ចូរចូលមកចុះ !

កម្ម​វិធី​​ទូរទស្សន៍ នៅ​​ប៉ុស្តិ៍​ប្រវត្តិ​សាស្រ្ត​(History Channel) បាន​ធ្វើ​ការ​ចាក់​ផ្សាយ​ជា​ពិសេស​ អំពី​អាកាស​យាន្ត​ដ្ឋាន​ ដែល​អស្ចារ្យ​បំផុត​​​ក្នុង​ពិភព​លោក ។ អាកាសយាន្ត​ដ្ឋាន ដែល​ខ្ញុំ​ចាប់​អារម្មណ៍ បាន​ឈ​ប់​ដំណើរ​ការ​ទៀត​ហើយ គឺអាកាស​យាន្ត​ដ្ឋាន​មួយ​នោះ​ឯង ដែលខ្ញុំ​​ធ្លាប់​​ជិះ​យន្ត​ហោះ​ចុះ​ចត ។​ ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​ដែល​ថា អាកាស​យាន្ត​ដ្ឋាន​កៃ តាក់(Kai Tak) នៅ​ទីក្រុង​ហុង​កុង បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ព្រឺ​ព្រួច ហើយ​ពិត​ជា​ធ្វើ​ឲ្យ​អាកាស​យាន្ត​និក​មាន​ការ​លំបាក ពេល​ចុះ​ចត​ ។ បើ​សិន​ជា​យន្តហោះ​ដែល​អ្នក​ជិះ ត្រូវ​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​មួយ ដើម្បី​ចុះ​ចត​នៅ​ទីនោះ វា​ត្រូវ​ហោះ​រំលង​អាគារ​ខ្ពស់​ៗ ហើយ​អ្នក​​ត្រូវ​សង្ឃឹម​ថា វា​​នឹ​ង​ចុះ​ចត​ដោយ​ជោគ​ជ័យ គឺ​មិន​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ឡើយ ។​ តែ​បើ​វា​ត្រូវ​ចុះ​ចត​តាម​ទិស​ដៅ​មួយ​ទៀត​វិញ នោះវានឹង​ហាក់​ដូច​ជា​កំពុង​ហោះ​សំដៅ​ទៅ​បុក​ភ្នំ​អញ្ចឹង ។​

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​បាន​ឮ​អាកាស​យន្ត​និក​មួយ​រូប ដែល​ធ្លាប់​ដឹក​អ្នក​ដំណើរ​ជា​ច្រើន​ចូល​អាកាស​យាន្ត​ដ្នាក​កៃ តាក់ មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹក​ពេល​ដែល​ខ្ញុំ​បើក​យន្ត​ហោះ​ចុះ ​ក្នុង​អាកាស​យាន្ត​​ដ្ឋាន​នោះ”។​ ប៉ុន្តែ​ ​ខ្ញុំ​​គិត​ថា ខ្ញុំ​យល់​ពី​ន័យ​របស់​គាត់ ។​ ក្នុង​នាម​ជា​អាកាស​យាន្ត​នឹក​ម្នាក់ គាត់​ដឹង​អំពី​ការ​លំបាក​​ដែល​គាត់​ត្រូវ​ប្រឈម​មុខ ​។ គាត់​មាន​ទំនុក​ចិ​ត្ត​​​ក្នុង​ការ​បើក​ប​រ ដោយ​សារ​គាត់​ជឿ​ជាក់​លើ​សមត្ថ​ភាព​​របស់​ខ្លួន និង​ពឹង​ផ្អែក​ទៅ​លើអ្ន​ក​ដែល នាំ​ផ្លូវ​គាត់​ចូល​ទៅ​ក្នុង​អាកាស​យាន្ត​ដ្នាន​នោះ ។​

មាន​​ពេ​ល​​ជា​​ច្រើន​ដង​ពេក​ហើយ ដែល​យើង​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​ការ​លំបាក ។​ ប៉ុន្តែ ពួក​អ្នក​​នៅ​​ក្នុ​ង​ព្រះ​គម្ពីរ ដែល​យើង​ចូល​ចិត្ត​អានអំពី​ពួក​គេ​ គឺ​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់ ព្រោះ ពួក​គេ​តយុទ្ធ​នឹង​ការ​លំបាក ។​ ចូ​រពិចារណា​អំពី​សាវ័ក​ប៉ុល​ចុះ ។​ ដោយ​សារ​គាត់​ទុក​ចិត្ត​ថា ព្រះនឹ​ង​ជួ​យ​គាត់ នោះ​គាត់​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​ផ្ទាល់ ហើយ​បាន​យក​ជ័យ​ជម្នះ​ ។​​ ព្រះគ្រីស្ទ​បាន​សន្យា​លោក​ប៉ុល នឹង​យើង​ថា “តែ​​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។ តាម​គំរូ​របស់​សាវ័ក​ប៉ុល យើង​អាច​ទុកចិត្ត​លើ​ការ​មើល​ថែរ​បស់​ព្រះ ហើយ​និយាយ​ទៅ​កាន់​ការ​លំបាកថា “ចូរ​ចូល​មកចុះ!”​​ – Dave Brannon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles