បំពេញ​តម្រូវការ​អ្នក​ដទៃ

និក្ខមនំ ២២:២២-២៧

បើ​ទទួល​បញ្ចាំ​សំលៀក​បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃលិច​។ និក្ខមនំ ២២:២៦

ឪពុក​របស់​ភីលីព​មាន​ជំងឺ​សរសៃ​ប្រសាទ ហើយក៏​បាន​ចាកចោល​ផ្ទះ ទៅ​រស់នៅ​ជា​ជន​អនាថា​នៅ​តាម​ចិញ្ចើម​ផ្លូវ ។ បន្ទាប់ពី​អ្នក​ស្រី​ស៊ីនឌី និង​ភីលីព​ជា​កូន​ប្រុស​ដែល​នៅ​ក្មេង បាន​ចំណាយ​ពេល​ស្វែងរក​ឪពុក​គាត់​ពេញ​មួយ​ថ្ងៃ ភីលីព​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខុមាល​ភាព​របស់​ឪពុក​គាត់​។ ភីលីព​ក៏បាន​សួរ​ម្តាយ​គាត់​ថា តើ​ឪពុក​គាត់ និង​អ្នក​ដទៃ​ទៀត​ដែល​គ្មាន​ផ្ទះ​នៅ មាន​កន្លែង​កក់​ក្តៅ​សម្រាប់​គេង​ទេ​។ ក្នុង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ការ​ប្រឹង​ប្រែង​ប្រមូល និង​ចែក​ភួយ និង​ខោអាវ​រងា ដល់​ជន​អនាថា ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​។ អស់​រយៈ​ពេល​ជិត១ទសវត្សរ៍​ហើយ ហើយ​អ្នក​ស្រី​ស៊ីនឌី​បាន​ចាត់​ទុក​កិច្ចការ​នេះ ជា​ការងារ​ប្រចាំ​ជីវិត​របស់​ខ្លួន ដោយ​បាន​ទទួល​ស្គាល់​ថា កូន​ប្រុស​របស់​គាត់ និង​ជំនឿ​ដ៏​រឹងមាំ​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ បាន​ដាស់តឿន​គាត់​ឲ្យ​ភ្ញាក់រឭក ចំពោះ​ទុក្ខ​លំបាក​របស់​មនុស្ស​ដែល​គ្មាន​កន្លែង​កក់​ក្តៅ​សម្រាប់​គេង​។

ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង ឲ្យ​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​អ្នក​ដទៃ តាំងពី​យូរ​មក​ហើយ​។កណ្ឌ​គម្ពីរ​និក្ខមនំ ចែង​អំពី​គោលការណ៍ សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​ខ្វះខាត​។ ពេលណា​យើង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​បំពេញ​តម្រូវការ​អ្នក​ដទៃ យើង​មិន​ត្រូវ​ចាត់​ទុក​កិច្ចការ​នេះ​ជា​មុខរបរ​រកស៊ី ដើម្បី​រក​ប្រាក់​ចំណេញ ឬ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ(និក្ខមនំ ២២:២៥)។ កណ្ឌ​គម្ពីរ​និក្ខមនំ​បាន​ចែង​ថា បើ​ទទួល​បញ្ចាំ​សំលៀក​បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃលិច​។ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាលដែល​ទៅដេក? (ខ.២៧)។

ចូរ​យើង​ទូល​សូម​ព្រះអម្ចាស់ ឲ្យ​បើក​ភ្នែក និង​ចិត្ត​យើង ឲ្យ​ដឹង​អំពី​របៀប​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​មនុស្ស​ដែល​កំពុង​រង​ទុក្ខ​។ ទោះ​យើង​កំពុង​ព្យាយាម​បំពេញ​តម្រូវការ​មនុស្ស​ជា​ច្រើន ដូច​អ្នក​ស្រី​ស៊ីឌី និង​ភីលីព ឬ​កំពុង​ជួយ​ទំនុក​បម្រុង​មនុស្ស​តែ​ម្នាក់​ក្តី ចូរ​យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ដោយ​ប្រព្រឹត្ត​ចំពោះ​ពួកគេ ដោយ​ភាព​ថ្លៃថ្នូរ និង​ការ​យក​ចិត្ត​ទុកដាក់​។—Kirsten Holmberg

តើ​ព្រះ​ទ្រង់​បាន​បំពេញ​តម្រូវការ​របស់​អ្នក តាមរយៈ​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​បំពេញ​តម្រូវការ​នរណា​ខ្លះ ក្នុង​ពេល​សព្វថ្ងៃ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​មើល​ឃើញ​តម្រូវការ​របស់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សា​ការី ៥-៨ និង វិរណៈ ១៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles