ពេលដែលនៅផ្ទះមួយរយៈខ្លីមក ចៅស្រីខ្ញុំចាប់ផ្តើមសួរ “កំពុងធ្វើអ្វីហ្នឹងលោកតា?” ម្តងហើយម្តងទៀត។ ទោះបីខ្ញុំកំពុងធ្វើការជាមួយកុំព្យូទ័រ ពាក់ស្បែកជើងចង់ចេញក្រៅ អង្គុយអានសៀវភៅ រឺជួយធ្វើការក្នុងផ្ទះបាយ នាងសសៀរមកឯខ្ញុំ ហើយសួរខ្ញុំថាកំពុងធ្វើអ្វី។ បន្ទាប់ពីឆ្លើយនឹងនាងរាប់សិបដងថា បង់ថ្លៃវិក័យប័ត្រ ទៅហាងអានកាសែត ជួយយាយឯង បន្ទាប់មកខ្ញុំមកដល់សេចក្តីរួមថានាងកំពុងសួរនូវសំនួរដ៏គន្លឹះមួយ។
ឆ្លើយនឹងសំនួរទៅក្មេងស្រីតូចដែលចង់ដឹងចង់ឮម្នាក់អំពីរឿងដែលយើងធ្វើនោះ គឺជារឿងមួយ ប៉ុនែ្ត ឆ្លើយទៅឯព្រះជាម្ចាស់ អំពីសកម្មភាពយើង គឺពិតជាសំខាន់មែនទែន។ តើវាមិនសំខាន់ទេអ្វីបើគិតថា ព្រះជាម្ចាស់ទ្រង់មកនៅក្បែរកៀកយើងគ្រប់ពេលហើយថា អ្នកកំពុងធ្វើអ្វី? សូមស្រម៉ៃថាជាញយៗ ចំលើយយើងប្រហែលគ្មានន័យ ឬទទេរ ខ្ញុំមើលទូរទស្សន៍ពេញមួយថ្ងៃ ខ្ញុំកំពុងញ៉ាំអាហារច្រើនជាងអ្វីដែលខ្ញុំគួរ ខ្ញុំកំពុងទៅមួយថ្ងៃទៀតដោយអត់បានទាក់ទងជាមួយព្រះអង្គ ខ្ញុំកំពុងប្រកែកជាមួយប្តីប្រពន្ធ។ ហើយបញ្ជីចេះតែតទៅ ទៅជាការអាម៉ាស់របស់យើង។
យើងត្រូវបានប្រាប់ថាអោយប្រើប្រាស់ពេលវេលាយើងអោយមានប្រយោជន៍ ដោយមានសិរីរុងរឿងរបស់ព្រះក្នុងខ្សែភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោកប៉ុលនិយាយថា ដូច្នេះត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឱ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ (អេភេសូរ៥:១៥) ដូច្នេះ វាជាសំនួរល្អ ដែលព្រះជាម្ចាស់ចង់ដឹង អ្នកកំពុងធ្វើអ្វី? —Dave Branon