នាឡិការបស់ជីតាខ្ញុំ

នៅឆ្នាំ ១៨៧៦ លោក​ហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធ​បទ “នាឡិការ​របស់​ជីតា​ខ្ញុំ”។​ បទ​ចម្រៀង​នេះ បាន​​ពិពណ៌នា​អំពី​នាឡិការ​របស់​ជីតា​ម្នាក់ ដែល​ដើរ​យ៉ាង​ស្មោះ​ត្រង់ តាម​ជីវិត​របស់​ម្ចាស់​វា ។​ គាត់​បាន​បក​ស្រាយ​អំពី​វ័យ​កុមារ វ័យជំទង់ និង​វ័យ​ចំណាស់ នៅ​ក្នុង​បទ​ចម្រៀង​ដែល​និយាយ​អំពី​ពេល​វេលា​នេះ ។​ គឺ​ដូច​ដែល​គាត់​បាន​​សរសេ​រថា​ :

អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ
ទីក តក់ ទីក តក់
ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់
ទីក តក់ ទីក តក់
តែជីវិតត្រូវចប់យ៉ាងខ្លី
នៅពេលស្លាប់ក្នុងវ័យជរា ។

ការ​ដើរ​ឥត​ឈប់​​ឈរ​នៃ​នាឡិការ បាន​រំឭក​ឲ្យ​យើង​ដឹង​ថា ពេល​វេលា​នៅ​លើ​ផែនដី​នេះ គឺ​មាន​កំណត់ ។​ ទោះ​បី​ជា​ជីវិត​មាន​ក្តី​អំណរ និង​ការ​ឈឺ​ចាប់​ក៏​ដោយ ក៏​ពេល​វេលា​នៅ​តែ​ដើរ​ទៅ​មុខ​ជានិច្ច ។​ សម្រាប់​យើង​ដែល​ជា​អ្នក​ជឿព្រះ​ ពេលវេលា​​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​នេះ គឺជា​ឱកាស​សម្រាប់​ទទួល​នូវ​ប្រាជ្ញា ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​ថា “សូម​​បង្រៀន​​​ឲ្យ​​យើង​​​ខ្ញុំ​​ចេះ​​កំណត់​​រាប់​​ថ្ងៃ​​អាយុនៃ​យើង​​ខ្ញុំ ដើម្បី​​ឲ្យ​​យើង​​​ខ្ញុំ​​មាន​​​ចិ​ត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។

ដើម្បី​រាប់​ចំនួន​ថ្ងៃ​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​នេះ​ថា : តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ? តើ​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ព្រះ​ជា​ទៀង​ទាត់ឬ​​ទេ? តើ​ខ្ញុំ​បាន​លះ​បង់​​ពេល​វេលា ដើម្បី​អធិស្ឋាន​ឬ​ទេ? តើ​ខ្ញុំ​ឧស្សាហ៍​ជួប​ជុំ​គ្នា​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ឬ​ទេ? របៀប​នៃ​កា​រ​ឆ្លើយ​​តប​​របស់​យើង​ចំពោះ​សំណួរ​​ទាំង​​នេះ គឺ​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​រីក​ចម្រើន ដែល​យើង​មាន នៅ​ក្នុង​ការ​ទទួល​ប្រាជ្ញា និង​ការ​មាន​លក្ខណៈ​កា​ន់តែ​ដូច​ព្រះ​គ្រីស្ទ ។​

ទោះ​​បី​ជា​យើង​កំពុង​ស្ថិត​​ក្នុង​វ័យ​ណា​ក៏ដោយ គឺ​ទោះ​ជា​ក្នុង​វ័យ​កុមារ វ័​យ​យុវជន វ័យ​កណ្តាល ឬ​វ័យ​ចំណាស់​ក៏​ដោយ​ ក៏​ក្នុង​ជីវិតនេះ យើង​នៅ​​តែ​​អាច​មាន​ឱកាស​រីក​លូត​លាស់​ នៅ​ក្នុ​ង​ជំនឿ និង​ប្រាជ្ញា​ដែរ​ ។​ កា​រ​រាប់​ចំនួន​ថ្ងៃ​នៃ​ជីវិត​របស់​យើង គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ឆ្លាត​វ័យ ចំពោះ​កា​​ររីក​ចម្រើន ដែល​ជៀស​មិន​រួចនៃ​ជិវិត ។​

តើ​អ្នក​កំពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ណា​ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​របស់​អ្នក? – Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles