កន្លែងសម្រាប់អ្នករាល់គ្នា
ប្តីប្រពន្ឋមួយគូរ បានទៅយកអ៊ំស្រីរបស់ខ្លួនដែលមានវ័យចំណាស់ មករស់នៅជាមួយ ប៉ុន្តែ ពួកគេខ្លាចក្រែងគាត់មិនមានអារម្មណ៍កក់ក្តៅ ក្នុងការរស់នៅជាមួយពួកគេ។ ដូច្នេះ ពួកគេបានកែបន្ទប់មួយ នៅក្នុងផ្ទះរបស់ពួកគេ ឱ្យមានលក្ខណៈដូចបន្ទប់ ដែលគាត់ធ្លាប់មាន ក្នុងផ្ទះពីមុន។ នៅពេលអ៊ំស្រីរបស់ពួកគេធ្វើដំណើរមកដល់ គាត់ក៏បានឃើញគ្រឿងសង្ហារឹម រួបភាពលម្អលើជញ្ជាំង ព្រមទាំងរបស់របរដទៃទៀតដែលគាត់ចូលចិត្ត នៅក្នុងបន្ទប់នោះ ធ្វើឲ្យគាត់មានអារម្មណ៍ថា ផ្ទះនោះហាក់ដូចជាផ្ទះរបស់គាត់ដែលកំពុងស្វាគមគាត់យ៉ាងពិសេស។ តាមបទគម្ពីរយ៉ូហាន ១៣:៣៦-១៤:៤ យើងដឹងថា នៅក្នុងពិធីលៀងព្រះអម្ចាស់លើកចុងក្រោយ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ហើយបានមានបន្ទូលទៅកាន់ពួកគេ ដើម្បីឲ្យពួកគេត្រៀមខ្លួន សម្រាប់ការសុគត់របស់ទ្រង់។ ពេលលោកស៊ីម៉ូន ពេត្រុសទូលសួរទ្រង់ថា “ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា?” ព្រះយេស៊ូវបានឆ្លើយថា “កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅ តាមក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកទៅបាន”(១៣:៣៦)។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុស(ក៏ដូចជាមានបន្ទូលត្រង់ៗទៅកាន់អស់អ្នកដែលដើរតាមទ្រង់)ថា “នៅក្នុងតំណាក់នៃព្រះវបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នា ហើយខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា។ បើខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ និងទទួលអ្នករាល់គ្នា ទៅឯខ្ញុំ ប្រយោជន៍ឱ្យអ្នករាល់គ្នា បាននៅកន្លែង ដែលខ្ញុំនៅនោះដែរ”(១៤:២-៣)។ នគរស្ថានសួគ៌ គឺជាកន្លែងជួបជុំគ្នារបស់គ្រីស្ទបរិស័ទទាំងអស់ ដែលបានមកពីគ្រប់កុល សម្ព័ន្ឋ គ្រប់ជាតិសាសន៍ តែនគស្ថានសួគ៌ក៏ជាដំណាក់របស់ព្រះវបិតាយើងដែរ ហើយក្នុងដំណាក់នោះទ្រង់កំពុងរៀបចំកន្លែងមួយសម្រាប់យើងម្នាក់ៗ។…
Read articleការសន្ទនាដោយចិត្តក្លាហាន
តើបច្ចេកវិទ្យាដ៏ជឿនលឿន ក្នុងការទំនាក់ទំនង អាច បណ្តាលឲ្យយើងខ្វះការគួរសម្យ ក្នុងការប្រាស្រ័យទាក់ទងគ្នាឬ?សព្វថ្ងៃនេះ និយោជិកទាំងឡាយអាចបញ្ឈប់ការងាររបស់បុគ្គលិក ជាបណ្តោះអាសន្នដោយបញ្ជូនសារទៅពួកគេ តាមអ៊ីម៉ែល(សារអេឡិចត្រូនីក)ក៏បាន។ ហើយគេអាចរិះគន់គ្នាតាមទំព័រហ្វេសប៊ុក និងធ្វីតធ័រ ដោយមិនបាច់និយាយគ្នាមុខទល់នឹងមុខ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះយើងមិនគួរដោះស្រាយបញ្ហាជាមួយអ្នកដទៃ តាមរបៀបខាងលើឡើយ តែយកល្អ យើងគួរយកគំរូតាមរបៀប ដែលសាវ័កប៉ុលទំនាក់ទំនងជាមួយនឹងសាវ័កពេត្រុស ពេលមានការមិនចុះសម្រុងគ្នា។ ពេលសាវ័កពេត្រុសមានការយល់ខុស អំពីព្រះគុណព្រះ សាវ័កប៉ុលក៏បានទៅជួបគាត់ ដោយផ្ទាល់(កាឡាទី ២:១១-១៦)។ កាលនោះ លោកពេត្រុសបានថ្វាយបង្គំព្រះ អម្ចាស់ជាមួយសាសន៍ដទៃ ប៉ុន្តែ ពេលពួកក្រឹត្យវិន័យនិយមបានចូលក្នុងចំណោមពួកគេ(ពួកនោះបានជឿថា សេចក្តីសង្រ្គោះទទួលបានពីជំនឿលើព្រះយេស៊ូវ បូករួមនឹងការខំប្រព្រឹត្តតាមក្រឹត្យវិន័យលោកម៉ូសេ) លោកពេត្រុសក៏បានដកខ្លួនចេញពីពួកសាសន៍ដទៃ។ ត្រង់ចំណុចនេះ គាត់បានផ្តាច់ខ្លួនចេញពីពួកគេ តែទន្ទឹមនឹងនោះ គាត់ក៏បានទទួលស្គាល់ថា គាត់កំពុងនៅក្នុងក្រុមជាមួយពួកគេដដែល។ ការនេះបានបង្ហាញថា គាត់ជាមនុស្សមានពុតហើយ បានជាលោកប៉ុលទៅជួបលោកពេត្រុសដោយផ្ទាល់ ដោយសេចក្តីស្រឡាញ់ និងចិត្តឆេះឆួល ដើម្បីឲ្យគាត់ឈប់ការពារលទ្ធិក្រឹត្យវិន័យនិយម ដែលគ្មានអំណាចកែប្រែជីវិតមនុស្សសោះឡើយ។ គាត់ក៏បានរំឭកលោកពេត្រុសថា ព្រះគុណព្រះនាំឲ្យយើង មានសេរីភាពរួចពីចំណងនៃអំពើបាប ហើយនាំឲ្យយើងស្តាប់បង្គាប់ព្រះ។ ការជជែកដោះស្រាយបញ្ហាជាមួយបងប្អូនរួមជំនឿ ដោយសេចក្តីក្លាហាន អាចមានការពិបាក តែអាចនាំឲ្យមានភាពបរិសុទ្ធ និងការរួបរួមគ្នា។ យើងអាចមានការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ដោយនិយាយសេចក្តីពិត ដោយសេចក្តីស្រឡាញ់(អេភេសូ…
Read articleការឃើញរូបនៅជិត និងឃើញរូបនៅឆ្ងាយ
តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ បើគ្រាន់តែមានភ្នែកពីរដែលមានសុខភាពល្អ គឺមិនទាន់គ្រប់គ្រាន់ល្មម ដើម្បីយើងអាចមើលឃើញច្បាស់ឡើយ។ បន្ទាប់ពីភ្នែករបស់ខ្ញុំម្ខាង បានទទួលការវះកាត់ត្រង់ផ្នែករេទីណា ដែលបានរហែករួចមក ភ្នែកទាំងសង្ខាងអាចមើលឃើញច្បាស់ ជាងមុន ប៉ុន្តែ ភ្នែកទាំងពីរមិនព្រមសហការគ្នាទេ។ បានជាម្ខាងមើលឃើញរបស់អ្វីដែលនៅឆ្ងាយ ស្របពេលដែលម្ខាងទៀតបែរជាមើលឃើញរបស់អ្វីដែលនៅជិតៗទៅវិញ។ ដូចនេះ ពួកវាមិនធ្វើការរួមគ្នាទេ ផ្ទុយទៅវិញ ពួកវាបែរជាប្រទាញប្រទង់គ្នា ប៉ុន្តែ បីខែក្រោយមក ខ្ញុំក៏បានកាត់វ៉ែនតា តាមវេជ្ជបញ្ជារបស់ពេទ្យ ហើយខ្ញុំក៏អាចផ្តោតទៅលើរូបភាព ដែលនៅខាងមុខខ្ញុំបានស្រួលដូចមុន។ យ៉ាងណាមិញ ក្នុងការសម្លឹងមើលទៅព្រះ យើងក៏អាចជួបបញ្ហាស្រដៀងនឹងបញ្ហាខាងលើផងដែរ។ អ្នកខ្លះអាចផ្តោតចិត្តទៅលើព្រះបានកាន់តែប្រសើរឡើង ពេលដែលពួកគេឃើញទ្រង់ “នៅជិតបង្កើយ” ឬនៅពេលដែលពួកគេយល់ថា ព្រះអម្ចាស់កំពុងមានវត្តមាន នៅក្នុងជីវិតរបស់ពួកគេរៀងរាល់ថ្ងៃ ដោយមានភាពស្និទ្ធស្នាល។ តែគ្រីស្ទបិរស័ទដទៃទៀតមើលឃើញ “ព្រះនៅឆ្ងាយ” ឬនៅឆ្ងាយហួសពីការយល់ដឹងរបស់យើង គឺគេឃើញថា ទ្រង់កំពុងគ្រប់គ្រងសកលលោក ដោយអំណាចចេស្តា។ ស្របពេលដែលមនុស្សមានការខ្វែងគំនិតគ្នា ថាតើការមើលឃើញមួយណា ជាការមើលឃើញល្អជាងគេ ព្រះគម្ពីរមានតួនាទីដូចជាវ៉ែនតា ដែលជួយយើងឲ្យដឹងថា ការមើលឃើញទាំងពីរប្រភេទសុទ្ធតែត្រឹមត្រូវដូចគ្នាទេ។ ជាក់ស្តែង ស្តេចដាវីឌបានមានបន្ទូលអំពីការមើលឃើញទាំងពីរប្រភេទ ក្នុងទំនុកតម្កើង ជំពូក១៤៥ ថា “ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអ្នកដែលអំពាវនាវដល់ទ្រង់”(ខ.១៨) ហើយ“ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន”(ខ.៣)។…
Read articleម៉ាស៊ីនកញ្ចាស់ ដែលដើរដោយកម្លាំងខ្យល់
មានបុរសម្នាក់បានធំធាត់ឡើង ក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ក្នុងរដ្ឋតិចសាស់។ គាត់បានប្រាប់យើង អំពីម៉ាស៊ីនកញ្ចាស់មួយ ដែលដើរដោយកំលាំងទាញនៃកង្ហាខ្យល់មួយគ្រឿង ដែលស្ថិតនៅក្បែរក្រោលសត្វរបស់គ្រួសារគាត់ ហើយវាបានបូមទឹក សម្រាប់ផ្គត់ផ្គង់កសិដ្ឋានរបស់ពួកគេ។ វាបានក្លាយជាប្រភពទឹកតែមួយគត់ ដែលពួកគេមាន នៅក្នុងចម្ងាយផ្លូវជាច្រើនគីឡូមែត្រ។ នៅពេលមានខ្យល់បក់មកខ្លាំង ម៉ាស៊ីននោះដំណើរការបានស្រួល ប៉ុន្តែ បើសិនជាមានខ្យល់បក់តិចៗ ម៉ាស៊ីននោះមិនដើរទាល់តែសោះ។ គេចាំបាប់ត្រូវបង្វែរកង្វាខ្យល់នោះ ដោយដៃ រហូតទាល់តែវាបែរចំទិសខ្យល់ ទើបវាអាចបូមទឹកចេញមកក្រៅ សម្រាប់ផ្គត់ផ្គង់កសិដ្ឋាន។ ក្រោមមក ខ្ញុំក៏បាននឹកឃើញរឿងនេះ ពេលខ្ញុំជួបប្រជុំជាមួយបណ្តាគ្រូគង្វាល ដែលមកពីពួកជំនុំតូចៗ នៅតំបន់ដាច់ស្រយាល។ មានពួកគេជាច្រើននាក់ មានអារម្មណ៍ថា នៅដាច់ឆ្ងាយពីគេ ហើយមិនបានទទួលការផ្គត់ផ្គង់ មាន ន័យថា ពួកគេជាអ្នកមើលថែរហ្វូងចៀមរបស់ព្រះ តែហាក់ដូចជាគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះពួកគេសោះ។ ហេតុនេះហើយ ពួកគេក៏ប្រែជាខ្សោះល្វើយ ហើយខំប្រវេប្រវា ដើម្បីផ្តល់ទឹកនៃជីវិត ដល់ហ្វូងចៀមរបស់ខ្លួន។ ដូចនេះ ខ្ញុំក៏បានចែកចាយដល់ពួកគេ អំពីរឿងម៉ាស៊ីនចំណាស់ ដែលដើរដោយកម្លាំងកង្ហាខ្យល់នោះ ដែលប្រៀបបាននឹងការដែលយើងចាំបាច់ ត្រូវទទួលការកែតម្រង់ជារៀងរាល់ថ្ងៃ ដោយមានបំណង ចង់បែរទៅរកព្រះ និងព្រះបន្ទូលទ្រង់ ហើយផឹកទឹកទ្រង់ឲ្យឆ្អែត ដ្បិតទ្រង់ជាប្រភពទឹកដ៏រស់។ មិនមែនមានតែគ្រូគង្វាលទាំងនោះទេ ដែលបានជួបប្រទះរឿងនេះ យើងរាល់គ្នាក៏សុទ្ធតែជួបប្រទះរឿងនេះផងដែរ។…
Read articleការយកចិត្តទុកដាក់
សិ្ថតិទាំងអស់ គឺមិនសុទ្ធតែអាចយកជាការបានឡើយ។ តួរលេខដែលយើងទទួលបានពីស្ថិតិ ផ្តល់ឱ្យយើងនូវពត៌មាន ប៉ុន្តែ ជួនកាលតួរលេខទាំងនោះ ធ្វើឲ្យយើងមិនសូវខ្វល់ពីមនុស្ស ដែលគេបានរាប់បញ្ចូលក្នុងតួរលេខនោះទៅវិញ។ ថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានមើលតួរលេខ ដែលគេបានរាយការណ៍ថា : ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណជា១៥លាននាក់ស្លាប់ ដោយសារភាពអត់ឃ្លាន។ ដំណឹងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍តក់ស្លត់ណាស់ ហើយអ្នកដែលកំពុងរស់នៅ ក្នុងវប្បធម៌សម្បូរសប្បាយ ក៏ពិបាកយល់អំពីរឿងនេះដែរ។ មានក្មេងអាយុក្រោម៥ឆ្នាំ រាប់លាននាក់ បានបាត់បង់ជីវិត ជារៀងរាល់ឆ្នាំ ហើយមួយភាគបីនៃការស្លាប់នោះ គឺជាប់ទាក់ទងនឹងភាពអត់ឃ្លាន។ នេះជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ វាមិនគ្រាន់តែជាចំនួនដែលគេបានធ្វើស្ថិតិប៉ុណ្ណោះឡើយ តែវាជាចំនួនរបស់មនុស្សដែលព្រះអម្ចាស់បានស្រឡាញ់។ យើងអាចបង្ហាញឲ្យគេស្គាល់ព្រះទ័យស្រឡាញ់ របស់ព្រះវបិតា បើសិនជាយើងបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់គេ។ ស្តេចសាឡូម៉ូនបានចែងថា “អ្នកណាដែល សង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តា ដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកតម្កើងទ្រង់វិញ(សុភាសិត ១៤:៣១)។ យើងអាចបង្ហាញនូវសេចក្តីមេត្តាដល់មនុស្សកំសត់ទុគ៌ត ដោយធ្វើការងារស្ម័គ្រចិត្តជាច្រើន ដូចជា ការ ចូលរួមចែកអាហារ ការជួយរកការងារឲ្យពួកគេធ្វើ ការបរិច្ចាកប្រាក់ដល់កម្មវិធីខួងអណ្តូងទឹកស្អាត់ នៅកន្លែងដែលខ្វះទឹកស្អាតប្រើ ការទៅចែកអាហារនៅតំបន់ក្រីក្រ ការបង្រៀនវិជ្ផាជីវៈដើម្បីប្រកបរបរផ្សេងៗ ឬការចែកអាហារថ្ងៃត្រង់ ដល់ក្មេងនៅសាលារៀនជាដើម។ ពេលយើងទទួលយកនូវការទទួលខុសត្រូវទាំងនេះ…
Read articleនៅក្រៅទូក
លោក កាតស៊ូស៊ីកា ហូគូសៃ(Katsushika Hokusai) ស្ថិតក្នុងចំណោមសិល្បៈករ ដែលមានស្នាដៃ និងបានទទួលការសរសើរច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រនៃប្រទេសជប៉ុន។ ក្នុងចន្លោះឆ្នាំ ១៨២៦ និងឆ្នាំ១៨៣៣ គឺពេលគាត់នៅចន្លោះអាយុ៦០ ដល់អាយុ៧០ គាត់បានបង្កើតស្នាដៃវិចិត្រដ៏ល្អបំផុត ក្នុងអាជីពរបស់គាត់ ដែលជាផ្ទាំងគំនូរជាច្រើនសន្លឹក ដែលមានចំណងជើងថា ទស្សនីយភាពទាំង៣៦យ៉ាង នៃភ្នំហ្វូជី ។ ក្នុងចំណោមផ្ទាំងគំនូរពណ៌ទាំងនោះ មានរូបគំនូមួយផ្ទាំង ដែលជាស្នាដៃឯករបស់គាត់ ដែលមានចំណងជើងថា រលកយក្សនៅខេត្តកាណាហ្គាវ៉ា(Kanagawa) ។ លោកហូគូសៃបានគូររូបគំនូរនេះ ក្នុងអំឡុងពេលគាត់កំពុងជួបបញ្ហាហរិញ្ញវត្ថុ និងផ្លូវអារម្មណ៍ ហើយក្នុងរូបគំនូរនេះ គេឃើញមានរលកយក្សខ្ពស់ដូចជញ្ផាំងទឹក ដែលកំពូលវាបែកជាពពុះទឹក មានរាងដូចក្រញ៉ាំពណ៌ស ដែលហៀបនឹងបោកសង្កត់ពីលើទូកវែង៣គ្រឿង ដែលមានពេលដោយអ្នកអុំ នៅខាងក្នុង។ យ៉ាងណាមិញ បទគម្ពីរទំនុកដំកើងជំពូក ១០៧ ក៏បាននិយាយផងដែរ អំពីមនុស្សដែលកំពុងជួបគ្រោះថ្នាក់ នៅឯសមុទ្រ។ បទគម្ពីរនេះបានចែងថា រលកទាំងនោះផាត់ឡើង “ដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជំរៅ” ជាហេតុបណ្តាលឲ្យ “ព្រលឹងគេរលាយទៅ ដោយសេចក្តីអន្តរាយ”(ខ.២៦)។ ទីបំផុត នាវិកទាំងនោះក៏បានបញ្ជូនសញ្ញាសូមការសង្រ្គោះបន្ទាន់ ទៅកាន់ព្រះអម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតប ដោយធ្វើឲ្យសមុទ្រមានសភាពស្ងប់វិញ ហើយក៏បាននាំគេទៅដល់គោលដៅ(ខ.២៨-៣០)។ ពេលយើងប្រឈមមុខនឹងហេតុការណ៍ដែលអស់សង្ឃឹម…
Read article