ពេលដែលមិនត្រូវនិយាយ
ខ្ញុំមានទីលំនៅ ក្នុងតំបន់ញូ អីងគ្លិន(New England) ដែលនៅទីនោះ កីឡាវាយកូនបាល់បេសប៊ល ស្ទើរតែក្លាយជាសាសនា ដែលប្រជាជនបាននាំគ្នាប្រកាន់យកទៅ ហើយ។ ទោះបីជាការជជែកគ្នាអំពីក្រុមកីឡាករបូស្ទុន រេត សក់(Bonston Red Sox) នៅកន្លែងធ្វើការ គឺជាការល្មើសច្បាស់ក៏ដោយ ក៏គេនៅតែមិនអាចហាមឃាត់អ្នកគាំទ្ររបស់ក្រុមកីឡាករនេះបានឡើយ ព្រោះពួកគេស្រឡាញ់ក្រុមកីឡាកររបស់ខ្លួន ខ្លាំងយ៉ាងនេះទៅហើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញសំណួរមួយ ដែលគ្រីស្ទបរិស័ទត្រូវឆ្លើយ។ សំណួរនោះគឺ “តើមានពេលដែលគ្រីស្ទបរិស័ទមិនគួរ និយាយគ្នាអំពីព្រះឬ?” ខ្ញុំយល់ថា មាន។ ពេលយើងប្រឈមមុននឹងការសួរដេញដោល អំពីជំនឿ ដែលត្រូវបានធ្វើឡើង ដោយចិត្តមិនស្មោះត្រង់ ជាញឹកញប់ ការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត។ ពេលព្រះយេស៊ូវស្ថិតនៅក្នុងស្ថានភាពតទល់គ្នា ជាមួយលោកកៃផាស ជាដំបូង ទ្រង់បានសម្រេចព្រះទ័យមិនមានបន្ទូលតបឡើយ(ម៉ាថាយ ២៦:៦៣)។ ទ្រង់ជ្រាបថា លោកកៃផាសមិនមានចំណាប់អារម្មណ៍ចំពោះសេចក្តីពិតទេ(ខ.៥៩)។ ពេលយើងមិនដឹងអំពីបំណងដែលអ្នកដទៃមាន ក្នុងការចោទសួរយើង យើងត្រូវតែឆាប់ធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណ នៅក្នុងស្ថានភាពនីមួយៗ ដើម្បីឲ្យយើង “ដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ”(កូល៉ុស ៤:៦)។ ម្យ៉ាងទៀត បើការឆ្លើយសំណួរនោះ ធ្វើឲ្យការសន្ទនាក្លាយជាបែកអូរហូរជាស្ទឹង ហើយប្រធានបទបែកចេញឆ្ងាយពីព្រះគ្រីស្ទ នោះយើងប្រហែលជាត្រូវឆ្អាកការសន្ទនានោះសិន ហើយរង់ចាំសន្ទនាគ្នា នៅថ្ងៃក្រោយទៀត។…
Read articleការល្បូងពីសម្បកក្រៅ ភាពពិសពុលនៅ ខាងក្នុង
មានការសិក្សាមួយរបស់ប្រទេសអូស្រ្តាលី បានធ្វើការសន្និដ្ឋានថា សម្បកកញ្ចប់បារីដែលកាន់តែមិនសូវបានការតុបតែងលម្អ អាចធ្វើឲ្យក្មេងជំទង់កាន់តែលែងចង់ជក់បារី។ រដ្ឋាភិបាលក៏បានឆ្លើយតបតាមការសិក្សានេះ ដោយបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុនថ្នាំជក់ដកពណ៌ ឡូហ្គូ និងអក្សរផ្សាយពាណិជ្ជកម្មចេញ ពីសម្បកញ្ចប់បារី ហើយត្រូវដាក់អក្សរដាស់តឿនអំពីគ្រោះដល់សុខភាព និងដាក់រូបភាពជម្ងឺសួត ជាជំនួសវិញ។ ដូចនេះ ក្រុមហ៊ុនបារីម៉ាល់បូរ៉ូ មែន(Marlboro Man) ក៏លែងឈប់គាំទ្រ មច្ចុរាជ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយការស្លាប់ ដោយសារការជក់បារី។ ប៉ុន្តែ មិនមែនមានតែកញ្ចប់បារីទេ ដែលអាចល្បួងមនុស្ស តាមរយៈសម្បកខាងក្រៅ ហើយ ផលិតផលនៅខាងក្នុងមានជាតិពលនោះ។ ព្រះគម្ពីរសុភាសិត ជាកណ្ឌនៃព្រះគម្ពីរសញ្ញាចាស់ ដែលបានជំរុញយើង ឲ្យពិចារណាអំពីលទ្ធផលដែលយើងអាចទទួលនៅក្នុងរយៈពេលវែង ដោយសារការជ្រើសរើសរបស់យើង។ ពាក្យ “ដល់ចុងបំផុត” គឺជាពាក្យដែលត្រូវបានប្រើជាច្រើនដងក្នុងព្រះគម្ពីរ (សុភាសិត ៥:៤ ២៥:៨ ២៩:២១) ដែលបានដាស់តឿនយើង ឲ្យគិតឲ្យបានវែងឆ្ងាយ ហើយសួរខ្លួនឯងថា ដល់ចុងបញ្ចប់ តើការអ្វីដែលយើងចង់ធ្វើឬចង់បាននោះ នឹងនាំឲ្យយើងទទួលបានសេចក្តីអំណរ ឬទុក្ខព្រួយ កិត្តិយស ឬក្តីអាម៉ាស ជីវិត ឬសេចក្តីស្លាប់។ “ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់”(២:៦-៧)។…
Read articleអ្នកជិតខាងល្អ
នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋដាកូតាខាងជើង(North Dakota) ពួកគេក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាគ្មានការស្ទាក់ស្ទើរ គឺពួកគេបានជួយអ្នកដទៃ ដែលកំពុងត្រូវការជំនួយ។ មានប្រជាជនជាច្រើនដែលរស់នៅចម្ងាយផ្លូវធ្វើដំណើរប្រហែលមួយម៉ោង បានចេញមក ជួយអ្នកទាំងនោះ ទោះបីជាពួកគេមិនបានសុំឲ្យជួយក៏ដោយ។ អ្នកខ្លះបានឲ្យអ្នកដែលបាត់បង់ផ្ទះសម្បែងខ្ចីតង់សម្រាប់បោះជំរុំ ហើយអ្នកខ្លះទៀតបានអនុញ្ញាតឲ្យគេប្រើបន្ទប់ដាក់ឡានរបស់ខ្លួន សម្រាប់ដាក់សម្ភារៈជាបណ្តោះ អាសន្ន។ ប្រជាជននៅរដ្ឋដាកូតាខាងជើងកំពុងបង្ហាញអំពីអត្ថន័យនៃការធ្វើជាអ្នកជិតខាងល្អ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ការធ្វើជាអ្នកជិតខាងល្អ ដោយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នក ដទៃ គួរតែត្រូវធ្វើឡើង ដោយគ្មានការស្ទាក់ស្ទើរផងដែរ(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះបីជាយើងប្រហែលជាមិនមានឱកាសឆ្លើយតបភ្លាមៗ ដោយគ្មានការស្ទាក់ស្ទើរ ចំពោះគ្រោះធម្មជាតិក៏ដោយ ក៏យើងនៅតែអាចស្វែងរកវិធីបង្ហាញសេចក្តីស្រឡាញ់អ្នក ដែលនៅជុំវិញខ្លួនយើងជានិច្ច។ ដើម្បីធ្វើជាអ្នកជិតខាងល្អ យើងអាចបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ(លូកា ១០:២៩-៣៧) ប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយទៅកាន់អ្នកដទៃ ដោយពាក្យពិត(អេភេសូ ៤:២៥) ហើយអត់ទោសឲ្យអ្នកដទៃទាំងស្រុង(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។ គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បានបង្ហូរចេញពីអ្នកជិតខាងដ៏ប្រសើរបំផុតរបស់យើង…
Read articleចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវ
បន្ទាប់ពីមានទស្សនាវដ្តីពត៌មានជាតិមួយ បានផ្សាយអំពីរឿងតាមប្រព័ន្ទអ៊ីនធើណិត ដោយរាប់បញ្ចូលសហគមន៍របស់ខ្ញុំ នៅក្នុងចំណោមទីក្រុងទាំង១០ដែល កំពុងស្លាប់ នៅសហរដ្ឋអាមេរិក ប្រជាពលរដ្ឋប្រចាំតំបន់មួយនេះ មានការខឹងសម្បាយ៉ាងខ្លាំង។ ពួកគេក៏បាននាំគ្នាធ្វើញត្តិប្រឆំាងនឹងដំណឹងដ៏អយុត្តិធម៌នេះ ដោយបង្ហាញនូវភស្តុតាងជាច្រើន ដែលផ្ទុយពីដំណឹងនោះ។ មានពលរដ្ឋម្នាក់បានធ្វើនូវកិច្ចការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីតបតនឹងការកាត់សេចក្តីដ៏ហួសហេតុនោះ។ គឺគាត់បានឲ្យប្រជាពលរដ្ឋក្នុងដំបន់នោះ ទៅជួបជុំគ្នានៅទីប្រជុំជននៃទីក្រុងនោះ ហើយថតវីដេអូ ដើម្បីបង្ហាញអំពីភាពក្លៀវក្លា និងរស់រវើកនៃសហគមន៍យើង។ វីដេអូនេះបានទទួលការចាប់អារម្មណ៍ជាអន្តរជាតិ ហើយទស្សនាវដ្ដីពត៌មាននោះ ក៏បានទទួលស្គាល់ថា ខ្លួនបានផ្សាយពត៌មានខុស។ តែអង្គការមួយ ដែលបាន “ធ្វើការស្រាវជ្រាវ”អំពីទីក្រុងនេះ នៅតែបន្តធ្វើការ សន្និដ្ឋានដូចនោះដដែល ទោះបីជាការសន្និដ្ឋាននោះ ត្រូវបានធ្វើឡើង ដោយផ្អែកទៅលើមូលដ្ឋានដែលមានចំនួនកំណត់ក៏ដោយ។ ការការពារខ្លួននេះបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ព្រោះការសន្និដ្ឋានរបស់ពួកគេ ដែលត្រូវបានធ្វើឡើង ដោយគ្មានការប្រុងប្រយ័ត្ននោះ ហាក់ដូចជាមិនអាចទទួលយកបានទាល់តែសោះ។ តែក្រោយមក ខ្ញុំក៏បានគិតថា មនុស្សយើងពិតជាងាយនឹងធ្វើការវិនិច្ឆ័យខុស ដោយផ្អែកទៅលើពត៌មានដ៏តិចតួចបំផុត។ ខ្ញុំសូមលើកយកឧទាហរណ៍មួយ នៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីមិត្តភ័ក្ររបស់លោកយ៉ូប។ ពួកគេបានធ្វើការសន្និដ្ឋានខុសថា លោកយ៉ូបបានជួបសោកនាដកម្មជាបន្តបន្ទាប់ ដោយសារគាត់បានធ្វើអំពើបាប។ នៅទីបំផុត ព្រះបានការពារភាពស្អាតស្អំរបស់លោកយ៉ូប ហើយបានប្រទាននូវការសន្និដ្ឋានមួយ ដែលគួរឲ្យយើងមានការប្រុងប្រយ័ត្នផងដែរ។ ទ្រង់មិនបានស្តីបន្ទោសមិត្តភ័ក្ររបស់គាត់ ដោយសារពួកគេបានវិនិច្ឆ័យលោកយ៉ូបឡើយ តែដោយសារពួកគេបាននិយាយខុស អំពីទ្រង់(យ៉ូប ៤២:៧)។ នេះជាការរំឭកដ៏សំខាន់មួយថា…
Read articleការកំណត់ចាំ
ពេលខ្ញុំចាប់កំណើត តាទួតរបស់ខ្ញុំ គឺលោកអាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើលលែងឃើញទៅហើយ។ គាត់មានឈ្មោះល្បី ដោយសារគាត់បានចេះឆ្លាក់រូបពីឈើយ៉ាងស្រស់ស្អាត ដោយប្រើម៉ាស៊ីនក្រឡឹង និងដោយសារគាត់អាចចាំបទគម្ពីរជាច្រើនខ។ ជាញឹកញាប់គាត់ និងមិត្តភ័ក្ររបស់គាត់ គឺលោកអេលី(Eli) បានចែកចាយខគម្ពីរឲ្យគ្នា ទៅវិញទៅមក។ វិញ្ញាណប្រកួតប្រជែងគ្នាបន្តិចបន្តួចនេះ បាននាំឲ្យពួកគាត់ទទួលស្គាល់ថា លោក អេលីអាចដកស្រង់ ខគម្ពីរយោងបានច្រើនជាង ចំណែកឯជីតារបស់ខ្ញុំវិញ គាត់អាច សូត្រ ខគម្ពីរបានច្រើនជាង។ សព្វថ្ងៃនេះ គ្រួសាររបស់ខ្ញុំច្រើនតែចាំថា ជីតាអាប់រ៉ាម គឺជា “ជីតាពិការភ្នែក”។ ពេលភ្នែករបស់គាត់ពិការលែងមើលអ្វីឃើញទៀត ខគម្ពីរដែលគាត់បានទន្ទេញចាំនោះ គឺជាជំនួយប្រចាំជីវិតរបស់គាត់។ ប៉ុន្តែ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវទន្ទេញព្រះបន្ទូលព្រះឲ្យចាំ? បទគម្ពីរទំនុកតម្កើង ជំពូក១១៩ បានបង្រៀនយើងអំពីរបៀបដើរតាមព្រះ ដោយកំណត់ចាំព្រះបន្ទូលទ្រង់ នៅក្នុងចិត្តរបស់យើង។ ទីមួយ : ពេលយើងកំណត់ចាំព្រះបន្ទូលទ្រង់ យើងអាចការពារខ្លួន ពេលយើងជួបការល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេលយើងជញ្ជឹងគិតព្រះបន្ទូលទ្រង់ យើងស្គាល់ទ្រង់កាន់តែច្បាស់ឡើង។ ទីបី : ពេលយើងមានព្រះបន្ទូលទ្រង់…
Read articleការបាត់ និងការរកឃើញ
ថ្មីៗនេះ ខ្ញុំបានបាត់កាតក្រេឌីត ហើយរកវាមិនឃើញ សោះ។ ខ្ញុំក៏ចាប់ផ្តើមខំខ្នះខ្នែងរកវា ព្រោះការបាត់កាតក្រេឌីតមិនមែនជាបញ្ហាតូចឡើយ។ ការបង់ប្រាក់ និងការទិញទំនិញជាប្រចាំថ្ងៃត្រូវអាក់ខាន បើខ្ញុំមិនទាន់អាចរកបានកាតក្រេឌីតថ្មីទេនោះ។ ជាងនេះទៅទៀត បើមាននរណាម្នាក់រើសបានកាតនោះ ហើយប្រើវា ដើម្បីចាយវាយតាមអំពើចិត្ត ខ្ញុំនឹងត្រូវបាត់បង់ប្រាក់ ក្នុងកុងធនាគារបស់ខ្ញុំជាមិនខាន។ តែខ្ញុំមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំង ពេលភរិយារបស់ខ្ញុំបានរកឃើញវា នៅក្រោមតុកំព្យូទ័រ។ ក្នុងបទគម្ពីរ ១៥:៨-១០ ព្រះគ្រីស្ទបានមានបន្ទូលអំពីរឿងបាត់ប្រាក់ដួងដ៏មានតម្លៃមួយ ដែលស្មើនឹងប្រាក់ឈ្នួលមួយថ្ងៃ។ ស្រ្តីដែលបានបាត់ប្រាក់ដួងនោះ មានការបារម្ភយ៉ាងខ្លាំង នៅក្នុងការស្វែងរកវា បានជានាងអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាស់តែបានឃើញ។ កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ នាងថា “សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ”(ខ.៩)។ បន្ទាប់មក ព្រះយេស៊ូវបានពន្យល់ អំពីអត្ថន័យរបស់រឿងនេះថា “ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ(ខ.១០)។” មនុស្សមានតម្លៃដ៏មហិមាចំពោះព្រះ។ អ្នកដែលមិនស្គាល់ទ្រង់ គឺជាមនុស្សបាត់បង់ ក្នុងអំពើបាបរបស់ខ្លួន។ ព្រះយេស៊ូវទ្រង់បានបង់ថ្លៃម្តងជាសម្រេច ដើម្បីលោះបាបពួកគេ ដោយសុគតនៅលើឈើឆ្កាង។ តើអ្នកដឹងថា មាននរណាខ្លះ ជាមនុស្សបាត់បង់? ចូរទូលសូមព្រះអម្ចាស់ ឲ្យប្រទានឱកាសផ្សាយដំណឹងល្អ ដល់អ្នកទាំងនោះ ដើម្បីឲ្យពួកគេអាចប្រែចិត្តចេញពីអំពើបាប…
Read article