ប៉ះពាល់ជីវិត

មិត្ត​ខ្ញុំ ឌេន​(Dan) ដែល​ជិត​នឹង​ចប់​ពី​វិទ្យាល័យ ហើយ​ត្រូវ​បាន​គេ​តំរូវ​ឲ្យ​ធ្វើ​បទ​បង្ហាញ។ គាត់​មាន​ពេល​១៥នាទី​ ដើម្បី​ចែក​រំលែក​ពី​របៀប​ដែល​គាត់​រៀន រហូត​ដល់​ទីបញ្ចប់ ហើយ​នឹង​ដើម្បី​អរគុណ​ ដល់​អ្នក​ដែល​បាន​ជួយ​គាត់​រហូត​​មក​។ គាត់​សន្លឹង​ជុំវិញ​បន្ទប់​មុន​ចាប់​ផ្តើម​និយាយ។ មនុស្ស​គ្រប់​ប្រភេទៈ គ្រួសារ​ថ្មី​ថ្មោង លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភក្តិ ​អ្នក​ដឹក​នាំ​ព្រះ​វិហារ និង​គ្រូ​បង្វឹក មាន​វត្ត​មាន។ បុរស​ម្នាក់​ទៀត​មាន។ គាត់​ចាប់​ផ្តើម​ពី​របៀប​ដែល​មនុស្ស​ម្នាក់​ៗ បាន​ប៉ះ​ពាល់​ដល់​ជីវិត​គាត់។ ស្ត្រី​ម្នាក់ “ដែល​ដូច​ជា​មីង​គាត់​ហើយ​តែង​នៅ​ទីនោះ” សំរាប់​គាត់។ បុរស​វ័យ​ប្រហែល​ជាងសាម​សិប “ចែក​រំលែក​បទ​គម្ពីរ​ជា​រឿយ​ៗ​ និង​ផ្តល់​ប្រឹក្សា”។ បុរស​ម្នាក់​ទៀត​ដែល​“បាន​បង្រៀន​គាត់​ វិន័យ​និង​ការ​ខំប្រឹង”។ មិត្ត​ភក្តិ​ព្រះ​វិហារ​ម្នាក់​ ដែល“បាននាំ​គាត់​ទៅ​ហាត់លេង​បាល់​ទាត់​រា​ល់​ថ្ងៃ” ពីព្រោះ​ម្តាយ​គាត់​មិន​អាច​នាំ​បាន។ ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល “បាន​ចាត់​ទុក​គាត់​ដូច​កូន​គាត់”។

អ្វី​ដែល​ដូច​គ្នា​មួយ​គឹៈ ពួក​គេ​គ្រាន់​តែ​ជា​គ្រីស្ទ​បរិស័ទ​ធម្មតា​ដែល​បាន​មក​ឯ​គាត់​ដើម្បី​បំផ្លាស់​ជីវិត​គាត់។ លោក​ប៉ុល​បានហៅ​ការ​នេះ​ថា “ធ្វើ​ការ​ល្អដ​ល់មនុស្ស​ទាំង​អស់ ហើយ​គិត​ដល់​ពួក​អ្នក​ជឿ​ជា​ដើម” (កាឡាទី៦:១០)។ យើង​អាច​ជួយ​កែ​ប្រែ​ជីវិត​អ្នក​ដទៃ​ តាម​រយៈ​ការ​បង្ហាញ​ការ​ចាប់​អារម្មណ៍ និង​បញ្ចេញ​សកម្មភាព។ យើង​អាច​ច្រូត​ចំរូត​មួយ គឺ​ដូច​តែ​វា​កើត​​ឡើង​ដល់​ឌេន(ខ.៩) ចូរ​ក្រលេក​មើល​ជុំវិញ តើ​មាន​នរណា​ម្នាក់​ដែល​ជីវិ​តគាត់​ត្រូវ​ការ​ភាព​ប៉ះ​ពាល់​ពី​អ្នក។ —Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles