ត្រូវបានបង្កើតមក តាមរបៀបដ៏អស្ចារ្យ
កាលនៅពីក្មេង អ្នកដែលជិតស្និទ្ធនឹងខ្ញុំ បានយល់ថា ពួកគេអាចលើកទឹកចិត្តខ្ញុំឲ្យធ្វើអ្វីមួយ ឲ្យបានកាន់តែល្អជាងមុន ដោយសួរខ្ញុំឲ្យបានញឹកញាប់ថា “ហេតុអ្វីបានជាឯងល្ងង់យ៉ាងនេះ?” ខ្ញុំក៏បានដឹងថា ពាក្យនេះមានផលប៉ះពាល់យ៉ាងណាមកលើខ្ញុំ ពេលដែលខ្ញុំចូលដល់វ័យជំទង់ ហើយឮមនុស្សម្នាក់និយាយពីក្រោយខ្នងខ្ញុំថា “ល្ងង់មែន!” គ្រាន់តែបានឮពាក្យនេះភ្លាម ខ្ញុំក៏ប្រញាប់ងាកមើលក្រោយ ដោយស្មានថា គេកំពុងតែនិយាយមកកាន់ខ្ញុំទេ។ ពេលខ្ញុំបានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះសង្គ្រោះ ខ្ញុំក៏បានដឹងថា ដោយសារព្រះបានបង្កើតខ្ញុំ ឲ្យចំ នឹងរូបអង្គទ្រង់(លោកុប្បត្តិ ១:២៧) នោះខ្ញុំមិនមែនជា មនុស្សល្ងីល្ងើទេ តែ “ខ្ញុំត្រូវបានទ្រង់បង្កើតមក តាមរបៀបដ៏ អស្ចារ្យ និងគួរឲ្យស្ងែងខ្លាច”(ទំនុកតម្កើង ១៣៩:១៤)។ ស្តេចដាវីឌទ្រង់ជាអ្នកនិពន្ធបទទំនុកតម្កើង ដែលបានពិពណ៌នាអំពីរបៀប ដែលព្រះបានស្គាល់យើងម្នាក់ៗយ៉ាងជាក់ច្បាស់ គឺក្នុងទំនុកបទដែលចែងថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ”(ខ.១-៣)។ យើងមិនគ្រាន់តែត្រូវបានព្រះបង្កើតមក តាមរបៀបដ៏អស្ចារ្យប៉ុណ្ណោះទេ តែយើងថែមទាំងអាចផ្សះផ្សារជាមួយព្រះ តាមរបៀបដ៏អស្ចារ្យផងដែរ ដើម្បីឲ្យមានទំនាក់ទំនងដ៏ត្រឹមត្រូវជា មួយទ្រង់ឡើងវិញ តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ … គ្រប់ទាំងអស់ក៏មកពីព្រះ…
Read articleព្រះវរបិតានៃយើងខ្ញុំដែលនៅស្ថានសួគ៌
ពេលព្រះយេស៊ូវបង្រៀនយើងអធិស្ឋាន ទ្រង់បានចាប់ផ្តើមដោយពាក្យថា “ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌”(លូកា ១១:២)។ បទគម្ពីរនេះ ស្ថិតក្នុងចំណោមបទគម្ពីរជាច្រើន ដែលបានហៅព្រះថា ព្រះវរបិតា។ ការនេះបាននាំឲ្យខ្ញុំមានការចាប់អារម្មណ៍ និងបានប្រាប់ឲ្យខ្ញុំដឹងថា ពេលព្រះទ្រង់សព្វព្រះទ័យនឹងឲ្យយើងដឹងអំពី បុគ្គលិកលក្ខណៈរបស់ទ្រង់ នោះទ្រង់បានសម្រេចព្រះទ័យ បញ្ជាក់ថា ទ្រង់ជាព្រះវរបិតារបស់យើង។ តើយើងដឹងថា ព្រះដែលជាព្រះវរបិតានៃយើង ទ្រង់មានបុគ្គលិកលក្ខណៈដូចម្តេចខ្លះ? តាមសេចក្តីអធិស្ឋាននៃព្រះយេស៊ូវ យើងអាចដឹងថា ព្រះវរបិតានៃយើងទ្រង់យកព្រះទ័យទុកដាច់ចំពោះយើង ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីជួយយើង។ ការនេះក៏បានបញ្ជាក់ច្បាស់ថា ទ្រង់ជាអ្នកផ្គត់ផ្គង់យើង។ ទ្រង់អត់ទោសបាបឲ្យយើង ហើយការពារយើង ឲ្យរួចពីការអាក្រក់ទាំងពួង(ខ.២-៤)។ នេះជាគំរូដ៏អស្ចារ្យ សម្រាប់ឲ្យឪពុកដែលនៅផែនដី យកតម្រាប់តាម! ជាការពិតណាស់ នៅក្នុងសកលោកនេះ មានតែព្រះទេ ដែលជាឪពុកដែលល្អឥតខ្ចោះ ហើយហេតុនេះហើយ បានជាទ្រង់បានធ្វើជាគំរូ សម្រាប់អស់អ្នកដែលជាឪពុកដែលមិនល្អឥតខ្ចោះ។ ខ្ញុំបានរកឃើញថា ពេលខ្ញុំទើបតែចាប់ផ្តើមធ្វើការបម្រើព្រះ កូនៗរបស់ខ្ញុំមិនបានស្ងើចសរសើរ ចំពោះសៀវភៅដែលខ្ញុំបាននិពន្ធ និងចំណងជើងដែលខ្ញុំបានដាក់ ឬចំពោះទីកន្លែងដែលខ្ញុំបានលើកមកនិយាយឡើយ។ ព្រោះពួកគេស្រេកឃ្លាន ចង់ឲ្យខ្ញុំចំណាយពេលវេលាជាមួយពួកគេ ផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេ បំពេញសេចក្តីត្រូវការមូលដ្ឋានរបស់ពួកគេ ផ្តល់សេចក្តីស្រឡាញ់ដោយការអត់ធ្មត់ និងការអត់ទោស ហើយផ្តល់ឲ្យពួកគេនូវទីកន្លែងដ៏មានសុវត្ថិភាព សម្រាប់ឲ្យពួកគេរីកលូតលាស់ និងមានភាពពេញវ័យខាងវិញ្ញាណ។ តួរនាទីទាំងនេះហាក់ដូចជាមិនច្រើនទេ…
Read articleកូនចៀម ដែលជាសត្វសិង្ហ
ក្នុងបទគម្ពីរ វិវរណៈ ជំពូក ៥ សាវ័កយ៉ូហាន បានពិពណ៌នាថា ព្រះយេស៊ូវជា សត្វសិង្ហដែលកើតពីពូជអំបូរយូដា(ខ.៥) និងជាកូនចៀមមួយ ដែលមើលទៅដូចជាបានសំឡាប់ (ឬមានរបួស, ខ.៦)។ យោងតាមបទគម្ពីរនេះ លោកឆាល ស្ព័រជិន(Charles Spurgeon) ដែលជាគ្រូអធិប្បាយ បានសួរថា “ហេតុអ្វីបានជាព្រះអម្ចាស់ដែលយើងបានលើកតម្កើង ទ្រង់មានរបួស នៅក្នុងសិរីល្អរបស់ទ្រង់?” ហើយគាត់ក៏បានបកស្រាយសំណួរនេះថា “ស្នាមរបួសនៃព្រះយេស៊ូវ គឺជា សិរីល្អរបស់ទ្រង់”។ នៅក្នុងការប្រៀបប្រដូច កូនចៀមមិនមែនជានិមិត្តរូប តំណាងឲ្យអំណាច និងជ័យជម្នះឡើយ។ មនុស្សភាគច្រើនជ្រើសរើសយកនិមិត្តរូបនៃភាពខ្លាំង ដែលនាំឲ្យគេកោតសរសើរខ្លួន។ តែព្រះបានសម្រេចព្រះទ័យ យាងមកយកកំណើតជាមនុស្ស ដោយប្រសូត្រនៅក្នុងគ្រួសារជាងឈើដ៏ក្រីក្រមួយ។ ទ្រង់បានមានព្រះជន្មគង់នៅ ជាគ្រូអធិប្បាយ ដែលត្រាច់ចរពីកន្លែងមួយ ទៅកន្លែងមួយទៀត ហើយបានសុគត ក្នុងនាម“ជាកូនចៀមដែលគេដឹកទៅសម្លាប់”(អេសាយ ៥៣:៧) នៅលើឈើឆ្កាងរបស់ពួកសាសន៍រ៉ូម៉ាំង។ ពួកសិស្សរបស់ទ្រង់ និងអ្នកដទៃទៀតបានយល់ថា ការជាប់ឆ្កាងរបស់ទ្រង់ បានបញ្ជាក់ពីចុងបញ្ចប់នៃអង្គបុគ្គលមួយ ដែលហ៊ានប្រឆាំងនឹងអំណាចសាសនាដ៏រឹងមាំ នៅសម័យនោះ។ តែការមានព្រះជន្មឡើងវិញនៃព្រះយេស៊ូវ គឺជាការអស្ចារ្យ ដែលបានបង្ហាញប្រាប់អំពីអំណាចចេស្តា និងសិរីល្អរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ ថ្ងៃណាមួយ ព្រះយេស៊ូវនឹងយាងមកវិញ…
Read articleគ្រូបង្រៀន ដែលល្អបំផុត
ពេលខ្ញុំជជែកគ្នាជាមួយយុវជន អំពីការរៀបចំខ្លួនសម្រាប់ពេលអនាគត ខ្ញុំក៏បានឮពួកគេនិយាយ យ៉ាងដូចនេះថា “យើងត្រូវចូលប្រលូកក្នុងលោកិយ ដើម្បីដកពិសោធន៍នឹងស្ថានភាពដែលមានការមិនគោរពប្រតិបត្តិព្រះ និងដកពិសោធន៍ជាមួយមនុស្សដែលមិនកោតខ្លាចព្រះ ដើម្បីមានការរីកលូតលាស់ឲ្យកាន់តែរឹងមាំឡើង”។ ការមានគំនិតបែបនេះ បានលេបត្របាក់គ្រីស្ទបរិស័ទជាច្រើន ដែលមិនទាន់ពេញវ័យខាងវិញ្ញាណ ហើយនៅទី បំផុតក៏បាននាំឲ្យពួកគេ ងាកមកទាស់ប្រឆាំងនឹងព្រះវិញ។ ជាការពិតណាស់ យើងកំពុងរស់នៅក្នុងលោកិយស្រាប់ហើយ(យ៉ូហាន ១៧:១៥) ហើយយើងក៏បានចូលទៅ ក្នុងស្ថានភាពជាច្រើនរបស់អ្នកមិនជឿព្រះ ដូចជា នៅសាលារៀន នៅកន្លែងធ្វើការ និងនៅក្នុងតំបន់យើងរស់នៅជាដើម តែយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការចូលទៅក្នុង ស្ថានភាពទាំងនេះ អាចនាំឲ្យយើងឱបក្រសោបយក ទស្សនវិជ្ជាដែលមិនគោរពប្រតិបត្តិព្រះ។ តែយើងគ្រប់គ្នាអាចមានភាពពេលវ័យឆាប់រហ័សជាង ពេលយើងអនុវត្តតាមសេចក្តីបង្រៀនរបស់ព្រះ ដូចដែលបានចែងក្នុងទំនុកតម្កើង ១:១។ ទីមួយ យើងមិនត្រូវធ្វើការសម្រេចចិត្ត និងជ្រើសរើស តាម “ការប្រឹក្សារបស់មនុស្សដែលមិនកោតខ្លាចព្រះឡើយ”។ ទីពីរ យើងមិនគួរចូលទៅក្នុងកន្លែង ដែលមនុស្សមិនស្គាល់ព្រះយេស៊ូវ អាចជះឥទ្ធិពលអាក្រក់ មកលើការពិចារណារបស់យើងឡើយ។ ទីបី យើងមិនគួរទុកចិត្ត និងមានការយល់ស្រប ចំពោះអ្នកដែលចម្អកឲ្យព្រះ ព្រះបន្ទូលទ្រង់ និងតួនាទីដែលទ្រង់មាន ក្នុងជីវិតរបស់យើងឡើយ ពុំនោះទេ យើងនឹងយល់ថា គំនិតរបស់គេហាក់ដូចជាត្រឹមត្រូវចំពោះយើងហើយ។ ការប្រឹក្សាដែលមានប្រភពមកពីមនុស្សដែលមិនកោតខ្លាចព្រះ នាំឲ្យយើងដើរចេញពីព្រះ។ ផ្ទុយទៅវិញ…
Read articleសត្វក្ងោក និងពូជរបស់វា
សត្វក្ងោកឈ្មោល មានសម្រស់ដ៏គួរឲ្យទាក់ទាញ ព្រោះរោមវាមានភាពភ្លឺផ្លេក ដែលគេមើលឃើញខៀវ និងពណ៌បៃតងឆ្លុះគ្នាចុះឡើងៗ ហើយសំណុំកន្ទុយដ៏ធំវែងរបស់វា មានត្រានៅចុងរោមកន្ទុយទាំងអស់ ដែលមានរាងដូចភ្នែកដែលមានពណ៌មាស ក្រហម និងខៀវជារង្វង់ជាច្រើនជាន់។ ពពួកសត្វនេះ គឺពិតជាបក្សីដ៏ស្រស់ស្អាត តែជើងរបស់វាបែរជាអាក្រក់មើលទៅវិញ។ តាមពិត មនុស្សយើងភាគច្រើន មានរូបកាយមិនគ្រប់គ្រាន់ នៅត្រង់ចំណុចណាមួយ។ ការខ្វះខាតនោះអាចជាអ្វីដែលយើងមានពីកំណើត ឬវាទើបតែកើតមានចំពោះយើង ក្នុងពេលថ្មីៗនេះ។ សាវ័កប៉ុលបានហៅការខ្វះខាតរបស់ខ្លួនថា “បន្លានៅក្នុងសាច់” ដែលបានធ្វើឲ្យគាត់ប្រកាន់យកនូវការបន្ទាបខ្លួន(១កូរិនថូស ១២:៧-៩)។ គាត់បានទូលអង្វរព្រះអម្ចាស់បីដង ដើម្បីសូមឲ្យទ្រង់ដកយកបន្លានោះចេញ ព្រោះគាត់ប្រហែលជាយល់ថា ខ្លួនអាចបម្រើទ្រង់បានកាន់តែប្រសើរឡើង ប្រសិនបើគ្មានបន្លានោះនៅក្នុងសាច់ទេ។ តែព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់គាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”។ សាវ័កប៉ុលក៏បានតបថា “ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ”។ នៅក្នុងជំនឿលើព្រះ យើងមិនគួរមានការយល់ច្រឡំឡើយ ព្រោះជាញឹកញាប់ ទ្រង់ជ្រើសរើសយើង ឲ្យបំពេញកិច្ចការដ៏សំខាន់បំផុតរបស់ទ្រង់ ទោះបីជា យើងមានភាពមិនគ្រប់លក្ខណ៌ក៏ដោយ ពោលគឺមិនមែនដោយសារយើង មានសមត្ថភាពនិយាយ មានរូបសម្បត្តិល្អ ឬមាន កាយសម្បទារឹងមាំ សម្រាប់បំពេញកិច្ចការរបស់ទ្រង់នោះឡើយ។ លោកហាត់សិន ថេល័រ(Hudson Taylor) ដែលជាបេសកជន…
Read articleវង្វង់នៃមិត្តភ័ក្រ
មានសិស្សវិទ្យាល័យជាច្រើននាក់ មានភាពវិកលផ្នែកទំនាក់ទំនង ឬមានជម្ងឺវិកលផ្នែកសតិបញ្ញាពីកំណើត ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ខ្លួនត្រូវបានអ្នកដទៃបដិសេធ និងមិនអើពើរ។ ជាញឹកញាប់ ពួកគេអង្គុយញាំអាហារតែម្នាក់ឯង នៅកន្លែងលក់អាហារ នៅក្នុងសាលារៀន ព្រោះសិស្សដទៃទៀត មិនដឹងពីរបៀបទំនាក់ទំនងជាមួយពួកគេ ឬមិនយកចិត្តទុកដាក់ចំពោះពួកគេតែម្តង។ ដើម្បីលើកឡើងអំពីបញ្ហាខ្វះខាតនេះ អ្នកស្រីបាបារ៉ា ផាលីលីស(Barbara Palilis) ដែលជាអ្នកព្យាបាលជម្ងឺផ្នែកនិយាយស្តី បានបង្កើតកម្មវិធី “វង្វង់មិត្តភ័ក្រ” ដែលនៅក្នុងនោះ គេរៀបចំសិស្សដែលមានជម្ងឺប្រភេទនេះ ឲ្យមានគូជាមួយសិស្សដែលមានសុខភាពធម្មតា ដើម្បីឲ្យពួកគេណាត់ ជួបគ្នាញាំអាហារថ្ងៃត្រង់ និងចូលរួមសកម្មភាពសង្គមជាមួយគ្នា។ តាមរយៈកម្មវិធីព្យាបាលនេះ សិស្សទាំងនោះដែលមានការខ្វះខាតជាពិសេស និងសិស្សដែលមានសុខភាពប្រក្រតី ក៏បានរាប់អានគ្នាជាមិត្តភ័ក្រ ហើយបន្តធ្វើឲ្យមានភាពល្អប្រសើរ និងមានការកែប្រែកាន់តែខ្លាំងឡើង តាមរយៈការផ្តល់ឲ្យនូវការទទួលស្គាល់ មិត្តភាព និងការយោគយល់គ្នា។ ការរាប់បញ្ចូលមនុស្សទៅក្នុងសហហគមន៍អ្នកជឿព្រះ គឺជាចំណុចសំខាន់បំផុតនៃដំណឹងល្អរបស់ព្រះគ្រីស្ទ។ គឺដូចដែលមានសេចក្តីចែងថា “ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ … ក្នុងកាលដែលយើងនៅ ស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ”(អេភេសូ ២:៤-៥)។ តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ នោះយើង “ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់”(ខ.១៣)។ ដោយសារយើងបានទទួលអភ័យឯកសិទ្ធិ ធ្វើជាសមាជិកនៃ“មហាគ្រួសារនៃព្រះ”(ខ.១៩) នោះយើងគួរតែមានភ្នែកដែលមើលឃើញ…
Read article