ព្រះគ្រីស្ទដែលរស់នៅក្នុងយើង

ក្នុង​ការ​ប្រកួត​អត្ត​ពលកម្ម អាយរិនមែន​(Ironman) មាន​ការ​ហែល​ទឹក ចម្ងាយ៣,៨ គីឡូម៉ែត្រ ការ​ប្រណាំង​កង់​ចម្ងាយ ១៨០,២ គីឡូម៉ែត្រ និង​ការ​រត់​ប្រណាំង ចម្ង៉ាយ ៤៦,១ គីឡូ ម៉ែត្រ ។ គេ​មិន​ងាយ​ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​ប្រកួត​នេះ​ឡើយ ។ ​ប៉ុន្តែ លោកឌីក ហូយត៍(Dick Hoyt)​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នេះ ហើយ​បាន​សម្រេច​ទៅ​ដ​ល់​ទី ជា​មួយ​កូន​ប្រុស​របស់​គាត់ គឺរិក(Rick) ដែល​ជា​ជន​ពិការ ។​ នៅ​ពេល​លោក​ឌីក ហែល​ទឹក គាត់​បាន​សណ្តោង​កូន​ប្រុស​របស់​គាត់ ដែល​នៅ​ក្នុង​កូន​ទូក ។ នៅ​ពេល​លោក​រីក​ប្រណាំង​កង់ គាត់​បាន​ដាក់​កូន​ប្រុស​របស់​គាត់ ឲ្យ​អង្គុ​យ​នៅ​ពី​ក្រោយ​គាត់ ។ នៅ​ពេល​លោក​ឌីក​រត់​ប្រណាំង គាត់​បាន​រុញ​កូន​ប្រុស​របស់​គាត់ ដែល​អង្គុ​យ​នៅ​លើ​កៅ​អីរុញ ។​ រិក​បាន​ពឹង​ផ្អែក​ទៅ​លើ​ឪពុក​របស់​ខ្លួន ដើម្បី​ទៅ​​ដល់​ទី បើ​ពុំ​នោះ​ទេ គាត់​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ ។​

យើង​អាច​ឃើញ​ភាព​ស្រប​គ្នា រវាង​រឿង​របស់​ពួក​គេ និង​ជីវិត​របស់​យើង​ជា​គ្រីស្ទ​ប​រិស័ទ ។​ រិក​បាន​ពឹង​ផ្អែក​ទៅ​លើ​ឪពុក​របស់​គាត់ ចំណែក​យើង​វិញ គឺ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​គ្រីស្ទ ដើម្បី​ទទួល​​ជោគ​ជ័យ​នៅ​ក្នុង​ការ​រត់​ប្រណាំង​​នៃ​​គ្រីស្ទ​​បរិស័ទ ។​

នៅ​ពេល​យើង​ព្យាយាម​រស់​នៅ តាម​បំណង​ព្រះ​ទ័យព្រះ យើង​ដឹង​ថា ទោះ​បី​ជា​យើង​មាន​បំណង​ចិត្ត និ​ង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ល្អបំ​ផុត​ក៏​ដោយ ក៏​ជាញឹ​ក​ញាប់ យើង​មាន​ការ​ជំពប់​ដួល ហើយ​ខ្វះ​ខាត ។​ បើយើង​ពឹង​ផ្អែក​​​​​ទៅ​លើ​កម្លាំង​​រប​ស់​​យើង នោះ​យើង​មិន​អាច​ទទួល​ជោគ​ជ័យ​បាន​ឡើយ ។​ យើង​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​អម្ចាស់​ខ្លាំ​ងណាស់! ហើយ​ទ្រង់​បាន​ប្រទាន​នូវ​ជំនួយ​ដល់​យើង​ហើយ ។​ សាវ័ក​ប៉ុល​បាន​ប្រកាស​អំ​ពី​ជំនួយ​នេះ ដោយ​ពាក្យ​ថា “ខ្ញុំ​​រ​ស់​​នៅ មិន​​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ”(កាឡាទី ២:២០)។​

យើង​មិន​អាច​រត់​ប្រណាំង​ទៅដ​ល់ទីនៃ​​គ្រីស្ទ​បរិស័​ទ​បាន​ឡើយ បើ​យើង​​ពឹ​ង​ផ្អែកលើ​កម្លាំង​​រប​ស់​​ខ្លួន​នោះ ។​ យើង​ត្រូវ​រត់​ប្រណាំង ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេស៊ូវ ដែល​រស់​ក្នុង​យើង ។​ – Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles