ស្រឡាញ់ដូចព្រះយេស៊ូវ
យ៉ូហាន ១៥:៩-១៧ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ។ យ៉ូហាន ១៥:១៣ គេបានធ្វើការពិពណ៌នា អំពីលោកដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជាអ្នកក្រុងខាស៊ីងហ្គោ ប្រទេសអ៊ីតាលីថា គាត់ជាមនុស្សដែលមនុស្សគ្រប់គ្នាស្រឡាញ់។ លោកដន ជាមនុស្សគួរឲ្យស្រឡាញ់ ដែលចូលចិត្តជិះម៉ូតូកញ្ចាស់មួយគ្រឿង ក្នុងទីក្រុង ហើយតែងតែនិយាយស្វាគមន៍គេថា “សូមឲ្យសន្តិភាព និងសេចក្តីល្អ កើតមានដល់អ្នក”។គាត់បានធ្វើការ ដោយមិនគិតពីការហត់នឿយ ដើម្បីយកអសារអ្នកដទៃ។ ប៉ុន្តែ ក្នុងឆ្នាំចុងក្រោយនៃជីវិតគាត់ គាត់មានបញ្ហាសុខភាព ដែលមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំង នៅពេលដែលគាត់ឆ្លងជំងឺកូវីដ១៩។ សហគមន៍របស់គាត់ក៏បានឆ្លើយតប ដោយរៃលុយគ្នាទិញម៉ាស៊ីនជំនួយការដកដង្ហើមមួយគ្រឿង សម្រាប់គាត់។ ប៉ុន្តែ នៅពេលដែលស្ថានភាពរបស់គាត់កាន់តែមានសភាពធ្ងន់ធ្ងរ គាត់បានបដិសេធន៍មិនព្រមប្រើម៉ាស៊ីនដកដង្ហើមនោះ ហើយក៏បានសម្រេចចិត្តប្រគល់ម៉ាស៊ីននោះទៅអ្នកជំងឺដែលមានវ័យក្មេងជាងគាត់ ដែលកំពុងត្រូវការវា។ ការបដិសេធន៍របស់គាត់មិនបានធ្វើឲ្យនរណាម្នាក់មានការភ្ញាក់ផ្អើលឡើយ ព្រោះគាត់តែងតែមានចារិកលក្ខណៈជាមនុស្សដែលមានក្តីស្រឡាញ់ និងត្រូវបានគេកោតសរសើរថា មានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ ការស្រឡាញ់អ្នកដទៃ គឺជាប្រធានបទដ៏សំខាន់ ដែលសាវ័កយ៉ូហានលើកយកមកនិយាយម្តងហើយម្តងទៀត ក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់គាត់។ ការស្រឡាញ់អ្នកដទៃ និងការរស់នៅជាមនុស្សដែលគេស្រឡាញ់ គឺប្រៀបដូចជាជួងព្រះវិហារ ដែលបន្លឺសម្លេងទាំងយប់ថ្ងៃ ទោះស្ថិតក្នុងអាកាសធាតុបែបណាក៏ដោយ។ ហើយបទគម្ពីរយ៉ូហាន ជំពូក១៥ ក៏បានបង្ហាញចំណុចខ្ពស់បំផុតនៃសេចក្តីស្រឡាញ់…