មិនមែនមានសំណាង តែដោយសារព្រះយេស៊ូវ
កូល៉ុស ១:១៥-២០ ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់។ កូល៉ុស ១:១៧ ទស្សនាវដី្តការរុករកឃើញ បានលើកឡើងថា ក្នុងចក្រវាលរបស់យើង មានភពចំនួនប្រហែល ៧00 គ្វីនទ្រីលាន(គឺចំនួនចាប់ផ្តើមដោយលេខ ៧ មានលេខសូន្យ២០ខ្ទង់ខាងក្រោយ)។ ប៉ុន្តែ មានតែភពមួយទេ ដែលមានលក្ខណៈដូចផែនដី។ លោកអេរិក ហ្សាគ្រីសិន(Erik Zackrisson) ជាអ្នកប្រាជ្ញរូបវិទ្យាផ្នែកអវកាស បានមានប្រសាសន៍ថា លក្ខខណ្ឌមួយ ដែលតម្រូវឲ្យភពមួយ អាចទ្រទ្រង់ជីវិតបាន គឺភពនោះត្រូវតែស្ថិតនៅលើគន្លង ដែលមិនឆ្ងាយពេក ហើយក៏មិនជិតពេកពីព្រះអាទិត្យ គឺក្នុងតំបន់ដែលមានសីតុណ្ហភាពល្អ ល្មមនឹងអាចមានទឹកបាន។ ក្នុងចំណោមភាព៧០០គ្វីនទ្រីលាន ហាក់ដូចជាមានតែភពផែនដីទេ ដែលអាចបំពេញតាមលក្ខខណ្ឌនេះបានត្រឹមត្រូវ។ លោកហ្សាគ្រីសិនក៏បានសន្និដ្ឋានថា ផែនដីពិតជាមានសំណាងណាស់។ សាវ័កប៉ុលបានបញ្ជាក់ដល់ពួកជំនុំនៅទីក្រុងកូល៉ុសថា ចក្រវាលពិតជាមានមែន តែមិនមែនដោយសារចក្រវាលមានសំណាងនោះទេ ផ្ទុយទៅវិញ គឺដោយសារការរៀបចំរបស់ព្រះយេស៊ូវ។ សាវ័កប៉ុលបានហៅព្រះគ្រីស្ទថា ព្រះអាទិករដែលបានបង្កើតពិភពលោក។ គឺដូចគាត់បានបង្រៀនថា “ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់”(កូល៉ុស ១:១៦)។ ព្រះយេស៊ូវមិនគ្រាន់តែជាព្រះដែលបានបង្កើតផែនដី ដោយព្រះចេស្តា តែព្រះអង្គថែមទាំងបានទ្រទ្រង់អ្វីៗទាំងអស់ឲ្យស្ថិតស្ថេរ(ខ.១៧) ក្នុងផែនដីដែលមិនក្តៅពេក និងមិនត្រជាក់ពេក តែមានអាកាសធាតុល្មមនឹងអាចឲ្យមនុស្សរស់នៅបាន។ អ្វីដែលព្រះយេស៊ូវបានបង្កើត នោះព្រះអង្គក៏បានទ្រទ្រង់…