ការឆ្លើយតបរបស់ព្រះ

ចូរ​​អ្នក​​រាល់​​គ្នា​​ឲ្យ​​គេ​​បរិភោគ​​ទៅ(ម៉ាកុស ៦:៣៧) ។​ យើង​ងាយ​នឹង​ភ្លេច​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ នៅក្នុងបទគម្ពីរនេះ។​ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ស្តាប់​ព្រះបន្ទូល​ទ្រង់ ។​ នោះ​ពេល​ជ្រុល​ហើយ ពួក​សិស្ស​ក៏​ចាប់​ផ្តើម​មាន​ការ​បារម្ភ ហើយ​ក៏​បាន​​ជំរុញ​ទ្រង់ ឲ្យ​មាន​បន្ទូល​ប្រាប់​ពួក​បណ្តា​ជន​​ទាំង​នោះ​ ឲ្យ​ចេញ​ទៅកន្លែង​ផ្សេង(ខ.៣៦)។ ព្រះ​យេស៊ូវ​ទ្រង់​ក៏​​បាន​តប​ថា “ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ”(ខ.៣៧)។

​ហេតុ​អ្វី​បាន​ជា​ទ្រង់​​មាន​បន្ទូល​ដូច​នេះ? ព្រះគម្ពីរយ៉ូហាន ៦:៦​ បាន​ចែង​ថា តាម​ពិត ទ្រង់​កំពុង​ល្បង​ល​ពួក​គេ​ទេ ។​ តើ​ទ្រង់​ចង់​ជ្រាប​​​ ថាតើ​ពួក​គេ​នឹង​ទុក​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​ឬ? ទ្រង់​ប្រហែល​ជាចង់​ជ្រាប​មែន ប៉ុន្តែ ទ្រង់​ហាក់​ដូច​ជា​សព្វ​ព្រះ​ទ័​យ​​ឲ្យ​សិស្ស​របស់​ទ្រង់ រួម​ចំណែក​​ក្នុង​ការ​មើល​ថែរ​មនុស្ស​មួយ​ហ្វូង​នោះ​ជា​ង ដើម្បី​ឲ្យ​ពួក​គេ​បាន​ធ្វើ​ការ​ជា​មួយ​ទ្រង់ និង​សម្រាប់​ទ្រង់ ។​ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រទាន​ពរ​ដល់​នំបុ័ង​៥​ដុំ និង​ត្រី​២​​កន្ទុយ ដែល​ពួក​គេ​បាន​នាំ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អាហារ ដល់​មនុស្ស​ជាង​៥​ពាន់​នាក់​នោះ ។​

ខ្ញុំ​ជឿ​ថា ព្រះ​យេ​ស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​នេះ ដល់​យើង​ផង​ដែរ ។​ មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង សុទ្ធ​តែ​មាន​សេចក្តី​ត្រូវ​ការ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ដូចនេះ យើង​ត្រូវ​ទូល​ដ​ល់​ព្រះ​យេស៊ូវ អំពី​សេចក្តី​ត្រូវ​ការ​ទាំង​នោះ ដោយ​ការ​អធិស្ឋាន ។​ ជា​ញឹក​ញាប់ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​ពួក​គេ​ចុះ”។​​ ​យើង​បដិសេធ​ថា “ប៉ុន្តែ ព្រះ​អម្ចាស់​អើយ យើង​ខ្ញុំ​មិន​មាន​ពេល​វេលា ប្រាក់ ឬ​កម្លាំង​គ្រប់​គ្រាន់​ទេ”។​ ការ​ឆ្លើយ​ដូច​នេះ គឺ​មិន​ត្រូវ​ទេ ។​ នៅ​ពេល​ព្រះ​យេស៊ូវ​ទ្រង់​ត្រាស​ហៅ​ឲ្យ​យើង​ចូល​រួម ទ្រង់​បាន​ជ្រាប​រួច​ជា​ស្រេច អំពី​របៀប​ដែល​ទ្រង់​នឹង​សម្រេច​កិច្ចការ​របស់​ទ្រង់ តាម​រយៈយើង ។​

​អ្វីដែ​ល​យើង​ត្រូវ​ការ​នោះ គឺ​សេចក្តី​ជំនឿ និង​ទស្សន​វិស័យ ដែល​ជា​សមត្ថភាព​ដែល​អាច​មើល​ដឹង​ថា ព្រះ​ទ្រ​ង់​សព្វ​ព្រះ​ទ័យ​​ឲ្យ​យើង​ធ្វើ​ជា​ឧបករណ៍​រប​ស់​ទ្រង់ ហើយ​ដឹង​ថា ទ្រង់​នឹ​ង​ផ្គត់​ផ្គង់​អ្វី ដែល​យើង​ត្រូវ​ការ ។​ – Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles