ភាពល្អនៃការងារ

មាន​គ្រីស្ទ​បរិស័​ទខ្លះ​បាន​ចម្រើន​វ័យធំ​ឡើង ដោយមាន​ជំនឿ​​ថា ការងារគឺ​ជា​ការ​អាក្រក់ និង​ជា​បណ្តា​សា ដែល​បាន​បណ្តាល​​ឡើង ដោយ​អំពើ​បាប​របស់​អ័ដាំម និង​នាង​អេវ៉ា ។ បើ​ ពួក​គេ​មិន​ព្រម​ផ្លាស់​ប្តូរ​ការ​គិត​នេះ​ទេ ជំនឿ​ខុស​ឆ្គង​នោះ អាច​បណ្តា​លឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ការ​អ្វី​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​មុខ​របប​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ គឺ​មិន​សំខាន់​ចំពោះ​ព្រះ​ទេ ឬ​យ៉ាង​ហោច​ណាស់ មិន​សំខា​ន់​ដូច​កា​រងារ​របស់​បេសក​ជន ឬ​អ្នក​ដឹក​នាំ​ពួក​ជំនុំ​​ឡើយ ។ តាម​សេចក្តី​បង្រៀន​ ក្នុង​ព្រះ​គម្ពីរ​លោកុ-ប្បត្តិ ១:២៦-៣១ ការយល់ដូចនេះ គឺមិនត្រឹមត្រូវទេ ។ ​

ទី​មួយ យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ក៏​ធ្វើ​ការងារ​របស់​ទ្រង់​ដែរ គឺ​ដូច​ដែល​មាន​បង្ហាញ​ក្នុង​បទគ​ម្ពីរ ដែល​ចែង​អំពី​ព្រះ​រាជ​កិច្ច នៃ​ការ​បង្កើត​របស់​សព្វ​សារពើរ ហើយ​​​ក្នុង​​សេចក្តី​ពិតដែល​ចែង​ថា ទ្រង់​បាន​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ។​ បន្ទាប់​មក យើងដឹង​ថា ទ្រង់​បាន​បង្កើត​យើង​មក​ ឲ្យ​មាន​រូបភាព​ដូច​ទ្រង់​(ខ.២៦)​ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​អំណាច គ្រប់​គ្រង់​លើ​ស្នា​ព្រះ​ហស្ថ​ទ្រង់ ។​ ការ​នេះ​គឺ​បញ្ជាក់​ថា យើង​ត្រូវ​ធ្វើ​ការងារ ដើម្បី​មើល​ថែរ​ស្នា​ព្រះ​ហស្ថ​ទាំង​នោះ ។​ ការ​មើល​ថែរ​ស្នា​ព្រះ​ហស្ថ​ទ្រង់ គឺ​ជា​ការងារ ។​​ និយា​យ​រួម​គឺ​ការងារ​ដ៏​ប្រពៃ ដ្បិត​ព្រះ​​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​”ជា​ការ​ល្អ​ប្រពៃ”(ខ.៣១)។

យើង​ក៏​ត្រូវ​កត់​សំគាល់​ផង​ដែរ​ថា ព្រះទ្រ​ង់បាន​ប្រកាស​ថា ការងារ​ជា​ការ​ល្អ​ប្រពៃ គឺ​មុន​​ពេល ដែល​អំពើ​​បាប​បាន​ជ្រៀត​ចូល​​ក្នុង​លោកិយ​ទៅ​ទៀត ។ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការងារ​គឺ​មិន​បណ្តាល​ឡើង ដោយសារ​អំពើ​បាប​ឡើយ ដូចនេះ ការងារ​មិន​មែន​ជា​បណ្តាសារ​ទេ ។​ ក្នុង​ជំពូក​ទី​២ នៃ​ព្រះ​គម្ពីរ​លោកុប្បត្តិ ក៏​មាន​ចែង​ផង​ដែរ អំពី​ការ​នេះ​ថា “ព្រះ​យេហូវ៉ា​​ដ៏​​​ជា​​ព្រះ​​ទ្រង់​​យក​​អ័ដាម​​ ទៅ​​ដាក់​នៅ​​ក្នុង​​សួនច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ ​ហើយ​ថែ​រក្សា”(ខ.១៥)។

សូម​​យើង​នាំ​គ្នា​ធ្វើ​ការ​ងា​រ​ជា​ប្រ​ចាំ​ថ្ងៃចុះ​ ទោះ​​នោះ​ជា​មុខរបរ ឬ​កិច្ចការ​ដែល​យើង​ធ្វើ​ដើម្បី​ជួយ​គ្រួសារ​​​របស់​យើង​ក៏​ដោយ​ ដោយ​​ដឹង​ថា ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​សេចក្តីថ្លៃ​ថ្នូរ និង​ខ្ពង់ខ្ពស់ ដល់​ការងារ នៅ​ពេល​ទ្រង់​ធ្វើ​ការ​បង្កើត​របស់​សព្វ​សារពើ ។​ – Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles