ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ
ខ្ញុំមានមិត្តភ័ក្រម្នាក់ ដែលជា “អ្នកជំនាញ” ខាងកំព្យូទ័រ។ នៅពេលយប់មួយ ពេលដែលគ្រួសាររបស់យើង កំពុងនៅក្នុងផ្ទះរបស់គាត់ ខ្ញុំបានកត់សំគាល់ខគម្ពីរមួយ ដែលគាត់បានបិទពីលើមូនីទ័ររបស់កំព្យូទ័រគាត់ គឺបទគម្ពីរដែលបានចែងថា “ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ”(យ៉ូប ៣១:១)។ ជាការពិតណាស់ គាត់បានដឹង អំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការចំណាយពេលជាច្រើនម៉ោង តែម្នាក់ឯង នៅពីមុខកំព្យូទ័រ ដែលបង្ករលក្ខណៈងាយស្រួល នៅក្នុងការបើកមើលរូបភាពមិនសមរម្យ។ “ខគម្ពីររំឭក” ដែលមិត្តភ័ក្ររបស់យើងម្នាក់នេះបានប្រើនោះ គឺត្រូវបានដកស្រង់ចេញពីព្រះគម្ពីរយ៉ូប ដែលមានសេចក្តីចែងជាបន្តទៀតថា “ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន”។ ត្រង់ចំណុចនេះ លោកយ៉ូបបានសន្យាចំពោះខ្លួនឯងថា នឹងជៀសចេញពីភាពត្រេកត្រអាល ហើយនៅក្នុងចំណោមយើង ក៏មានមនុស្សជាច្រើនបានសម្រេចចិត្តដូចនេះដែរ។ គាត់បាននិយាយឆ្លុះបញ្ចាំងអំពីការសន្យានេះ ដោយពាក្យថា “តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី?”(ខ.៤)។ ព្រះគម្ពីរបានបញ្ជាក់ច្បាស់ថា ព្រះទ្រង់ពិតជាទតឃើញ ហើយបានរាប់មែន(ហេព្រើ ៤:១៣) ហើយយើងមានការទទួលខុសត្រូវនៅចំពោះទ្រង់។ ហេតុនេះហើយបានជាអ្នកជឿត្រូវតែ “ជៀសចេញពីអសីលធម៌ផ្លូវភេទ”(១ថែស្សាឡូនិច ៤:៣)។ មានអ្នកខ្លះចង់ជជែកវែកញែកអំពីព្រំដែននៃសីលធម៌ ហើយព្រះគម្ពីរក៏បានចែងផងដែរថា “សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ”(ម៉ាថាយ ៥:២៨)។ បើអ្នកបានតាំងសញ្ញាជាមួយនឹងភ្នែករបស់អ្នកហើយ ចូរពិចារណាអំពីរបៀបដែលបទគម្ពីរ អាចជួយឲ្យអ្នករក្សាសេចក្តីសញ្ញានេះបាន។ សូមបិទខគម្ពីរមួយ…
Read articleភាពមិនគ្រប់លក្ខណ៍
តារាភាពយន្តដ៏ល្បីល្បាញម្នាក់ បានអត្ថាធិប្បាយថា គាត់ចូលចិត្តសម្តែងតួ “ដែលមិនល្អឥតខ្ចោះ” នៅក្នុងខ្សែភាពយន្ត ព្រោះទស្សនិកជន នឹងមានការយល់ដឹងច្បាស់ជាង អំពីតួអង្គដែលមិនល្អឥតខ្ចោះ។ មនុស្សយើងភាគច្រើនយល់ថា ការយល់ដឹងអំពីមនុស្សដែលមិនល្អឥតខ្ចោះ គឺមានភាពងាយស្រួលជាង ព្រោះយើងដឹងថា ខ្លួនយើង មិនល្អឥតខ្ចោះឡើយ។ នៅក្នុងរឿង ដែលបានកត់ទុកក្នុងព្រះគម្ពីរ ព្រះបានរាប់បញ្ចូលមនុស្សដែលមានល្បិចកល មានភាពខ្សោយ មិនអាចទុកចិត្តបាន ហើយមានកំហឹង។ ឧទាហរណ៍ លោកយ៉ាកុប ជាអ្នកដែលបានបោកប្រាស់ឪពុករបស់ខ្លួន ដើម្បីឲ្យបានទទួលព្រះពរ(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់មក មានមនុស្សម្នាក់ទៀត គឺលោកគេឌាន ដែលមិនបានជឿព្រះច្បាស់ ហើយក៏បានសូមឲ្យទ្រង់ធ្វើទីសំគាល់ពីរដង ដើម្បីឲ្យបញ្ជាក់ថា ទ្រង់ពិតជាស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យារបស់ទ្រង់មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅក្នុងរឿងក្រោយមកទៀត លោកពេត្រុសខ្លាចមានគ្រោះថ្នាក់ បានជាបដិសេធថា មិនស្គាល់មិត្តសម្លាញ់ខ្លួន និងព្រះអម្ចាស់(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេលដែលយើងបានអានសាច់រឿងរបស់ពួកគេ ពីដើមដល់ចប់ នោះយើងសង្កេតឃើញថា អ្នកទាំងនេះអាចជម្នះលក្ខណៈខ្វះខាតរបស់ខ្លួន ដោយជំនួយពីព្រះ ហើយនៅទីបំផុត ពួកគេសុទ្ធតែមានប្រយោជន៍ចំពោះទ្រង់។ នោះជាអ្វីដែលកើតឡើង ពេលដែលពួកគេមិនបានពឹងផ្អែកលើសមត្ថភាពខ្លួនឯង តែបានពឹងផ្អែកព្រះវិញ។ យើងម្នាក់ៗសុទ្ធតែមានភាពមិនគ្រប់លក្ខណ៍ ពីកំណើតមក គឺមិនខុសពីអស់អ្នកដែលបានរស់នៅ ក្នុងសម័យរាប់ពាន់ឆ្នាំមុនទេ។…
Read articleថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់
ជាញឹកញាប់ យើងហាក់ដូចជាគិតអំពីរបៀប ដែលយើងអាចថ្វាយសិរីល្អព្រះ តាមរយៈជីវិតរបស់យើង ពេលដែលយើងមានសកម្មភាព និងមានកម្លាំង។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើយើងគួរគិតអំពីរបៀបដែលយើងអាចថ្វាយសិរីល្អដល់ព្រះ តាមរយៈការស្លាប់របស់យើងដែរឬ? បន្ទាប់ពីលោកពេត្រុសបានបដិសេធព្រះយេស៊ូវ បានបីដង(យ៉ូហាន ១៨:១៥-២៧) ព្រះអម្ចាស់ក៏បានប្រទានឱកាស ឲ្យគាត់បញ្ជាក់អំពីសេចក្តីស្រឡាញ់របស់គាត់ឡើងវិញ(២១:១៥-១៧)។ ព្រះយេស៊ូវបានសួរគាត់បីដងថា “ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី?” បន្ទាប់មក ទ្រង់ក៏បានដូរប្រធានបទ ដោយមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ទ្រង់មានព្រះបន្ទូល ដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ”(ខ.១៨-១៩)។ ព្រះយេស៊ូវបានប្រាប់លោកពេត្រុសថា អ្នកដទៃនឹងនាំគាត់ទៅកន្លែងដែលគាត់មិនចង់ទៅ ប៉ុន្តែ គាត់នឹងបានថ្វាយសិរីល្អដល់ព្រះ នៅក្នុងការស្លាប់ ដែលជាមធ្យោបាយ ដែលគេមិនចង់ជ្រើសរើសនោះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “តាមសេចក្តីដែលខ្ញុំ ទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ…
Read articleដោយសារទ្រង់ល្អ
លោកយ៉ូអែល(Joel) និងអ្នកស្រីឡូរិន(Lau-ren) បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅ ពីរដ្ឋវ៉ាស៊ីតោន ទៅរដ្ឋមីឈីហ្គិនវិញ។ ដោយសារពួកគេចង់បង្កើតអនុស្សាវរីយជាលើកចុងក្រោយ ពួកគេក៏បានទៅទិញកាហ្វេនៅហាងកាហ្វេដែលពួកគេចូលចិត្តជាងគេ ហើយបានឈប់ឡាន នៅមុខបណ្ណាគារដែលពួកគេចូលចិត្តជាងគេ។ ពួកគេក៏បានចូលក្នុងបណ្ណាគារនោះ ដើម្បីទិញស្ទីកគ័រសម្រាប់បិទកាងក្រោយរថយន្ត ដែលនៅលើស្ទីកគ័រនោះ មានពាក្យស្លោកមួយឃ្លាដ៏ពេញនិយម របស់រដ្ឋដែលពួកគេកំពុងជម្រាបលានោះ ដែលពាក្យស្លោកនោះគឺ “ថ្ងៃនេះ ជាថ្ងៃរបស់ក្រុងអេឌម៉ាន់(Edmonds)”។ ពីសប្តាហ៍ក្រោមមក បន្ទាប់ពីពួកគេបានបើកបរបានចម្ងាយជាង៤ពាន់គីឡូម៉ែត្រហើយ ពួកគេក៏បានចូលក្នុងរដ្ឋមីឈីហ្គិន។ ដោយសារពួកគេឃ្លានបាយ និងចង់អបអរសាទរការធ្វើដំណើរមកដល់របស់ខ្លួនផងនោះ ពួកគេក៏បានឈប់ឡាន ដើម្បីសួររកភោជនីយដ្ឋានដែលនៅជិតនោះ។ ពួកគេត្រូវបើកបរត្រឡប់មកក្រោយវិញ អស់ចម្ងាយបីបួនគីឡូម៉ែត្រ ហើយក៏រកឃើញហាងកាហ្វេដ៏តូចមួយ ដ៏គួរឲ្យទាក់ទាញ។ អ្នកស្រីអេម៉ា ដែលជាអ្នកបម្រើក្នុងហាងនោះ មានចិត្តរំភើប ពេលដែលបានដឹងថា អ្នកទាំងពីរបានធ្វើដំណើរមកពីរដ្ឋវ៉ាស៊ីនតោន ដែលជាស្រុកកំណើតរបស់នាង ហើយនាងក៏បានសួរពួកគេថា “តើអញ្ជើញមកពីក្រុងណា?” ពួកគេក៏ឆ្លើយថា “ក្រុងអេឌម៉ាន់”។ នាងក៏ប្រាប់ពួកគេថា “ខ្ញុំក៏មកពីទីក្រុងនោះដែរ!” ដោយ សារលោកយ៉ូអែលក៏ចង់ចែកចាយក្តីអំណររបស់ខ្លួន នោះគាត់ក៏បានប្រគល់ស្ទីគ័រដែលនៅសល់ទៅនាង។ ពិតជាអស្ចារ្យណាស់ ស្ទីគ័រនោះក៏មានប្រភពមកពីបណ្ណាគាររបស់ម្តាយនាងផងដែរ! ដូចនេះ ស្ទីគ័រនោះបានចេញពីដៃរបស់ម្តាយនាង ហើយបានធ្វើដំណើរជាង៤ពាន់គីឡូម៉ែត្រ រហូតមកដល់ដៃនាង។ តើនេះជារឿងចៃដន្យឬ? ឬមួយក៏បទពិសោធន៍ទាំងនេះ ជាអំណោយដ៏ល្អ ដែលត្រូវបានរៀបចំដោយព្រះដ៏ល្អ ដែលចូលចិត្តលើកទឹកចិត្តកូនៗរបស់ទ្រង់? បទគម្ពីរសុភាសិតបានប្រាប់យើងថា…
Read articleរង្វាន់របស់ទ្រង់ ពិតជាអស្ចារ្យណាស់
មុខជំនួញជាច្រើន មាន “កម្មវិធីសន្សំពន្ទុ” ដែលផ្តល់រង្វាន់ដល់អតិថិជនដែលស្មោះត្រង់។ អ្នកអាចសន្សំរង្វាន់ទាំងនេះ ដោយប្រើសេវ៉ាកម្មរបស់ក្រុមហ៊ុនពួកគេ ដូចជាការញាំអាហារនៅក្នុងភោជនីយដ្ឋានក្នុងតំបន់ ការស្នាក់នៅក្នុងសណ្ឋាគារ ឬធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ណាមួយ។ ការសម្រេចចិត្តចំណាយប្រាក់របស់អ្នក តាមរបៀបនេះ គឺពិតជាសមហេតុផលណាស់។ ព្រះទ្រង់ក៏មានកម្មវិធីប្រទានរង្វាន់ផងដែរ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់បានមានបន្ទូល អំពីការសព្វព្រះទ័យនឹងប្រទានរង្វាន់ដល់យើង សម្រាប់ការបម្រើទ្រង់ ដោយភាពស្មោះត្រង់។ ឧទាហរណ៍ : ពេលយើងត្រូវគេធ្វើទុក្ខបៀតបៀន ដោយសារជំនឿលើទ្រង់ នោះទ្រង់បានមានបន្ទូលហើយថា “ចូរមានចិត្តអំណរ … ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួកផារិស៊ីមានទម្លាប់ ដាក់ដង្វាយ អធិស្ឋាន និងតមអត ឲ្យសាធារណៈជនបានឃើញខ្លួន តែព្រះយេស៊ូវបានបង្រៀនយើង ឲ្យធ្វើការទាំងនោះ ដោយមិនបើកចំហរឲ្យអ្នកដទៃដឹងឡើយ ដ្បិត “ព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់”(៦:៤,៦,១៨)។ ពេលយើងរស់នៅថ្វាយព្រះយេស៊ូវ ភាពស្មោះត្រង់មិនដែលនាំឲ្យជីវិតរបស់អ្នក មានការខាតបង់ឡើយ ទោះបីជាអ្នកមានការលះបង់ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែ យើងមិនមែនបម្រើព្រះយេស៊ូវ ដើម្បីឲ្យបានរង្វាន់ពីទ្រង់នោះឡើយ។ ពេលដែលទ្រង់បានសុគតជួសយើង នៅលើឈើឆ្កាង ទ្រង់បានធ្វើសម្រាប់យើង លើសពីអ្វីដែលយើងសមនឹងទទួលទៅទៀត។ ភាពស្មោះត្រង់ដែលយើងមានចំពោះទ្រង់ គឺជាការថ្វាយបង្គំ ដែលបង្ហាញចេញនូវការដឹងគុណដោយសេចក្តីស្រឡាញ់ ចំពោះសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង។…
Read articleចូរពិចារណាអំពីប្រភព
ខ្ញុំចូលចិត្តចំណីអាហារដែលមានដាក់គ្រឿងទេសស៊ីណា-មុន ដូចជា គួង នុំស្រួយក្រាហាម ស្កគ្រាប់ ចំណិតនុំប៉័ង ផ្លែប៉ោម និងនុំប្រេហ្ស៊ល។ គ្រឿងទេសស៊ីណាមុន ស្ថិតក្នុងចំណោមគ្រឿងទេស ដែលធ្វើឲ្យចំណីអាហារមានរស់ជាតិកាន់តែឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ កាលពីមុន ខ្ញុំមិនបានដឹងថា គ្រឿងទេសនេះ មានប្រភពមកពីណាទេ។ ក្រោយមក ពេលខ្ញុំបានធ្វើដំណើរទៅប្រទេសស្រីលង្កា កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានដឹងថា ៩០ភាគរយនៃគ្រឿង ទេសស៊ីណាមុនទាំងអស់ នៅក្នុងពិភពលោកនេះ មានប្រភពមកពីប្រទេសដែនកោះមួយនេះ ដែលមានទីតាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ នៅក្នុងការញាំចំណីអាហារដែលមានដាក់គ្រឿងទេសស៊ីណាមុន ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ គឺខ្ញុំមិនដែលបានគិតអំពីប្រភពនៃគ្រឿងទេសនេះឡើយ។ គួរឲ្យស្តាយណាស់ ដែលជួនកាល ខ្ញុំក៏បានដើរជាមួយព្រះគ្រីស្ទ តាមរបៀបដូចនេះផងដែរ។ ព្រះបានប្រទានពរឲ្យខ្ញុំមានភរិយាដ៏អស្ចារ្យម្នាក់ និងមានកូន៥នាក់ ហើយមានចៅៗ ដែលបាននាំឲ្យខ្ញុំមានការអរសប្បាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំកំពុងមានសេចក្តីអំណរចំពោះពួកគេ ជួនកាល ខ្ញុំភ្លេចគិតអំពីប្រភពនៃព្រះពរទាំងនោះ ដែលអ្នកនិពន្ធទំនុកបរិសុទ្ធក៏បានហៅថា “ប្រភពនៃព្រះពរនីមួយៗ”។ គឺដូចដែលសាវ័កយ៉ាកុបបានបកស្រាយថា “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ”(១:១៧)។ តើយើងកំពុងតែមានការរមើលគុណយ៉ាងណា នៅពេលដែលយើងបានអរសប្បាយនឹងព្រះពរដ៏ហូរហៀរនៃជីវិត ដោយមិនបានអរព្រះគុណព្រះវរបិតា ដែលទ្រង់ជាប្រភពនៃស្នាព្រះហស្ថទាំងអស់។-Bill Crowder
Read article