បញ្ហាជាមួយពួកវីរៈបុរស

កាល​នៅ​ពី​ក្មេង ខ្ញុំ​មាន​វីរៈ​បុរស​ម្នាក់ គឺ​លោកភីធ ម៉ារ៉ាវីជ​(Pete Maravich) ដែល​ជា​កីឡាករ​បាល់​បោះ ដែល​មាន​ពន្ទុះ​ខ្ពស់ ដែល​លេង​បាល់​បោះ ដូច​អ្នក​លេង​សៀក​អញ្ចឹង។​

បញ្ហា​ចោទនៅពេល​​នោះ គឺ​ការ​ដែល​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ចង់​​មាន​​លក្ខណៈ ដូច​លោកភីស្តូល ភីធ(Pistol Pete) បាន​​ធ្វើ​ឲ្យ​ខ្ញុំ​​​​មិ​​​ន​ពេញ​​ចិត្ត ចំពោះព្រះ​ដែល​បាន​បង្កើត​ឲ្យ​ខ្ញុំ​​មាន​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន ។​​ នៅ​ពេល​ខ្ញុំ​ដឹង​ថា ខ្លួន​មិន​អាច​លេង​​បាល់​បោះ ឲ្យ​បាន​ល្អ​​ដូច​លោក​ភីត​ទេ​ ខ្ញុំក៏​​មាន​ការ​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ ​ ។ ខ្ញុំ​ថែម​ទាំង​លែង​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​មហា​វិទ្យាល័យ អស់​មួយ​រយៈពេល​ខ្លី ព្រោះ​​ខ្ញុំ​មិន​អាច​ឈាន​ទៅ​ដល់​ខ្នាត​គំរូ​នៃ​លោក​ម៉ារ៉ាវីជ ។

ក្មេង​ៗ​នៅ​សម័យ​នេះ ក៏​នៅ​តែ​មាន​ទម្លាប់​យ៉ាង​ដូច​នេះ​ផង​ដែរ ។​ ពួក​គេ​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ចិត្ត​មិន​អរសប្បាយ​ចំពោះ​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​មក ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ៗ​ខ្លួន ព្រោះ​ពួក​គេ​ចង់​​ឲ្យ​​ខ្លួន​ឯង មាន​លក្ខណៈ​ដូច​ “វីរៈ​បុ​រ​ស​ដែល​ពួក​គេ​យល់​ថា​ល្អ​ឥត​ខ្ចោះ”នោះ ។​

នាង​ចូននី ឌីអាស៍(Jonny Diaz) ដែលជា​អ្នក​ចម្រៀង​គ្រីស្ទ​បរិស័ទ បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ផង​ដែរ ហើយ​គាត់​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ខ្លួន​អ្នក​ដែល​ស្រស់​ស្អាត​លើស​ពី​នេះ​”។ បទ​នេះ​​ផ្តើម​ដោយឃ្លា​ “ក្មេង​ស្រី​ម្នាក់​មាន​អាយុ​១៤​ឆ្នាំ បាន​មើល​ទស្សនាវត្តី​ ហើយ​និយាយ​ថា នាង​ចង់​មាន​សម្រស់​ដូ​​ច​រូប​នោះ​ដែរ”។ ក្មេង​ស្រី​ខ្លះ​ប្រាថ្នា​ចង់​មាន​លក្ខណៈ​ដូច​នាង​សេលីណា ហ្កូមេស​(Selena Gomes) ដែល​ជា​តារា​ឌីសនី(Disney) ឬ​ដូច​ពួក​តារា​ផ្សេង​ទៀត​ គឺ​មិន​ខុស​ពី​កាល​ដែល​ខ្ញុំ​ចង់​មាន​លក្ខណៈ​ ដូច​លោកម៉ារ៉ាវី​ជ​ឡើ​យ ។​ នាង​ឌីអាស៍​បាន​ច្រៀង​ថា “អ្នក​មិន​អាច​​ក្លាយ​ជា​មនុស្ស​ម្នាក់​ទៀត ដែល​​ស្អាត​​លើស​​ពី​​នេះ​​ឡើយ ចូរ​កុំ​ជឿ​ការ​កុហក់​នោះ​អី … អ្នក​ត្រូវ​បាន​បង្កើត​មក ដើម្បី​បំពេញ​នូវ​គោល​បំណង​មួយ ដែល​មាន​តែ​អ្នក​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បាន”។ ​ត្រង់​ចំណុច​​នេះ នាង​ឌីអាស៍ កំពុង​លើក​ឡើង​អំពី​អ្វី​ដែល​អ្នក​និពន្ធ​បទ​ចម្រៀង​ម្នាក់​ទៀត​បាន​ចែង តាម​ការ​បណ្តាល​មក​​​ពី​ព្រះ កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន​ថា “ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ”(ទំនុកតម្កើង ១៣៩:១៤)។

ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក​ឲ្យ​មាន​លក្ខណៈសម្បត្តិ តាម​បំណង​ព្រះ​ទ័យ​ទ្រង់ ។​ ចូរ​ជឿ​យ៉ាង​ដូច​នេះ​ចុះ ។ អ្នក​​មិន​​​អាច​ក្លាយ​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​​​ស្អាត​លើស​ពី​​នេះ​ឡើយ។ – Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles