គ្រោះថ្នាក់ពេលបំរើការងារ

ការងារ​ខ្ញុំ​ជា​ពាក្យ ។ ពេល​ណា​ដែល​ខ្ញុំ​​សរសេរ ​ឬ​កែ​តម្រូវ ខ្ញុំ​ប្រើ​ប្រាស់​ពាក្យ​ដើម្បី​ផ្ទេរ​គំនិតដើម្បី​អ្នក​អាន​អាច​យល់។ ខ្ញុំ​ជា​ធម្មតា​ដឹង​ថា​តើ​មាន​អ្វី​ខុសពេល​អ្នក​ម្នាក់​សរសេរ (ទោះ​បី​ពេល​ខ្លះ​មិន​មែន​ជា​មួយ​ខ្ញុំ) ហើយ​និង​រក​ដំណោះ​ស្រាយ​កែ​វា។ ជា​អ្នក​កែ​សម្រួល​អត្ថបទ ខ្ញុំ​ទទួ​ល​ប្រាក់​សំរាប់​ការ​រិះគន់​គេ។ ការងារ​ខ្ញុំ​គឺ​ត្រូវ​មើលកំហុស​ក្នុង​របៀប​ដែល​ពាក្យ​ត្រូវ​បាន​ប្រើ។ សមត្ថភាព​នេះក្លាយ​ជា​មិ​ន​អាច​ធ្វើ​អ្វី​បាន​ ពេល​យក​វា​មក​ចូល​ក្នុង​ជីវិតផ្ទាល់​ខ្លួន​ខ្ញុំ​ ហើ​​យរ​ក​មើល​អ្វី​ដែល​ខុស។ ការ​ផ្តោត​លើ​អ្វីដែល​ខុស​ អាច​​នាំ​យើង​ឲ្យ​ខក​ខាន​អ្វី​ដែល​ល្អ។ សាវ័ក​ប៉ុល​មាន​មូល​ហេតុ​ដែល​មើ​ល​ទៅ​ភាព​ខុស​ឆ្គង​ នៃ​ក្រុម​ជំនុំ​ភីលីព។ មនុស្ស​មួយ​ចំនួន​ផ្សាយ​ដំណឹង​ល្អ​ ដោយ​អាត្មា​និយម មហិច្ឆិតា​ដែល​បន្ថែម​ទុក្ខ​លំបាក​ដល់​ប៉ុល(ភីលីព ១:១៦)។ ប៉ុន្តែ​ ផ្ទុយ​ទៅ​ពី​ផ្តោត​លើ​ភាព​អវិជ្ជមាន លោក​បាន​ជ្រើសរើស​មើល​ចំនុច​វិជ្ជមាននិង​មាន​អំណរ​ក្នុង​វាៈ គង់​តែ​គេ​សំដែងពី​ព្រះ​គ្រីស្ទ​ដែរ។(ខ.១៨)ព្រះ​អង្គ​ចង់​ឲ្យ​យើង​យល់ៈ យើង​ត្រូវ​ការ​ស្គាល់​ល្អ​ពី​អាក្រក់ ប៉ុន្តែ​ទ្រង់​មិន​ចង់​“យើង​ផ្តោត​លើការ​មិន​ល្អ ហើ​​យក្លា​យ​ជា​ការ​រិះ​គន់​ និង​បាក់​ទឹក​ចិត្ត។ ទោះ​បី​ក្នុង​កាលៈ​ទេសៈ​ដែល​លើស​ជា​ឧត្តម​គតិ​(លោក​ប៉ុល​បាន​សរសេរ​ចេញ​ពី​ទី​ឃុំឃាំង) យើង​អាច​រ​ក​អ្វី​ដែល​ល្អ​ ពីព្រោះ​ក្នុង​ពេលមាន​អាសន្ន​ព្រះ​អម្ចាស់​នៅ​តែ​ធ្វើការ។ —Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles