ពេលគេងមិនលក់ ខ្ញុំអានព្រះបន្ទូល
ពេលខ្ញុំបើកភ្នែកព្រឹមៗ ខ្ញុំឃើញបន្ទប់គេង នៅងងឹតនៅឡើយ នោះគឺមកពីខ្ញុំក្រោកពីព្រឹកព្រលឹមពេកហើយ។ ខ្ញុំក៏ដកដង្ហើមធំ រួចតម្រៀបខ្នើយកើយ ដោយសង្ឃឹមថានឹងបានគេងវិញ។ តែគួរឲ្យស្តាយណាស់ ខ្ញុំស្រាប់តែនឹកឃើញថា មានកិច្ចការជាច្រើនសណ្ឋិក ដែលត្រូវធ្វើ។ ខ្ញុំចាំបាច់ត្រូវទៅទិញគ្រឿងទេស ត្រូវយកអាហារទៅឲ្យមិត្តសំឡាញ់ម្នាក់ ត្រូវឆ្លើយតបសំបុត្រអ៊ីមេល ត្រូវរៀបចំពេលណាត់ជួបពេទ្យ ។ល។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា លំបាកហួសហេតុ ហើយមានការព្រួយបារម្ភ អ្នកក៏ដឹងដែរថា ខ្លួនមានអារម្មណ៍យ៉ាងណា ពេលគេងមិនលក់ ហើយបញ្ឈភ្នែកមើលទៅ ពិដាននោះ។ អ្នកនិពន្ធបទទំនុកដំកើង ជំពូក ១១៩ ក៏ធ្លាប់ដកពិសោធនឹងបញ្ហានេះផងដែរ បានជាគាត់ចែងថា “ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹម ដល់ព្រះបន្ទូលទ្រង់” (ខ.១៤៧)។ ព្រះបន្ទូលព្រះបានផ្តល់ឲ្យនូវការកម្សាន្តចិត្តដ៏ពិសេស ដល់អ្នកនិពន្ធបទទំនុកតម្កើង នៅយប់ដែលគាត់គេងមិនលក់។ ទោះបីជាគាត់មិនអាចធ្វើឲ្យបញ្ហារបស់គាត់រលាយសាបសូន្យក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា “ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែកដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ (ខ.១៤៨)។ នៅពេលយប់ គាត់ជញ្ជឹងគិតព្រះបន្ទូលទ្រង់ ម្តងហើយម្តងទៀត ក្នុងគំនិតគាត់។ គាត់បានផ្តោតទៅលើព្រះបន្ទូល ជាជាងផ្តោតទៅលើការព្រួយបារម្ភ។ ការនេះ បាននាំឲ្យគាត់ប្រកាសថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់” (ខ.៩៧)។ កាលណាទុក្ខព្រួយធ្វើឲ្យអ្នកគេងមិនលក់ ចូរចាំថា “ព្រះបន្ទូលនៃព្រះ…
Read articleទា្វរបើកចំហរ
មានទស្សនៈវិទូជនជាតិដាណឺម៉ាកម្នាក់ ឈ្មោះសូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បានសរសេរថា “បើខ្ញុំត្រូវប្រាថ្នាចង់បានអ្វីមួយ នោះខ្ញុំមិនគួរប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងអំណាចឡើយ តែត្រូវប្រាថ្នាចង់បានភ្នែកមួយគូ ដែលនៅក្មេង និងឆេះឆួលជារហូត ដើម្បីមើលឃើញការអ្វីដែលអាចធ្វើទៅរួច។ សាវ័កប៉ុលបានមើលឃើញឱកាស ដែលអាចធ្វើការងារបម្រើព្រះដ៏អស្ចារ្យជាច្រើន នៅក្នុងស្ថានភាពនៃជីវិតរបស់គាត់។ ពេលព្រះបើកទ្វាចំហរ គាត់បានឆក់ឱកាសដើម្បីធ្វើបន្ទាល់ពីព្រះគ្រីស្ទ។ ពេលគេចាប់ខ្លួនគាត់ នៅក្រុងយេរូសាឡឹម ហើយបញ្ជូនគាត់ឲ្យទៅឈរនៅ ចំពោះលោកអភិបាលភេលីច គាត់ក៏ប្រើឱកាសនោះ ដើម្បីប្រកាសដំណឹងល្អ(កិច្ចការ ២៤:២៤)។ ខណៈពេលលោកប៉ូល និង លោកស៊ីឡាសជាប់ឃុំឃាំង នៅក្រុងភីលីព ពួកគេក៏បានផ្សាយដំណឹងល្អដល់ឆ្មាំគុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយមកទៀត ពេលគាត់ជាប់ឃុំឃាំងនៅក្រុងរ៉ូម គាត់ក៏យកឱកាសនោះ លើកទឹកចិត្តដល់អ្នកជឿព្រះនៅក្រុងភីលីព(ភីលីព ១:១២-១៨)។ នៅក្នុងសំបុត្រ ដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំ នៅក្រុងកូរិនថូស គាត់បានប្រាប់អ្នកជឿព្រះថា គាត់ចង់ទៅសួរសុខទុក្ខ និងចំណាយពេល ជាមួយពួកគេមួយរយៈ ប៉ុន្តែ គាត់ត្រូវស្នាក់នៅក្រុងអេភេសូរ ដោយសារគាត់មានឱកាសធ្វើការបម្រើព្រះនៅទីនោះ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់ថ្ងៃបុណ្យទី៥០ ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយលោកប៉ុលក៏បាននាំអ្នកដទៃទៀតឲ្យរួមចំណែកជាមួយគាត់ ដោយឲ្យពួកគេអធិស្ឋានសូមឲ្យព្រះអម្ចាស់បើកទ្វារចំហ ដើម្បីឲ្យគាត់អាចប្រកាសពីព្រះគ្រីស្ទ ឲ្យគេបានឮច្បាស់(កូល៉ុស…
Read articleអំណាចនៃការឆ្លើយតប ដោយសុភាព
មានពេលមួយ រថយន្តរបស់ខ្ញុំបានខូច នៅផ្លូវក្រោមដី អំឡុងម៉ោងដ៏មមាញឹក នៅទីប្រជុំជននៃទីក្រុងបូស្តុន។ អ្នកបើកបរផ្សេងទៀត បានបង្ហាញអារម្មណ៍ធុញទ្រាន់ ពេលពួកគេកំពុងព្យាយាមបើកវ៉ាខ្ញុំ។ មិនយូរប៉ុន្មាន រថយន្តរបស់ខ្ញុំត្រូវបានសណ្តោង ទៅកាន់ស្ថានីយមួយកន្លែង ដើម្បីជួសជុល។ ក្រោយមក វាក៏ខូចម្តងទៀត ធ្វើឲ្យខ្ញុំត្រូវជាប់គាំងដំណើរ នៅតាមផ្លូវកាត់តាមព្រំប្រទល់រដ្ឋនៅម៉ោង២រំលងអាធ្រាត។ ដូចនេះ ខ្ញុំក៏យកវាទៅយាន្តដ្ឋានម្តងទៀត។ គួរឲ្យស្តាយណាស់ មានរថយន្តចតនៅយាន្តដ្ឋាន ច្រើនជាងមុនពីរដង ក្នុងអំឡុងពេលប្រកួតកីឡាវាយកូនបាល់ រេតសក់(Red Sox)។ ពេលចេញពីធ្វើការ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានទៅយកឡាន។ តែពេលទៅដល់ មានរថយន្ត៣០គ្រឿង កំពុងចតជុំវិញវា! អាចនិយាយបានថា ខ្ញុំមិនមានលក្ខណៈដូចព្រះគ្រីស្ទទេ នៅក្នុងការមានប្រតិកម្មតបជាដំបូង ចំពោះស្ថានភាពបែបនេះ។ ពោលគឺខ្ញុំបានស្រែកឡូឡា ច្រងេងច្រងាង ហើយក្រោយមក ទើបខ្ញុំដឹងខ្លួនថា អាកប្បកិរិយ៉ាបែបនេះ គ្រាន់តែបានធ្វើឲ្យពួកគេកាន់តែគ្មានចិត្តចង់ជួយជួសជុលរថយន្តរបស់ខ្ញុំ ពេលជិតដល់ម៉ោងបិទយាន្តដ្ឋានប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំសម្រេចចិត្តឈប់ឡូឡា។ ខ្ញុំក៏បានអង្រួនទ្វារកញ្ចក់របស់យាន្តដ្ឋាន ដើម្បីឲ្យពួកគេបើកទ្វារ។ ខ្ញុំរឹតតែខឹងថែមទៀត ពេលឃើញពួកកម្មករសើចចម្អកឲ្យខ្ញុំ។ ខ្ញុំស្ទើរតែឈានជើងចេញមិនរួច ពេលដឹងថា ខ្លួនមានលក្ខណៈខុសពីព្រះគ្រីស្ទខ្លាំងប៉ុណ្ណា។ ខ្ញុំក៏គោះទ្វារកញ្ចក់នោះ ហើយនិយាយត្រង់ៗ ទៅកាន់បុគ្គលិកនៅខាងក្នុងថា “ខ្ញុំសុំទោស”។ ពួកគេមានការភ្ញាក់ផ្អើល!…
Read articleសេចក្តីសង្ឃឹម ពេលជួបការលំបាក
ពេលដែលស្វាមីរបស់ខ្ញុំសង់សំយ៉ាប នៅពីមុខផ្ទះយើង គាត់ក៏បានរំពឹងថា នៅថ្ងៃណាមួយសត្វចាបអាចមកធ្វើសំបុក នៅលើសំយ៉ាបនោះ។ ដូចនេះគាត់ក៏បានសង់កំពូល នៅគៀនជ្រុងសរសរសំយ៉ាប។ ក្រោយមកយើងសើចសប្បាយ ពេលយើងឃើញពួកចាបរ៉ូប៊ីនកំពុងព្យាយាមសង់ផ្ទះថ្មីរបស់ពួកវា ពីលើសំយ៉ាបនេះ។ យើងឃើញមានស្មៅជាច្រើនគរលើគ្នា នៅលើដំបូលសំយ៉ាប ដែលពួកវាបានពាំមកដាក់។ ប៉ុន្តែ បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់គ្នាពីរថ្ងៃ យើងក៏ឃើញមានសំបុកមួយបានបង្ហាញរូប រាង្គ នៅចំកន្លែងដែលយើងមិននឹកស្មានដល់។ ដោយសារតែភ្លៀងមិនដាច់ ទើបមេចាបនោះអាចធ្វើឲ្យសំបុករបស់ខ្លួនបិទភ្ជាប់គ្នាយ៉ាងជាប់លាប់។ សត្វបក្សីនោះបានប្តូប្តេជ នៅក្នុងការធ្វើទ្រនំថ្មីរហូតបានសម្រេច ដោយចាក់ស្មៅលាយជាមួយនឹងមែកឈើតូចៗ។ វាមានភាពអត់ធ្មត់យ៉ាងខ្លាំង។ ការអត់ធ្មត់ នាំឲ្យមានការលើកទឹកចិត្ត! យើងអាចមានចិត្តនឿយណាយ និងបាក់ទឹកចិត្ត ដោយសារយើងជួបប្រទះទុក្ខលំបាក ពេលយើងព្យាយាមរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តនាមដល់ព្រះគ្រីស្ទ។ តែពេលណាយើងឆ្លងកាត់ទុក្ខលំបាក ដោយពឹងផ្អែកលើព្រះ នោះទ្រង់ប្រទានកម្លាំងឲ្យយើងបន្តដំណើរទៅមុខទៀត ទោះបញ្ហារបស់យើងមិនទាន់មានដំណោះស្រាយក៏ដោយ។ បទគម្ពីរ កាឡាទី ៦:៩ បានរំព្ញកយើងថា “កុំឲ្យណាយចិត្តនឹងធ្វើការល្អឡើយ” ហើយលើកទឹកចិត្តយើង កុំឲ្យឈប់ធ្វើការល្អ។ តើព្រះនៃក្តីស្រឡាញ់របស់យើង កំពុងតែប្រើការលំបាក ក្នុងជីវិតយើង ដើម្បីបង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកឬ? ចូរអនុញ្ញាតឲ្យទ្រង់បង្កើតសេចក្តីសង្ឃឹម នៅក្នុង និងតាមរយៈបុគ្គលិកលក្ខណៈរបស់យើង(រ៉ូម ៥:៣-៤)។_Cindy Hess Kasper
Read articleការដាក់ឈ្មោះថ្មី
នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “ការដឹកនាំដោយការដាក់ឈ្មោះ” លោកម៉ាក ឡាប៊តតុន(Mark Labberton) បានសរសេរអំពីអំណាចរបស់ឈ្មោះ។ លោកបានពិពណ៌នាថា “ខ្ញុំតែងមានអារម្មណ៍ថា បានទទួលឥទ្ធិពលពីមិត្តភ័ក្រម្នាក់ដែលជាតន្រ្តីករ ដែលថ្ងៃមួយ គាត់ស្រាប់តែហៅខ្ញុំថា “ពីរោះ”។ ពុំមាននរណាម្នាក់ធ្លាប់ហៅឈ្មោះខ្ញុំបែបនេះទាល់តែសោះ។ ខ្ញុំមិនចេះលេងឧបករណ៍ភ្លេងណាមួយ ឲ្យច្បាស់លាស់ឡើយ។ ខ្ញុំក៏មិនចេះលេងភ្លេងតែម្នាក់ឯងដែរ។ តែភ្លាមនោះខ្ញុំស្រាប់តែមានអារម្មណ៍ថា មានគេស្គាល់ និងស្រឡាញ់ខ្ញុំ (គាត់)បានកត់សំគាល់ខ្ញុំ ទទួលស្គាល់ និងឲ្យតម្លៃទៅលើអ្វីដែលខ្ញុំពិតជាមាន”។ នេះក៏ប្រហែលជាអ្វី ដែលលោកស៊ីម៉ូនបានដកពិសោធ ផងដែរ នៅពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យគាត់។ បន្ទាប់ពីលោកអនទ្រេជឿថា ព្រះយេស៊ូវជាព្រះមែស៊ី មិនយូរប៉ុន្មាន គាត់ក៏បានទៅនាំលោកស៊ីម៉ូន ដែលជាបងប្អូនគាត់ ឲ្យទទួលជឿព្រះយេស៊ូវផងដែរ(យ៉ូហាន ១:៤១-៤២)។ ព្រះយេស៊ូវក៏បានទតមើលទៅក្នុងជម្រៅនៃព្រលឹងគាត់ និងបានទទួលស្គាល់ ហើយឲ្យតម្លៃចំពោះអ្វីដែលលោកស៊ីម៉ូនពិតជាមានក្នុងជីវិតគាត់។ ពិតមែនហើយ ព្រះយេស៊ូវក៏បានជ្រាបពីបរាជ័យ និងលក្ខណៈឆេវឆាវរបស់គាត់ ដែលអាចនាំឲ្យគាត់មានបញ្ហាផងដែរ។ ប៉ុន្តែ មានការពិសេសជាងនេះទៀតដែលទ្រង់ទតឃើញ គឺទ្រង់ជ្រាបអំពីសក្តានុពលដែលលោកស៊ីម៉ូនមាន ដែលនឹងនាំឲ្យគាត់ក្លាយជាអ្នកដឹកនាំពួកជំនុំ។ ហេតុដូច្នេះ បានជាព្រះយេស៊ូវដាក់ឈ្មោះគាត់ថា កេផាសវិញ(ជាភាសាអារ៉ាមអានថា ពេត្រុស ដែលមានន័យថា “ថ្ម”(យ៉ូហាន ១:៤២ និងមើល ម៉ាថាយ ១៦:១៨)។…
Read articleតើខ្ញុំចូលចិត្តជួយគេច្រើនពេកឬ?
តើ មនុស្សយើង អាចចូលចិត្តជួយគេច្រើនពេកឬ? តើការដែលយើងចូលចិត្តជួយច្រើនពេក អាចធ្វើឲ្យអ្នកដទៃកាន់តែពិបាករស់នៅមែនទេ? ពិតមែនហើយ បើសិនជាការចូលចិត្តជួយច្រើនពេក ក្លាយជាការរំខាន ការឈ្លានពាន ឬធ្វើឲ្យអ្នកដទៃធុញថប់ ឬមួយត្រួតត្រាអ្នកដទៃ ឬគ្រប់គ្រងគេឯងនោះ។ បើយើងជួយអ្នកដទៃ ដោយសារយើងមានចិត្តថប់បារម្ភ នោះមានន័យថា យើងកំពុងតែព្យាយាមជួយខ្លួនឯងទេ។ ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា បំណងចិត្ត និងការបម្រើរបស់យើង ពិតជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះមែន? តើធ្វើដូចម្តេច ឲ្យយើងអាចស្រឡាញ់អ្នកដទៃដោយបំណងចិត្តដ៏បរិសុទ្ធ?(សុភាសិត ១៦:២ ២១:២ និង ១កូរិនថូស ៤:៥)។ ពេលយើងអធិស្ឋាន យើងអាចទូលសូមព្រះអម្ចាស់ ឲ្យបើកបង្ហាញឲ្យយើងដឹង ថាតើយើងកំពុងតែធ្វើឲ្យគេឈឺចាប់ ឬជំពប់ដួលឬទេ(ទំនុកតម្កើង ១៣៩:២៣-២៤)។ យើងអាចទូលសូមឲ្យព្រះអម្ចាស់ជួយយើង ដើម្បីឲ្យយើងអាចបង្ហាញសេចក្តីស្រឡាញ់ ដែលតែងតែអត់ធ្មត់ ហើយក៏សប្បុរស … មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស(១កូរិនថូស ១៣:៤-៥)។ កាលប្រឹងប្រែងជួយអ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ជាងគេ គឺមិនអាចឲ្យយើងជៀសផុតទាំងស្រុង ពីការថប់បារម្ភឡើយ។ ប៉ុន្តែ ដោយសារព្រះគុណព្រះ យើងអាចចាប់ផ្តើមស្រឡាញ់…
Read article