ដូចជាហ្វូងចៀម
ក្នុងអំឡុងពេលនៃការបង្ហាញអំពីការគង្វាលចៀម ដោយប្រើឆ្កែពូជបរដឺ ខូលី(Border Collie)មួយក្បាល អ្នកបង្វឹកសត្វឆ្កែនោះ បានពន្យល់ថា ដោយសារសត្វចៀមពិតជាងាយនឹងរងគ្រោះដោយសារសត្វព្រៃយ៉ាងខ្លាំង នោះពួកវាការពារខ្លួន តាមរបៀបជាចម្បងមួយ គឺដោយនៅផ្តុំគ្នាជាក្រុមមួយយ៉ាងណែន ។ អ្នកបង្វឹកនោះបានមានប្រសាសន៍ថា “សត្វចៀមដែលនៅតែឯង នឹងត្រូវស្លាប់ជាមិនខាន ។ នៅពេលសត្វឆ្កែបណ្តើរហ្វូងចៀម វាតែងតែកៀងចៀមទាំងអស់នោះ ឲ្យនៅជុំគ្នាជានិច្ច”។ សេចក្តីបង្រៀនរបស់ព្រះគម្ពីរ អំពីការដែលព្រះទ្រង់ជាអ្នកគង្វាល គឺជាការក្រើនរំឭកដ៏មានអំណាច ដែលឲ្យយើងនឹកចាំ ថាតើយើងត្រូវការគ្នាទៅវិញទៅមកខ្លាំងប៉ុណ្ណា ក្នុងសហគមន៍នៃសេចក្តីជំនឿ ។ អ្នកនិពន្ធទំនុកតម្កើងបានចែងអំពីការភាសខ្លួននៃជនជាតិអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ ដោយពាក្យថា “ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។ ក្នុងនាមជាផ្នែកមួយនៃហ្វូងចៀមរបស់ព្រះ យើងជាអ្នកជឿព្រះគ្រីស្ទ ហើយស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ និងការការពារនៃព្រះហស្ថទ្រង់ ក្នុងខណះពេលដែលយើងស្ថិតក្នុងការហុំព័ទ្ធ ដោយវត្តមាននៃគ្រីស្ទបរិស័ទឯទៀត ដែលជួយបាំងការពារយើង ។ យើងជាផ្នែកមួយ នៃរូបកាយដែលធំជាង ដែលមានទៅដោយអ្នកជឿព្រះ ដែលក្នុងនោះ យើងមានសុវត្ថិភាព និងការទទួលខុសត្រូវ ។ យើងមិនបោះបង់ចោលការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការគិត និងការប្រព្រឹត្ត ក្នុងនាមជាសមាជិកនៃហ្វូងចៀមឡើយ ហើយទន្ទឹមនឹងនោះ…
Read articleការនេសាទនៅកន្លែងគ្មានត្រី
ខ្ញុំមានមិត្តល្អម្នាក់ ដែលខ្ញុំបានទៅស្ទូចត្រីជាមួយ ម្តងម្កាល ។ គាត់គឺជាអ្នកដែលចេះគិតបានល្អិតល្អន់ ។ បន្ទាប់ពីគាត់បានស្លៀកខោសម្រាប់ដើរលុយទឹក និងពាក់ស្បែកជើងកវែង ហើយបានប្រមូលឧបករណ៍របស់ខ្លួនហើយ គាត់ក៏បានអង្គុយនៅលើផ្នែកខាងក្រោយនៃឡានវែនរបស់គាត់ ហើយសម្លឹងមើលទឹកទន្លេចុះឡើងៗ អស់ពេលយ៉ាងហោចណាស់ ក៏១៥នាទីដែរ ដើម្បីរកមើលមាត់ត្រី ។ គាត់ក៏និយាយថា “ការស្ទូចត្រីនៅកន្លែងគ្មានត្រី គឺគ្មានបានប្រយោជន៍អ្វីទេ”។ ការនេះបាននាំឲ្យខ្ញុំគិតដល់សំណួរមួយទៀត គឺ “តើខ្ញុំត្រូវទៅនេសាទវិញ្ញាណមនុស្ស នៅកន្លែងដែលគ្មានមនុស្សឬ?” គេបានថា ព្រះយេស៊ូវជា “មិត្តសំឡាញ់នឹងអ្នកយកពន្ធ និងមនុស្សមានបាប”(លូកា ៧:៣៤)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវប្រព្រឹត្តតាមលោកិយឡើយ ប៉ុន្តែ ត្រូវចូលទៅក្នុងលោកិយ ដោយគ្មានការរើសអើង ដូចព្រះយេស៊ូវដែរ ។ ដូចនេះយើងត្រូវសួរខ្លួនឯងថា : តើខ្ញុំមានលក្ខណៈដូចព្រះ យេស៊ូវ នៅត្រង់ចំណុចនៃការរាប់អានមនុស្សមានបាបឬទេ? បើសិនជាខ្ញុំរាប់អានតែគ្រីស្ទបរិស័ទ នោះអាចមានន័យថា ខ្ញុំកំពុងតែនេសាទមនុស្ស “នៅកន្លែងដែលគ្មានមនុស្សសម្រាប់នេសាទហើយ” ។ ការចំណាយពេលជាមួយ អ្នកមិនជឿព្រះ គឺជាជំហានទីមួយ នៃការនេសាទមនុស្ស ។ បន្ទាប់មកយើងបង្ហាញសេចក្តីស្រឡាញ់ ចេញពីចិត្តដ៏សប្បុរស ដែលអាចយល់ចិត្ត នៃអ្នកដែលនិយាយដោយខ្វះការពិចារណា និងស្តាប់ឮសម្លេងទួញយំ ក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ…
Read articleដល់ពេលដែលត្រូវពាក់គ្រឿងសឹក
ក្មេងប្រុសតូចម្នាក់បានដកស្រង់បទគម្ពីរ យកមកអាន ក្នុងសាលារៀនថ្ងៃអាទិត្យ នៅព្រះវិហារ ។ ខ្ញុំអាចដឹងយ៉ាងងាយថា វាមិនសូវចេះព្រះគម្ពីរទេ ។ វាបានដកស្រង់ព្រះគម្ពីរ អេភេសូរ ៦:១៧ ចេញពីការសិក្សារបស់យើងអំពីគ្រឿងសឹកខាងវិញ្ញាណ ដែលបទគម្ពីរនេះចែងថា “ចូរយក … ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល”។ នៅពេលវាព្យាយាមដកស្រង់ ខគម្ពីរយោង យកមកអាន វាក៏និយាយថា “ខ្ញុំមិនយល់ថា ខ្ញុំចាំបាច់ត្រូវទន្ទេញលេខខម្ពីរឲ្យចាំទេ ព្រោះលេខនោះ គឺគ្រាន់តែជាម៉ោង នៃថ្ងៃនេះប៉ុណ្ណោះ”។ នេះហើយជារបៀបដែលវាយល់ អំពីលេខនៃខគម្ពីរនោះ ព្រោះពេលនោះជិតដល់ម៉ោង ៦:១៧(ឬម៉ោង ៦ ១៧នាទី) ហើយ ។ ខ្ញុំក៏ញញឹម ហើយបើកព្រះគម្ពីរ ដើម្បីពន្យល់ឲ្យវាដឹងថា លេខនោះ គឺសំដៅទៅលើលេខរៀងជំពូក និងលេខខគម្ពីរទេ ។ ការស្គាល់ខគម្ពីរយោង នៅក្នុងព្រះគម្ពីរ គឺមានប្រយោជន៍ណាស់ ហើយទន្ទឹមនឹងនោះ ការកំណត់ចាំព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង គឺពិតជាសំខាន់ណាស់ដែរ(ទំនុកតម្កើង ១១៩:១១)។ ការទន្ទេញបទគម្ពីរឲ្យចាំ ជួយឲ្យយើងមានបទគម្ពីរទុកនៅក្នុងចិត្ត ដើម្បីឲ្យយើងអាចទប់ទល់នឹងការវាយប្រហាររបស់សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅពេលអារក្សល្បួងព្រះយេស៊ូវនៅក្នុងវាលរហោស្ថាន ព្រះយេស៊ូវទ្រង់តតាំងនឹងវា…
Read articleការអ្វីដែលគេមិនបានរំពឹងទុកជាមុន
អ្នកស្រីថូនី(Toni) កំពុងស្វែងរកអ្វីមួយដែលខ្លួនពិតជាមិនបានបាត់ ហើយក៏បានរកឃើញអ្វីដែលខ្លួនមិនបានស្វែង រកទៅវិញ ។ ការនេះបាននាំឲ្យមនុស្សមួយក្រុមមានការជំរុញខាងវិញ្ញាណមួយ ដោយមិនបានរំពឹងទុកជាមុន ។ អ្នកស្រីធូនីបានបើកការសិក្សាព្រះគម្ពីរ នៅក្នុងគ្លីនិកស្តាលទ្ធភាពអ្នកញៀនថ្នាំ និងញៀនស្រាមួយកន្លែង ។ មានពេលមួយគាត់ក៏បានស្វែងរកប័ណ្ណបើកបរដែលស្វាមីគាត់បានបាត់ ។ នៅពេលដែលគាត់តាមដានរកទីកន្លែង ដែលប្តីគាត់បានទៅថ្ងៃមុន គាត់ក៏បានទៅដល់មន្ទីពេទ្យមួយ ។ គាត់មិនបានរកឃើញប័ណ្ណបើកបរនៅទីនោះទេ ប៉ុន្តែ គាត់បានឃើញក្រុមចម្រៀងយុវជនវិទ្យាល័យមួយក្រុម ហើយចម្រៀងថ្វាយបង្គំរបស់ពួកគេ បានធ្វើឲ្យគាត់ប៉ះពាល់ចិត្ត ។ គាត់បានសុំការអនុញ្ញាតពីលោកនាយក ដើម្បីឲ្យក្មេងជំទង់មួយក្រុមនេះ ទៅច្រៀងឲ្យក្រុមសិក្សាព្រះគម្ពីររបស់គាត់ស្តាប់ នៅល្ងាចនោះ ។ ពួកគេក៏បានទៅ ហើយតាមរយៈភ្លេង និងអត្ថន័យនៃបទចម្រៀង ពួកគេពិតជាបាននាំមកនូវសេចក្តីសង្ឃឹម ក្តីអំណរ និងសេចក្តីស្រឡាញ់ របស់ព្រះ ដល់មនុស្សមួយចំនួន ដែលកំពុងព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួន មានភាពល្អប្រសើរឡើងវិញ ។ ចុះចំណែកឯប័ណ្ណបើកបរមួយនោះវិញ? អ្នកស្រីថូនីក៏បានរកវាឃើញ នៅលើកៅអី នៅពេលគាត់ត្រឡប់មកផ្ទះវិញ ។ គេជឿថា មូលហេតុតែមួយ ដែលគាត់បានចេញខាងក្រៅនៅថ្ងៃនោះគឺដើម្បីឲ្យព្រះទ្រង់ដឹកនាំគាត់ ទៅដល់កន្លែងមួយ ដែលគាត់បានឮសម្លេងច្រៀងនៃក្មេងជំទង់មួយក្រុម ដែលអាចជួយដល់ក្រុមរបស់គាត់ ដែលកំពុងស្តាលទ្ធភាពឡើងវិញនោះ ។ នៅពេលព្រះទ្រង់នាំផ្លូវយើង(សុភាសិត ១៦:៩)…
Read articleការលាគ្នាដ៏ពិបាក
ពេលដែលកូនប្រុសពៅរបស់យើង ចូលធ្វើទាហាន យើងបានដឹងថា មានការលំបាកជាច្រើន ដែលត្រូវឆ្លងកាត់នៅពេលខាងមុខ ។ យើងដឹងថា គាត់នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ និងត្រូវធ្វើតេស្ត៍មើលសមត្ថភាពផ្នែកកាយសម្បទា ផ្នែកផ្លូវអារម្មណ៍ និងផ្នែកវិញ្ញាណ ។ យើងក៏ដឹងផងដែរថា ការនេះនឹងធ្វើឲ្យគាត់មានអារម្មណ៍ថា ផ្ទះរបស់យើងនឹងលែងមានលក្ខណៈពេញលេញ ជាផ្ទះរបស់គាត់ទៀតហើយ ។ មុនពេលគាត់ត្រូវធ្វើដំណើរចាកចេញទៅ ក្នុងរយៈពេលពីរបីខែខាងមុខ ខ្ញុំនិងភរិយារបស់ខ្ញុំក៏បានត្រៀមខ្លួន សម្រាប់ការលំបាកទាំងនេះ ។ បន្ទាប់មក ថ្ងៃដែលម៉ាក(Mark) ត្រូវទៅបំពេញភារៈកិច្ចជាទាហាន ក៏បានមកដល់ ។ យើងក៏បានឱបគ្នា ដោយពាក្យលាគ្នា ហើយបន្ទាប់មក គាត់ក៏បានដើរចូលទៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទ័ព ជាហេតុបណ្តាលឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទាន់បានត្រៀមខ្លួនសម្រាប់ពេលនេះនៅឡើយទេ ។ ព្រោះការលាគ្នាដ៏ពិបាកនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់ មិនអាចទ្រាំបានឡើយ ។ ខ្ញុំមិនចង់ឲ្យគេឃើញថា ខ្ញុំមានការរំជួលចិត្តហួសហេតុពេកឡើយ តែខ្ញុំមិនចាំ ថាតើមានពេលណា ដែលខ្ញុំបានយំខ្លាំងដូចពេលនោះឡើយ ។ ការលាគ្នាដ៏ពិបាក និងការដឹងអំពីការបាត់បង់ ដែលអាចកើតចេញពីការលាគ្នានោះ បានធ្វើឲ្យចិត្តខ្ញុំឈឺផ្សា ។ ស្ថិតក្នុងស្ថានភាពដូចនេះ ខ្ញុំមានការកម្សាន្តចិត្ត ដោយបានដឹងថា ខ្លួនមានព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដែលជ្រាបអំពីអត្ថន័យ…
Read articleការចែកចាយព្រះបន្ទូល
លោកជើរី មែគម៉ូរីស(Jerry McMorris) បានចាប់ផ្តើមអានការសែត វល ស្ទ្រីត ជើណល(Wall Street Journal) កាលពី៥០ឆ្នាំមុន គឺនៅពេលគាត់នៅរៀន ។ ការកោតសរសើររបស់គាត់ចំពោះការបោះពុម្ភផ្សាយនោះ និងចំពោះអតីតសកលវិទ្យាល័យរបស់គាត់ បាននាំឲ្យគាត់បរិច្ចាកការសែតWSJ រាប់រយច្បាប់ ដល់និស្សិតរៀននៅសាលាពាណិជ្ជកម្ម ។ លោកមែគម៉ូរីស បានប្រាប់កាសែតប្រចាំតំបន់មួយថា “កាសែតនោះ បាននាំឲ្យខ្ញុំមានទស្សនៈវិស័យទូលំទូលាយ អំពីការអ្វីដែលកំពុងកើតឡើង នៅក្នុងពិភពនៃការធ្វើជំនួញ ហើយខ្ញុំក៏មានទម្លាប់អានកាសែតនោះ នៅក្នុងពេលចាប់ផ្តើមមុខជំនួញរបស់ខ្ញុំ ។ កាសែតនោះ បានជួយឲ្យពួកនិស្សិតយល់អំពីបញ្ហាពិតៗ ដែលកើតឡើងក្នុងពិភពនៃការធ្វើជំនួញ”។ មានមនុស្សជាច្រើនចូលចិត្តណែនាំអ្នកដទៃ ឲ្យអានស្នាដៃនិពន្ធ ដែលបានធ្វើឲ្យជីវិតពួកគេមានការផ្លាស់ប្តូរ ។ វាជារឿងធម្មតាទេ ដែលអ្នកដើរតាមព្រះគ្រីស្ទ ចូលចិត្តចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃនោះ ។ មានអ្នកខ្លះគាំទ្រការបកប្រែ និងចែកផ្សាយព្រះគម្ពីរ ទន្ទឹមនឹងនោះ មានអ្នកដទៃទៀតអញ្ជើញមិត្តភ័ក្រ្ត ឲ្យសិក្សាព្រះបន្ទូលព្រះជាមួយខ្លួន ។ មានវិធីសាស្រ្តជាច្រើន ដែលគេអាចប្រើ ដើម្បីចែកចាយសេចក្តីពិតរបស់ព្រះ ដល់មនុស្សដែលកំពុងស្រេកឃ្លានការលើកទឹកចិត្ត និងជំនួយ ។ គោលដៅរបស់យើង គឺត្រូវជួយអ្នកដទៃ ឲ្យបានពិសោធនឹងផលចំណេញដ៏អស្ចារ្យ ដែលយើងទទួលបាន…
Read article