យើងមានទីលំនៅ ក្នុងតំបន់ព្រៃ ដូចនេះ យើងមិនសូវទទួលបានពន្លឺថ្ងៃច្រើន នៅក្នុងរដូវក្តៅទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងចូលចិត្តផ្លែប៉េងប៉ោះស្រស់ ដូចនេះ ខ្ញុំក៏បានសម្រេចចិត្តដាំដើមប៉េងប៉ោះ ក្នុងផើង នៅកន្លែងមួយចំនួន ដែលមានពន្លឺថ្ងៃច្រើន ។
ដើមប៉េងបោះទាំងនោះក៏បានចាប់ផើ្តមលូតលាស់យ៉ាងឆាប់រហ័ស ។ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង រហូតដល់ពេលដែលខ្ញុំបានដឹងថា ពួកវាដុះលឿន គឺដោយសារពួកវាខំប្រឹងលូតទៅរកពន្លឺថ្ងៃ ដែលមានកំណត់ ។ ក្រោយមក ខ្ញុំបានដឹងថា ដើមទាំងនោះកំពុងមានបញ្ហា ព្រោះតួរដើមប៉េងប៉ោះទាំងនោះ មានទម្ងន់ធ្ងន់ពេក បានជាមិនអាចទប់ខ្លួនមិនបានទៀតឡើយ ។ ខ្ញុំក៏រកបានបង្គោលសម្រាប់ចងផ្អោប ។ ខ្ញុំក៏លើកតួរដើមយ៉ាងប្រុងប្រយ័ត្ន ហើយក៏ចងផ្អោបនឹងបង្គោលដើម្បីឲ្យវាឈរត្រង់ ។ ទោះបីជាខ្ញុំព្យាយាមធ្វើថ្មមៗក៏ដោយ ក៏ខ្ញុំនៅតែបានធ្វើឲ្យបាក់ដើមប៉េងបោះមួយដើម ដែលត្រកួញចូលគ្នា នៅពេលខ្ញុំព្យាយាមពត់វាឲ្យឈរត្រង់ ។
ការនេះបានក្រើនរំឭកឲ្យខ្ញុំបានដឹងថា គេត្រូវចាប់ផ្តើមធ្វើការលត់ដំ មុនពេលដែលលក្ខណៈ សម្បត្តិមានភាពបត់បែន ឬវៀចវេ ។
លោកអេលី ដែលជាសម្តេចសង្ឃ មានកូនប្រុសពីរនាក់ ដែលគាត់មិនបានលត់ដំពីមុនមក ។ នៅពេលភាពទុច្ចរិតរបស់ពួកគេមានភាពអាក្រក់យ៉ាងខ្លាំង គាត់មិនអាចធ្វើព្រងើយទៀតឡើយ បានជាគាត់ស្តីបន្ទោសឲ្យពួកគេដោយសុភាព(១សាំយ៉ូអែល ២:២៤-២៥)។ ទោះជាយ៉ាងណាក៏ដោយ ការនោះគឺហួសពេលទៅហើយ ហើយព្រះទ្រង់ក៏បានប្រកាសអំពីផលវិបាក ដែលពួកគេត្រូវទទួល ដោយបន្ទូលថា “អញនឹងជំនុំជំរះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ”(៣:១៣)។
ការកែរតម្រង់ធ្វើឲ្យឈឺចាប់ ប៉ុន្តែ ការវៀចវេនឹងនាំឲ្យមានការឈឺចាប់ ខ្លាំងជាងនោះទៅទៀត ។ – Julie Ackerman Link