ការវាស់ស្ទង់មើលការរីកចម្រើន

នៅពេល​ដែល​សិស្ស​វិទ្យាល័យ​ម្នាក់ បាន​ព្យាយាម​ប្រើ​ទែម៉ូ-ម៉ែត្រ​(ឧបករណ៍វាស់កម្តៅ) ដើម្បី​​វាស់​ប្រវែង​​​តុ គ្រូ​របស់​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ នៅ​ក្នុង​ការ​​បង្រៀន​អស់​រយៈពេល​១៥​ឆ្នាំ លោកដេវ(Dave)​បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​សៅ​ និង​គួរ​ភ្ញាក់​ផ្អើល​ជា​ច្រើន ។​​ ប៉ុន្តែ គាត់​នៅ​តែ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​មាន​សិស្ស​ម្នាក់​ អាច​ឡើង​ថ្នាក់ ចូល​ដល់​កម្រិត​វិទ្យាល័យបាន​​ ដោយ​មិន​​អាច​ដឹង​​អំពី​ភាព​ខុស​គ្នា​​រវាង​បន្ទាត់ និង​ទែ​ម៉ូមែត្រ ។​

នៅ​ពេល​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់ បាន​ប្រាប់​ខ្ញុំ​អំពី​រឿង​នេះ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​ម្នាក់​នោះ និង​សិស្ស​ដទៃ​ទៀត ដែល​មាន​លក្ខណៈ​ដូច​ជា​គាត់​ដែរ គឺ​ចំពោះ​អ្នក​ដែល​មាន​ភាព​អន់​ថយ​​យ៉ាង​​ខ្លាំង នៅ​ក្នុង​ការ​អប់រំ ។​ ពួក​គេ​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន ដោយសារ​ពួក​គេ​មិន​ទាន់​​ចេះ​មេរៀន​មូល​ដ្ឋាន នៃ​ការ​រស់​នៅ​ជា​ប្រចាំថ្ងៃ ។​

បន្ទាប់​មក ខ្ញុំ​មាន​ការ​ជញ្ជឹង​គិត​ ដោយ​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​មានពេល​ដែល​យើង​​ក៏​បាន​​ធ្វើ​​ខុស​​​ដូច​ពួក​​គេ​​​ដែរ​ទេ​​ឬ​អី? គឺ​នៅ​ពេ​ល​យើ​ងប្រើ​ឧបករណ៍​ខុស ដើម្បី​វាស់​ស្ទង់​វិញ្ញាណ ។​ ឧទាហរណ៍ តើ​យើង​ធ្លាប់​​បាន​សន្និដ្ឋាន​ថា ព្រះវិហារ​ដែល​មាន​ធនធាន​ច្រើន​បំផុត គឺ​ជា​ព្រះ​វិហារ​ដែល​មាន​ពរ​បំផុត​ទេ​ឬ​អី? តើ​​យើង​​ធ្លាប់​​គិត​​ថា គ្រូ​​អធិប្បា​យ​​ដែល​​មា​ន​ប្រជា​ប្រិយ​ភាព គឺជា​គ្រូ​គង្វាល​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ ខ្លាំង​ជាង​គ្រូ​គង្វាល​ដែល​មាន​ពួកជំ​នុំតិ​ចជាង​ទេ​ឬ​អី?

ដើម្បី​ឲ្យ​យើង​អាច​វាស់​ស្ទង់​ស្ថាន​ភាព​ខាង​វិញ្ញាណ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​វ៉ាស់​ស្ទង់​មើល​គុណ​ភាព​នៃ​ជីវិ​ត​របស់​យើង ដើម្បី​ឲ្យ​បាន​ដឹង ថា​តើយើ​ង​មាន​ចិត្ត​សុភាព ស្លូត​បូត​គ្រប់​ជំពូក​ឬ​ក៏​អត់​(អេភេសូរ ៤:២)។ ​“ការដែល​យើង​​ចេះ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយស្រឡាញ់”(ខ.២) គឺ​ជា​សញ្ញា​​បញ្ជាក់​​ថា យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ ដែល​ព្រះ​បាន​ដាក់​ឲ្យ​យើង​ហើយ ដែល​មានដូចជា : “ភាព​​ពេញ​ … ​​​សេចក្តី​​ពោ​រ​ពេញ​​ផ​ង​​ព្រះ​គ្រីស្ទ”(ខ.១៣)។ – Julie Ackerman Lin

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles