ការមកដល់
ខ្ញុំជឿថា គ្រប់បទគម្ពីរទាំងអស់ត្រូវបានបកស្រាយពីគ្នាទៅវិញទៅមក ហើយក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និតផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលខ្ញុំអានបទគម្ពីរប្រចាំខែវិច្ឆិកា ក្នុងពេត្រុសទី១ ដែលនិយាយអំពីរឿងរ៉ាវបួនយ៉ាងនៃការមកដល់ ហើយត្រូវនឹងពេលដែលគ្រីស្ទបរិស័ទត្រៀមរៀបចំអបអរសាទរនៃការយាងមករបស់ព្រះយេស៊ូវ នៅគ្រាដំបូង នោះបើតាមប្រតិទិនគ្រីស្ទាន ហើយក៏ជាពេលដែលពួកគេទន្ទឹងចាំផ្លូវ នៃការយាងត្រឡបមកវិញរបស់ទ្រង់ផងដែរ។ ក្នុងពេលមកដល់នោះ យើងនឹងសម្តែងឃើញនូវសេចក្តីសង្ឃឹម សន្តិភាព អំណរអ និងមេត្រីភាព ដែលការទាំងនេះ ព្រះជាម្ចាស់បានបញ្ផូនមកជាមួយនឹងព្រះគ្រីស្ទ ។ សេចក្តីសង្ឃឹមៈ យើងរាល់គ្នាមានមរតកដែល បានបំរុងទុកសំរាប់យើងរាល់គ្នា នោះយើងរាល់គ្នាបានសេចក្តី សង្ឃឹមដ៏រស់ ដោយសារព្រះគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញ(១ពេត្រុស១:៣-៥)។ សន្តិភាពៈ យើងរាល់គ្នាដែលចូលចិត្តចង់ស្រឡាញ់ ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវឱ្យយើងរាល់គ្នាបែរចេញពីការអាក្រក់ និងត្រូវស្វែងរកសន្តិភាព ពីព្រោះព្រះអម្ចាស់តែងទតមកលើមនុស្សសុចរឹត ហើយទ្រង់ព្រះសន្តាប់ពាក្យទូលអង្វររបស់ពួកគេ (3:10-12)។ អំណរអៈ យើងរាល់គ្នាមានសេចក្តីអំណរជាខ្លាំង ទោះបើកើតមានសេចក្តីល្បួងផ្សេងៗយ៉ាងណាក៏ដោយ ដ្បិតអីសេចក្តីជំនឿរបស់យើងត្រូវបានល្បងលប្រាកដមែន ។ ចុងបំផុតនៃសេចក្តីជំនឿនេះ គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង(1:6-9)។ សេចក្តីស្រឡាញ់ៈ យើងរាល់គ្នាអាចស្រឡាញ់គ្នាទៅវិញទៅមក ដោយចិត្តដ៏ស្អាតចុះ ដ្បិតអីយើងរាល់គ្នាបានកើតជាថ្មី ដោយព្រះបន្ទូលដ៏រស់ហើយនៅជាប់លាប់ (1:22-23)។ ដ្បិតអីព្រះគ្រីស្ទបានយាងមកនៅគ្រាដំបូង នោះយើងរាល់គ្នាអាចរស់នៅដោយសេចក្តីសង្ឃឹម សន្តិភាព អំណរអ និងសេចក្តីស្រឡាញ់…
Read articleសកម្មភាព និងលទ្ធផល
នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧១ មានបុរសម្នាក់ដែលគេស្គាល់នៅបច្ចុប្បន្នថាជា ចោរប្លន់យន្តហោះពាណិជ្ជកម្មឈ្មោះ ឌី ប៊ី គូព័រ ដោយការគំរាមបំផ្ទុះយន្តហោះ រហូតទាស់តែទទួលបានប្រាក់គ្រប់គ្រាន់។ បន្ទាប់ពីចុះចតទទួលបានប្រាក់គ្រប់គ្រាន់ហើយ គាត់ក៏បញ្ជាឲ្យយន្តហោះ ហោះឡើងវិញ។ នៅពេលជណ្តើរខាងក្រោយយន្តហោះ៧២៧បន្ទាបបន្តិច គាត់ក៏លោតឆ័ត្រយោងចុះមកទាំងយប់។ ប៉ូលិសមិនដែលចាប់គាត់បានទេ ហើយគ្មានអ្នកណាបំបែករឿងក្តីនេះបានទេ។ ទង្វើបែបនេះ បង្ខំឲ្យមានការពង្រឹងសន្តិសុខនៅព្រលានយន្ត ដើម្បីផ្តល់ទំនុកចិត្ត និងបំបាត់ភាពភ័យខ្លាចដល់អ្នកដំណើរ។ អ្វីដែលគាត់បានធ្វើជះឥទ្ធិពលដល់យើងរាល់គ្នា។ ព្រះគម្ពីរពិព៌ណនាអំពីសកម្មភាពពីរយ៉ាង ដែលធ្វើឲ្យពិភពលោកមានការផ្លាស់ប្រែ។ ទីមួយគឺជាជម្រើសរបស់អ័ដាំម បានធ្វើឲ្យអំពើបាប និងសេចក្តីស្លាប់ចូលមកក្នុងពិភពលោក ហើយសេចក្តីស្លាប់រីករាលដាលដល់មនុស្សទាំងអស់ គ្រប់គ្នាបានធ្វើបាប (រ៉ូម ៥:១២)។ ទីពីរ ផ្ទុយទៅវិញ ដោយសារព្រះយេស៊ូវថ្វាយអង្គទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាង ព្រះជាម្ចាស់បានលោះយើងរួចពីបាប «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែមួយ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិត ឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែមួយ បែបដូច្នោះដែរ» (ខ.១៨)។ ព្រះគ្រីស្ទបានលោះយើងរាល់គ្នាពីអំណាចបាប ដោយការសុគត និងរស់ឡើងវិញ ដែលគ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ទ្រង់បានលើកលែងទោសបាប និងផ្តល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកណាដែលទទួលទ្រង់។ ហេតុដូច្នេះហើយ បានជាយើងអាចអរព្រះគុណព្រះអង្គអស់ពីចិត្តយើង ។-David McCasland
Read articleចូរគោពមាតាបិតា
ថ្មីៗនេះ ឪពុកខ្ញុំឈានចូលអាយុ៩០ឆ្នាំផ្លាយ ហើយរូបកាយក៏ចុះទន់ខ្សោយដែរ។ គាត់អាចធ្វើចលនាបានដោយប្រើប្រអប់ឈើ ប៉ុន្តែគាត់ត្រូវការមនុស្សម្នាក់ចំអិន ម្ហូប និងជួយកិច្ចការផ្សេងទៀតឲ្យគាត់។ បងប្រុសច្បងរបស់ខ្ញុំឈ្មោះស្ទីវ និងប្រពន្ធគាត់ឈ្មោះជូឌី រស់នៅក្បែរគាត់ ដូច្នេះ ពួកគេក៏សម្រេចចិត្ត រើទៅនៅមើលថែទាំគាត់។ ដោយមានបំណងចង់មើលថែទាំឪពុករបស់យើង ខ្ញុំនិងប្រពន្ធខ្ញុំត្រូវជិះយន្តហោះមកមើលគាត់ ដើម្បីទុកឱកាសឲ្យបងខ្ញុំនិងប្រពន្ធគាត់ចេញទៅក្រៅម្តងម្កាល។ យើងសប្បាយចិត្តនឹងចំណាយពេលជាមួយគាត់ ហើយយើងសប្បាយចិត្តណាស់ ដែលបានសម្រាលបន្ទុកបងប្រុសខ្ញុំ និងប្រពន្ធគាត់ ទោះបីជាពីរបីថ្ងៃក៏ដោយ។ ព្រះគម្ពីរចែងថា៖ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន»(អេភេសូរ ៦:២)។ អ្នកអត្ថាធិប្បាយព្រះគម្ពីរសម្ពន្ធមេត្រីថ្មីម្នាក់មានប្រសាសន៍ថា ដើម្បីលើកកិត្តិយស អ្នកណាម្នាក់ យើងត្រូវគោរពអ្នកនោះដោយ «សេចក្តីគោរព ចិត្តសប្បុរស ការគួរសម និងការស្តាប់បង្គាប់ ដែលជាចំនុចសំខាន់នៃជីវិត»។ ចំពោះកុមារតូចៗវិញ មានន័យថាការស្តាប់បង្គាប់ឪពុកម្តាយ។ ចំពោះក្មេងជំទង់វិញ មានន័យថា ការគោរពចំពោះឪពុកម្តាយ ទោះបីជាអ្នកគិតថា អ្នកចេះជាងពួកគាត់ក៏ដោយ ចំពោះយុវវ័យវិញ មានន័យថា រាប់បញ្ចូលឪពុកម្តាយជាចំណែកនៃជីវិតពួកគេ។ ចំពោះមនុស្ស វ័យកណ្តាល និងលើសពីនេះ មានន័យថា ការយកចិត្តទុកដាក់ថែទាំឪពុកម្តាយ ពេលឈានចូលវ័យចាស់ និងផ្តល់ថ្នាំសង្កូវដល់គាត់។ នៅសប្តាហ៍នេះ តើអ្នកនឹងគោរពមាតាបិតារបស់អ្នកដោយរបៀបណា? ។-Dennis Fisher
Read articleចូរធ្វើអ្វីដែលត្រឹមត្រូវ
នៅ ពេលខ្ញុំធ្វើដំណើរចេញក្រៅប្រទេស ខ្ញុំបានជួបមេធាវីម្នាក់មកពីស្រុកកំណើតរបស់ខ្ញុំ។ យើងភ្ញាក់ផ្អើលមែនទែន ដោយសារយើងមានលក្ខណៈដូចគ្នាច្រើន។ ក្នុងពេលសន្ទនាជាមួយគាត់ គាត់សួរថា៖ «អ្នកនិយាយ ថាអ្នកឈ្មោះស្ទៀលវែលមែនទេ? ខ្ញុំឆ្លើយថា៖ «ទេ ខ្ញុំឈ្មោះស្តូវែល»។ រួចមកគាត់ប្រាប់ខ្ញុំថា គាត់មានអតិថិជនម្នាក់ឈ្មោះ ស្ទៀលវែល។ ខ្ញុំសួរថា៖ «តើអាតស្ទៀលវែលនេះនៅល្អទេ? គាត់ឆ្លើយថា៖ «បាទ»។ លោកអាតស្ទៀលវែលទៅថ្វាយបង្គំនៅព្រះវិហារខ្ញុំ ហើយគាត់ជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបក្នុងសហគមន៍។ លោកមេធាវីទទួលស្គាល់ថា គាត់គ្មានអតិថិជនដូចលោកអាតវែលទេ។ គាត់បានពន្យល់ប្រាប់ថា អតិថិជនរបស់គាត់ភាគច្រើន ចង់ឲ្យគាត់ធ្វើអ្វីៗដើម្បីដោះស្រាយបញ្ហាបានយ៉ាងឆាប់ តែលោកអាតធ្វើខុសគេខុសឯង នៅពេលគេសុំឲ្យគាត់ធ្វើអ្វីមួយ គាត់តែងតែឆ្លើយថា៖ «ចូរធ្វើអ្វីដែលត្រឹមត្រូវចុះ»។ ពិតណាស់ ពាក្យនេះធ្វើឲ្យលោកមេធាវីភ្ញាក់ខ្លួនព្រឺត។ ចូរបង្កើតផលថ្វាយព្រះគ្រីស្ទគ្រប់ទាំងបំណងចិត្ត និងការសម្រេចចិត្តដោយមិនគិតពីលទ្ធផល ដែលព្រះអម្ចាស់បានញែកយើងពីពិភព ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ កាលយើងរស់ក្នុងជីវិតមួយមិនមានការចោទប្រកាន់ នោះធ្វើឲ្យយើងឆ្លុះបញ្ចាំងភាពស្អាតស្អំ សេចក្តីស្រឡាញ់ និងព្រះគុណព្រះយេស៊ូវគ្រីស្ទ យើងជា«ពន្លឺបំភ្លឺពិភពលោក»(ភីលីព ២:១៥)។ ដូច្នេះ បើអ្នកចង់បំភ្លឺពិភពលោក អ្នកគ្រាន់តែ «ចូរធ្វើអ្វីដែលត្រឹមត្រូវ»។- Joe Stowell
Read articleតើអ្នកកំសត់ទុគ៌តមែនទេ?
មិនថាអ្នកប្រើក្នុងស្ថានភាពមួយណា យើងអាចយកទំនុកដំកើង ៨៦:១ ដែលព្រះបាទដាវីឌមានព្រះបន្ទូលថា «ទូលបង្គំទាល់ក្រ ហើយខ្វះខាត»។ សូម្បីតែអ្នកមាននៅក្នុងចំណោមយើងរាល់គ្នា ក៏យល់ថាភាពក្រខ្សត់នៅទីនេះសំដៅទៅលើអ្នកក្រខ្សត់ខាងវិញ្ញាណ ជាងអ្នកក្រខ្សត់មាសប្រាក់។ មហាសេដ្ឋីឈ្មោះ រីកឌីវ៉ូសតែងតែនិយាយថា៖ «ខ្ញុំជាមនុស្សមានបាប តែបានសង្រ្គោះដោយសារព្រះគុណព្រះអង្គ»។ បទគម្ពីរទំនុកដំកើង៨៦ ប្រាប់យើងថា ជំនួយមកពីព្រះជាម្ចាស់មិនអាចវាស់វែងបាន ដោយបញ្ជីកត់ចំណូលនោះទេ។ បើយើងទទួលស្គាល់ការនេះមែន នោះយើងជាអ្នកកំសត់ទុរគ៌ត នោះព្រះជាម្ចាស់នឹងមិនប្រទានរបស់មានតម្លៃមកឲ្យយើងទេ។ ទេ ព្រះជាម្ចាស់នឹងប្រទានរបស់មានតម្លៃថែមទៀតមកយើង។ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះសម្រាប់មនុស្សកំសត់ទុគ៌ត? ទ្រង់នឹងទុកជីវិតយើង សង្រ្គោះជីវិតអស់អ្នក ដែលទុកចិត្តលើព្រះអង្គ(ខ.២) ទ្រង់នឹងផ្តល់ក្តីមេត្តា និងអត់ទោសជានិច្ច(ខ.៣ ខ.៥)។ ទ្រង់នឹងស្តាប់ព្រមទាំងឆ្លើយតបពាក្យអធិស្ឋានរបស់យើង(ខ.៦-៧)។ តែយើងមិនត្រឹមតែទទួលព្រះពរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ គឺយើងចេះថ្វាយទ្រង់ វិញ។ យើងរៀនតាមរបៀបព្រះអង្គ ដើរក្នុងសេចក្តីពិត គោរពកោតខ្លាចព្រះអង្គ សរសើរព្រះអម្ចាស់ និងថ្វាយសិរីរុងរឿងដល់ព្រះនាមទ្រង់ (ខ.១១-១២)។ តើអ្នកចាត់ទុកខ្លួនឯងថាជាមនុស្សកំសត់ទុគ៌តទេ? បើអញ្ចឹងមែន យើងសូមស្វាគមន៍។ សូមកុំឲ្យយើងភ្លេចពីព្រះពរខាងវិញ្ញាណណាមួយ ដែលព្រះអង្គបានប្រទានមកយើង ហើយនឹងការឆ្លើយតបចំពោះព្រះទ័យសប្បុរសរបស់ព្រះអង្គឡើយ ។-Dave Branon
Read articleចានចេះច្រៀង
លោក ម៉ៃឃល ហ្ល៊ីន ជាវិចិត្រករ និងជាអ្នកវិទ្យសាស្ត្របានរចនារូបចានចេះច្រៀងដាក់បង្ហាញក្នុងការប្រកួតសិល្បៈជាលក្ខណៈអន្តរជាតិមួយនៅរដ្ឋមីស៊ីគេន សហរដ្ឋអាមេរិក។ ចាននេះមិនប្រើអគ្គិសនីទេ តែមានរបស់មួយជួយផ្គត់ផ្គង់ភ្លើងដល់វាគឺ ការសហការ។ ខណៈពេលខ្ញុំសង្កេតមើលមនុស្សព្យាយាមធ្វើចានឲ្យចេះច្រៀងនេះ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះគ្មាននរណាម្នាក់ចំណាយពេលអានសេចក្តីណែនាំនោះឡើយ។ ផ្ទុយទៅវិញគេគ្រាន់តែចង់ស្តាប់ភ្លេង ហើយរក្សាគំនិតល្អនេះទុកក្នុងចិត្តប៉ុណ្ណោះ។ ពីរបីនាទីក្រោយមក ពួកគេដើរចេញទៅដោយមិនអស់ចិត្តសោះ ថាតើមានអ្វីមួយធ្វើឲ្យចាននេះចេះច្រៀងបាន។ ខ្ញុំឆ្ងល់ណាស់ តើខ្ញុំមានការធុញទ្រាន់នឹងជីវិតប៉ុន្មានដង នៅពេលដែលជីវិតខ្ញុំមិនដើរតាមការគិតទុករបស់ខ្ញុំ? យើងគិតថា យើងធ្វើត្រូវហើយ តែអ្វីៗមិនត្រូវទាល់តែសោះ។ ផ្ទុយទៅវិញយើងមិនធ្វើតាមផ្លូវរបស់ព្រះជាម្ចាស់ឡើយ គឺធ្វើតាមចិត្តខ្លួនឯង។ ចានចេះច្រៀងនេះរំលឹកខ្ញុំឲ្យដឹងថា យើងមិនអាចរំពឹងថាជីវិតយើងល្អប្រសើរឡើយ បើយើងមិនទទួលយកការណែនាំរបស់អ្នករចនានោះ (ចោទិយកថា ៤:៤០)។ ការមិនស្តាប់បង្គាប់ធ្វើឲ្យយើងឃ្លាតឆ្ងាយពីគ្នា និងឃ្លាតចាកឆ្ងាយពីព្រះជាម្ចាស់ទៀតផង។ ដើម្បីសម្រេចតាមផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះអង្គសម្រាប់ពិភពលោកនេះ(ទំនុកដំកើង ៦៧:២) យើងត្រូវធ្វើតាមការណែនាំអំពីជីវិត និងការងារដោយសន្តិភាពជាមួយគ្នា។ ពេលណាជីវិតមិនបានប្រសើរ ប្រហែលជាមកពីយើងមិនធ្វើតាមផែនការរបស់ព្រះអង្គ ។-Julie Ackerman Link
Read article