ព្រះ​លោហិត​ព្រះ​យេស៊ូវ​បាន​លាង​សម្អាត

អេសាយ ១:១៥-២០ ទោះបើ​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ​។ អេសាយ ១:១៨ តាម​ធម្មតា អ្វីៗ​ដែល​មនុស្ស​បង្កើត​មក មិន​តែងតែ​មាន​មាន​ពណ៌​ក្រហម​ស្រាប់​ទេ​។ តើ​អ្នក​អាច​ដាក់​ពណ៌​ក្រហម​ស្រស់ នៅ​លើ​រូប​ផ្លែ​ប៉ោម នៅ​លើ​អាវ​យឺត ឬ​នៅ​ក្នុង​ក្រែម​លាប​បបូរ​មាត់ ដោយ​របៀបណា? នៅ​សម័យ​ដើម គេ​ចំរាញ់​យក​លក្ខណ៍​ពណ៌​ក្រហម ចេញ​ពី​ដី​ឥដ្ឋ ឬ​ថ្ម​ពណ៌​ក្រហម​។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៤០០ ជនជាតិ​អាហ្សថេក បាន​ច្នៃ​បង្កើត​ថ្នាំ​ពណ៌​ក្រហម ចេញ​ពី​ចៃ​ពណ៌​សរ ដែល​នៅ​ជាប់​ដើម​ដំបង​យក្ស ព្រោះ​ចៃ​ទាំង​នោះ​មាន​ឈាម​ពណ៌​ក្រហម​។ សព្វថ្ងៃ​នេះ គេ​បាន​ប្រើ​សត្វ​ល្អិត​តូចៗ​ទាំង​នោះ ដើម្បី​ផលិត​ថ្នាំ​ពណ៌​ក្រហម សម្រាប់​ផ្គត់ផ្គង់ នៅ​ទូ​ទាំង​ពិភពលោក​។ ក្នុង​ព្រះ​គម្ពីរ ពណ៌​ក្រហម​គឺ​ពណ៌​របស់​ក្សត្រ ហើយ​ក្នុង​ន័យ​ធៀប វា​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​បាប និង​ក្តី​អាម៉ាស់​។ ជាង​នេះ​ទៅទៀត វា​ជា​ពណ៌​របស់​ឈាម​។ កាល​ពួក​ទាហាន ដោះ​ព្រះ​ពស្ត្រ​ព្រះយេស៊ូវ​ចេញ ហើយ​យ​កអាវ​ក្រហម​មក​បំពាក់​ឲ្យ​ទ្រង់​វិញ(ម៉ាថាយ ២៧:២៨) និមិត្ត​សញ្ញា​ទាំង​បី​នោះ បាន​បង្ហាញ​ចេញ​នៅ​ក្នុង​រូប​ភាព​ពណ៌​ក្រហម​ដ៏​ឈឺ​ចាប់ ដោយ​គេ​ចំអក​ឲ្យ​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ក្សត្រ គេ​បំពាក់​សេចក្តី​អាម៉ាស់​ពីលើ​ព្រះអង្គ ហើយ​ពណ៌​ក្រហម​នោះ ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ឈាម ដែល​នឹង​ហូរ​ចេញពី​ព្រះ​កាយ​ព្រះអង្គ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ព្រះយេស៊ូវ​ដែល​បំពាក់​ទៅ​ដោយ​ពណ៌​ក្រហម នឹង​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​បាប​មាន​ពណ៌​ក្រហមទែង ដែល​ប្រឡាក់​យើង​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា…