ភាព​ពេញវ័យ​ក្នុង​ព្រះយេស៊ូវ

២កូរិនថូស ១២:៦-១០ កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កម្សោយ​។ ២កូរិនថូស ១២:៩ កាលពី​ក្មេង ខ្ញុំ​យល់​ឃើញថា មនុស្ស​ពេញវ័យ​មាន​ប្រាជ្ញា ហើយ​មិន​អាច​ធ្វើ​ខុស​។ ខ្ញុំ​គិតថា ពួកគេ​តែងតែ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​អ្វី​។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ក៏​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ផង​ដែរ​។ ប៉ុន្តែ ពេល​ខ្ញុំ​ពេញវ័យ កាល​ប៉ុន្មាន​ឆ្នាំ​មុន ថ្ងៃ​មួយ អ្វី​ដែល​ខ្ញុំ​រៀន​បាន​នោះ​គឺ ខ្ញុំ​នៅតែ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ទេ។ នៅពេល​ដែល​ក្រុម​គ្រួសារ​មាន​មនុស្ស​ឈឺ ឬ​ខ្ញុំ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​ក៏​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ទំនាក់​ទំនង ខ្ញុំ​តែងតែ​ខិតខំ​គ្រប់​គ្រង​ស្ថាន​ការណ៍ និង​ស្វែងរក​កម្លាំង ហើយ​ទី​បំផុត​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បិទ​ភ្នែក ហើយ​និយាយ​ខ្សឹប​ៗ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​។ ទូល​បង្គំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ នៅពេល​នេះ”។ សាវ័ក​ប៉ុល​ក៏​យល់​អំពី​អារម្មណ៍ ដែល​មាន​ភាព​កម្សោយ​ផង​ដែរ​។ “បន្លា” នៅ​ក្នុង​ជីវិត​គាត់ ដែល​អាច​ជា​ជំងឺ​ផ្លូវ​កាយ បាន​បណ្តាល​ឲ្យ​គាត់​មាន​ភាព​នឿយណាយ និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​បន្លា​នោះ សាវ័ក​ប៉ុល​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់ ព្រះបន្ទូល​សន្យា និង​ព្រះពរ​របស់​ព្រះ ដែល​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គាត់​ស៊ូ​ទ្រាំ និង​ជម្នះ​ទុក្ខ​លំបាក​របស់​គាត់(២កូរិនថូស ១២:៩)។ គាត់​ដឹង​ថា ការ​មាន​ភាព​កម្សោយ​ផ្ទាល់​ខ្លួន មិន​មានន័យថា គាត់​បរាជ័យ​ខាង​វិញ្ញាណ​នោះ​ទេ​។ ពេលណា​យើង​ចុះ​ចូល​នឹង​ព្រះ…