ទ្រង់ហៅខ្ញុំជាមិត្តសំឡាញ់

មនុស្ស​ម្នាក់​បាន​ឲ្យ​និយម​ន័យ​មិត្ត​ភា​ព​ជា “ការ​ស្គាល់ចិត្ត​អ្នក​ដទៃ និង​ចែក​រំលែក​ទឹក​ចិត្ត​ខ្លួន​ជា​មួយ​អ្នក​ដទៃ”។ យើង​ចែក​រំលែក​ទឹក​ចិត្ត​យើង​ជាមួ​យ​អ្នក​ដែល​យើងទុក​ចិត្ត ហើយ​ទុក​ចិត្ត​អ្នក​ដែល​ខ្វល់​ខ្វាយ​ពី​យើង។ យើង​ទុក​ចិត្ត​ដល់​មិត្ត​យើង ​ព្រោះ​យើង​មាន​ទំនុក​ចិត្ត​ថា គេ​នឹង​ប្រើ​ព័ត៌​មាន​នោះ​ជួយយើ​ង មិន​មែន​ធ្វើ​ឲ្យ​យើង​គ្រោះ​ថ្នាក់។ ពួក​គេ​ក៏​ត្រលប់​ទុក​ចិត្ត​យើង​ក្នុង​មូល​ហេតុ​ដូច​គ្នា​នេះ​ដែរ។

ជា​រឿយ​ៗ យើង​ថា​ព្រះ​យេស៊ូវ​ជា​មិត្ត​យើង​ ព្រោះ​យើង​ដឹង​ថាទ្រង់ ចង់​ធ្វើ​អ្វី​ដែល​ល្អ​សំរា​ប់យើង។ យើង​ប្រាប់​ទ្រង់​ព្រោះយើង​ទុក​ចិត្ត​ទ្រង់។ ប៉ុន្តែ​ តើ​អ្នក​ដែល​បាន​ពិចារណា​ថា​ ព្រះយេស៊ូវ​ទុក​ចិត្ត​ដល់​មនុស្ស​របស់​ទ្រង់​ទេ? ព្រះ​យេស៊ូវ​បាន​ផ្តើម​ហៅ​សាវ​ក​ទ្រង់​ជា​មិត្ត​សំឡាញ់​ជា​ជាង​អ្នក​បំរើ ព្រោះ​តែ​ទ្រង់​បាន​ទុក​ចិត្ត​ពួក​គេ ​លើ​គ្រប់​យ៉ាង​ដែល​ទ្រង់​ឮ​ពី​ព្រះ​បិតា(យ៉ូហាន១៥:១៥)។ ព្រះ​យេស៊ូវ​បាន​ទុក​ចិត្ត​ពួក​សាវ័ក​ឱ្យ​ប្រើ​ប្រាស់​ពត៌​មាន​នោះ សំរាប់​សេចក្តី​ល្អ​ដល់​រាជ្យ​ព្រះ​បិតា។

ទោះ​បី​យើង​ដឹង​ថា​ព្រះ​យេស៊ូ​វ​ជា​មិត្ត​សំឡាញ់​យើង តើ​យើង​អាច​និយាយ​ថា​ យើង​ជា​មិត្ត​សំឡាញ់​ទ្រង់​ទេ? តើ​យើង​ស្តាប់​ទ្រង់​ទេ? ឬ​តើ​យើង​គ្រាន់​តែ​ចង់​ឲ្យ​ទ្រង់​ស្តាប់​យើង​តែ​មួយនោះ​? តើ​យើង​ចង់​ដឹ​ង​ពី​អ្វី​ក្នុង​ព្រះ​ហឬ​ទ័យ​ទ្រង់​ទេ? តើ​យើង​គ្រាន់​តែ​ចង់​ប្រាប់​ទ្រង់​ ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​យើង? ក្លាយ​ជា​មិ​ត្ត​សំឡាញ់​នឹង​ព្រះ​យេស៊ូវ ត្រូវ​តែ​ស្តាប់​អ្វី​ដែល​ទ្រង់​ចង់​ឱ្យ​យើង​ដឹង ហើយ​ប្រើ​ប្រាស់​ព័ត៌​មាន​នោះ​ នាំ​អ្នក​ដទៃឱ្យ​ចូល​ក្នុង​មិត្ត​ភាព​ជា​មួយ​ទ្រង់។ —Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles