ការភ្លេចលក្ខណៈសម្បត្តិ

យុវជន​នៅ​ប្រទេស​ចិន ហាក់​ដូច​ជា​កំពុង​​ចាប់​ផ្តើម​ភ្លេចអំពី​របៀប​សរសេរ​តួរ​អក្សរ ដែល​មាន​ទៅ​ដោយ​អក្សរ​វិចិត្រ​សាស្រ្ត​ដ៏​ស្រស់​ស្អាត របស់​ភាសា​នៃ​ប្រពៃណី​រ​បស់​ពួក​គេ ។​​ អ្នក​ខ្លះ​បាន​ហៅ​បាតុភូត​នេះ​ថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការ​ពេញ​និយ​ម​យ៉ាង​ខ្លាំង នៃ​ការ​ប្រើប្រាស់​កំព្យូទ័រ និង​ទូរស័ព្ទ​ឆ្លាត​វ័យ ជា​ញឹក​ញាប់ គឺ​​បញ្ជាក់​ប្រាប់​ថា ការ​សរ​សេរ​អក្សរ​ត្រូវ​បាន​គេ​មិ​ន​អើពើ ហើយ​អ្នក​ខ្លះ​មិន​ចាំ​តួរ​អក្សរ​ដែល​ខ្លួន​បាន​រៀន​កាល​ពី​ក្មេង​ឡើយ ។​ មាន​យុរជន​ម្នា​ក់​បាន​និយាយ​ថា “មនុស្ស​យើង​មិន​សរសេរ​អក្សរ ដោយ​ដៃ​ទៀត​ឡើយ គឺ​លើកលែង​តែ​នៅ​ពេល​ដែល​ពួក​គេ​ត្រូ​វ​សរសេរ​ឈ្មោះ និង​អាស័យ​ដ្ឋាន​ប៉ុណ្ណោះ”។​

អ្នក​ខ្លះហា​ក់ដូ​ច​ជា​មាន “ការ​ភ្លេច​លក្ខណៈសម្បត្តិ” មួយ​ប្រភេទ​ផ្សេង ទៀត។​ នៅ​ពេល​ពួក​គេ​ជួប​ប្រទះ​ស្ថានភាព​ដ៏​លំបាក ពួក​គេ​ហាក់​ដូច​ជា​ភ្លេច អំពី​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ក៏​ជ្រើស​រើស​ផ្លូវ​កាត់ ។​

ព្រះ​ទ្រង់​បាន​ហៅ​លោក​យ៉ូប​ថា “​អ្នក​​ដែល​​គ្រប់​​លក្ខណ៍​​ ហើយ​​ទៀង​ត្រង់ ក៏​កោតខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង”(យ៉ូប ១:៨)។ ព្រះ​បាន​អនុញាត​ឲ្យ​សាតាំង​ដក​យក​ចេញ​ នូវ​អ្វី​គ្រប់​យ៉ាង​ដែល​លោក​យ៉ូប​មាន ដូច​ជា កូន​ៗ​របស់​គាត់ ទ្រព្យ​សម្បត្តិ និង​សុខភាព​របស់​គា​ត់ ។​ តែ ទោះ​បី​​ជា​​លោក​យ៉ូប​បាន​ជួប​ប្រទះ​នឹង​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​ក៏​ដោយ ក៏​គាត់​មិន​ព្រម​ប្រមាថ​ព្រះ​ឡើយ ។​ គឺ​ដូច​ដែល​មាន​ចែង​ថា “ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ(ខ.២២)”។​ សាតាំង​បាន​ព្យាយាម​បង្ហាញ​ថា លោក​យ៉ូប​មិ​ន​មែន​​​គ្រប់​លក្ខណ៍ ដូចដែល​ព្រះទ្រង់​មាន​បន្ទូល​ទេ ប៉ុន្តែ វា​ត្រូវទទួលបរាជ័យ ។​

តើ​​អ្នក​ភ្លេច​​លក្ខណៈសម្បត្តិ​របស់​ខ្លួន​​ឬ ? ទេ លក្ខណៈ​សម្បត្តិ​របស់​យើង គឺ​ជា​អត្តសញ្ញាណ​របស់យើង គឺ​មិន​មែន​ជា​អ្វី​ដែល​យើង “បាន​ភ្លេច” នោះ​ឡើយ ។​ អ្នក​ដែល​បាន​បាត់​បង់​នូវ​លក្ខណៈ​សម្បត្តិ គឺ​ដោយ​សារ​ការ​សម្រេច​ចិត្ត​រប​ស់​ខ្លួន​ទេ ។ ​- Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles