ដល់ពេលដែលត្រូវពាក់គ្រឿងសឹក

ក្មេងប្រុស​តូច​ម្នាក់បាន​ដក​ស្រង់​បទ​គម្ពីរ យក​មក​អាន ​ក្នុង​​សា​លារៀន​ថ្ងៃ​អា​ទិត្យ​ នៅ​ព្រះវិហារ ។ ខ្ញុំអាចដឹង​យ៉ាង​​​ងាយ​ថា វា​មិន​សូវ​ចេះ​ព្រះ​គម្ពីរទេ ។​ វា​បាន​ដក​ស្រង់​ព្រះ​គ​ម្ពីរ អេភេសូរ ៦:១៧ ចេញ​​ពី​ការ​សិក្សា​របស់​យើង​អំពី​គ្រឿង​សឹក​ខាង​​វិញ្ញាណ ដែល​បទគម្ពី​រ​នេះ​ចែង​ថា “ចូរ​​យក … ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល”។

នៅ​ពេល​វា​ព្យាយាម​ដក​ស្រង់ ខ​គម្ពីរ​យោង​ យក​មក​អាន វា​ក៏​និយាយ​ថា “ខ្ញុំ​មិន​យល់​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ទន្ទេញ​លេខ​ខម្ពីរ​ឲ្យ​ចាំ​ទេ ព្រោះ​លេខ​នោះ គឺ​គ្រាន់​​តែ​ជា​ម៉ោង នៃ​​ថ្ងៃ​​នេះ​​ប៉ុណ្ណោះ”។​ នេះ​ហើយ​ជា​របៀប​ដែល​វា​យល់ អំពី​លេខ​នៃ​ខ​គម្ពីរ​នោះ ព្រោះ​ពេល​នោះ​ជិត​ដល់​​ម៉ោង ៦:១៧(ឬ​ម៉ោង ៦ ១៧នាទី) ហើយ ។​ ខ្ញុំ​ក៏​ញញឹម ហើយ​បើក​ព្រះ​គម្ពីរ ដើម្បី​ពន្យល់​ឲ្យ​វា​ដឹង​ថា លេខ​នោះ គឺ​សំដៅ​ទៅ​លើ​លេខរៀង​ជំពូក និងលេខ​​ខ​​គម្ពីរ​ទេ ។​

ការ​ស្គាល់​ខ​គម្ពី​រ​យោង នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ប្រយោជន៍​ណាស់ ហើយ​ទន្ទឹម​នឹ​ង​នោះ ការ​កំណត់​ចាំ​ព្រះ​បន្ទូល​ព្រះ​នៅ​ក្នុ​​​ង​ចិត្ត​របស់​យើង គឺ​ពិត​ជា​សំ​ខាន់​ណាស់​ដែរ​(ទំនុកតម្កើង ១១៩:១១)។​ ការ​ទន្ទេញ​បទ​គម្ពី​រ​ឲ្យ​ចាំ ជួយ​ឲ្យ​យើង​មាន​បទ​គម្ពី​រ​​ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​យើង​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅ​ពេល​អារក្ស​ល្បួង​ព្រះ​យេស៊ូវ​នៅ​ក្នុង​វាល​រហោស្ថាន ព្រះ​យេស៊ូវ​ទ្រង់​តតាំង​នឹង​វា ដោយ​ដក​ស្រង់​បទ​គម្ពីរ(ម៉ាថាយ​ ៤:១-១១)។ ដូចនេះ នៅ​ពេល​យើង​ជួប​នឹង​កា​រ​ល្បួង ដែល​នាំ​ឲ្យ​យើង​មិន​ស្តាប់​បង្គាប់​ព្រះ យើង​អាច​រំឭក​ឡើង​វិញ​នូវ​បទ​គម្ពីរ​ដែល​យើង​បាន​រៀន ហើយ​សម្រេច​ចិត្ត​​ស្តាប់​បង្គាប់​ព្រះ ។​ យើង​ក៏​អាច​ចែក​ចាយ​សេចក្តី​បង្រៀន​នៃ​បទ​គម្ពីរ ដ​ល់​អ្នក​ដទៃ​ផង​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ ។​

ទោះ​បី​ជា​នៅ​​​ពេល​ណា​ក៏​ដោយ យើ​ង​ត្រូវ​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ នៃ​ព្រះ​បន្ទូល​ព្រះ​ជា​និច្ច។​ – Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles