ភ្ជួរដីតាមគន្លងដ៏ត្រង់
ថ្ងៃដំបូងដែលខ្ញុំឡើងជិះលើត្រាក់ទ័រកាត់តាមវាលស្រែ គឺនៅពេលព្រឹកព្រលឹមស្រាងៗ។ សម្លេងចង្រឹតនិង ភាពស្ងប់ស្ងាត់នៅទីជនបទលាន់ឮដោយសម្លេងម៉ាស៊ីន។ ត្រាក់ទ័រភ្ជួរដីទំាំងផ្ទាំងៗ ពាសពេញវាលស្រែ។ ពេលខ្ញុំជាន់ហ្គែរដាក់លេខ ហើយទម្លាក់ផាលភ្ជួរដីចុះ ហាក់ដូចមានកម្លាំងខ្លាំង។ ពេលភ្ជួររួចរាល់ហើយ ខ្ញុំក៏ក្រឡេកមើលក្រោយ ខ្ញុំសង្ឃឹមថា ភ្ជួរបានត្រង់ល្អ តែខ្ញុំបែរជាភ្ជួរវៀចក្រវេចក្រវៀន ដូចស្នាមសត្វពស់វាអញ្ចឹង គឺវៀចជាងផ្លូវឡានប្រណាំងទៅទៀត។ ពេលនោះវាធ្វើឲ្យយើងរៀនបានបទពិសោធន៍ មួយគឺថា «មុនភ្ជួររាស់សូមពិនិត្យមើលភ្លឺស្រែ ឬបង្គោលព្រំដីផង។ កាលណាយើងយកចិត្តទុកដាក់ លើគន្លងភ្ជួររាស់ដី អ្នកភ្ជួររាស់ដីស្រែ អាចប្រាកដថា គាត់ភ្ជួរបានត្រង់ល្អ។ ពេលពិនិត្យមើលវាលស្រែ នោះយើងអាចដឹងពីលទ្ធផលបាន។ ពេលនោះអ្នកនឹងភ្ជួរដីបានត្រង់ល្អ។ បើអ្នកបាត់ម្ចាស់ការ អ្នកមិនអាចភ្ជួរបានត្រង់តាមគន្លងទេ។ លោកប៉ុលបានទទួលប្រាជ្ញាមកពីព្រះ ខណៈគាត់សរសេរពីបទពិសោធន៍ជាមួយព្រះយេស៊ូវគ្រីស្ទ ហើយឥទ្ធិពលទាំងឡាយបានបង្ហូរមកគាត់។ គាត់មិនចង់ឃើញការបាក់បែកទេ (ភីលីព ៣:៨,១៣) រត់តម្រង់ទៅឯទី (ខ៨-១៤) ដោយដឹងពីលទ្ធផលទុកជាមុន(ខ៩-១១) ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបងប្អូនឃើញ(ខ១៦-១៧)។ មិនខុសពីអ្វីដែលលោកប៉ូលមានប្រសាសន៍ស្រាប់ថា បើយើងសម្លឹងមើលព្រះ គ្រីស្ទយើងនឹងភ្ជួរត្រង់គន្លង ហើយនឹងសម្រេចគោលបំណងព្រះហប្ញទ័យព្រះ សម្រាប់ជីវិតយើងម្នាក់ៗ។-Randy Kilgore
Read articleទឹកជ្រោះ
ពេល ខ្ញុំនៅក្នុងប្រទេសប្រេស៊ីល ខ្ញុំទៅលេងជ្រោះអ៊ីគូហ្ស៊ូជាទឹកជ្រោះមួយស្អាតជាងគេនៅលើពិភពលោក។ ខ្ញុំរំភើបចិត្តណាស់ពេលបានឃើញទឹកជ្រោះ តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេ មិនមែនជាទេសភាពទឹកជ្រោះ ឬទឹកធ្លាក់នោះទេ តែជាសម្លេងទឹកធ្លាក់។ សម្លេងទឹកធ្លាក់ធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំស្ថិតនៅក្នុងសម្លេងទឹកជ្រោះ។ នេះជាបទពិសោធន៍ដ៏វិសេសវិសាល ដែលរំលឹកខ្ញុំឲ្យដឹងថា ខ្ញុំជាមនុស្សដ៏តូចមួយ បើប្រៀបធៀបទៅនឹងទឹកជ្រោះ។ ក្រោយមកទៀត រូបភាពនេះស្ថិតនៅជាប់នៅក្នុងគំនិតរបស់ខ្ញុំ ហើយខ្ញុំក៏គិតដល់បទគម្ពីរវិវរណៈ ១:១៥ កាលលោកយ៉ូហាននៅកោះប៉ាតម៉ូស គាត់និមិត្តឃើញព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ។ លោកយ៉ូហានពិព៌ណនាអំពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពេញដោយសិរីរុងរឿងនៅព្រះពស្ត និងព្រះកាយទ្រង់។«ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន» (ខ១៥)។ ពេលនោះ ខ្ញុំមិនអាចយល់ពីបទគម្ពីរនេះទេ រហូតទាល់តែខ្ញុំបានទៅលេងទឹកជ្រោះអ៊ីគូហ្ស៊ូ ហើយ សម្លេងទឹកធ្លាក់ធ្វើអោយខ្ញុំវិសេសជាងគេ។ ពេលខ្ញុំឮសម្លេងទឹកធ្លាក់ ធ្វើឲ្យខ្ញុំដឹងថាខ្ញុំជាមនុស្សតូចមួយ ហើយរឹតតែធ្វើឲ្យខ្ញុំយល់ច្បាស់ជាងមុន ពេលលោកយ៉ូហានឃើញព្រះយេស៊ូវ គាត់ដួលសន្លប់បាត់ស្មារតីនៅទៀបជើងព្រះយេស៊ូវ(ខ១៧)។ ខ្ញុំជឿថា ការពិព៌ណនាបែបនេះជួយអ្នកស្វែងយល់កាន់តែច្បាស់អំពីភាពអស្ចារ្យរបស់វត្តមានព្រះយេស៊ូវ ហើយជួយអ្នកអោយចេះថ្វាយបង្គំព្រះអង្គសង្រ្គោះដូចជាលោកយ៉ូហានដែរ។-Bill Crowder
Read articleសេចក្តីសុខសាន្ត ក្នុងគ្រាមានវិបត្តិ
លោក ថេតជាចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំ កាលពីមុនគាត់ធ្លាប់ធ្វើជា ប៉ូលីស។ នៅថ្ងៃមួយ ក្រោយពីគាត់បានរាយការណ៍អំពីអំពើហឹង្សាមួយ វាធ្វើអោយគាត់រងការគំរាមដល់ជីវិត។ មានបុរសម្នាក់ចាក់គេនឹងកូនកាំបិត រួចផ្ជង់កូនកាំបិតបម្រុងចាក់គាត់ទៀត។ ប៉ូលីសជាមិត្តរបស់គាត់ដកកំាភ្លើងបាញ់ជនល្មើស ពេលបម្រុងវាយប្រហារថេត។ គេឃាត់ជនល្មើសទាន់ តែថេតត្រូវគ្រាប់កំាភ្លើងពេលបាញ់តបតគ្នា។ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកគាត់ទៅដល់មន្ទីរពេទ្យ ព្រះវិញ្ញាណធ្វើអោយគាត់សម្រាកខាងព្រលឹងយ៉ាងលង់លក់។ លោកថេតនៅស្ងាត់ស្ងៀម ទោះជាគាត់អាចនិយាយសម្រាលទុក្ខ មន្ត្រីពង្រឹងច្បាប់ ដែលឈឺចិត្តជាខ្លាំងចំពោះវិបត្តិនេះយ៉ាងណាក៏ដោយ។ ព្រះអម្ចាស់យេស៊ូវបានសន្យាថានឹងប្រទាន សេចក្តីសុខសាន្តដល់យើង ទោះជាក្នុងគ្រាមានវិបត្តិ។ ប៉ុន្មានម៉ោងមុនពេលទ្រង់ត្រូវគេឆ្កាង ព្រះគ្រីស្ទលួងលោមសិស្សព្រះអង្គដោយមានបន្ទូលថា៖ «ខ្ញុំទុកសេចក្តីសុខសាន្តនៅនឹងអ្នករាល់គ្នា គឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ» (យ៉ូហាន ១៤:២៧)។ តើអ្នកមានខ្លាចអ្វីជាងគេ? បើអ្នកត្រូវប្រឈមមុខនឹងវា ចូរដឹងថាព្រះគ្រីស្ទគង់នៅជាមួយអ្នកហើយ។ ចូរទុកចិត្តដល់ព្រះអង្គដោយសេចក្តីអធិស្ឋាន ដែលនាំឲ្យ«សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៧)។-Dennis Fisher
Read articleកូនចៀមអាចដើរឆ្លងកាត់ទឹកបាន
អ្នក និពន្ធឈ្មោះ ស៊ី អេស លេវីសមានប្រសាសន៍ថា គំនិតសាសនាប្រៀបបាននឹងទឹកសម្លរ ខ្លះក៏ខាប់ ខ្លះក៏រាវជាងគេបន្តិច។ តាមពិតទៅ នៅក្នុងព្រះគម្ពីរមានគំនិតខាប់ដែលស៊ីជម្រៅដូចជា អាថ៌កំបាំង ភាពវៃឆ្លាតនិងភាពសាំញ្ញ៉ាំដែលជំរុញអោយមនុស្សទទួលជោគជ័យ។ ឧទាហរណ៍ «ដូច្នេះទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហប្ញទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹង ក៏តាមព្រះហប្ញទ័យដែរ» (រ៉ូម ៩:១៨)។ ប៉ុន្តែដូចគ្នានេះដែរ ក៏មានគំនិតភ្លឺថ្លាដូចជា ធម្មតា ឆាប់សម្រចលទ្ធផល និង ងាយទទួល។ តើអ្វីធ្វើឲ្យអ្នកឆាប់ទទួលលក្ខណៈធម្មតា ដែលចែងក្នុងគម្ពីរ១យ៉ូហាន ៤:១៦ ថា «ព្រះជាម្ចាស់ជា សេចក្តីស្រឡាញ់»។ លោកចន កាម៉េរុណ ជាអ្នកនិពន្ធនៅសតវត្សទី១៥បានលើកឡើងថា៖ «នៅក្នុងវាលស្មៅដដែល សត្វគោស៊ីស្មៅ បក្សាបក្សីស៊ីគ្រាប់ស្មៅ តែមនុស្សស្វែងរកគុជវិញ។ ដូច្នេះនៅក្នុងបទគម្ពីរដដែល យើងអាចរកឃើញលក្ខខណ្ឌផ្សេងៗពីគ្នា។ ដូច្នេះ កូនចៀមអាចដើរឆ្លងទឹក សត្វដំរីអាចហែលទឹក ក្មេងៗអាចញ៉ាំទឹកដោះគោ ហើយសាច់សម្រាប់មនុស្សមានកម្លាំង»។ នៅក្នុងព្រះបន្ទូលរបស់ព្រះ យើងអាចស្វែងរកឃើញកំណប់នៃប្រាជ្ញា និងចំណេះដឹងបាន។ ជម្រៅមហាសមុទ្របានបំផុសគំនិតអោយជឿនលឿន ចំណែកឯទីទឹករាក់វិញ មានប្រយោជន៍សម្រាប់ព្រលឹងស្មោះត្រង់។ ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរទៀត? «គ្រប់ទាំងបទគម្ពីរ… ក៏មានប្រយោជន៍…»(២ធីម៉ូថេ ៣:១៦)។…
Read articleចូរស្វែងរកទឹក
ប្រ ទេសអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនមហិមា ក្នុងការស្វែងរកប្រភពទឹកនៅភពអង្គារ។ ពីរបីឆ្នាំមុននេះ អង្គការណាសាបានបញ្ជូនមនុស្សយន្តពីរទីមួយឈ្មោះ អប់ព័រជូនីធី និងស្ពីរីត ដើម្បីអោយដឹងប្រាកដថាតើ នៅភពអង្គារមានប្រភពទឹក ឬធ្លាប់មានពីមុនមកឬអត់។ ហេតុអ្វីបានជាពួកគេស្រាវជ្រាវរឿងនេះ? អ្នកវិទ្យាសាស្រ្តកំពុងពិនិត្យទិន្នន័យយ៉ាងផ្ចិតផ្ចង់ ក្រែងលោធ្លាប់មានជីវិតរស់នៅពីមុនមក។ ពួកគេដឹងប្រាកដថា ពិតជាមានប្រភពទឹកមែន។ បើគ្មានទឹក ក៏គ្មានជីវិតដែរ។ ជាងពីរពាន់ឆ្នាំមុន មានស្រ្តីម្នាក់បានជួបបុរសម្នាក់នៅក្រៅក្រុងសាម៉ារី ដើម្បីស្វែងរកទឹក។ ម្នាក់គឺជាស្រ្តីដែលរស់នៅក្បែរនោះ ហើយម្នាក់ទៀតគឺជាអ្នកមកពីស្រុក កាលីឡេ។ ពួកគេបានជួបគ្នានៅអណ្តូងទឹកក្បែរភូមិស៊ូខារ។ ព្រះយេស៊ូវរកទឹកឃើញ ហើយស្រ្តីនោះក៏រកទឹកឃើញដែរ គឺជាទឹកដែលនាងមិនដឹងថានាងត្រូវការ(យ៉ូហាន ៤:៥-១៥)។ ទឹកមានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ សរីរាង្គកាយ និងជីវិតខាងវិញ្ញាណ។ ព្រះយេស៊ូវធ្វើឲ្យនាងភ្ញាក់ផ្អើលនៅអណ្តូងទឹក។ ព្រះយេស៊ូវប្រទានទឹកផ្តល់ជីវិតដល់នាង គឺជាព្រះអង្គផ្ទាល់។ «ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹក នៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅ បានជីវិតអស់កល្បជានិច្ច។» (យ៉ូហាន ៤:១៤)។ តើអ្នកមានដឹងទេថា អ្នកណាត្រូវការទឹក? គឺអ្នកស្រេកទឹកខាងវិញ្ញាណ។ ចូរណែនាំគេឲ្យទៅព្រះយេស៊ូវ ដែលជាទឹករស់។ អ្នកគិតថាជាការមែនទេ? -Dave Branon
Read articleចូរចេះទប់មាត់
ខ្ញុំ កំពុងដើរកាត់តាមស្ថានីយ៍រថភ្លើងក្នុងក្រុងមីង ប្រទេសបេឡារូសជាមួយមិត្តសំឡាញ់ខ្ញុំ ឈ្មោះយូលីយ៉ា និងកូនស្រីនាងឈ្មោះអាណាស្តាស៊ី។ ភ្លាមនោះស្រាប់ តែខ្ញុំអោនមុខចុះដល់ដី។ ខ្ញុំមិនចាំអីទាំងអស់ ខ្ញុំគ្រាន់តែចាំថា មាត់ខ្ញុំមានប្រឡាក់ខ្សាច់ គ្រួស និងដី។ ខ្ញុំខំខ្វេះវាចេញពីមាត់ខ្ញុំតែមិនស្រួលនោះទេ។ ខ្ញុំអាម៉ាសណាស់ពេលមានដីចូលមាត់បែបនេះ។ តែបទគម្ពីរបង្រៀនយើងថា ជាការប្រសើរយើងគួរប្រយ័ត្នពាក្យចេញពីមាត់យើងវិញ។ គម្ពីរសុភាសិតជំពូក១៥ ចែងថា៖ «មាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តី ចំកួតវិញ» (ខ២)។ ពាក្យបង្ហូរចេញ មានន័យថា ផ្ទុះជាកំហឹង ការចោទប្រកាន់ និងពាក្យមើលងាយទាំងឡាយណា ដែលបណ្តាលអោយឈឺចាប់មួយជីវិត។ សាវ័កប៉ូលនិយាយយ៉ាងដូច្នេះថា៖ «មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ»(អេភេសូរ ៤:២៩)។ លោកប៉ុលមានប្រសាសន៍ទៀតថា៖ «ចូរដោះសេចក្តីចំកួតចេញ ហើយនោះត្រូវនិយាយសេចក្តីពិត» (ខ.២៥)។ បន្ទាប់មកលោកលើកទឹកចិត្តយើងថា៖ «ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅ» (ខ.៣១)។ ពាក្យសម្តីចេញពីមាត់អ្នករាល់គ្នា គួរតែជាពាក្យសច្ចៈ និងស្អាងគ្នាទៅវិញទៅមក។ យើងត្រូវប្រយ័ត្នពាក្យសម្តីចេញពីមាត់ ត្រូវនិយាយពាក្យត្រឹមត្រូវវិញ។ ដើម្បីលើកព្រះកិត្តិយសថ្វាយព្រះអម្ចាស់ ចូររក្សាពាក្យចេញពីមាត់ឲ្យបានត្រឹមត្រូវ។-Dave Egner
Read article