July 2013

You are here:
បញ្ហានៃគំនិត

យើង​កំពុង​រស់​នៅ​ក្នុង​សម័យ ដែល​ប្រមូលផ្តុំ​ដោយ​គំនិត​មហាជន​គ្រប់​ប្រភេទ។ ការ​សំរេច​ចិត្ត​ត្រូវបាន​សំរេច​ដោយ​ក្រុម​មនុស្ស​ជា​ច្រើន ហើយ​ការ​សំរេច​ខ្លះ​ជាការ​ល្អ។ ការ​ស្ទាប់​ស្ទង់​មតិ​អាច​ប្រាប់​យើង​អំពី​មនុស្ស​ដែលមាន​បទ​ពិសោធន៍​ជាមួ​យ​ផលិត​ផល ជួយ​យើង​ក្នុង​ការ​ធ្វើ ការ​ទិញ​​ដែល​​ឆ្លាត​​វៃ។ ការ​ប្រមូល​គំនិត​អាច​អោយ​មន្ត្រី​រដ្ឋាភិបាល​ដឹង​ពី​ការ​គិំត​ផ្តួច​ផ្តើម​ពី​គោល​នយោ​បាយ​ពួក​គេ​ នឹង​​ត្រូវ​គេ​ទទួល​យក​យ៉ាង​ដូច​ម្តេច។ នៅ​ពេល​ដែល​ព័ត៌​មាន​ប្រមូល​ផ្តុំ​ជា​បញ្ហា​នៃ​គំនិត​ផ្ទាល់​ខ្លួន វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ការ​សំរេច​ចិត្ត​លើ​កំរិត​ផ្សេង​ៗ​គ្នា។ ទោះ​បី​យ៉ាង​ណា នៅ​ពេល​វា​មក​ដល់​សំនួរ​សំ​ខាន់​បំផុត​មួយ​ សំរាប់​ភាព​អស់​កល្ប នោះ​បណ្តា​ជន​គេ​មិន​អាច​ឆ្លើយ​បាន។ យើង​ត្រូវ​តែ​ឆ្លើយ​ដោយ​ខ្លួន​ឯង នៅ​ក្នុង​ម៉ាថាយ​១៦ ព្រះ​យេស៊ូវ​បាន​នាំសា​វក​មក​ក្រុង​កេសារ៉ា ភីលីព ហើយ​សួរ​ដល់​ពួក​សាវក​នូវ​សំនួរ​អំពី​គំនិត​មហា​ជនៈ តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?(ខ១៣) ចំលើយ​ទាំង​អស់​ផ្សេង​ៗ​គ្នា ​ហើយ​និង​បំពេញ​​ឱ្យ​គ្នា ប៉ុន្តែ​គ្មាន​មួយ​ណា​គ្រប់​គ្រាន់។ នោះ​ហើយ​ដែល​ជា​ហេតុ​ព្រះ​យេស៊ូវ​សួរ​សាវក​ទ្រង់ “ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?(ខ​ទី១៥) នោះ​ពេត្រុស​បាន​ឆ្លើយ​ចំលើយ​ដ៏​ត្រូវៈ “ទ្រង់​ជា​ព្រះ​គ្រីស្ទ​ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មានព្រះ​ជន្ម​រស់”(ខ​.១៦) មតិ​សាធារណ​អាច​ជួយ​ឆ្លើយ​នូវ​សំនួរ​មួយ​ចំនួន ប៉ុន្តែ​ មិន​មែន​ជា​មួយដែល​កំណត់​ភាព​អស់​កល្ប​របស់​អ្នកៈ តើ​អ្នក​និយាយ​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ណា? បើ​អ្នក​យល់​ស្រប​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ហើយ​ទុក​នឹង​ព្រះ​គ្រីស្ទ នោះ​អ្នក​នឹង​មាន​ជីវិត​អស់​កល្ប ។—Bill Crowder

Read article