ដំបង និង ដុំថ្ម

អ្នកនិពន្ធ​ទំនុក​តម្កើង​ឆ្អែត​ចំពោះ​“សេចក្តី​ចំអក​របស់មនុស្ស​ឆ្មើង​ឆ្មៃ” (ទំនុកតម្កើង ១២៣:៤) ប្រហែល​ជា​អ្នក​ក៏​ដូច្នោះ​ដែរ។ អ្នក​ជិត​ខាង​អ្នក អ្នក​នៅ​ការិយាល័យ ឬ​អ្នក​នៅ​បន្ទប់​រៀន​អ្នក​ ប្រហែល​ជា​មើល​ងាយដល់​ជំនឿ​ និ​​ង​ការ​ប្តេជ្ញា​ដើរ​តាម​ព្រះ​យេស៊ូវ​របស់​អ្នក។ ឈើ​និង​ថ្ម​អាច​បំបាក់​ឆ្អឹង​យើង តែ​សំដី​អាច​ធ្វើ​ឱ្យ​យើង​ដំបៅកាន់​តែ​ជ្រៅ។ នៅ​ក្នុង​អត្ថា​ធិប្បាយ​របស់​គាត់​ លើ​សៀវភៅ​ទំនុកដំកើង​នេះ លោក ឌីរែក ឃីឌនឺរ(Derek​ Kidner) បាន​ហៅ​សេចក្តី​ចំអក ថា​ជា “ដែក​ត្រជាក់”។ យើង​អាច​បញ្ជៀស​សេចក្តី​ចំអក​របស់​ពួក​ឆ្មើង​ឆ្មៃរ​ ដោយ​ក្លាយ​ដូច​គេ ឬ​យើង​អាចចាត់​ទុក​គោល​បំណង​គេ​ថា​ ជា​ភួង​កិត្ត​យស។ យើង​អាចរីក​រាយ​នូវ​អ្វី​ដែ​ល​ត្រូវ រាប់​ជា​មាន​តំលៃ​ ដែល​រង​ទុក្ខ​ ដោយអាម៉ាស់​សំរាប់​នាម​ព្រះ​យេស៊ូវ(កិច្ចការ ៥:៤១)។ វា​ប្រសើរ​ក្នុង​ភាព​អាម៉ាស់​រយៈ​ពេល​ខ្លី ជា​ជាង​បាន​ជា​ទី​ខ្ពើម ឆ្អើម​នៅ​អស់​កល្ប​ជានិច្ច​វិញ​(ដានីអែល ១២:២)។ យើង​មិន​ត្រូវដូច​ពួក​បញ្ឆោត​ ដោយ​បញ្ឆោត​គេ​វិញ​ឡើយ ប៉ុន្តែ ឱ្យ​ពរ​ដល់អ្នក​ដែល​បៀត​បៀន​យើង។ លោក​ប៉ុល​បាន​ប្រាប់​រំលឹក​យើងថា “ចូរសូមពរចុះ កុំ​ឱ្យ​ប្រទេច​ផ្តា​សា​ឡើយ”(រ៉ូម ១២:១៤)។ ព្រះ​អម្ចាស់​ប្រហែល​នាំ​គេ​ ឱ្យ​មាន​ជំនឿ​ និង​កែ​ប្រែ​ចិត្ត ហើយ​កែ​ប្រែ​រយៈ​ពេល​ អាម៉ាស់​ រយៈពេល​ខ្លី​នោះ ជា​សិរីល្អ​អស់​កល្ប​វិញ។ ចុង​ក្រោយ ដូច​ដែល​អ្នក​និពន្ធ​ទំនុ​ក​តម្កើង​ប្រាប់​យើង នោះ​យើង​ត្រូវ​​សំឡឹង​ទៅ​ឯ​ព្រះ(ទំនុកដំកើង ១២៣:២)។ ទ្រង់​យល់​ជា​ជាង​អ្នក​ណាទាំ​ង​អស់ ព្រោះ​ទ្រង់​បាន​ស៊ូ​ទ្រាំ​ការ​រិះ​គន់​បន្ទោស។ ទ្រង់​នឹង​បង្ហាញ​ក្តី​អាសូរ​ដល់​យើង​ ដោយ​ព្រះ​គុណដែល​គ្មាន​ព្រំដែន។ —David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles