្វើដំណើរពីក្រុងអាថែន។ គាត់ក៏ប្រហែលជាមានការមិនសប្បាយចិត្ត ដោយសារការងារបម្រើព្រះនៅទីនោះ ហាក់ដូចជាមិនបានជោគជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយមក គាត់ក៏បានសរសេរនៅក្នុងសំបុត្រថា “ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្តីកំសោយភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ”(១កូរិនថូស ២:៣)។ លោកអ័គីឡា និងអ្នកស្រីព្រីស៊ីលប្រហែលជាបានជួបសាវ័កប៉ុល នៅទីផ្សារ ក្នុងក្រុង កូរិនថូស ហើយបានបើកទ្វាផ្ទះទទួលគាត់។ ពួកគេក៏បានផ្តល់ការកម្សាន្តចិត្តខាងវិញ្ញាណដល់សាវ័កប៉ុល…
Read articleមេរៀនទាំងពីរ
មានពេលមួយខ្ញុំបាននិពន្ធអត្ថបទមួយទំព័រ សម្រាប់សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលអត្ថបទនោះនិយាយអំពីសារៈសំខាន់នៃការគោរពច្បាប់។ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំបានធ្វើដំណើរកំសាន្ត ក្នុងចម្ងាយផ្លូវ ១៣៦៧ គីឡូមែត្រ ដោយការតាំងចិត្តថា ខ្ញុំនឹងបើកបរតាមល្បឿនដែលបានកំណត់ដោយផ្លាកសញ្ញាចរាចរណ៍។ ពេលដែលខ្ញុំកំពុងបើកបរចេញពីក្រុងដ៏តូចមួយ នៅក្នុងរដ្ឋញូមិចស៊ិចកូ សហរដ្ឋអាមេរិក ខ្ញុំមានការផ្តោតអារម្មណ៍ទៅលើការបើកកញ្ចប់នំសាំងវិច ខ្លាំងជាងការមើលផ្លាកសញ្ញាតាមផ្លូវ ជាហេតុបណ្តាលឲ្យខ្ញុំទទួលសំបុត្រផាកពិន័យ ចំពោះការបើកបរហួសល្បឿនកំណត់។ មេរៀនទីមួយ ដែលខ្ញុំបានទទួលនៅថ្ងៃនោះគឺ: ការមិនបានយកចិត្តទុកដាក់ចំពោះច្បាប់ចរាចរណ៍ គឺមិនខុសពីការមិនគោរពច្បាប់ចរាចរណ៍ឡើយ។ ទន្ទឹមនឹងនោះ ខ្ញុំនៅមានចម្ងាយផ្លូវ ១១២៦គីឡូមែត្រទៀត! មេរៀនទីពីរដែលខ្ញុំទទួលបានគឺ : ព្រះតែងតែល្បងលការសម្រេចចិត្តរបស់យើងជានិច្ច។ ខ្ញុំបាននឹកចាំថា ពេលដែលរាស្រ្តរបស់ព្រះត្រៀមខ្លួនចូលទឹកដីសន្យា លោកម៉ូសេនិយាយទៅកាន់ពួកគេថា “ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការ ដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្តីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់ តាមបញ្ញត្តទ្រង់ឬទេ”(ចោទិយកថា ៨:២)។ លោកយូជិន ភីធ័រសាន់(Eugene Peterson) ជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលបានហៅការដើរតាមព្រះគ្រីស្ទថាជា “ការស្តាប់បង្គាប់ដ៏យូរអង្វែង តាមទិសដៅដដែល”។ មានន័យថា រៀងរាល់ពេលយើងសម្រេចចិត្តស្តាប់បង្គាប់ព្រះ យើងក៏ត្រូវសម្រេចចិត្តផងដែរថា នឹងបន្តស្តាប់បង្គាប់ទ្រង់ជារៀងរហូត។ តាមរយៈមេរៀនខាងលើនេះ…
Read articleការស្វែងយល់ពីសត្វស្រម៉ោច
លោកម៉ាក ម៉ូហ្វេត(Mark Moffett) គឺជាអ្នក និពន្ធសៀវភៅរឿង ដំណើរផ្សងព្រេងជាមួយហ្វូងស្រម៉ោច : ដំណើររកមើលសត្វស្រម៉ោចទូទាំងពិភពលោក ដែលមានសត្វស្រម៉ោចរាប់សែនកោដិដើរតួរ។ រឿងនេះបានឆ្លុះបញ្ចាំង អំពីចំណង់ចំណូលចិត្តដែលគាត់មានចំពោះសត្វស្រម៉ោច ពេលគាត់នៅក្មេង ហើយទោះជាគាត់បានចម្រើនវ័យធំឡើង ក៏គាត់នៅតែមានចំណង់ចំណូលចិត្តបែបនេះដដែល។ ការវក់ចិត្តនឹងសត្វស្រម៉ោចនេះ បាននាំឲ្យគាត់ខំសិក្សាស្រាវជ្រាវ រហូតទទួលបានសញ្ញាប័ត្របណ្ឌិត នៅសកលវិទ្យាល័យហាវើត(Harvard) ហើយគាត់ក៏បានធ្វើដំណើរទូទាំងពិភពលោក ក្នុងនាមជាអ្នកជំនាញ នៅក្នុងមុខវិជ្ជាមួយនេះ។ ការសិក្សារបស់គាត់បាននាំឲ្យគាត់ទទួលបានការយល់ដឹងដ៏អស្ចារ្យ អំពីសត្វដ៏ឧស្សាហ៍ទាំងអស់នោះ។ តាំងពីយូរមកហើយ មុនពេលដែលលោកម៉ូហ្វេតរុករកឃើញភាពអស្ចារ្យខ្លះៗ នៃពិភពសត្វស្រម៉ោច ព្រះគម្ពីរបានចែងអំពីភាពឆ្លាតវ័យ និងសីលធម៌ការងារនៃសត្វល្អិតដ៏តូចមួយប្រភេទនេះ។ ស្តេចសាឡូម៉ូនដ៏មានប្រាជ្ញា ទ្រង់បានយកសត្វស្រម៉ោចធ្វើជាឧទាហរណ៍គំរូនៃភាពឧស្សាហ៍ព្យាយាម សម្រាប់ឲ្យមនុស្សខ្ចិលទាំងឡាយយកតម្រាប់តាម គឺដូចដែលទ្រង់បានចែងថា “ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក ក្នុងរដូវចំរូតផង”(សុភាសិត ៦:៦-៨)។ ព្រះទ្រង់បានពិពណ៌នាអំពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ទ្រង់ ដោយប្រើសត្វដែលទ្រង់បានបង្កើតដើម្បីបង្រៀនយើង។ ជាក់ស្តែង តាមរយៈការបង្រៀនអំពីសត្វស្រម៉ោច យើងអាចមើលឃើញសារៈសំខាន់នៃការធ្វើផែនការទុកជាមុន និងការត្រៀមស្បៀងសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត(៣០:២៥)។ ព្រះទ្រង់បានប្រើធម្មជាតិ ដើម្បីចងក្រងមេរៀនខាងវិញ្ញាណ ហើយសូម្បីតែសត្វស្រម៉ោចដ៏តូចល្ងិត ក៏អាចឲ្យយើងរៀនសូត្រពីពួកវាបានដែរ។—Dennis Fisher
Read articleភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង
នៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ជាញឹកញាប់ យើងជួបប្រទះផលប៉ះពាល់នៃគ្រោះមហន្តរាយ ដែលគ្មាននរណាអាចមើលឃើញ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១១ នៅសហរដ្ឋអាមេរិក មានទីក្រុងមួយចំនួន បានទទួលរងការបំផ្លាញពីខ្យល់កួចយក្សថូនេដូ ដែលបានបក់គួចបំផ្លាញលំនៅដ្ឋាន និងទីប្រជុំជន អស់ជាច្រើនកន្លែង។ ហើយក្នុងរដូវខ្យល់ព្យុះកំបុតត្បូងម្តងៗ យើងមានការរន្ធត់ចិត្ត ចំពោះខ្យល់ដែលបក់បោកក្នុងល្បឿនជាង ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានគំរាមបំផ្លាញអ្វីៗដែលយើងបានកសាងមកនោះ។ ទាំងអស់នេះគឺបានបង្ករឡើង ដោយអំណាចដែលយើងមិនអាចមើលឃើញ។ ជាការពិតណាស់ យើងអាចមើលឃើញស្លឹកឈើបក់ ឬកំទេចកំទីប៉ើង ដោយសារខ្យល់បក់ តែយើងមិនអាចមើលឃើញខ្យល់បានឡើយ។ ការនេះកើតឡើងតាមរបៀបដ៏អាថ៌កំបាំងដែលយើងមើលមិនឃើញ។ តាមន័យធៀប យើងក៏មិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធបានដែរ។ តាមបទគម្ពីរកិច្ចការជំពូក២ ពេលអ្នកជឿព្រះបានពិសោធន៍នឹងការពេញដោយព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃបុណ្យទី៥០ “ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ”(កិច្ចការ ២:២)។ ខ្យល់ដែលបក់មកនោះ បានបង្ហាញឲ្យគ្រីស្ទបរិស័ទសម័យដើមទាំងនោះបានដឹង អំពីការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ ចូលសណ្ឋិតនៅក្នុងជីវិតរបស់ពួកគេ ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ហើយសព្វថ្ងៃនេះ ទ្រង់ក៏នៅតែធ្វើការនេះ នៅក្នុងជីវិតយើងផងដែរ! បើអ្នកជាអ្នកដើរតាមព្រះគ្រីស្ទ នោះចូរត្រេកអរចុះ។ ព្រះវិញ្ញាណបរិសុទ្ធបង្កើតផលផ្លែ ក្នុងជីវិតអ្នក(កាឡាទី ៥:២២-២៣) បង្រួបបង្រួមអ្នកជឿព្រះ ក្នុងរូបកាយតែមួយនៃព្រះគ្រីស្ទ(១កូរិនថូស ១២:១៣) ហើយទ្រង់ជួយឲ្យអ្នកបានដឹងច្បាស់ អំពីព្រះវត្តមាននៃព្រះ(១យ៉ូហាន ៣:២៤)។…
Read articleការគេងលក់ដ៏ផ្អែមល្ហែម
អ្នកស្រីអានេ ហ្គេដេស(Anne Geddes) ជាអ្នកថតរូបម្នាក់ ដែលបានបង្កើតទម្រង់សិល្បៈនៃការថតរូបទារកដែលកំពុងគេង។ នាងបាននាំឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខរបស់អ្នកដែលបានមើលរូបថតទារក ដែលនាងបានថតនោះ។ គ្មានរូបភាពអ្វីដែលអាចបង្ហាញពីសន្តិភាព បានប្រសើរជាងរូបថតទារកដែលកំពុងគេងឡើយ។ ប៉ុន្តែ រវាងការគេងមួយស្របក់នៅពេលថ្ងៃ និងការគេងនៅពេលយប់ ការមើលថែរក្មេង គឺជាការទទួលខុសត្រូវ ដែលគេត្រូវប្រកាន់ខ្ជាប់ជានិច្ច និងមានការនឿយហត់ផងដែរ។ ពេលដែលក្មេងនៅតូចមិនទាន់ដឹងអី ហើយរពឹសច្រើន ពួកគេអាចមានគ្រោះថ្នាក់ដល់ជីវិត នៅគ្រប់ពេល។ ឪពុកម្តាយងោកងុយយ៉ាងខ្លាំង បន្ទាប់ពីរវល់ធ្វើកិច្ចការជាច្រើនសម្រាប់កូនតូចៗ ដូចជា ការរត់តាម ការធ្វើឲ្យពួកគេកម្សាន្តសប្បាយ ការការពារ ការបញ្ចុកអាហារ និងការស្លៀកពាក់ឲ្យពួកគេ ព្រមទាំងការនៅយាម ការណែនាំ និងការផ្សៈផ្សាកូនៗដែលឈ្លោះគ្នាជាដើម។ បន្ទាប់ពីពួកគាត់បានយកគ្រឿងលេងរបស់កូនទៅទុក ហើយស្លៀកខោអាវសម្រាប់គេងឲ្យពួកគេហើយ ភាពរពឹសរបស់ពួកគេក៏បានថយចុះ ហើយពួកគាត់ដែលជាឪពុកឬម្តាយក៏បីវា ហើយដាក់ឲ្យវាគេង ដោយការនិទានរឿងឲ្យវាស្តាប់ រហូតដល់វាគេងលក់។ ក្រោយមក មុនពេលពួកគាត់ចូលគេង ពួកគាត់ក៏បានទៅមើលកូនរបស់ខ្លួន ជាថ្មីម្តងទៀត ដើម្បីឲ្យបានដឹងច្បាស់ថា អ្វីៗគ្រប់យ៉ាងមានភាពសុខស្រួល នៅក្នុងពិភពនៃសុបិន្តហើយ។ សម្រស់ដ៏ស្រទន់នៃក្មេងដែលកំពុងគេង បានធ្វើឲ្យឪពុកម្តាយមិនស្តាយកម្លាំង ឬពេលវេលាដែលបានចំណាយ ដោយភាពនឿយហត់កាលពីពេលថ្ងៃឡើយ។ តាមព្រះគម្ពីរបានប្រាប់យើងថា ព្រះទ្រង់សព្វព្រះទ័យឲ្យកូនស្ងួនភ្ញាររបស់ទ្រង់មានសន្តិភាព ឬភាពសុខសាន្ត(លេវីវិន័យ ២៦:៦) ប៉ុន្តែ…
Read article