បានទទួលចិញ្ចឹមក្នុងគ្រួសារព្រះ
រ៉ូម ១១:១១-២១ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត។ រ៉ូម ១១:១៧ ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរជាមួយប៉ារបស់ខ្ញុំ ទៅកាន់ប្រទេសអេក្វាឌ័រ ជាទឹកដីជាទីស្រឡាញ់របស់គាត់ កាលពីរបីឆ្នាំមុន យើងក៏បានទៅលេងកសិដ្ឋានគ្រួសារមួយ ជាកន្លែងដែលគាត់ធ្លាប់ចម្រើនវ័យធំឡើង។ ខ្ញុំក៏បានកត់សំគាល់ឃើញដើមឈើចម្លែកមួយក្រុម។ ប៉ារបស់ខ្ញុំក៏បានពន្យល់ថា កាលគាត់នៅក្មេង គាត់បានឃើញមនុស្សធំផ្សាំមែកឈើ នៅលើដើមឈើហូបផ្លែ ដែលមានពូជដូចគ្នា តែគាត់ចូលចិត្តធ្វើរឿងប្លែកៗ ដោយគាត់កាត់មែកឈើ ចេញពីដើមឈើហូបផ្លែមួយ យកទៅផ្សាំនៅលើដើមឈើហូបផ្លែប្រភេទផ្សេងទៀត។ ការលេងសើចរបស់គាត់បានបន្តកើតមាន ដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ រហូតដល់ពេលដែលដើមឈើទាំងនោះចាប់ផ្តើមចេញផ្លែ នៅតាមមែកឈើទាំងនោះ ខុសពីការរំពឹងគិតរបស់អ្នកដទៃ។ នៅពេលដែលប៉ារបស់ខ្ញុំបកស្រាយ អំពីដំណើរការនៃការផ្សាំមែកឈើ ខ្ញុំក៏បាននឹកចាំ អំពីអត្ថន័យនៃការដែលព្រះអម្ចាស់ទទួលចិញ្ចឹមយើង ក្នុងគ្រួសារព្រះអង្គ។ សព្វថ្ងៃនេះ ខ្ញុំដឹងថា ប៉ារបស់ខ្ញុំបានទៅរស់នៅក្នុងនគរស្ថានសួគ៌ហើយ ព្រោះព្រះអង្គបានទទួលចិញ្ចឹមគាត់ ក្នុងគ្រួសាររបស់ព្រះអង្គ ដោយសារជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ។ យើងក៏អាចមានការធានាថា យើងនឹងបានទៅនៅនគរស្ថានសួគ៌ផងដែរ។ សាវ័កប៉ុលបានពន្យល់អ្នកជឿ នៅទីក្រុងរ៉ូមថា ព្រះអម្ចាស់បានបើកផ្លូវសម្រាប់សាសន៍ដទៃ ដែលមិនមែនជាសាសន៍យូដា ឲ្យមានការផ្សះផ្សាឲ្យពួកគេជានឹងព្រះអង្គ។ គឺដូចដែលគាត់មានប្រសាសន៍ថា “បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត”(រ៉ូម…
Read articleបានសង់ឡើងនៅលើគ្រឹះរបស់ព្រះគ្រីស្ទ
១ពេត្រុស ២:៤-១០ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ។ ១ពេត្រុស ២:៥ អគារមានតួនាទីដ៏សំខាន់ សម្រាប់ការរស់នៅ និងការធ្វើការងារ និងសម្រាប់គោលបំណងដ៏ចាំបាច់ជាច្រើនទៀត ទោះនៅក្នុងសង្គម និងក្នុងសម័យកាលមួយណាក៏ដោយ។ ប៉ុន្តែ ទោះអគារមានទំហំតូចឬធំយ៉ាងណាក៏ដោយ ក៏គ្រឹះរបស់ពួកវានៅតែមានភាពចាំបាច់ ហើយគេក៏ចង់បានជាងសំណង់ល្អៗសម្រាប់ការសាងសង់ផងដែរ ដើម្បីឲ្យគេអាចប្រើប្រាស់ពួកវាបានយូរអង្វែង។ ព្រះគម្ពីរប៊ីបបានពិពណ៌នា អំពីអ្នកជឿព្រះយេស៊ូវ ដោយប្រើពាក្យប្រៀបប្រដូចជាច្រើន ដែលពាក្យប្រៀបប្រដូចនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំង អំពីអត្តសញ្ញាណ និងតួនាទីជាប្រយោជន៍រួម។ ជាក់ស្តែងសាវ័កប៉ុលបានហៅពួកគេថា ផ្ទះ ដែលព្រះអង្គបានសង់(១កូរិនថូស ៣:៩)។ ពាក្យប្រៀបប្រដូចទៅនឹងសំណង់យ៉ាងដូចនេះ គឺបានឆ្លុះបញ្ចាំង អំពីការរួបរួមជាកម្លាំងខាងវិញ្ញាណ របស់ពួកស្មោះត្រង់។ ដោយឡែក ការប្រៀបប្រដូចពួកជំនុំទៅនឹងអគារ ក៏មានចែងក្នុងបទគម្ពីរ ១ពេត្រុសស ២:៥ ផងដែរ ដែលក្នុងនោះសាវ័កពេត្រុសបានមានប្រសាសន៍ទៅកាន់ពួកជំនុំថា “អ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ”។ បន្ទាប់មក ក្នុងខ.៦ សាវ័កពេត្រុសក៏បានដកស្រង់បទគម្ពីរ អេសាយ ២៨:១៦ ដែលបានចែងថា “ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងដ៏មានដំឡៃ”។ ព្រះយេស៊ូវជាគ្រឹះនៃផ្ទះខាងវិញ្ញាណនោះឯង។…
Read articleមិននៅក្នុងផ្នូរជារហូតទេ
១កូរិនថូស ១៥:១២-២២ បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ។ ១កូរិនថូស ១៥:១៤ កាលលោកចននី ខាស(Johnny Cash) ជាអ្នកចម្រៀងជនបទដ៏ល្បីល្បាញ ដឹងខ្លួនថា គាត់ជិតដល់ពេលលាចាកលោក គាត់បានប្ដេជ្ញាចិត្តថា នឹងបន្តផលិតបទចម្រៀងថ្មីៗថែមទៀត។ អាល់ប៊ុមចម្រៀងចុងក្រោយរបស់គាត់ មានចំណងជើងថា ខ្ញុំមិននៅក្នុងផ្នូរជារៀងរហូតទេ។ គាត់បានថតបទចម្រៀងមួយអាល់ប៊ុមនេះ ក្នុងខែចុងក្រោយនៃជីវិតគាត់។ គាត់បានជ្រើសរើសបទចម្រៀងនេះដូចនេះ ផ្អែកទៅលើបទចម្រៀងទំនុកសកល និពន្ធដោយលោក ក្លូត អេលី(Claude Ely) ដោយបានឆ្លុះបញ្ចាំងអំពីការយល់ឃើញចុងក្រោយរបស់គាត់ ដោយគាត់បានច្រៀងថា គាត់សង្ឃឹមថា នឹងបានរស់ឡើងវិញនៅគ្រាចុងក្រោយ។ សម្លេងដ៏ធ្ងន់របស់គាត់ ទោះមានភាពចុះខ្សោយដោយសារបញ្ហាសុខភាព បានប្រកាសទីបន្ទាល់ដ៏មានអំណាចនៃសេចក្តីជំនឿរបស់គាត់។ ក្តីសង្ឃឹមរបស់លោកចននី មិនគ្រាន់តែផ្អែកទៅលើការពិតដែលថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យប៉ុណ្ណោះទេ តែគាត់ក៏បានជឿផងដែរថា ព្រះអង្គនឹងប្រោសរូបកាយរបស់គាត់ឲ្យរស់ឡើងវិញ ដូចដែលព្រះគម្ពីរបានចែង។ នេះជាសេចក្តីពិតដ៏សំខាន់ ដែលយើងត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់ ព្រោះសូម្បីតែនៅក្នុងសម័យសាវ័កប៉ុល មានមនុស្ស បដិសេធន៍ការរស់ឡើងវិញខាងសាច់ឈាមផងដែរ។ សាវ័កប៉ុលក៏បានឆ្លើយតបដោយលើកហេតុផលថា “បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(១កូរិនថូស…
Read articleធ្វើតាមបង្គាប់របស់ព្រះអង្គ
២ពង្សាវតាក្សត្រ ៥:១-៣,៩-១៤ ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ។ ២ពង្សាវតាក្សត្រ ៥:១៤ នៅក្នុងតូបលក់អាហាររបស់អ្នកស្រីចូសេលីន(Jocelyn) បបរសរគឺជាអាហារដែលលក់ដាច់ជាងគេ។ គាត់បានកូរបបរសយ៉ាងប្រុងប្រយ័ត្ន ទាល់តែបបររីកបានល្អ។ ហេតុនេះហើយ គាត់មានការភ្ញាក់ផ្អើលណាស់ ពេលដែលភ្ញៀវមកញាំបបរជាប្រចាំ បានប្រាប់គាត់ថា បបររបស់គាត់មានរសជាតិមិនឆ្ងាញ់ដូចមុនសោះ ហើយបបរក៏មិនរីកបានល្អដែរ។ នៅថ្ងៃនោះ ជំនួយការថ្មីរបស់អ្នកស្រីចូស៊ីលីនជាអ្នកដាំបបរ ហើយក៏បានពន្យល់ អំពីមូលហេតុដែលវាមានរស់ជាតិខុសពីមុន។ គាត់ប្រាប់អ្នកស្រីចូស៊ីលីនថា គាត់មិនបានកូរបបរឲ្យសព្វទេ ព្រោះគាត់ធ្លាប់តែធ្វើដូចនេះនៅផ្ទះ។ គាត់ក៏បានបន្ថែមប្រេងល្ងក្នុងឆ្នាំងបបរ ដោយយល់ឃើញថា វាជួយឲ្យបបរមានរសជាតិឆ្ងាញ់ជាងមុន។ ដូចនេះ ជំនួយការថ្មីរូបនោះ បានសម្រេចចិត្តមិនធ្វើតាមក្បួនដាំបបររបស់ហាង ហើយក៏បានអនុវត្តតាមរបៀបរបស់គាត់ទៅវិញ។ នៅពេលខ្លះ ខ្ញុំក៏បានឆ្លើយតបចំពោះការបង្គាប់របស់ព្រះអម្ចាស់ តាមរបៀបនេះផងដែរ។ ខ្ញុំមិនបានស្តាប់បង្គាប់តាមព្រះរាជបញ្ជា ក្នុងព្រះគម្ពីរប៊ីបទាំងស្រុងទេ ផ្ទុយទៅវិញ ខ្ញុំអនុវត្តតាមគំនិត និងរបៀបរបស់ខ្ញុំ។ លោកណាម៉ាន ជាមេទ័ពរបស់សាសន៍ស៊ីរី ក៏ហៀបនឹងប្រព្រឹត្តនូវកំហុសស្រដៀងនេះផងដែរ។ កាលព្រះអម្ចាស់បង្គាប់តាមរយៈហោរាអេលីសេ ឲ្យគាត់ទៅលាងសម្អាតខ្លួន នៅក្នុងទន្លេយ័រដាន់ ដើម្បីឲ្យគាត់បានជាពីជំងឺឃ្លង់ មេទ័ពដែលមានអំនួតរូបនេះ ក៏បានខឹងនឹងលោកអេលីសេ។ គាត់បានរំពឹងថា គាត់នឹងទទួលការប្រោសឲ្យជា តែមិនមែនតាមរបៀបនេះទេ ដោយគាត់ជឿថា ការយល់ឃើញរបស់គាត់ មានភាពខ្ពង់ខ្ពស់ជាងបង្គាប់របស់ព្រះ(២ពង្សាវតាក្សត្រ ៥:១១-១២)។…
Read articleកន្លែងធ្វើការយកព្រះគ្រីស្ទជាធំ
ម៉ាថាយ ៦:៩-១៣ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ ម៉ាថាយ ៦:១០ រោងចក្រ ក្នុងប្រទេសអង់គ្លេស នៅសម័យក្សត្រីវិចតូរីយ៉ា គឺជាទីកន្លែងងងឹត។ អត្រានៃការស្លាប់របស់កម្មករ មានកំរិតខ្ពស់ ហើយពួកគេច្រើនតែរស់នៅក្នុងភាពក្រីក្រ។ លោកចច ខាដបឺរី(George Cadbury) ក៏បានចោទជាសំណួរថា“តើធ្វើដូចម្តេចឲ្យកម្មករទាំងឡាយ មានចិត្តចង់ធ្វើការងារ នៅពេលដែលផ្ទះរបស់ពួកគេស្ថិតនៅក្នុងតំបន់អនាធិបតេយ្យដូចនេះ?” ហេតុនេះហើយគាត់ក៏បានសង់រោងចក្រប្រភេទថ្មីមួយ សម្រាប់ក្រុមហ៊ុនស្ករសូកូឡារបស់គាត់ ដែលកំពុងមានការរីកដុះដាល គឺរោងចក្រដែលផ្តល់អត្ថប្រយោជន៍ដល់កម្មកររបស់គាត់។ ជាលទ្ធផល បុរីបូនវីលក៏បានចាប់កំណើតឡើង ជាភូមិមួយដែលមានផ្ទះជាង៣០ខ្នង មានកន្លែងលេងកីឡា សួនកុមារ សាលារៀន និងព្រះវិហារ សម្រាប់កម្មកររបស់លោកខាដបឺរី និងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេទទួលបានប្រាក់ខែសមរម្យ ហើយទទួលបានការថែទាំសុខភាព ដែលទាំងអស់នេះបានកើតឡើង ដោយសារលោកខាដបឺរីមានជំនឿលើព្រះគ្រីស្ទ។ ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋាន សូមឲ្យព្រះហឫទ័យព្រះបានសម្រេច “នៅផែនដី ដូចនៅស្ថានសួគ៌ដែរ” (ម៉ាថាយ ៦:១០)។ ការអធិស្ឋាននេះអាចជួយយើង ឲ្យនឹកស្រមៃចង់បានកន្លែងធ្វើការ ដែលមានលក្ខណៈយ៉ាងណាមួយ នៅក្រោមការគ្រប់គ្រងរបស់ព្រះ ដែលនៅកន្លែងនោះ យើងនឹងទទួលបាន “អាហារប្រចាំថ្ងៃ” ជាកម្រៃ ហើយ ព្រះអង្គអត់ទោសឲ្យយើង(ខ.១១-១២)។ បើសិនយើងជាចៅហ្វាយនាយ នោះគឺមានន័យថា យើងត្រូវផ្តល់ឲ្យបុគ្គលិកយើងនូវប្រាក់កំរៃដែលសមរម្យ(៤:១)។…
Read articleជំនួយដល់ការចងចាំ
សុភាសិត ១៣-១៥ និង ២កូរិនថូស ៥ និក្ខមនំ ២០:៨-១១ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ និក្ខមនំ ២០:៨ តើអ្នកធ្លាប់ចែកចាយរឿងមួយ ឲ្យគេស្តាប់ ហើយក៏បានជាប់គាំងពាក់កណ្តាលទី ដោយសារអ្នកមិនអាចចាំឈ្មោះមនុស្ស ឬកាលបរិច្ឆេទណាមួយ ក្នុងសាច់រឿងទេ។ ជាញឹកញាប់ យើងច្រើនតែគិតថា ការចងចាំរបស់យើងមានការចុះខ្សោយ ពេលដែលយើងមានវ័យកាន់តែចាស់។ ប៉ុន្តែ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ មិនបានគាំទ្រទស្សនៈមួយនេះទៀតទេ។ តាមពិត ពួកគេបានលើកឡើងថា ការចងចាំរបស់យើងមិនបានបាត់ទៅណាទេ តែយើងគ្រាន់តែមានការអន់ថយ នៅក្នុងសមត្ថភាពនៃការទាញយកការចងចាំទាំងនោះមកប្រើឡើងវិញ។ បើសិនជាគ្មានការរំឭកតាមបែបណាមួយ ជាទៀងទាត់ទេ នោះយើងកាន់តែពិបាកទាញយកការចងចាំរបស់យើងមកប្រើឡើងវិញ។ វិធីមួយ ក្នុងចំណោមវិធីដែលអាចជួយឲ្យយើងទាញយកការចងចាំ គឺត្រូវរៀបកាលវិភាគធ្វើសកម្មភាពជាទៀងទាត់ ឬធ្វើការរំឭកឡើងវិញនូវការរឿងមួយចំនួន។ ព្រះអាទិករនៃយើងបានជ្រាប់អំពីរឿងនេះ ហេតុនេះហើយ បានជាព្រះអង្គបានបង្គាប់កូនចៅអ៊ីស្រាអែល ឲ្យញែកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីថ្វាយបង្គំ និងសម្រាក។ ក្រៅពីការសម្រាកខាងរូបកាយ ក្នុងពេលដ៏ខ្លីនោះ យើងក៏មានឱកាសហ្វឹកហាត់ខាងផ្លូវចិត្តផងដែរ ដោយនឹកចាំថា “ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក”(និក្ខមនំ ២០:១១)។ ការអនុវត្តន៍ដូចនេះ…
Read article