ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង

ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះ​ចេហ្វ(Jeff) ។ ថ្ងៃមួយ កូន​ស្រី​របស់​គាត់​បាន​សុំ​ឲ្យ​គាត់​ចាត់​ចែង​ម​ង្គល​​ការ​របស់​នាង ។​ ពួក​គេ​មាន​សេច​ក្តី​​អំណរ​​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​រៀប​អាពាហ៍​ពិពាហ៍ ក្នុង​ទី​តាំង​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​រំភើប​រីក​រាយ ។​ ទោះ​ជា​យ៉ា​ងណា​ក៏​ដោយ ពួក​គេ​ជួប​បញ្ហា​ធំ​ មួ​យ ។​ ដោយ​សារ​មង្គល​កា​រ​នោះ មាន​ពិធី​ជប់​លៀង​ដ៏​តូច​មួយ នោះ​លោក​ចេហ្វ​នឹង​ត្រូវ​បំពេញ​តួរ​នាទី​បី​ផ្សេង​ពី​គ្នា ដែល​អាច​ប៉ះ​ពាល់​​គ្នា ។​ គាត់​នឹង​បំពេញ​តួនា​ទី​ជា​គ្រូ​ផ្សំ​ផ្គុំ​ផង ជា​ឳពុក​នៃ​កូន​ក្រមុំ​ផង និង​ជា​ជាង​ថត​រូប​នៃ​មង្គល​ការ​ផង!

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ធ្វើ​ការ​ច្រើន​មុខ​ពេក ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ? លោក​យេត្រូ​បាន​យល់​ថា កូន​ប្រសា​រ​របស់​គាត់ គឺ​លោក​ម៉ូសេ កំពុង​តែ​មាន​បញ្ហា​មួយ​នេះ​ឯង​(និក្ខមនំ ១៨)។ លោក​ម៉ូសេ​បាន​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សា​រ​គាត់​ត្រូវ​ដឹក​នាំ​ពួក​អ៊ីស្រាអែល​​ផង ដោះ​ស្រា​យ​រឿង​ជម្លោះ​ឲ្យ​ពួក​គេ​ផង និង​ធ្វើ​ជា​ចៅ​ក្រម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ​ផង ។​ នៅ​ទី​បំផុត លោក​យេត្រូ​ក៏បា​ន​មក​ជួប​លោក​ម៉ូសេ ហើយ​ប្រាប់​គាត់​ថា “​កា​រ​នេះ​​ហួស​​កំឡាំង​​ឯ​ង​ហើយ នឹង​​ធ្វើ​​តែ​​ម្នាក់​ឯង​មិន​បាន​ទេ”(ខ.១៨)។​ គាត់​ក៏​បាន​ផ្តល់​យោបល់​ដ៏​ឆ្លាត​វ័យ ដល់​លោក​ម៉ូសេ គឺ​ឲ្យ​​អ្នក​​ដឹក​នាំ​ដទៃ​ទៀត​ដោះ​ស្រាយ​​រឿ​ង​ក្តី​តូច​ៗ ហើយ​ទុក​ឲ្យ​លោក​ម៉ូសេ​ដោះ​ស្រាយ​រឿ​ង​ក្តី​ធំ​ៗ(ខ.២២)។​

អ្នក​អាច​រៀន​សូត្រ​តាម​គំរូ​របស់​លោ​កម៉ូសេ​បាន ទោះ​បី​​​អ្នក​ជា​ម្តាយ​ម្នាក់ ដែល​មាន​កូន​តូច​ៗ​ច្រើន ឬ​ជា​នាយក​ប្រតិ​បត្តិ​ដែល​ទទួល​បន្ទុ​ក​លើស​លប់ ក្នុង​ក្រុម​ហ៊ុន ឬ​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួល​បន្ទុក​ការងារ​ច្រើន​ពេក ​ក្នុង​ពួក​ជំនុំ​ក៏ដោយ ។​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ស្វែង​យល់ ដោយ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​បាន​ដឹង​ថា​តើ​មាន​កិច្ចកា​រអ្វី ដែ​លអ្នក​អាច​ប្រគល់​ដល់​អ្នក​ដទៃ ឬ​ត្រូវ​ឈប់​ធ្វើ ដើម្បី​កុំ​ឲ្យ​ខ្លួន​អ្នក​មាន​ការ​ខ្សោះ​កម្លាំង ។​ -​​Dennis​Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles