តើអ្នកបានត្រៀមខ្លួន ហើយឬនៅ?

មាន​មនុស្ស​ជា​ច្រើន​នៅ​ចាំ​ថា រដូវ​លំហើយ ឆ្នាំ ២០០៨ គឺ​ជា​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ចាប់​ផ្តើម​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ចាប់តាំងពីសម័យមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩២៩ មក ។ ​នៅ​ក្នុង​ខែ​បន្ទាប់ មាន​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការងារ ផ្ទះសម្បែង និងការវិនិយោគ ។​ មួយ​ឆ្នាំ​ក្រោយ​មក តាម​បទ​សម្ភាស ជា​មួយ​លោក​អាឡាន គ្រីនស្ប៉ាន(Alan Gr-eenspan) ដែល​ជា​អតីត​ប្រធាន​​នៃធនាគា​បម្រុង​នៃរដ្ឋ​សហព័ន្ធ​អាមេរិក បាន​ឲ្យ​ដឹង​ថា ជាមធ្យម ប្រជាជន​ជឿ​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ឡើយ ។​ គាត់​មាន​ប្រសាសន៍​ថា “នៅ​ពេល​មនុស្ស​យើង​បាន​ជួប​នឹង​ភាព​សម្បូរ​សប្បាយ ក្នុង​រយៈពេល​ដ៏​វែង នោះ​ជា​ធម្មតា ពួក​គេ​សន្និដ្ឋាន​ថា​ភាព​សម្បូរ​សប្បាយ​នោះ​នឹង​នៅ​តែ​​បន្ត​កើត​មាន​ទៀត”។​

ការ​សន្និដ្ឋា​ថា ការ​ដែល​បាន​កើត​ឡើង​​រហូត​មក​ដល់​ពេល​នេះ នឹង​បន្ត​កើត​ឡើង​ទៀត គឺ​ជា​ផ្នត់​គំនិត ដែល​មនុស្ស​យើង​មាន​ជា​ធម្មតា​ទៅ​ហើយ នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ ។ នៅ​សតវត្សរ៍​ទី​១ លោក​ពេត្រុស​បាន​ចែង​អំពី​ពួក​អ្នក​ដែល​ជឿ​ថា ជីវិត​​នឹង​​មាន​ការ​បន្ត​​​ដូ​ច​​កាល​​ពី​មុនទៀត ហើយ​ពួក​គេ​ជឿ​​ថា​​ ព្រះ​យេស៊ូវ​នឹង​មិន​យាង​មក​វិញ​ឡើយ ។​ គាត់​បាន​បង្រៀន​ថា “ដ្បិត​​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ​ដូច​ជា​ពី​កំណើត​លោកិយរៀង​មក​ដែរ”(២ពេត្រុស ៣:៤)។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ មនុស្ស​នៅ​តែ​បន្ត​រស់​នៅ ​ដោយ​មិន​ស្តាប់​បង្គាប់ គឺ​ហាក់​ដូច​ជា​យល់​ថា ​ទ្រង់​នឹង​មិន​យាង​​​មក​វិញ​អញ្ចឹង ។ ប៉ុន្តែ ព្រះអម្ចាស់​មិន​​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ “គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ”(ខ.៩)។

សាវ័កប៉ុល​បាន​បង្រៀន​យើង​ថា គ្រីស្ទបរិស័ទ​ត្រូវ​រស់​នៅ​ ដោយ“សេចក្តី​​ធ្ងន់​ធ្ងរ សេចក្តី​​សុចរិត ហើយ​​ដោ​យ​​គោរព​​ប្រតិបត្តិ​​ដ​ល់​ព្រះ​​វិញ” នៅ​ក្នុង​ការ​ទន្ទឹង​រង់​ចាំ​ព្រះ​គ្រីស្ទ​យាង​មក​វិញ(ទីតុស ២:១២)។ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ជួប​ទ្រង់​ហើយ​ឬ​នៅ? – C. P. Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles