មិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង

ពីរបី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត៍​រក​មើល​ជម្ងឺ​មហា​រីក ហើយ​ខ្ញុំ​មាន​ការបារម្ភ​អំពី​លទ្ធ​ផល​ដែលនឹង​​ចេញ​មក ។​ ខ្ញុំ​ថប់​បារម្ភ​កាន់​តែខ្លាំង នៅ​ពេល​ខ្ញុំ​គិត​ថា ជាការពិតណាស់ ពួក​គ្រូ​ពេទ្យ​​បាន​ទទួល​ការបណ្តុះ​បណ្តាល​យ៉ាង​ល្អ ហើយ​ពិត​ជា​មាន​សមត្ថ​ភាព​ខ្ពស់ ប៉ុន្តែ ពួក​គេ​ជា​អ្នក​ដទៃ​ ដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ខ្ញុំ​ឡើ​យ ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​​ខ្លួន ពី​ការ​​ចាក់​​ថ្នាំ​​សន្លប់ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ភរិយា​ខ្ញុំ​និយាយថា ​“ពិត​ជា​អស្ចារ្យ​ណាស់ បង​សម្លាញ់ ។​ គេ​ពិនិត្យ​ឃើញ​ថា បង​មិន​មាន​ឈឺ​អី​ទេ”។​ ខ្ញុំ​ក៏​សម្លឹង​មើល​ទឹក​មុខ​ញញឹម​របស់​នាង ហើយ​ក៏​បាន​ធូរ​ស្បើយ​​ក្នុង​ចិត្ត ។​ ត្រង់​ចំណុច​នេះ ខ្ញុំ​ត្រូវ​ការ​ការ​ធានា​ពី​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ។​

មាន​ការ​ធានា​ស្រដៀង​គ្នា​មួយ ដែ​ល​បាន​ត្រៀម​ទុក​ជា​ស្រេច សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ ។​ អ្នក​ជឿ​ព្រះអាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា នៅ​ពេលដែល​​ពួក​គេ​ភ្ញាក់​ដឹ​ង​ខ្លួន​ឡើង នៅ​នគរ​ស្ថាន​សួគ៌ ព្រះ​យេស៊ូវ​ដែល​ជា​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង​ក្រៃ​លែង ទ្រង់​កំពុង​រង់​ចាំ​ពួក​គេ​ នៅ​ទីនោះ​ជា​ស្រេច ។​​

ក្នុង​សៀវភៅ​សេចក្តី​អធិស្ឋាន​រួម មាន​ការ​សម្តែង​អំពី​សេចក្តី​សង្ឃឹមរប​ស់​គ្រីស្ទ​បរិស័ទ​ម្នាក់​ ដោយ​ពាក្យ​ថា “បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ព្រះ​ដ៏​ប្រោស​លោះ​នៃ​ខ្ញុំ នឹង​ឲ្យ​ខ្ញុំ​ក្រោក​ឡើង ​ហើយ​ក្នុង​រូប​កាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ភ្នែក​ ដ្បិត​ទ្រង់​ជា​មិត្រ​សម្លាញ់​របស់​ខ្ញុំ គឺ​មិន​មែន​ជា​អ្នក​ដទៃ​ទេ”។

តើ​អ្នក​​​កំពុង​ពិបាក​ចិត្ត ដោយ​សារ​ជីវិត​អ្នក​នឹង​ត្រូវ​អស់​ឬ? ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​នៅ​រង់​ចាំទទួល​អ្នក​ នៅ​ពេល​អ្នក​ចាក​ចេញ​ពី​លោក​នេះ ទៅ​កាន់​កន្លែង​បន្ទាប់ ។​ ទ្រង់​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នានឹ​ង​បាន​ទៅ​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:៣)។​ ក្នុង​នាម​​​ជា​អ្នក​ជឿ​ព្រះ​ តើ​យើង​មាន​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​កម្រឹត​ណា នៅ​ពេល​បាន​ដឹង​ថា បន្ទាប់​ពី​យើង​ស្លាប់​ទៅ មាន​មិត្ត​ដ៏​ជិត​ស្និទ្ធ​មួយ​អង្គ ទ្រង់​នឹង​ដាស់​​យើង​ឲ្យ​ភ្ញាក់​ឡើង ។​ – Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles