ស្នាមរបួសដ៏ស្រស់ស្អាត

អស់​កាល​ជា​ច្រើន​ឆ្នាំ​កន្ល​ង​ទៅ ខ្ញុំ​បាន​ដើរ​លេង នៅ​តាម​មាត់​ទន្លេ​សាល​ម៉ូន រួច​ដើរ​កាត់​តាម​ប្រជុំ​ដើម​ស្រល់ ដែល​គេ​បាន​បក​សម្បក​ដើម​ចេញ​មួយ​ផ្នែក។ មិត្ត​ ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ ដែល​ជាអ្នក​អភិរក្ស​ព្រៃ​ឈើ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ​ជន​ជាតិ​ដើ​ម​នៅ​អាមេរិក ដែល​​បរ​បាញ់​សត្វ​នៅ​តំបន់​នេះ កាល​​ពី​​យូរ​មក​ហើយ បាន​នាំ​គ្នាប​កស​ម្បក​ឈើខា​ង​ក្រៅចេញ ដើម្បី​យក​​ស្រ​ទាប់​​ខាងក្នុង​ធ្វើ​ជា​ស្ករ​កៅ​ស៊ូ។ ស្លាក​ស្នាម​ខ្លះបា​ន​ខូច​ទ្រង់​ទ្រាយអ​ស់​ទៅ​ហើយ ប៉ុន្តែ ខ្លះ​ទៀត​បាន​​ជ័រ​​ថ្លា​​ៗ ដែល​ត្រូវ​បាន​ខ្យល់​ និង​អាកាស​ធាតុ​ដុស​ខាត់ឲ្យរឹង និង​រលោង ធ្វើឲ្យ​ប្រែក្លា​យ​ជា​មាន​សម្រស់​ដ៏​ស្រស់​ស្អាត​ ដែល​កម្រ​រក​មាន។ យ៉ាង​ណាមិ​ញ អំពើ​រំលង​ដែល​យើង​បាន​ប្រព្រឹត្ត​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ យើង​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច​ ចំពោះ​អំពើ​បាប​ដែល​យើង​បាន​ធ្វើ​ពី​អតីត​កាល។ ប៉ុន្តែ ពេល​យើង​ប្រែ​ចិត្ត​ចេញ​ពី​បាប យើង​ថ្វាយ​បាប​ទាំង​នោះដា​ច់​ដល់​ព្រះ​យេស៊ូវ ដើម្បី​ទទួល​ការ​អត់​ទោស​បាប ​ការ​នេះ​ក៏បា​ន​បន្សល់​ទុក​នូ​​វស្លា​កស្នាម​ដ៏​ស្រស់​ស្អាត​មួយ។ ចំពោះ​អ្នក​ខ្លះ បន្ទាប់​ពី​ពួក​គេបា​នភ្លក្ស​រស​ជាតិ​ល្វីង​ជូរ​ចត់​នៃអំ​ពីបា​ប​ហើយ ពួក​គេក៏​បាន​ស្អប់​ខ្ពើម​អំពើ​បាប​នោះ ក្នុង​ពេល​បច្ចុប្បន្ន។ ពួក​គេ​ស្អប់​ការ​អាក្រក់ តែ​ស្រឡាញ់​សេចក្តី​សុចរិត។ ភាព​បរិសុទ្ធ គឺ​មាន​ភាព​ស្រស់​ស្អាត​ដូច​នេះ​ឯង។ ចំពោះ​អ្នក​ខ្លះទៀ​ត ពេល​ពួក​គេ​ដឹង​ថា ខ្លួន​ខ្វះមិ​ន​ដល់​សិរីល្អ​នៃ​ព្រះ(រ៉ូម ៣:២៣) ពួក​គេ​ក៏បា​នប​ន្ទន់​ចិត្ត​ចំពោះ​អ្ន​ក​ដទៃ។ ពួក​គេ​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង មាន​ការ​អាណិត​អាសូរ និង​សប្បុរស​ចំ​ពោះ​អ្នក ដែល​បរាជ័យ​ក្នុង​ជីវិត។ នេះ​ហើយ​ជា​សម្រស់​នៃ​ការ​បន្ទាប​ខ្លួន។ សរុប​មក កាល​ណាយើ​ងបា​នទ​ទួល​ការ​អត់​ទោសបា​ប​ហើយ យើង​ក៏​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ ដែល​ផ្តល់​ក្តី​មេត្តា​ដល់​យើង។ ដ្បិ​ត​អ្នក​មាន​បាប​ណា ដែល​ព្រះបា​ន​អត់​ទោស​បាប​ជា​ច្រើន អ្នក​នោះក៏​មា​នសេ​ចក្តី​ស្រឡាញ់ច្រើ​ន​ដែរ(លូកា…

Read article
តើអ្នកណាជាអ្នកទទួលការសរសើរ?

ខ្ញុំនៅ​តែ​ងឿង​ឆ្ងល់​ពី​ទំនុក​បំពេរ​កូ​ន ដែល​មាន​ចំណង​ជើង​ថា “លីថល​ជែក ហន័រ​ ដ៏​តូច​ល្អិត(Jack Horner)” ដែល​គេ​ច្រៀង​ដូច​នេះ​ថា : លីថលជែក ​ហន័រក អង្គុយ​នៅ​គៀន​ជ្រុង កំពុង​ញាំ​នំ​បុណ្យ​ណូអែល។ ក្មេង​ប្រុស​នោះ​ដាក់​មេ​ដៃ​ចូល​ទៅ​ក្នុង​ផ្លែ​ផ្លាំ ដែល​នៅ​ក្នុង​នំ ហើយ​លើក​ផ្លែ​នោះ​ចេញ​មក រួច​និយា​យ​ទៅ​កាន់​ខ្លួន​ឯង​ថា​ “ខ្ញុំ​អី​ក៏​​ឆ្លាត​យ៉ាង​នេះ!” វា​ដូ​ច​​​ជា​មិ​ន​សម​សោះ ដែល​ជែក​​អង្គុយ​​នៅ​​គៀន​​ជ្រុង ​ដោយ​​ដា​ក់​​មេ​ដៃ​ចូ​ល​ក្នុ​ង​​ផ្លែ​​ផ្លាំ ហើយ​លើ​កដៃ​ឡើង​​លើ រួច​និយាយ​ថា​ “ខ្ញុំ​អី​ក៏​ឆ្លាត​យ៉ាង​នេះ!” ព្រោះ​តាម​ធម្មតា គេតែ​ង​ដាក់​​ក្មេង​​ខូច ឲ្យ​អង្គុយ​នៅគៀ​នជ្រុ​ង ដើម្បី​​ដាក់​ពិន័យ​វា។ តែ​ក្នុង​រឿង​នេះ ក្មេង​ម្នាក់នេះ​ហាក់​ដូច​ជា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​គេមា​នចំ​ណាប់​អារម្មណ៍​ចំពោះ​វា​ទៅ​​វិញ ហើយ​ច​ង់​ឲ្យគេ​កោ​តស​រសើ​រវា ដោយសា​ររឿ​ង​នំ​នេះ​ទៅ​វិញ។ តាម​ធម្មតា យើង​រាល់​គ្នា​ចង់​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ ហើយ​ចង់​អួត​អំ​ពីសមិទ្ធ​ផល​ដែល​ខ្លួន​សម្រេច​បាន និង​សមត្ថ​ភាព​ផ្សេង​ៗ។ ជួន​កាល​យើង​គិត​ថា យើង​រស់​នៅ​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​មាន​ជីវិត​បែប​នេះ គឺ​ជា​ការ​វង្វេង ហើយ​ជា​ការ​រស់​ដែល​បរាជ័យ​បំផុត។ តាម​ពិត និស្ស័យ​បាប​របស់​យើង​បាន​ដាក់​យើង​នៅ “គៀន​ជ្រុង” ដែល​ឃ្លាត​ឆ្ងាយ​ចេ​ញ​ពី​ព្រះ។ តែ​យើង​អរ​ព្រះ​គុណ​ទ្រង់ ដែល​នាំ​ឲ្យយើ​ង​មាន​ទស្សនៈ​ត្រឹម​ត្រូវ តាម​រយៈ​ទី​បន្ទាល់​របស់​សាវ័ក​ប៉ុល។ ទោះ​បី​ជា​គាត់​​ធ្លា​ប់​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែចុះ​ចូ​ល​ចំពោះ​ភាព​ធំ​ឧត្តម្ភ​របស់​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​គាត់​បាន​មានប្រ​សាស​ន៍ថា “ប៉ុន្តែ សេចក្តីអ្វី​​ដែលមា​ន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះខ្ញុំ​​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ​”(ភីលីព…

Read article
សត្វស្ទាំង និងសត្វសឹង្ហ

ព្រឹកមួយ​នោះ ខ្ញុំ​មើល​សត្វ​ទន្សាយ​មួយ​ក្បាល កំពុង​ បិច​ស៊ី​ស្មៅ ​នៅ​ទីធ្លា​ក្រោ​យ​ផ្ទះ​ខ្ញុំ។ វា​ជា​សត្វ​ទន្សាយ​ដ៏​តូច​​មួយ ដែល​មាន​រោម​ព៌ណ​ត្នោត​អុច​ៗ និង​មាន​កន្ទុយ​តូច​ពណ៌​ស​ដូច​សំឡី។ រំពេច​នោះ​ស្រា​ប់​តែ​មាន​សត្វ​ស្ទាំង​មួយ​ក្បាល​ហើរ​ទម្លាក់​ខ្លួ​ន​ចុះ​យ៉ាងលឿន​ស្លេវ ដូច​ជា​ផ្លេក​បន្ទោរ។ វា​ក៏​បាន​បើក​ក្រញ៉ាំ​ដ៏​មុត​ស្រួច ដើម្បី​ចាប់​ទន្សាយ​នោះ​ជា​ចំណី។ ប៉ុន្តែ សត្វ​ទន្សា​យ​ដឹង​ខ្លួន ថា​មាន​គ្រោះ​ជិត​មក​ដល់ វា​ក៏​ស្ទុះ​ទៅ​រក​កន្លែង​សុវត្ថិភាព​បាត់ ដោយ​គេច​ផុត​ពី​ក្រញាំ​ស្ទាំង តែ​ពី​របី​ស​ង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​ចេះ​ប្រ​យ័ត្ន​ប្រយែ​ង ដើម្បី​ឲ្យ​អាច​គេច​ផុង​ពី​ខ្មាំង​សត្រូ​វ​របស់​យើង​បាន គឺ​មិន​ខុស​ពី​សត្វ​ទន្សាយ​ដែល​ដឹង​ខ្លួន​ថា មាន​សត្វ​រំពាកំ​ពុង​វាយ​ប្រហារ ហើយ​ក៏​ប្រញាប់​រត់​រក​កន្លែង​សុវត្ថិ​ភាពឡើយ​។ ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សឹង្ហ ដើម្បី​នឹង​រក​អ្នក​ណា ដែ​ល​វា​នឹង​ត្របា​ក់​លេប​បាន”(១ពេត្រុស ៥​:៨)។ សាតាំង​ចង់​លេប​ត្របាក់​យើង ដោយ​អូស​ទាញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​វា វា​គ្មាន​សេចក្តី​ពិត​ទាល់​តែ​សោះ(យ៉ូហាន ៨:៤៤) ហើយ​ព្យាយាម​បោក​បញ្ឆោត​យើង(លោកុប្បត្តិ ៣:១)។ ផែន​ការ​ណ៍​រប​ស់​វាប​ង្ហាញ​អំពី​ចរិក​លក្ខណៈ​មិន​ស្មោះ​ត្រង់ និង​ល្បិច​កលរបស់​វា ដែល​ចង់​លេប​ត្របាក់​យើង ពេល​យើង​ភ្លេច​ខ្លួន។ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ គ្រីស្ទ​បរិស័ទ​ត្រូវ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ជា​និច្ច(១ពេត្រុស ៥:៨)។ កាល​ណាយើ​ងរ​ស់​នៅ​ដោយ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​យ៉ាង​ដូច​នេះ យើង​អាច​មើល​ដឹង ពេល​មាន​សេចក្តី​បង្រៀន​ក្លែង​ក្លា​យ​(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និង​យក​ឈ្នះ​សេចក្តី​ល្បួង​បាន​(ម៉ាថាយ ២៦:៤១)។ នៅ​ថ្ងៃ​នេះ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ដែល​ចង់​លេប​ត្របាក់​ខាង​វិញ្ញាណរ​បស់​អ្នក។ តើ​វា​កំពុង​តែ​ខ្សិប​ពាក្យ​ភូត​កុហក​អ្វី​ខ្លះ​…

Read article
ឈ្មោះដែលគេដាក់ឲ្យ

បើមាន​នាម​ឈ្មោះ​ណា​មួយ ដែល​ពិសេស​សម្រាប់​យើង តើ​ពិសេស​ដោយ​សារ​មូល​ហេតុ​អ្វី​ខ្លះ? ខ្ញុំ​ចាប់​ផ្តើម​គិត​អំពីសំណួរ​​នេះ បន្ទាប់​ពី​ខ្ញុំ​បាន​ជជែក​ជា​មួយ​ក្មេង​ស្រី​ជំទ​ង់​ម្នាក់ ខណៈ​ពេល​យើង​ឈរ​ខា​ង​ក្រៅ​ព្រះ​វិហារ នៅ​ទីក្រុង​ប្លេក រីវើ(Black River)​ ប្រទេស​ចាម៉ៃកា នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ។ កាល​នោះ នាង​បាន​សួរ​ខ្ញុំ​ថា​ “តើ​អ្នក​អាច​ដាក់​ឈ្មោះ​ខ្ញុំ ក្នុង​សៀវ​ភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ​បាន​ទេ?” ខ្ញុំ​ក៏​សួរ​នាង​វិញ ក្រែង​លោ​នាង​មាន​រឿង​មួយ សម្រាប់​ចែក​ចាយ​ក្នុង​សៀវ​ភៅ​នោះ។ រួច​នាង​ឆ្លើយ​តប​ថា​ “ខ្ញុំ​មិន​មាន​រឿង​សម្រាប់​ចែក​ចាយ​ទេ ខ្ញុំ​គ្រាន់​តែ​ច​ង់​ឲ្យ​លោក​សរសេរ​ឈ្មោះ​ខ្ញុំ​ក្នុង​សៀវ​ភៅ​នោះ​ទៅ​បាន​ហើយ”។ កាល​ណាខ្ញុំ​គិ​ត​ដល់​សំណើ និង​ឈ្មោះ​រ​បស់​នាង ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ហេតុ​អ្វី​បា​ន​ជា​ឪពុក​ម្តាយ​របស់​នាង​ដាក់​ឈ្មោះ​នាង​ថា “ចូយ៉េត”(Joyeth)។ ដោយ​សារ​នាង​មាន​ចរិយ៉ា​សម្បត្តិ​រីក​រាយ នោះ​ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា បាន​ជា​​ឪពុ​ក​ម្តាយ​របស់​នាង​ដាក់​ឈ្មោះ​ ដែលមានន័យថា អំណរ​ដូចនេះ គឺ​​ដោយ​សារ​ពួ​កគេ​ច​ង់​ឲ្យ​នាង​មាន​អំណរ​ក្នុង​ជីវិត ហើយខ្ញុំ​ឃើញ​ថា ​ពួក​គេក៏​បា​​ន​សម​ដូច​បំណង​ហើយ។ ឪពុក​ម្តាយ​ភាគ​ច្រើន​បាន​ជ្រើស​រើស​ឈ្មោះ ដាក់​ឲ្យ​កូន​ទើប​នឹ​ងកើ​ត តាម​របៀប​នេះ​ផង ​ដែរ។ ប៉ុន្តែ មាន​ទារក​តូច​មួយ​បាន​​ទទួល​ព្រះនាម តាម​របៀប​ដែ​ល​ខុស​ប្លែក​ពី​នេះ​យ៉ាង​ខ្លាំង។ ឪពុក​ម្តាយ​នៃ​ទារក​នោះ មិន​បាន​ជ្រើស​រើស​ឈ្មោះ​ដាក់​ឲ្យ​ទ្រង់​ទេ ហើយ​ការ​ដាក់​ឈ្មោះ​នោះ ក៏មិន​មែន​ក្នុង​គោល​បំណង​ ដើម្បីធ្វើ​​ឲ្យ​ទារក​នោះ​ធំ​ឡើង​មាន​លក្ខណៈ​សម្បត្តិ សម​ស្រប​តាម​នាម​នោះ​ដែរ។ ត្រង់​​ចំណុច​​នេះ ខ្ញុំ​​កំពុង​និយាយ​សំដៅ​ទៅ​លើ​ព្រះ ដែល​បាន​ប្រសូត្រ​ជាម​នុស្ស ហើយ​ព្រះនាម​ទ្រង់​ត្រូវ​បាន​ដាក់​ឲ្យ ពេល​ទេវតា​លេច​ម​ក​ប្រាប់​ឪពុក​ម្តាយ​ទ្រង់ ឲ្យ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូវ”​(ម៉ាថាយ ១:២១)។…

Read article
រឿងធម្មតា និងរឿងមិនធម្មតា

ជាង​មួយ​សតវត្ស​ហើយ ដែល​ក្នុង​ការ​ប្រកួត​​វាយ​កូន​ហ្គោល កីឡា​ករ​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត ត្រឹម​តែ​៥៩​ប៉ុណ្ណោះ នេះ​បើតា​ម​ការ​កត់​ត្រា​បី​ដង​ក្នុង​ប្រវតិ្ត​ ​នៃ​ការ​ប្រកួត PGA Tour មុន​ឆ្នំា​២០១០។ បន្ទាប់​មក ក្នុង​ឆ្នាំ​ ២​០១០ លោក​ប៉ូល ហ្កោដូស(Paul Goydos)​ប្រកួត​បាន​ពិន្ទុ​៥៩ ហើយ​មួយ​ខែ​ក្រោយ​មក លោក​ស្ទូអាត អេបផលប៊ី(Stuart​Appleby)​ក៏​បាន​តាម​ទាន់​បាន​៥៩​ពិន្ទុ​ដែរ។ ហេតុ​នេះ​ហើយ​​ បា​ន​ជា​អ្នក​និពន្ធ​អំពី​កីឡា បានស្ទ​ង់​មើល​ថា ជោគ ​ជ័យ​ក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល ដែល​គេ​ប្រាថ្នា​ចង់​បាន​បំផុត កំពុង​តែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ គួរ​​ឲ្យ​អស្ចារ្យ​ណាស់ ដែល​នៅ​ក្នុង​រដូវ​កាល​តែ​មួយ មាន​កីឡា​ករ​ដល់​ទៅ​ពីរ​នាក់​បាន​ពិន្ទុ​៥៩​ដូច​គ្នា តែ​វា​អាច​ជា​កំហុស​មួយ បើ​យើង​គិត​ថា​វា​ជា​រឿង​ធម្មតា​នោះ។ ចំពោះយើង​ដែល​ជា​​អ្នក​​ដើ​រ​តា​ម​ព្រះ​យេស៊ូវ​គ្រីស្ទវិញ វា​ក៏​ជា​កំហុស​មួយ​ផង​ដែរ បើ​​យើង​​គិ​ត​​ថា ភាព​​អស្ចារ្យ គឺ​ជា​រឿង​ធម្មតា។ ឧទាហរណ៍ សូម​យើង​​គិ​ត​អំពី​ការ​អធិ​ស្ឋាន​។ យើង​អាច​និយាយ​ទៅ​កាន់​ព្រះ​អា​ទិករ នៅ​ពេល​ណា​ក៏​បាន ដែល​ទ្រង់​បាន​បង្កើត​សក​លោក​មក ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស​ប៉ុណ្ណោះ! ទ្រង់​មិន​ត្រឹម​តែ​ស្វាគមយើង​ ពេល​យើង​ចូល​ក្នុង​វត្ត​មាន​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​បាន​អញ្ជើញ​យើង ឲ្យ​ចូល​ក្នុ​ង​វត្ត​មាន​ទ្រង់​ ដោយ​ចិត្ត​ក្លាហាន ដោយ​ពាក្យ​ថា​ “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សំ​រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៦)។ ការ​ចូល​ក្នុ​ង​ព្រះ​វត្ត​មាន​ព្រះ មិន​មែន​ជា​​រឿង​ធម្មតា​ទេ តែ​មាន​ពេល​ខ្លះ…

Read article
ជីវិតកាន់តែវេទនា

នៅខែ​សីហា​ឆ្នាំ​២០០៩ លោក​ប្ល៊ែរ(Blair) និង​អ្នក​​ស្រីរ៉ូណា ម៉ាទីន(Ronna Martin)បាន​បាត់​បង់​កូន​ប្រុស​អាយុ​៩​ឆ្នាំ ឈ្មោះ​ម៉ាទី(Martti)ដោយ​សារ​តែ​គោ​ជាន់​ស្លាប់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​មាន​ឱកាស​ជួប​គ្រួសារ​មួយ​នេះ នៅ​តំប​ន់​ខេន​ណៃ ក្នុង​​រដ្ឋ​អាឡា​ស្កា ហើយ​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ។ ខ្ញុំ​ដឹង​ថា សោក​នាដ​កម្ម​នេះ​មាន​សភាព​​ធ្ងន់​ធ្ងរ​ក​ម្រិត​ណា​សម្រាប់​ក្រុម​គ្រួសា​នេះ។ ខ្ញុំ​ដឹង​ថា ពួក​គេ​កំពុង​តែ​ស្វែង​រក​ជំនួយ​មក​ពីព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សម្រាល​ទុក្ខ​របស់​ពួក​គេ។ នៅ​ខណៈ​ពេល​នោះ ម្តាយ​របស់​ម៉ាទី​បាន​ធ្វើ​ការ​សង្កេត​មើល ដ៏​មាន​តម្លៃ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុ​ង​ឆ្លង​កាត់​ជ្រលង​ជីវិត​។ ពេល​អ្នក​ស្រី​ រ៉ូណា​កំពុង​ធ្លាក់​ទឹក​ចិត្ត គាត់​បាន​អាន​ព្រះ​គម្ពីរ ២​កូរិនថូស ១:៩ ដែល​ចែង​ថា “មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ​ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះដែ​ល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​បាន​រស់​ឡើង​នោះ​វិញ”។ នាង​មាន​អារម្មណ៍​ថា ​ព្រះ​យេស៊ូវ​ហាក់​ដូច​ជា​ កំពុង​មាន​បន្ទូល​មក​នាង​ថា “រ៉ូណា​អើយ! បិតា​ដឹង​ថា​ដំណើរ​ជីវិ​ត​របស់​កូន​លំបាក់​ណាស់​ទៅហើយ ហើយ​កូ​ន​ក៏​រសាយ​ចិត្ត​ផង។ ចូរ​កុំ​ឲ្យ​ខ្មាស​អៀន ចំពោះ​ការ​ខ្សោះ​ល្វើយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​កូន​ដឹង​ថា នេះ​ជា​ឱកាស​មួយស​ម្រាប់​ឲ្យ​បិតា មើល​ថែ​ជីវិត​របស់​កូន​”។ នៅពេ​ល​ណា​ដំណើរ​ជីវិ​តរបស់​យើង​ជួប​ឧបសគ្គ ពិបាក​ឆ្ពោះ​ទៅ​មុខ​ទៀត បទ​គម្ពីរ ២កូរិនថូស ១:៩ បាន​រំឭក​យើង​ថា យើង​មិន​ធ្វើដំ​ណើរ​តែ​ម្នា​ក់​ឯង​ទេ។​ យើង​មា​ន​ព្រះ​មួយ​អង្គ​ចាំ​ជួយ​យើង​ជា​និច្ច ទ្រង់​មាន​ប្ញទា្ធ​នុភាព​រស់​ពី​សុគត​ឡើង​វិញ ហើយ​ទ្រង់​បង្ហាញ​ប្ញទ្ធា​នុ​ភាព​របស់​ទ្រង់​ម្តង​ទៀត ពេល​ទ្រង់​ប្រោស​អ្នក​ជឿដ៏​ជាទីស្រឡាញ់​គ្រប់​ជំនា​ន់​ ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច។ អ្នក​ស្រី​រ៉ូណា​មាន​ប្រសាសន៍​ថា “កម្លាំង​និ​ង​ក្តី​សង្ឃឹម​របស់​ខ្ញុំ គឺ​បាន​ទទួល​មក​ពីព្រះ​គ្រីស្ទ​តែមួ​យ​គត់”។…

Read article