សេរីភាពនៅក្នុងការជ្រើសរើស
នៅពេលបានទទួលដំណឹងថា ការប្រកួតកីឡាបាល់ទាល់ អាមេរិកដ៏ធំបំផុត នៅឆ្នាំ ២០១១ នឹងប្រព្រឹត្តទៅ នៅថ្ងៃបុណ្យយ៉ូម គីពួរ(Yum Kippur ថ្ងៃអធិស្ឋានតមធំបំផុតនៃជនជាតិអ៊ីស្រាអែល) សមាគមន៍និស្សិត នៃសកលវិទ្យាល័យរដ្ឋតិចសាស់ក៏បានធ្វើញត្តិ ដើម្បីស្នើរឲ្យមន្ត្រីនៃសកលវិទ្យាល័យ ផ្លាស់ប្តូរកាលបរិច្ឆេទនៃការប្រកួតនោះ ។ ពួកគេបានតវ៉ាថា ការកំណត់កាលបរិច្ឆេទនោះ មានភាពអយុត្តិធម៌ ព្រោះវាបានតម្រូវឲ្យនិស្សិតសាសន៍យូដា ប្រកួតជាមួយក្រុមកីឡារដ្ឋអូក្លា-ហូម៉ា(Oklahoma) នៅថ្ងៃដែលពួកគេត្រូវប្រារព្ធពិធីបុណ្យដ៏សំខាន់ និងបរិសុទ្ធបំផុតប្រចាំឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ គេមិនបានផ្លាស់ប្តូរកាលបរិច្ឆេទនោះឡើយ ។ សូម្បីតែនៅក្នុងសង្គម ដែលប្រជាជនមានសិទ្ធិសេរីភាពខាងជំនឿក៏ដោយក៏ជួនកាលអ្នកកាន់ជំនឿសាសនាម្នាក់ៗ ត្រូវជួបការលំបាក់នៅក្នុងការជ្រើសរើសដែរ ។ លោកដានីយ៉ែលបានបង្ហាញអំពីសេចក្តីក្លាហាន នៅក្នុងការស្តាប់បង្គាប់ព្រះ ទោះបីជាគាត់នឹងត្រូវជួបផលវិបាកយ៉ាងណាក៏ដោយ ។ ពេលដែលគូរប្រជែងផ្នែកនយោបាយរបស់គាត់ បានដាក់អន្ទាក់ ដើម្បីលប់បំបាត់គាត់ និងដើម្បីឲ្យខ្លួនអាចឆ្ពោះទៅរកអំណាច(ដានីយ៉ែល ៦:១-៩) នោះគាត់មិនបានឲ្យគេកែប្រែច្បាប់ ឬប្តឹងផ្តល់ថា គេបានរៀបគម្រោងធ្វើបាបគាត់ឡើយ ។ “កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន”(ខ.១០)។ លោកដានីយ៉ែលមិនបានដឹងជាមុន ថាព្រះទ្រង់នឹងជួយគាត់ ឲ្យរួចពីសត្វតោឡើយ…
Read articleគោលនយោបាយដែលហាមមិនឲ្យញញឹម
តាមធម្មតា មុនពេលគេថតរូបឲ្យយើង គេតែងប្រាប់ឲ្យយើងញញឹម ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ខ្លះនៃសហរដ្ឋអាមេរិក មានគោលនយោបាយមួយ ដែលហាមមិនឲ្យយើងញញឹម នៅពេលថតរូប សម្រាប់ធ្វើបណ្ណបើកបរ ។ ដោយសារមានអ្នកក្លែងបន្លំអត្តសញ្ញាណ នោះក្រសួងគ្រប់គ្រងយាន្តជំនិះនៅរដ្ឋទាំងនោះ បានខិតខំត្រួតពិនិត្យមើលរូបថតថ្មីៗ ដែលគេបានថត ដើម្បីកុំឲ្យមានរូបថតណាមួយ ដែលមានភិនភាគដូច រូបថតដែលមានក្នុងប្រព័ន្ធស្រាប់ឡើយ ។ បើមាននរណាម្នាក់បានបំពេញឈ្មោះក្លែងក្លាយ ក្នុងរូបថតណាមួយ នោះម៉ាស៊ីនត្រួតពិនិត្យនឹងបន្លឺសម្លេង ឲ្យអ្នកប្រតិបត្តិការណ៍បានដឹង ។ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅសហរដ្ឋអាមេរិក មានរដ្ឋមួយ បានឃាត់ខ្លួន មនុស្ស៦០០០នាក់ ដែលព្យាយាមធ្វើប័ណ្ណបើកបរក្លែងក្លាយ។ តើហេតុអ្វីបានជាគេហាមមិនឲ្យញញឹម? នោះគឺដោយសារបច្ចេកវិទ្យាមួយនេះ អាចមើលស្គាល់មុខមនុស្សក្នុងរូបថត បានងាយស្រួលជាង បើសិនជាអ្នកនោះធ្វើទឹកមុខធម្មតា ។ ព្រះយេស៊ូវបានបង្រៀនអំពីវិធីសាស្រ្តដ៏ល្អមួយ ដើម្បីសំគាល់មើលគ្រីស្ទបរិស័ទ ។ ទ្រង់បានបង្រៀនពួកសិស្សថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់បងប្អូនរួមជំនឿ ដោយបំពេញសេចក្តីត្រូវការជាច្រើន ដែលពួកគេមាន ដូចជា ផ្ញើសំបុត្រលើកទឹកចិត្ត ទៅសួរសុខទុក្ខ ឲ្យអាហារ…
Read articleចូរឲ្យពន្លឺអ្នកចែងចាំងឡើង!
ខ្ញុំមានអារម្មណ៍នឿយណាយ នៅពេលដែលខ្ញុំមិនឃើញគេ មកជួសជុលបង្គោលភ្លើង តាមផ្លូវមុខផ្ទះខ្ញុំ ទោះបីជាខ្ញុំបានព្យាយាមទូរស័ព្ទម្តងហើយម្តងទៀតក៏ដោយ ។ បង្គោលភ្លើងទាំងនោះ មានភាពចាំបាច់ណាស់សម្រាប់ការបំភ្លឺផ្លូវ ពេលងងឹត ដូចនេះ បង្គោលភ្លើងនីមួយៗចាំបាច់ត្រូវមានដំណើរការ ។ ខ្ញុំបារម្ភថា បើនៅតែងងឹតដូចនេះទៀត ខ្ញុំប្រហែលជាអាចបើកបរប៉ះក្មេងៗ ដែលដើរទៅសាលារៀន ពេលខ្ញុំបើកឡានចេញពីផ្ទះ នៅពេលព្រលឹមស្រាងៗជាមិនខានទេ ។ ព្រះគម្ពីរបានចែងជាច្រើនដង អំពីពន្លឺ ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ទ្រង់ជាពន្លឺនៃលោកិយ(យ៉ូហាន៩:៥)។ មានសេចក្តីបង្រៀនឲ្យយើង “ពាក់គ្រឿងសឹកនៃពន្លឺ” ដោយប្រដាប់ខ្លួន ដោយព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។ បទគម្ពីរម៉ាថាយ ៥:១៦ បានបង្រៀនថា យើងត្រូវ “ឲ្យពន្លឺរបស់យើង បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលយើងប្រព្រឹត្ត រួចសរសើរតម្កើង ដល់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌”។ ពន្លឺដែលមិនចែងចាំង គឺលែងមានប្រយោជន៍ទៀតហើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា(ម៉ាថាយ ៥:១៥)។ ការប្រព្រឹត្តរបស់យើង(គឺពន្លឺរបស់យើង) គួរតែនាំមនុស្ស ឲ្យស្គាល់ព្រះមួយអង្គ ដែលទ្រង់ជាពន្លឺ ។ កាលពីដើម យើងមិនមានពន្លឺនៅក្នុងខ្លួនយើងទេ…
Read articleទីតាំង ទីតាំង ទីតាំង
សព្វថ្ងៃនេះ ការទិញ និងការលក់អចលនទ្រព្យ គឺជាមុខជំនួញដ៏ពិបាក ដែលទៀមទាឲ្យមានការយល់ដឹង និងប្រុងប្រយ័ត្ន ។ តម្លៃផ្ទះបានធ្លាក់ចុះ ក្នុងល្បឿនដ៏គួរឲ្យចាប់អារម្មណ៍ ហើយបើសិនជាអ្នកចង់លក់អចលនទ្រព្យ នោះអ្នកនឹងជួបការលំបាកកាន់តែខ្លាំង ។ ដូចនេះ នៅក្នុងទីផ្សាអចលនទ្រព្យ យើងនៅតែចាំបាច់ត្រូវរំឭកខ្លួនឯង អំពីពាក្យចាស់មួយដែលពោលថា “នៅក្នុងការលក់ដូរអចលនទ្រព្យ យើងចាំបាច់ត្រូវដឹងអំពីចំណុចសំខាន់បំផុតបីយ៉ាងគឺ ទីតាំង ទីតាំង និងទីតាំង”។ ក្នុងការរស់នៅថ្វាយព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវដឹងអំពីទីតាំងផងដែរ ។ ការដឹងអំពីទីតាំងខាងវិញ្ញាណរបស់យើង គឺពិតជាសំខាន់ណាស់ បើសិនជាយើងត្រូវមានជ័យជម្នះ នៅក្នុងការធ្វើដំណើរ កាត់តាមទឹកដីដែលមានតម្លៃថោកក្រៃលែង នៅក្នុងលោកិយនេះ ។ សាវ័កប៉ុលបានរំឭកយើងថា យើងមានទីតាំងថ្មីមួយ នៅក្នុងព្រះគ្រីស្ទ បន្ទាប់ពីយើងត្រូវបានប្រោសឲ្យរួចពី “អំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់”(កូល៉ុស ១:១៣)។ ការដឹងថា យើងបានផ្លាស់ប្តូរទីតាំងខាងវិញ្ញាណ ចូលក្នុងនគរនៃព្រះយេស៊ូវ ដោយព្រះគុណទ្រង់ គឺពិតជាមានអត្ថប្រយោជន៍ណាស់ ។ សព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់គ្រងរាជ្យជាស្តេច នៅក្នុងចិត្ត និងគំនិតយើង ហើយយើងគឺជារាស្រ្តរបស់ទ្រង់ ដែលបានដឹងគុណទ្រង់ ។ យើងត្រូវធ្វើតាមបំណងព្រះទ័យទ្រង់ និងប្រព្រឹត្តតាមផ្លូវរបស់ទ្រង់ ។ ហើយយើងត្រូវធ្វើការសម្រេចចិត្តថា…
Read articleតើគ្មានអ្នកមានអំណាចត្រួតពិនិត្យអ្នកឬ?
ពេលដែលកំពុងទឹក នៅក្រោយផ្ទះខ្ញុំ មានការបាក់ស្រុត ខ្ញុំក៏បានដឹងថា ខ្ញុំមិនអាចជួសជុលវាដោយខ្លួនឯងបានទេ ។ ដូចនេះ ខ្ញុំក៏បានឲ្យគេមកធ្វើការវាយតម្លៃ ហើយបានឲ្យជាង ម្នាក់ មកសាងសង់កំពុងទឹកថ្មីមួយឲ្យខ្ញុំ ។ ពេលដែលការសាងសង់រួចរាល់ហើយ ខ្ញុំក៏បានពិនិត្យមើលកំពង់ទឹកថ្មីនោះ យ៉ាងម៉ដ្ឋចត់ ហើយក៏បានកត់សំគាល់ឃើញមានបញ្ហាមួយចំនួន។ ដើម្បីស្វែងរកការប្រឹក្សាយោបល ជាបន្ថែម ខ្ញុំក៏បានទូរស័ព្ទទៅមន្ត្រីត្រួតពិនិត្យសំណង់ប្រចាំតំបន់ ហើយខ្ញុំក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ជាងម្នាក់នោះ មិនមានបណ្ណអនុញ្ញាតិឲ្យសាងសង់ឡើយ ។ ដោយសារគាត់បាន ធ្វើការសាងសង់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យរបស់រដ្ឋ នោះគាត់បានបំពានច្បាប់សាងសង់ជាច្រើនចំណុច ។ ហេតុការណ៍នេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីសេចក្តីពិតដ៏សំខាន់មួយ(ក្រៅពីការសុំឲ្យគាត់បង្ហាញបណ្ណអនុញ្ញាតិ មុនពេលសាងសង់)គឺ ជាញឹកញាប់ បើសិនជាយើងមិនមានការទទួលខុសត្រូវចំពោះអំណាចដែលគ្រប់គ្រងលើយើងទេ នោះយើងមិនអាចធ្វើអ្វីមួយឲ្យអស់ពីចិត្តបានឡើយ ។ ក្នុងព្រះគម្ពីរ យើងឃើញថា គោលការណ៍នេះត្រូវបានបកស្រាយ នៅក្នុងរឿងប្រៀបប្រដូចពីរ ក្នុងចំណោមរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ(ម៉ាថាយ ២៤:៤៥-៥១ ២៥:១៤-៣០)។ ក្នុងករណីទាំងពីរ យ៉ាងហោចណាស់ មានអ្នកបម្រើម្នាក់បានធ្វើខុស នៅពេលចៅហ្វាយរបស់ខ្លួនមិនបាននៅពិនិត្យមើលការងាររបស់គាត់ ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសុភាសិត ជំពូក៦ មានអ្នកបម្រើមួយប្រភេទទៀត ដែលមិនបានប្រព្រឹត្តដូចគាត់ទេ ។ យើងឃើញថា…
Read articleការប្រោសឲ្យជាពីស្ថានសួគ៌
លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺជាអ្នកនិពន្ធបទចម្រៀង ជាអ្នកចម្រៀង និងជាអ្នកនិពន្ធកំណាព្យជនជាតិអៀរឡង់ ។ ភាពប៉ិនប្រសប់របស់គាត់បាននាំឲ្យមានក្តីអំណរ ដល់មនុស្សជាច្រើន ដែលបានឃើញគាត់សម្តែង ឬឃើញគាត់ច្រៀងតាមបទភ្លេងរបស់គាត់ ។ ប៉ុន្តែ ជីវិតរបស់គាត់ត្រូវបានញុំាញី ដោយការឈឺចាប់ ក្នុងចិត្តម្តងហើយម្តងទៀត ដោយសារបញ្ហាជាច្រើន ដែលរួមមានការស្លាប់របស់កូនទាំងប្រាំនាក់របស់គាត់ផងដែរ ។ ស្នាមរបួសដែលគាត់មានក្នុងចិត្តនេះ បានធ្វើឲ្យពាក្យពេចន៍របស់គាត់ទាំងប៉ុន្មាន កាន់តែមានន័យថែមទៀត គឺដូចដែលគាត់បានសរសេរថា “សូមថ្វាយចិត្តដែលមានរបួសនោះ សូមរៀបរាប់អំពីសេចក្តីទុក្ខរបស់អ្នកចុះ ក្នុងលោកនេះ គ្មានការឈឺចាប់ណា ដែលព្រះមិនអាចប្រោសឲ្យជាឡើយ”។ ពាក្យនេះបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត ហើយបានរំឭកឲ្យខ្ញុំដឹងថា ការជួបព្រះ ដោយការអធិស្ឋាន អាចនាំមកនូវការប្រោសឲ្យជាដល់វិញ្ញាណដែលឈឺចាប់ ។ សាវ័កប៉ុលបានដឹងអំពីរបៀប ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់អាចប្រទានភាពធូរស្បើយដល់ចិត្តដែលឈឺចាប់ ។ គឺដូចដែលគាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូសថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។ ជួនកាល យើងមានការវីវក់នឹងទុក្ខព្រួយយ៉ាងខ្លាំង បានជាយើងញែកខ្លួនយើងចេញពីព្រះ ដែលអាចផ្តល់ឲ្យយើងនូវការកម្សាន្តចិត្ត…
Read article