ធ្វើឱ្យខ្ញុំទទេរ

ឱកាស​ច្នៃរ​ប្រឌិត​សែន​អាក្រក់ ខ្ញុំ​រអ៊ូ​ពេល​ខ្ញុំ​ចាក់​ប្រដាប់ចំរៀក​ក្រដាស​ចោល។ ខ្ញុំ​បាន​ដើរ​តាម​ដំបូន្មាន​ល្អ​មួយពី​ការ​ច្រៀក​ក្រដាស​ឯកសារ​ផ្ទាល់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​អាច​ធ្វើប្រដាប់​ចំរៀក​ទទេរ ដោយ​មិន​ធ្វើ​ឱ្យ​មាន​ចំរៀក​ក្រដាស​បាស់​វាល​លើ​កំរាល! ថ្ងៃ​មួយ ពេល​​ខ្ញុំ​ចាក់​ប្រដាប់​ចំរៀ​ក​ក្រដាស​ឱ្យ​ទទេរ ខ្ញុំ​ប្រកែក​ថា​ ខ្ញុំ​គួរ​តែ​ខ្វល់​ ព្រោះ​ថា​វា​គ្រាន់​តែ​ពាក់​កណ្តាល​ពេញ។ ប៉ុន្តែ​ ពេល​ខ្ញុំ​បើក​ថង់​ផ្លា​ស្ទិច​តូច​មួយ​ពី​ខាងលើ​ហើយ​ក្រឡាប់​វា​ចុះ ខ្ញុំ​សប្បាយ​ព្រោះ​ឃើញ​ក្រដាស​ធំ​ឥត​ជ្រុះ​លើ​កំរាល។ កំហុស​មក​ពី​ខ្ញុំ។ ខ្ញុំ​រង់​ចាំ​រហូត​ដល់ប្រដាប់​ដាក់​ឡើង​ពេញ​ មុន​ចាក់​វា​ចេញ!

នៅពេ​ល​យើង អនុញ្ញាតិ​ឱ្យ​បាប​បំពេញ​ចិត្ត វានឹងពោរពេញនៅ​ក្នុង​ជីវិតយើង​។ ក្នុង​លូកា​៦:៤៥​និយាយ​ថា មនុស្ស​អាក្រក់​​​ក៏​​យកសេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្តខ្លួន​ដែរ។ ដ្បិត​ យើង​ពោល​បញ្ចោញ​សេចក្តី​បរិបូរ​ដែល​នៅក្នុង​ចិត្ត​ជា​និច្ច។ តើ​អ្វី​នឹង​កើត​ឡើង​ ពេល​យើង​ត្រូវ​ចាក់​ចោល​សំរា​ម​នៃ​អំពើ​បាប​ ចេញ​ពី​ចិត្ត​យើង មុន​ពេល​ឱ្យ​វាចាប់​ផ្តើម​មាន​អន្តរ​អំពើ​ជា​មួយ​អ្នក​ដទៃ? ដើម្បី​បំបាត់​ភាព​​ល្វីង​ជូរ​ចត់ អំណួត​ដ៏​រឹ​ងក្បាល កប់ក្នុង​កំហឹង?(អេភេសូរ៤:២៦-៣២)។ យ៉ូហាន​ខ្សែ​ទី​​មួយ ១:៩ រំលឹកយើងថា “បើ​យើង​លន់​តួ​បាប​វិញ យក​សំរា​ម​ ។ អ្នក​នឹង​ខ្ញុំ​មិន​មែន​ដូច្នោះ​ឡើយ! —Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles