ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ

ក្នុង​​​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​យេស៊ូវ អ្វី​ៗ​គ្រប់​យ៉ាង​មាន​​​កា​​រចាប់​ផ្តើម​យ៉ាង​ល្អ​ប្រសើរ ។​ ក្នុង​​ព្រះ​គម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​ព្រះ​បន្ទូល​បញ្ជាក់​ពី​ព្រះ​រវបិតា​ទ្រង់​ថា “នោះ​​ជា​​កូន​​ស្ងួន​ភ្ងា​​របស់​​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់(ខ.១៧)។” បន្ទាប់​មក​ ទ្រង់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ។​

បន្ទាប់​ពី​នោះ ទ្រង់​ក៏​បា​​នជួប​សេចក្តី​ល្បួង នៅ​ក្នុង​វាល​រហោ​ស្ថាន ដែល​មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ ។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ទ្រង់ ទៅ​ជួប​ប្រទះ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​អំណាច​នៃ​នគរ​ស្ថាន​សួគ៌ និង​ស្ថាន​នរក ។​ ជា​ការ​ប្រសើរ​ណាស់ ដែល​ជ័យ​ជន្នះ​ដែល​ព្រះយេស៊ូវ​ទ្រង់​មាន នៅ​ពេល​​ជួប​សេចក្តី​​ល្បួង បាន​ផ្តល់​នូវ​គំរូ​ដ៏​អស្ចារ្យ​ សម្រាប់​ឲ្យ​យើង​យក​តម្រាប់​តាម នៅ​ពេល​យើង​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​វាល​រហោ​ស្ថាន នៃ​ការ​ល្បួង​ដ៏​គ្រោះ​ថ្នាក់​របស់​សា​តាំង ។​

សូម​កត់​សំគាល់​ថា មេ​ល្បួ​ង បាន​បញ្ឆោត​ព្រះ​យេស៊ូវ នៅ​ពេល​ទ្រង់​កំពុង​អស់​កម្លាំង និ​ង​ឃ្លាន។​​ សាតាំង​ក៏​ប្រើ​វិធី​សាស្រ្ត​នេះ ដើម្បី​ល្បួង​យើង​ផង​ដែរ ។​ គឺ​វា​រង់​ចាំ​​ពេល​ដែល​យើង​ងាយ​នឹង​រង​គ្រោះ ដើម្បី​លួង​លោម​យើង ដោយ​ប្រើ​នុយ ដែល​បញ្ឆោត​ឲ្យ​យើង​ប្រើ​ផ្លូវ​កាត់ ដើម្បី​ឲ្យ​ឆាប់​មាន​ភាព​ធូរ​ស្បើយ​ និង​មាន​ឱកាស​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​រីកចម្រើន ។​ នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ដោយ​ប្រើ​ព្រះ​គម្ពីរ ដើម្បី​វាយ​បក​ទៅ​សាតាំងវិញ ! ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​តប​ចំពោះ​សេចក្តីល្បួង ដោយ​ដក​ស្រង់​បទ​គម្ពីរ ដែល​ចែង​ថា “មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ”(ម៉ាថាយ ៤:៤​​ និង​ចោទិយកថា ៨:៣)។ ព្រះ​គម្ពីរ​​ផ្ទុក​ទៅ​ដោយ​បទ​គម្ពីរ​ជា​ច្រើន ដែល​ចែង​អំពី​ការ​ត្រេក​ត្រអាល​ផ្លូវ​ភេទ ការ​លោភ​លន់ និង​អំពើបា​ប​ជា​ច្រើន​មុខ​ទៀត ។​ បើ​សិន​ជា​យើង​កំណត់​ចាំ​បទ​គម្ពីរ​ទាំង​នោះ​ នៅ​ក្នុង​ចិត្ត​របស់​យើង នោះ​យើង​អាច​ប្រើ​បទ​គម្ពីរ​ទាំង​នោះ នៅ​ពេល​យើង​ទទួល​ការ​វាយ​ប្រហារ ។​ វិធី​សាស្រ្ត​នេះ​នាំ​ឲ្យ​យើង​ទទួល​ជ័យ​ជម្នះ​ យ៉ាង​ងាយស្រួល​​​​​បំ​ផុត ! –​Joe​Stowell​

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles