នំភីហ្សាឥតគិតលុយ
លុយកាក់ខ្សត់ខ្សោយបន្តិច នៅពេលអ្នករាល់គ្នានៅជានិស្សិតសកលវិទ្យាល័យ។ ដូច្នេះ កាលណាមានអាហារញ៉ាំឥតគិតលុយ នោះនឹងឃើញវត្តមាននិស្សិតជាច្រើន នៅទីនោះគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ប្រសិនបើក្រុមហ៊ុនមួយចង់ជ្រើសរើសបុគ្គលិកថ្មី និងចង់ទាក់ទាញនិស្សិតក្មេងៗនៅក្នុងបរិវេណសកលវិទ្យាល័យឱ្យមកធ្វើបទបង្ហាញ គឺត្រូវផ្តល់ឱ្យពួកគេនូវនំភីហ្សាដោយឥតគិតលុយ។ និស្សិតមួយចំនួនរង់ចាំធ្វើបទបង្ហាញ សំរាប់តែនំភីហ្សាតែប៉ុណ្ណោះ ក្រោយពេលធ្វើបទបង្ហាញចប់។ មើលទៅអាហារនៅក្នុងថ្ងៃនេះ ហាក់ដូចជាសំខាន់ខ្លាំងជាងការងារសំរាប់ពេលអនាគតទៅទៀត ។ ព្រះយេស៊ូវបានចំអែតមនុស្ស5000នាក់ ហើយ នៅថ្ងៃបន្ទាប់មានមនុស្សជាច្រើនបានតាមរកទ្រង់(យ៉ូហាន 6:10-11,24-25)។ ព្រះទ្រង់បានមានបន្ទូលជំទាស់នឹងពួកគេថា “អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះ”(ខ.26)។ ចំពោះមនុស្សមួយចំនួន អាហារពិតជាសំខាន់ជាងជីវិតអស់កល្ប ដែលព្រះយេស៊ូវបានបូជាព្រះកាយទ្រង់ទៅទៀត។ ព្រះទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់គឺជា “នំប៉័ងរបស់ព្រះជាម្ចាស់… ព្រះអង្គដែលយាងចុះពីស្ថានសួគ៍មក ព្រមទាំងប្រទានឱ្យមនុស្សលោកបានជីវិតផង”(ខ.33)។ អ្នកខ្លះមិនបានជឿ និងទទួលយកការបង្រៀនរបស់ទ្រង់ទេ ថែមទាំង“ដកខ្លួនថយចេញ មិនតាមទ្រង់ទៀតផង”(ខ.66)។ ពួកគេចង់បានអាហារ ប៉ុន្តែ ពួកគេមិនចង់បានទ្រង់ទេ ចុះតើមានអ្វីដែលដំរូវឱ្យពួកគេដើរតាមទ្រង់ទៅហ្ន៎។ ថ្ងៃនេះព្រះយេស៊ូវហៅយើងមកឯទ្រង់ នោះមិនមែនទទួលយកព្រះពរនៅក្នុងព្រះហស្តទ្រង់ទេ ប៉ុន្តែ មកដើម្បីទទួលយកនូវជីវិតអស់កល្ប ហើយនិងដើរតាមទ្រង់ ទ្រង់គឺជា“នំប៉័ងរបស់ព្រះជាម្ចាស់” ។ —Anne Cetas
Read articleការកើនឡើងនូវភាពប្រទូសរាយ
ការធ្វើដំណើរថ្មីៗនេះ មានអ្នកបំរើការតាមយន្តហោះម្នាក់បានសួរខ្ញុំថា ខ្ញុំធ្វើដំណើរតាមជើងយន្តហោះជាញឹកញាប់ទេ។ ពេលនោះខ្ញុំបានឆ្លើយថា ខ្ញុំបានធ្វើដំណើរជាញឹកញាប់មែន ហើយគាត់បានសួរទៀតថា“ក្នុងខែថ្មីៗនេះ តើលោកចាប់អារម្មណ៍ថា នៅលើយន្តហោះជាច្រើនមានមនុស្សចេះតែរករឿងឈ្លោះ និងឈ្លានពានលើអ្នកដទៃ កាន់តែកើនឡើងៗដែរឬទេ?” ខ្ញុំក៏បានយល់ព្រមជាមួយនឹងគាត់ពីរឿងនេះផងដែរ។ ពួកយើងក៏បានបន្តជជែកគ្នាពីអ្វីខ្លះដែលអាចជួយដោះស្រាយរឿងហេតុដែលបានកើតឡើងនេះបាន។ មានកត្តាជាច្រើនដូចជា បង្កើនកំលាំងសន្តិសុខ តម្លើងថ្លៃជាងនេះ បន្ថែមសេវាកម្មបំរើពីបីមុខទៀត និងបង្កើតការអាក់អន់ចិត្តពេលធ្វើដំណើរ។ ជាក់ ស្តែងណាស់ ការសន្ទនារបស់ពួកយើង ត្រូវបានអ្នកធ្វើដំណើរម្នាក់បានកាត់ផ្តាច់ ដោយសារគាត់ប្រកែកមិនព្រមអង្គុយកៅអីរបស់ខ្លួនដែលបានកំណត់រួច ពីព្រោះគាត់ចូល ចិត្តអង្គុយកន្លែងរបស់អ្នកដទៃជាការប្រសើរជាង! នៅពេលយើងរាល់គ្នា ជួយប្រទះនូវកំហឹង ហើយនិងការរករឿងប្រទូស នោះអ្នកដើរតាមព្រះយេស៊ូវត្រូវខំឱ្យក្លាយជាអ្នកសន្តិភាព។ លោកប៉ូលបានសរសេរសំបុត្រទៅឱ្យពួកជំនុំនៅក្នុងទីក្រុងរ៉ូម ដោយការជំរុញលើកទឹកចិត្តពីការនេះថា “ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន” (រ៉ូម 12:18)។ តើវាមានអត្ថន័យយ៉ាងដូចម្តេច? ចំពោះរឿងមួយនេះ វាមានអត្ថន័យថា យើងគ្រប់រូបត្រូវតែចេះគ្រប់គ្រងនូវអ្វីដែលយើងអាចគ្រប់គ្រងបាន ។ យើងមិនអាចគ្រប់គ្រងនូវអាកប្បកិរិយារបស់អ្នកដទៃបានឡើយ ប៉ុន្តែយើងចេះគ្រប់គ្រងនូវការតបតរបស់យើងបាន។ នៅពេលណាយើងជួបប្រទះនូវកំហឹង ឬអកប្បកិរិយាសន្សំរឿងដែលបានកើតមាននៅជុំវិញយើង នោះយើងអាចបង្ហាញចេញនូវចិត្តមេត្រីភាព ដោយការឆ្លើយតបយ៉ាងគួរសមជាមួយនិងកិរិយាមាយាទសន្សំសុខ។ ក្នុងន័យបែបនេះ យើងនឹងបង្ហាញឱ្យឃើញនូវឥរិយាបថរបស់ព្រះអង្គសង្គ្រោះរបស់យើង ក្នុងពិភពលោកដែលពោពេញទៅដោយការប្រទូសរាយយ៉ាងជោរជន់ ។ –Bill Crowder
Read articleរំភើប
ពាក្យស្លោកដែលពេញនិយមមួយនិយាយថា “ជិវិតមិនត្រូវបានគេវាស់ស្ទង់ ដោយចំនួននៃចលនាដង្ហើមដែលយើងដកនោះឡើយ ប៉ុន្តែ វាត្រូវបានគេវាស់ដោយឱកាសដែលធ្វើឱ្យចិត្តរបស់យើងរំភើបរីករាយទៅវិញ”។ ខ្ញុំឃើញឃ្លានេះនៅគ្រប់ទីកន្លែង និងនៅលើអាវយឺតដែលជាចំណែកមួយនៃសិល្បះ។ វាគឺជាឃ្លាដែលស្រួលចាំ ប៉ុន្តែ ខ្ញុំគិតថា វាគឺជាឃ្លាដែលនាំឱ្យយល់ខុស ។ ប្រសិនបើយើងវាស់ស្ទង់មើលជីវិតដោយឱកាស រំភើបរីករាយ នោះយើងប្រាកដជាមិនយល់ពីឱកាសសាមញ្ញៗ ឡើយ។ រីឯការហូបចុក គេង ហើយនិងការដកដង្ហើមចេញចូល ទាំងនេះហាក់ដូចជារឿងដែលសាមញ្ញៗ ដែលយើងកំពុងតែនៅជាមួយរាល់តែថ្ងៃ ហើយវាជារឿងធម្មតាមិនចាំបាច់គិតច្រើនឡើយ។ ទោះបីយ៉ាងនេះក្តី ពួកវាក៏មិនមែនជារឿងដែលសាមញ្ញពេកដែរ។ គ្រប់ម៉ាត់ គ្រប់ពេល ដែលដកដង្ហើមគឺជាភាពមហាអស្ចារ្យ។ តាមការពិតទៅការមានដង្ហើមគឺជាអព្ភូតហេតុដ៏អស្ចារ្យច្រើនដងជាងអ្វីមួយ ដែលធ្វើឱ្យចិត្តរបស់យើងសប្បាយភ្លើតភ្លើន។ ស្តេចសាឡូម៉ូន ប្រហែលជាគាត់មានឱកាសសប្បាយភ្លើតភ្លើនច្រើនជាងអ្នកណាៗទាំងអស់។ លោកបាននិយាយថា “ខ្ញុំមិនបានហាមឃាត់ចិត្តមិនឱ្យមានសេចក្តីអំណរណាមួយទេ”(សាស្តា 2:1-11)។ ទោះយ៉ាងនេះក្តី លោកបាននិយាយចំអកឡកឡើយពីរឿងនេះថា “ដ្បិតការទាំងអស់នេះ សុទ្ឋតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ” (ខ17)។ មួយជីវិតរបស់ស្តេចសាឡូម៉ូនបានរំលឹកយើងរាល់គ្នាថា រឿងដែលសំខាន់ នោះ ត្រូវស្វែងរកអំណរនៅក្នុងកិច្ចការសាមញ្ញៗ ដែលយើងធ្វើ ដ្បិតវាគឺជារឿងដ៏អស្ចារ្យពិតប្រាកដ។ កិច្ចការដែលធំជាង នោះមិនប្រាកដថាល្អជាងទេ។ ហើយការដែលច្រើនជាង នោះក៏មិនប្រាកដថាជាការធ្វើឱ្យប្រសើរឡើងនោះដែរ។ រីឯការដែលរវល់ច្រើនជាង នោះក៏មិនបានធ្វើឱ្យយើងកាន់តែសំខាន់ឡើងនោះទេ។ ជំនួសឱ្យការស្វែងរកនូវអត្ថន័យនៃឱកាសសប្បាយភ្លើតភ្លើន នោះយើងរាល់គ្នា គួរតែស្វែងយល់ពីអត្ថន័យ…
Read articleអាជីវកម្មដែលមានហានិភ័យ
នៅលើកាតជូនពរបុណ្យណូអែលមួយចំនួន ដែលអ្នកនឹងទទួលបាននៅឆ្នាំនេះមុខជា នឹងមានរូបបុរសម្នាក់ដែលឈរនៅពីក្រោយស្មារបស់នាងម៉ារី គឺជាមនុស្សម្នាក់ ដែលបានបង្ហាញចេញនូវការយកចិត្តទុកដាក់ចំពោះព្រះឱរស់យេស៊ូវ។ ឈ្មោះរបស់គាត់គឺ យ៉ូសែប ។ ក្រោយពីថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទមក លោកយ៉ូសែប មិនសូវបានឮ គេនិយាយអំពីគាត់ម្តងទៀតឡើយ។ ប្រសិនបើយើងមិនបានដឹងរឿងនៅលើកាតជូនពរនេះច្បាស់ទេ នោះ យើងគិតថា លោកយ៉ូសែប គឺជាម្នាក់នៅជិតកន្លែងដែលព្រឹត្តិការណ៍មួយកើតឡើងមិនសំខាន់ឡើយ ឬបើជាការចាំបាច់ណាស់ គាត់ជាអ្នកជួយធ្វើឱ្យព្រះយេស៊ូវប្រកាសថាប្រសូតមកតាមដំណវង្សហ្លួងដេវីឌប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងសាច់រឿងនេះ មុខងារដែលលោកយ៉ូសែប បានសម្តែងគឺមានសារៈសំខាន់ខាងផ្នែកយុទ្ឋសាស្ត្រសម្បើមណាស់។ ប្រសិនបើលោកមិន បានស្តាប់តាមបង្គាប់របស់ទេវតាឱ្យយកនាងម៉ារាធ្វើជាប្រពន្ឋ (ម៉ាថាយ 1:20) នោះលោកបានដាក់បេសកម្មរបស់ព្រះយេស៊ូវក្នុងហានិភ័យមួយ បើតាមការស្មានទុកជាមុនរបស់មនុស្សយើង។ ហើយរីឯការយកនាងម៉ារីធ្វើជាប្រពន្ឋវិញ ក៏ជាកិច្ចការដែលមានហានិភ័យដែរ។ បើមានរឿងផ្សព្វផ្សាយចេញទៅក្រៅថា លោកធ្វើជាឪពុកទារកម្នាក់មុនរៀបការ នោះគេរាប់គាត់ថាបំពាន់លើច្បាប់របស់ជនជាតិយូដាយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យគាត់អាម៉ាសមុខជាសារធារណៈទៀតផង។ រហូតមកដល់ពេលនេះ យើងរាល់គ្នាមានការដឹងគុណចំពោះលោក ដែលសុខចិត្តប្រថុយដាក់កិត្តយសរបស់លោក ដើម្បីចូលរួមចំណែក និងជួយសម្រួលដល់ការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ ។ ក្នុងចំណោមយើងរាល់គ្នាភាគច្រើនមានលក្ខណៈស្តួចស្តើងណាស់ បើប្រៀបជាមួយ អ្នកសម្តែងកំពូលៗក្នុងលោកីយនេះ។ សូម្បីយ៉ាងនេះក្តី យើងរាល់គ្នាបានត្រាសហៅឱ្យស្តាប់បង្គាប់តាម។ អ្នកណាទៅដឹងថាមានអ្វីខ្លះដែលព្រះជាម្ចាស់បានរក្សាទុក កាលណាយើងសុខចិត្តចុះចូលចំពោះព្រះហឬទ័យរបស់ព្រះជាម្ចាស់ សូម្បីតែពេលខ្លះកិច្ចការនេះនាំមកហានិភ័យដល់យើងរាល់គ្នាក៏ដោយ!__ Joe Stowell
Read articleតើមានអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង ?
ខ្ញុំធ្លាប់បានប្រាប់ថា មានរឿង“សេចក្តីប្រាថ្នាបីយ៉ាង” ឃើញ មានស្ទើរតែគ្រប់វប្បធម៌ទាំងអស់ គឺមានដំណើររឿងស្រដៀងគ្នាទាំងអស់។ អ្នកបំពេញកុសលម្នាក់លេចមក ហើយស្ម័គ្រចិត្តព្រមឱ្យនូវសេចក្តីប្រាថ្នាបីយ៉ាង ទៅដល់អ្នកទទួលដោយឥតសង្ស័យ។ ការពិតទៅ រឿងទាំងនេះតែងតែជួបប្រទះជាញឹកញាប់ ដើម្បីផ្តល់នូវគំនិតយោបល់ឱ្យយើងទាំងអស់គ្នា ដែលចង់បានអ្វីមួយដែលយើងមិនអាចមាន ដោយខ្លួនឯងបាន ។ សូម្បីតែនៅក្នុងព្រះគម្ពីរក៏មានរឿង “សេចក្តីប្រាថ្នា”ដែរ រឿងនេះបានកើតឡើង ក្នុងយប់មួយដែលព្រះអម្ចាស់បានលេចមកសាឡូម៉ូនក្នុងសុបិន្តនិមិត្ត ហើយទ្រង់ មានបន្ទូលមកកាន់គាត់ថា “ចូរសូមអ្វីដែលចង់ឱ្យអញប្រទានដល់ឯងចុះ?”(១ពង្សាវតាក្សត្រ 3:5)។ សាឡូម៉ូនអាចសូមអ្វីៗបាន ដូចជា ទ្រព្យសម្បត្តិ កិត្តិយស និងភាពល្បីល្បាញ ឬអំណាច។ តែគាត់បានសូមមិនមែនជារបស់ទាំងអស់នេះទេ។ គាត់បានទាមទារឱ្យ“មានចិត្តប្រកបដោយប្រាជ្ញា”(ខ.9) ឬ “មានចិត្តចង់ដឹង” គឺជា ចិត្តដែលបន្ទាបចុះដើម្បីស្តាប់ និងរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ធ្វើជាស្តេចនៅក្មេងតូច ខ្វះបទពិសោធន៍ ហើយផ្ទុកធ្ងន់ហួសហេតុពេក ដោយមានការទទួលខុសត្រូវលើការគ្រប់គ្រងលើជាតិសាសន៍ដ៏ធំ នោះទូលបង្គំត្រូវប្រាជ្ញារបស់ព្រះអម្ចាស់ដើម្បីគ្រប់គ្រងរាស្ត្រទាំងនេះឱ្យបានល្អ។ តើខ្ញុំចេះថ្លឹងថ្លែងដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំផ្ទាល់ហើយថែមទាំងបានសួរថា តើមានអ្វីខ្លះដែលអញអាចធ្វើសំរាប់ខ្ញុំ តើខ្ញុំគួរសុំអ្វីខ្លះ? តើគួរឱ្យខ្ញុំសូមសំរាប់សុខភាព ទ្រព្យសម្បត្តិ យុវវ័យភាព អំណាច ឬកិត្តិនាម? តើគួរឱ្យខ្ញុំសូមសំរាប់ប្រាជ្ញា ភាពបរិសុទ្ឋ និងសេចក្តីស្រឡាញ់? តើគួរឱ្យខ្ញុំធ្វើជាមនុស្សឆ្លាត ឬក៏មនុស្សល្ងង់ខ្លៅ? សន្មត់ថា…
Read articleគ្រោងការមួយប៉ុណ្ណោះ
ក្នុងភាពលាតសន្ឋឹងចុះមកនៃសិរីរុងរឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយប្រាប់ពីរឿងរបស់ស្ត្រីម្នាក់ដែលបានកើតកូនប្រុស ខណៈពេលជាប់ឃុំក្នុងគុកងងឹត។ តាំងពីកើតមកក្មេងប្រុសនេះ មិនដែលចេញទៅក្រៅឃើញពិភពលោកនេះទេ ម្តាយរបស់គាត់បានព្យាយាមរៀបរាប់ពីលោកីយនេះ ដោយប្រើខ្មៅដៃគូសរូបប៉ុណ្ណោះ។ ក្រោយមក ពេលដែលគាត់ និងម្តាយរបស់គាត់ត្រូវបានដោះលែងឱ្យមានសេរីភាព ពីពន្ឋនាគាមក រូបគ្រោងធម្មតាជាច្រើនត្រូវបានជំនួស ដោយរូបភាពពិតប្រាកដរបស់លោកីយដ៏ស្រស់ស្អាត។ ក្នុងន័យស្រដៀងគ្នានេះដែរ បានរំឮកពីរូបភាព ដែលព្រះគម្ពីរបានប្រាប់យើងពីស្ថានសួគ៌ មានថ្ងៃមួយរូបភាពនេះនឹងត្រូវជំនួសដោយសេចក្តីអំណរ និងមានពិសោ ធន៍ដោយផ្ទាល់ទៀតផង។ លោកប៉ូលបានយល់ថា ស្ថានសួគ៌ដែលជាការដឹងដោយវិញ្ញាណនោះ ដល់ពេលកំណត់ថ្ងៃណាមួយយើងនឹងទៅនៅចំពោះព្រះវត្តមានរបស់ព្រះយេស៊ូវ “ឥឡូវនេះយើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ (១កូរិនថូស 13:12)។ សូម្បីយ៉ាងនោះ លោកនៅមានទំនុកចិត្តពីសិរីរុងរឿងនាពេលអនាគតបានប្រទានមកគាត់ជាកម្លាំង ក្នុងចំណោមការល្បងលទាំងឡាយ “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកឱ្យ យើងរាល់គ្នាឃើញនោះទេ”(រ៉ូម 8:18)។ គំនិតពីសិរីល្អនៃស្ថានសួគ៌របស់យើង នៅនាបច្ចុប្បន្ននេះ គឺគ្រាន់តែជាគ្រោងការសាមញ្ញមួយប៉ុណ្ណោះ។ យើងអាចមានទំនុកចិត្តទាំងស្រុង លើការប្រកាស់របស់ព្រះយេស៊ូវថា ទ្រង់ទៅរៀបកន្លែងឱ្យយើងរាល់គ្នា(យ៉ូហាន 14:1-3)។ ការល្អមិនទាន់មកដល់នៅឡើយ! _Dennis Fisher
Read article