សត្វស្លាប ផ្កាឈូក និងខ្ញុំ

ក្នុង​​រឿង​​ភាគ​​មួយ ដែល​​គេ​​បាន​​ចាក់​​ផ្សាយ​​ក្នុង​​កម្ម​វិធី​​ទូរ-ទស្សន៍ កាល​​ពី​​​​​ច្រើន​​​ឆ្នាំ​​​​កន្ល​​ង​​​មក មាន​​ប៉ូលីស​​​ជើង​​ចាស់​​ម្នាក់ តែង​​តែ​និយាយ​ទៅ​​កាន់​ពួក​មន្ត្រី​ប៉ូលីស​វ័យ​ក្មេង នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដង​វិថី ដើម្បី​ទៅ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ថា “ពេល​ទៅ​ដ​ល់​កន្លែង​​នោះ ចូរ​ប្រយ័ត្ន!” នោះ​ជា​ការ​ឲ្យ​​យោបល់ដ៏​ល្អ ហើយ​ក៏​ជា​ពាក្យ​នៃ​សេចក្តី​អាណិត​ផង​ដែរ ព្រោះ​គាត់​បាន​ដឹង ថា​តើ​អាច​មាន​ការ​អ្វី​ខ្លះ​​កើត​ឡើង ចំពោះ​ពួក​គេ ក្នុង​ពេល​កំពុង​បំពេញ​តួនាទី​នោះ ។​

ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដាស់​តឿន​ស្រដៀង​គ្នា ដល់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ ប៉ុន្តែ ទ្រង់​បាន​ប្រើ​ពាក្យ​ដែល​ខ្លាំង​ជាង ។​ ព្រះ​គម្ពីរ​លូកា ជំពួក ១១ បាន​បញ្ចប់ ដោយ​ពាក្យ​ដាស់​តឿន​ថា “​ពួក​អាចារ្យ និង​ពួក​ផារេស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់ពេក ឲ្យ​មាន​ព្រះបន្ទូល​ពី​សេចក្តី​ជា​ច្រើន​ទៅ​ទៀត”​(ខ.៥៣)។ នៅ​ក្នុង​បទ​​គម្ពីរ​ជា​ប​ន្ទាប់​ទៀត លោក​លូកា​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​ដាស់​តឿនពួកសិស្សរបស់​ទ្រង់​ដោយ​ព្រះទ័យ​អាណិត​ដើ​ម្បី​ឲ្យពួកគេ​មាន​ការ​“ប្រុង​ប្រយ័ត្ន” (១២:១) ប៉ុន្តែ មិន​​មែន​​ឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ ឬ​​ភ័យ​ខ្លាច​ឡើយ(ខ.៤-៧,២២)។

ក្នុង​បទ​គម្ពីរ​នោះ ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មើល​ថែ ការពារ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ ​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​លោកិយ ។​ ទ្រង់​បាន​ផ្តល់​ការ​ធានា​ដល់​ពួក​គេ​ថា ដោយ​សា​រទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា សត្វ​ស្លាប និង​ផ្កា​ឈូក​ជា​ដើម នោះ​ពួក​គេ​ក៏​អាច​ជឿ​ជាក់​ថា ទ្រង់​​នឹង​មើល​ថែរ “ហ្វូង​ចៀម​ដ៏​តូច​របស់​ទ្រង់” ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​​នោះ​ផង​ដែរ​(ខ.២៣-៣២)។

យើង​មិន​អាច​ដឹង​អំ​ពី​ពេល​អនាគត​​​បាន​ទេ ។​ ប៉ុន្តែ យើង​អាច​ដឹង​ថា : ទោះ​បី​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​អ្ន​ក​គង្វាល​ដ៏​អស្ចារ្យ​នៃ​យើង នៅ​​តែ​​ទ​ត​​មើល​​យើង ដោយ​​ព្រះ​​ទ័យ​​ស្រឡាញ់ ដោយ​​ព្រះ​​ទ័យ​​ទុក​ដាក់ និង​​ប្រុង​ប្រ​យ័ត្ន​ជានិច្ច ដែល​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ!

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles