សារៈ​សំខាន់​នៃ​ការ​បន្ទាប​ខ្លួន

សុភាសិត ២២:១-៥ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត​។ សុភាសិត ២២:៤ អ្នក​ស្រី​ឃែរី(Carrie) បាន​លះបង់​ពេល​វេលា​ជា​ច្រើន​ម៉ោង ដើម្បី​អាជីព​របស់​គាត់ មិន​ខុសពី​គ្រូ​បង្រៀន​ជា​ច្រើន​ទៀត ដោយ​គាត់​កែ​ក្រដាស​ប្រឡង​របស់​សិស្ស​ជា​ញឹក​ញាប់ និង​ទំនាក់​ទំនងជា​មួយ​សិស្ស និង​ឪពុក​ម្តាយ​របស់​ពួកគេ ក្រៅ​ម៉ោង​ធ្វើ​ការ​។ ក្នុង​ការ​ប្រឹង​ប្រែង​នេះ គាត់​បាន​ពឹង​ផ្អែក​ទៅលើ​មិត្តភាព និង​ជំនួយ​របស់​មិត្ត​រួម​ការងារ ហើយ​ការ​សហការ​គ្នា​បាន​ជួយ​ឲ្យ​គាត់​កាន់តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការងារ​ដែល​មាន​បញ្ហា​ប្រឈម​។ ការ​ស្រាវជ្រាវ​អំពី​គ្រូ​បង្រៀន ក្នុង​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញថា ការ​សហការ​គ្នា​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ខ្លាំង នៅ​ពេលណា​អ្នក​ដែល​យើង​ធ្វើ​ការ​ជាមួយ បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន​។ ពេលណា​មិត្ត​រួម​ការងារ​របស់​យើង​ព្រម​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន នោះ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព នៅ​ក្នុង​ការ​ចែកចាយ​ចំណេះ​ដឹង​ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​ជួយ​មនុស្ស​ម្នាក់ៗ នៅ​ក្នុង​ក្រុម យ៉ាង​មាន​ប្រសិទ្ធភាព​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង អំពី​សារៈសំខាន់​នៃ​ការ​បន្ទាប​ខ្លួន ដែល​មិន​គ្រាន់តែ​មាន​ប្រយោជន៍​សម្រាប់​ការ​សហការ​គ្នា​ប៉ុណ្ណោះ​ទេ​។ “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា” គឺជា​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ថា ខ្លួន​យើង​ជា​នរណា ធៀប​នឹង​សម្រស់ ព្រះ​ចេ​ស្តា និង​ភាព​អស្ចារ្យ​របស់​ព្រះអង្គ​។ សេចក្តី​កោត​ខ្លាច​នេះ នាំ​ឲ្យ​យើង​មាន​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត(សុភាសិត ២២:៤)។ ការ​បន្ទាប​ខ្លួន​នាំ​ឲ្យ​យើង​រស់នៅ​ក្នុង​សហគមន៍ តាម​របៀប​ដែល​មាន​ប្រយោជន៍​ដល់​នគរ​ព្រះ គឺ​មិន​គ្រាន់តែ​ដល់​លោកិយ ព្រោះ​យើង​បាន​ព្យាយាម​ស្វែងរក​ប្រយោជន៍​អ្នក​ដទៃ​។ យើង​កោត​ខ្លាច​ព្រះ មិនមែន​ដើម្បី​ឲ្យ​បាន…