ការអធិស្ឋានដែលគ្មានការពិចារណា

ជួន​កាល ខ្ញុំ​មាន​ការ​ខ្មាសអៀន​ចំពោះ​ សេចក្តី​អធិស្ឋាន​របស់​ខ្លួន​ឯង ។​ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ប្រើ​​ឃ្លា​​ដ​ដែ​ល​​ៗ ដែ​ល​​ដូច​​ជា​​ការ​​សន្ទា​​ឲ្យ​​​តែ​​រួច​ពី​មាត់ ជា​ជាង​ការ​ប្រកប​ទាក់​ទង ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ស្និទ្ធ​សា្នល ។​ ខ្ញុំ​យល់​ថា មាន​ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ គឺ​ឃ្លា​ថា “ព្រះ​អម្ចាស់​អើយ សូម​គង់​នៅ​​ជាប់​ជា​មួយ​ទូល​បង្គំ”។​ ក្នុង​ព្រះ​គម្ពីរ ព្រះ​អម្ចាស់​បាន​សន្យា​ហើយ​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ។​

ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​សេចក្តី​សន្យា​នេះ ដល់​លោក​យ៉ូស្វេ គឺ​មុន​ពេល​គាត់​ហៀប​នឹង​ដឹក​នាំ​ពួក​អ៊ីស្រា​អែល ចូល​ទឹក​ដី​សន្យា(យ៉ូស្វេ ១:៥)។ ក្រោយ​មក​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់ថា ព្រះ​ទ្រង់​បាន​ប្រទាន​​សេចក្តី​សន្យា​នេះ ដល់​អ្នក​ជឿ​គ្រប់​រូប​ផង​ដែរ គឺ​ដូច​ដែល​មាន​ចែង​ថា “អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(១៣:៥)។ បរិបទ​នៃ​បទ​គម្ពីរ​ទាំង​ពីរ​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​វត្ត​មាន​របស់​ព្រះ ចម្រើន​កម្លាំង​ឲ្យ​យើង​អាច​អនុវត្ត​តាម​បំណង​ព្រះ​ទ័យ​ទ្រង់ គឺ​មិន​មែនធ្វើ​​តាម​បំណង​ចិត្ត​របស់​យើង ដូចដែលមាន​​ជា​ទូទៅ ​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំនោះឡើយ​ ។​

យក​ល្អ ខ្ញុំ​ប្រហែល​ជា​ត្រូ​វ​អធិស្ឋាន​យ៉ាង​ដូច​នេះ​វិញ​ថា “ព្រះ​អម្ចាស់​អើយ សូម​អរ​ព្រះ​គុណ​ទ្រង់ ចំពោះ​ព្រះ​វិញ្ញាណ​​ទ្រង់​ដែល​​​​គង់​​សណ្ឋិត​​ និង​​សព្វ​​ព្រះ​​ទ័យ​នឹង​ដឹក​នាំ​ទូ​ល​បង្គំ តាម​ផ្លូវ​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ទៅ ។​ សូម​កុំ​ឲ្យ​ទូល​បង្គំ​នាំ​ទ្រង់​ទៅ​កន្លែង​ដែល​ទូល​បង្គំ​ចង់​ទៅ​ឡើយ ។​ សូម​កុំ​តាម​បំណង​ចិត្ត​របស់​ទូល​បង្គំ​ ឡើយ តែ​សូម​ឲ្យ​ទូល​បង្គំ​បន្ទាប​ខ្លួន​ចុះ​ចូល​នឹង​បំណង​ព្រះ​ទ័យ​ទ្រង់​វិញ”។

ការណា​​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ​ទោះ​បី​ជា​យើង​មិន​បាន​សូម​ឲ្យ​ទ្រង់​គង់​នៅ​ជាប់​នឹង​យើង​ក៏ដោយ ។ បើ​សិន​ជា​យើងមិន​​ បាន​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ទេ យើង​ត្រូវ​លន់​តួ​បាប ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​យើង ហើយ​ដើរ​តាម​ទ្រង់​វិញ ។​ – Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles