ការប្រឆាំងនឹងឈើឆ្កាង

ករណី​តុលា​ការ​អាមេរិក​ថ្មី​ៗ​មួយ​ផ្តោត​លើ​ថា តើ​និមិត្តសញ្ញា​សាសនា គឺ​ឈើ​ឆ្កាង គួរ​អនុញ្ញាត​ឲ្យ​មាន​លើ​ដី​សាធារណ​ទេ។ លោក ម៉ាក សែមិន Mark Sheman អ្នក​កាសែត​ម្នាក់​បាន​រាយណ៍​ការ​លើ​បញ្ហា​នះ ដោយ​និយាយ​ថា ទោះ​បី​ជា ឈើ​ឆ្កាង​ក្នុង​សំណួរ​បាន​សង់​ឡើង​ក្នុង​ឆ្នាំ១៩៣៤ ជា​ទីរំលឹក​ដល់​ទាហាន​ដែល​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ក្រុម​ទាហ៊ាន​ជើង​ចាស់​មួយ​ដែល​ប្រឆាំង​នឹង​វា​ បាន​ហៅ​ឈើឆ្កាង​ថា​​ជានិមិត្តសញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច ហើយ​មិន​មែន​ជា​និមិត្ត​សញ្ញា​នៃ​សាសនា​ផ្សេង​ទៀត។ ឈើ​ឆ្កាង​តែង​តែ​ត្រូវ​គេ​ប្រជែង​ប្រឆាំង។ នៅ​ក្នុង​សតវត្ស​ទី​មួយ សាវក​ប៉ូល​បាន​និយាយថា​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ​ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទទៅ​ជា​អសារ​ឥត​ការ​វិញ ។

ប្រាជ្ញា និង​ព្រះ​ចេស្តា​នៃ​ព្រះ​អម្ចាស់​ដ្បិតដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ(១កូរិន១:១៧-​១៨) ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​ឃើញ​ឈើ​ឆា្កង​ជា​និមិត្ត​សញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច។ វា​ជា​ភស្តុតាង​នៃ​អំណាច​ព្រះ​ ដើម្បី​ឲ្យ​យើង​មាន​សេរីភាព​ពី​ការ​សង្កត់​សង្កិន​ពី​អំណាច​បាប។ នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ផ្សេង​គ្នា​និង​ពហុ​និ​​យម ការ​ប្រជែង​ប្រឆាំង​លើ​និមិត្ត​សញ្ញា​សាសនា​នឹង​បន្ត​មាន។ តុលាការ​នឹង​សំរេច​ថា​តើ​ឈើ​ឆ្កាង​គួរ​តែ​តាំង​លើ​ទ្រព្យ​សាធារណ​ឬ​ទេ។ ក៏​ប៉ុន្តែ​ការ​តាំង​បង្ហាញ​អំណាច​នៃ​ឈើ​ឆ្កាង​នឹង​ត្រូវ​សំរេច​នៅ​ក្នុង​ចិត្ត​យើង។ —David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles