កាលដើមរដូវនិទាឃរដូវ ប្រពន្ធខ្ញុំ និងខ្ញុំ មើលទស្សនីយភាពសត្វចាបដែលគួរអោយចាប់អារម្មណ៍ខាងក្រៅបង្អួចផ្ទះបាយយើង។ ចាបមួយគូរដោយមានចំបើង ក្នុងចំពូកចូល ក្នុងរន្ធខ្យល់ផ្ទះដែលនៅជិតខាងយើង ពីរអាទិត្យក្រោយមក យើងសប្បាយចិត្តដោយឃើញកូនចាបបួនលេចក្បាលចេញពីកន្លែងខ្យល់ចេញចូល។ ម៉ាក់ និងប៉ា ក៏ដាក់វេនបញ្ចុកចំណីកូនចាបដែលឃ្លានទាំងនោះ។
មើលឃើញមាត់ចំហធំ វារំលឹកខ្ញុំថាវាសំខាន់យ៉ាងណាទៅសំរាប់អ្នកដើរតាមព្រះគ្រីស្ទប្រាថ្នាចង់បានអាហារខាងឯវិញ្ញាណ។ ក្នុង១ពេត្រុស ២:២ លោកសាវកពេត្រុសប្រើប្រាស់ភាពរសដៀងគ្នា ពីការដែលប្រាថ្នាចង់បានអោយគេបញ្ចុកចំណីអាហារ៖ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ឯភាសាក្រិកបកប្រែថា សង្វាត និយាយពីស្រែកដោយមានបំណង។ វាគឺជាពាក្យផ្សំដែលមានន័យថា ប្រាថ្នាចង់បានយ៉ាងអស់ពីចិត្ត រឺចង់បានយ៉ាងខ្លាំង។ វាប្រហែលមើលទៅ ដូចជាចំលែកដែលត្រូវគេបង្គាប់អោយចង់បានយ៉ាងអស់ពីចិត្ត សំរាប់អ្វីមួយ។ ប៉ុន្តែវាមិនដូចនឹងសត្វចាប និងកូនដែលឃ្លាននោះទេ យើងត្រូវការរំលឹកអំពីតម្រូវការខាងឯការចិញ្ចឹមវិញ្ញាណ។
ទោះបីជាយើងប្រហែលជាបានចំអែតដោយព្រះបន្ទូលកាលពីមុន(ខ.៣) យើងត្រូវដឹងថាតម្រូវការយើងគឺត្រូវតែបន្ត ហើយបើគ្មានការចិញ្ចឹមបន្ថែមនោះ យើងនឹងខ្សោយខាងឯព្រលឹងវិញ្ញាណ។ ព្រះជាម្ចាស់ចង់បញ្ចុកកូនស្ងួនភ្ងាទ្រង់។ ដូច្នេះ ចូរបើកមាត់អោយធំ! —Dennis Fisher