មានតែព្រះយេស៊ូវស្តាប់យើងឮ
លូកា ១៨:៣៥-៤៣ នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ លូកា ១៨:៤០ គេបានយកកូនឆ្មាដែលមានសភាពទន់ខ្សោយដាក់ក្នុងកេស យកមកទុកចោលនៅក្បែរកន្លែងធ្វើការខ្ញុំ ជាច្រើនថ្ងៃហើយ។ គេបានបោះបង់សត្វឆ្មានេះ ឲ្យរស់នៅអនាថា ហើយមនុស្សជាច្រើនមិនចាប់អារម្មណ៍ចំពោះវា ពេលដើរកាត់ពីមុខវា តែលោកជូន(Jun)បានយកចិត្តទុកដាក់ចំពោះវា។ អ្នកបោសថ្នល់រូបនោះក៏បានយកសត្វមួយក្បាលនេះទៅផ្ទះ ជាកន្លែងដែលគាត់កំពុងរស់នៅជាមួយសត្វឆ្កែពីរក្បាល ដែលជាឆ្កែអនាថាផងដែរ។ លោកជូនក៏បាននិយាយថា គាត់ថែរក្សាសត្វទាំងនោះ ព្រោះពួកវាជាសត្វដែលគ្មាននរណាយកចិត្តទុកដាក់។ គាត់ថា គាត់មើលឃើញជីវិតគាត់ដូចសត្វអនាថាទាំងនោះផងដែរ ហើយគ្មាននរណាយកចិត្តទុកដាក់ចំពោះអ្នកបោសថ្នល់ដូចគាត់ទេ។ កាលព្រះយេស៊ូវដើរទៅទីក្រុងយេរីខូរ តាមផ្លូវទៅទីក្រុងយេរូសាឡិម មានជនពិការភ្នែកម្នាក់កំពុងអង្គុយសុំទាន នៅលើចិញ្ចើមផ្លូវ។ គាត់ក៏មានអារម្មណ៍ថា គ្មាននរណាយកចិត្តទុកដាក់ចំពោះគាត់ទេ។ ហើយនៅថ្ងៃនោះ ជាពិសេស នៅពេលដែលមនុស្សមួយហ្វូងដើរកាត់តាមនោះ ហើយគ្រប់គ្នាផ្ដោតចិត្តទៅលើព្រះគ្រីស្ទ គ្មាននរណាម្នាក់ឈប់ ដើម្បីជួយអ្នកសុំទាននោះទេ។ មានតែព្រះយេស៊ូវទេ ដែលបានស្តាប់ឮសម្លេងបុរសនោះស្រែកហៅព្រះអង្គ ក្នុងកណ្តាលហ្វូងមនុស្ស។ ព្រះអង្គក៏បានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” គាត់ទូលថា “ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង”។ បន្ទាប់មកព្រះយេស៊ូវមានបន្ទូលថា “ឲ្យភ្លឺចុះ សេចក្តីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ”។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម(លូកា ១៨:៤១-៤២)។ តើយើងមានអារម្មណ៍ថា គេមិនយកចិត្តទុកដាក់ចំពោះយើង នៅពេលខ្លះទេ? តើយើងស្រែកមិនឮ ដោយសារមានមនុស្សជាច្រើន ដែលហាក់ដូចជាសំខាន់ជាងយើងឬ? ព្រះអង្គសង្គ្រោះយើងយកព្រះទ័យទុកដាក់ចំពោះមនុស្ស…