ការផ្តោតទៅលើភាពយុត្តិធម៌

អស់​រយៈពេល ១៣៥ឆ្នាំ មក​ហើយ ដែល​កីឡា​បេសប៊ល មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក តែ​មាន​អ្នក​ចោល​កូន​បាល់​តែ​២០​​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រកួត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ២០១០ លោក​អាមែនដូ កាឡារ៉ាហ្កា​(Armando Galarraga) ហៀប​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ទី​២១​ទៅ​ហើយ ប៉ុន្តែ កំហុស​របស់​អជ្ញា​កណ្តាល បាន​រារាំង​មិន​ឲ្យ​គាត់​សម្រេច​ក្តី​ស្រម៉ៃ ដែល​អ្នក​ចោល​កូន​បាល់​គ្រប់​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​បានផង​ដែរ​នោះ ។​ ការ​ចាក់​​បង្ហាញ​រូ​ប​​ភាព​​យឺត​​ៗ​​ឡើង​​វិញ បាន​បង្ហាញ​អំពី​ការ​ពិត ។ ​ទោះ​បី​ជា​ក្រោយ​មក អាជ្ញា​កណ្តាល​បាន​ទទួល​ស្គាល់​កំ​ហុស​របស់​ខ្លួន ហើយ​សុំ​ការ​អភ័យ​ទោស​ពី​លោក​​ឡារ៉ាហ្កា​ក៏​ដោយ ក៏​គេ​នៅតែមិន​អាច​កែ​ប្រែ​សេចក្តី​សម្រេច ក្នុង​​ការ​​ប្រកួត​បាន​ឡើយ ។​

ទោះ​ជាយ៉ាងណា​ក៏​ដោយ ក៏​លោក​កាឡារ៉ាហ្កា នៅ​តែមា​នទឹ​កមុ​ខស្ងប់​រំងាប់ ហើយ​បង្ហាញ​នូវ​ការ​អាណិត ដល់​អាជ្ញា​ក​ណ្តាល ហើយ​មិន​​ដែល​រិះគ​ន់គាត់​ឡើយ ។​ អ្នក​គាំ​ទ្រ ​កីឡាករ​ដទៃ​ទៀត និង​អ្នក​និពន្ធ​អំពី​កីឡា បាន​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដឹង​ថា លោក​អាមែនដូ​មិនបាន​​សង​សឹក​ឡើយ ។​

បើ​សិន​ជា​យើង​ទទូច​ចង់​ឲ្យ​គេ​ មាន​ភាព​យុត្តិធម៌​ចំពោះ​ខ្លួ​​​ន​យើង នោះ​យើង​នឹង​អាច​ក្លាយ​ទៅ​ជា​ខឹង ហើ​យនឿយ​ណាយ ។ ​ប៉ុន្តែ នៅ​ពេល​យើង​ឱប​ក្រសោប​យក​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​នឹង​ស្វែង​រក​ភាព​សុខ​សាន្ត​ឲ្យ​អ្នក​ដទៃ​វិញ ។ ព្រះ​គម្ពីរ​សុភាសិត​បាន​ត្រាស​ហៅ​ឲ្យ​យើង “​ស្គាល់​​ប្រាជ្ញា និង​សេចក្តី​​ប្រៀន​ប្រដៅ ក៏​សំរាប់​ឲ្យ​ទទួល​សេចក្តី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ​នៃ​សេចក្តី​សុចរិត សេចក្តី​យុត្តិធម៌ និង​សេចក្តី​ទៀង​ត្រង់”(១:២-៣)។ លោកអូសវ៉លដ៏ ឆេមបឺរ(Oswald Chambers) បាន​មាន​ប្រសាសន៍​អំពី​របៀប​​ដោះស្រាយ​របស់​យើង​ចំពោះ​អ្នក​ដទៃ​ថា “ចូរ​កុំស្វែ​ង​រក​យុត្តិធម៌ឡើយ​ តែ​ក៏​មិនត្រូវ​ឈប់​​ផ្តល់​​ភាព​​យុត្តិធម៌ដល់អ្នកដទៃ​ដែរ ហើយ​មិន​ត្រូវ​អនុញ្ញាត ឲ្យ​កា​រអ្វីដែ​ល​អ្នក​ជួប​ប្រទះ ធ្វើ​ឲ្យ​មាន​ភាព​ល្វីង​ជូរ​ចត់ នៅ​ក្នុ​ង​ទំនាក់​ទំន​ង ដែលអ្នកមាន​​ជា​មួយអ្នក​ដទៃ ​តាម​រយៈព្រះយេស៊ូវ​ឡើយ”។

នៅ​ពេល​យើង​ជួប​ភាព​អ​យុត្តិធម៌ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ឆ្លើយ​តប ដោយ​ភាព​ស្មោះ​ត្រង់ និង​សុចរិត ដោយ​ធ្វើ​ការ​អ្វី​ដែល​ត្រឹម​ត្រូវ យុត្តិធម៌ និងសមរម្យ ។​ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles