ការកើនឡើងនូវភាពប្រទូសរាយ

ការ​ធ្វើ​ដំណើរ​ថ្មី​ៗ​នេះ មាន​អ្នក​បំរើ​ការ​តាម​យន្ត​ហោះ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះជា​ញឹក​ញាប់​ទេ។ ពេល​នោះ​ខ្ញុំ​បា​ន​ឆ្លើយ​ថា ខ្ញុំបា​ន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់​មែន ហើយ​គាត់​បាន​សួរ​ទៀត​ថា“ក្នុង​ខែ​ថ្មី​ៗ​នេះ តើលោ​កចាប់​អារម្ម​ណ៍ថា​ នៅ​លើ​យន្ត​ហោះជាច្រើនមា​ន​មនុស្ស​ចេះ​តែរ​ករឿ​ងឈ្លោះ​ និង​ឈ្លាន​ពាន​លើ​អ្នក​ដទៃ កាន់​តែ​កើន​ឡើង​ៗ​ដែរ​ឬ​ទេ?” ខ្ញុំក៏​បា​នយ​ល់​ព្រម​ជាមួ​យនឹ​ង​គា​ត់​ពីរឿ​ង​នេះផ​ង​ដែ​រ។ ពួក​យើង​ក៏​បាន​បន្ត​ជជែក​គ្នា​ពី​អ្វីខ្លះដែ​លអា​ច​ជួយ​ដោះស្រា​យរឿ​ង​ហេតុ​ដែល​បាន​កើត​ឡើង​នេះ​បា​ន។ មាន​កត្តា​ជា​ច្រើន​ដូច​ជា បង្កើន​កំ​លាំង​សន្តិ​សុខ តម្លើង​ថ្លៃជា​ងនេះ​ បន្ថែម​សេវា​កម្ម​បំរើ​ពី​បី​មុខ​ទៀត និង​បង្កើត​ការ​អាក់​អន់​ចិត្ត​ពេល​ធ្វើ​ដំណើរ។ ជាក់ ​ស្តែងណា​ស់ ការ​សន្ទ​នារ​បស់​ពួក​យើ​ង​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ម្នាក់​បាន​កាត់​ផ្តាច់ ដោយសារ​គាត់​ប្រកែក​មិន​ព្រម​អង្គុយ​កៅ​អី​របស់​ខ្លួន​ដែល​បានកំ​ណត់​រួច ពីព្រោះគា​ត់​ចូល ​ចិត្ត​អង្គុយ​កន្លែង​រប​ស់អ្ន​ក​ដទៃ​ជាកា​រប្រ​សើរ​ជាង!

នៅ​ពេល​យើងរា​ល់​គ្នា ជួយ​ប្រទះ​នូវ​កំហឹង ​ហើយ​និង​ការ​រក​រឿង​ប្រទូស នោះ​អ្នក​ដើរ​តា​ម​ព្រះ​យេស៊ូវ​ត្រូវ​ខំ​ឱ្យក្លា​យ​ជា​អ្នក​សន្តិ​ភាព។ លោក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ឱ្យ​ពួក​ជំនុំ​នៅ​ក្នុង​ទីក្រុង​រ៉ូម ដោយ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ការ​នេះថា ​“ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឱ្យ​ខំ​នៅ​ជា​មេត្រីនឹ​ង​ម​នុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន” (រ៉ូម 12:18)។ តើ​វា​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្តេច? ចំពោះ​រឿង​មួយ​នេះ វា​មាន​អត្ថ​ន័​យ​ថា យើង​គ្រប់​រូប​ត្រូវ​តែចេះ​គ្រប់​គ្រ​ង​នូវ​​អ្វីដែ​ល​យើងអា​ចគ្រ​ប់​គ្រង​បាន ​។ យើង​មិន​អាច​គ្រប់​គ្រ​ងនូ​វអាកប្ប​កិរិយា​របស់​អ្នក​ដទៃ​បាន​ឡើយ ប៉ុន្តែ​យើ​ងចេះ​គ្រប់​គ្រង​នូវ​ការ​តប​តរ​បស់​យើង​បាន។

នៅ​ពេល​ណាយើ​ងជួ​ប​ប្រទះ​នូវ​កំហឹង ឬ​អកប្ប​កិរិយា​សន្សំ​រឿង​ដែល​បាន​កើត​មាន​នៅជុំ​វិញ​យើង នោះ​យើ​ងអា​ច​បង្ហា​ញចេ​ញ​នូ​វចិ​ត្ត​មេត្រី​ភាព ដោយ​ការ​ឆ្លើយ​តប​យ៉ាង​គួរ​សម​ជា​មួយ​និង​កិរិយា​មាយាទស​ន្សំ​សុខ​។ ក្នុង​ន័យ​បែប​នេះ យើង​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ឥរិយាបថ​រប​ស់ព្រះ​អ​ង្គស​ង្គ្រោះ​របស់​យើង​ ក្នុង​ពិភព​លោក​ដែល​ពោ​ពេ​ញទៅ​ដោយ​ការ​ប្រទូស​រាយ​យ៉ាង​ជោរ​ជន់ ។ –Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles